សន្តិសុខសង្គម
ចាប់ឃុំខ្លួនស្ត្រីម្នាក់ តាមអំណាចសាលក្រមតុលាការ
ស្ត្រីម្នាក់ ត្រូវចាប់ខ្លួនដាក់ពន្ធនាគារ ២ ឆ្នាំ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមអំណាចសាលក្រមតុលាការ។

ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកយុត្តិធម៌ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានសហការជាមួយកម្លាំងជំនាញការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួនស្ត្រីម្នាក់ឈ្មោះ ហ៊ិន រចនា អាយុ ៣៤ ឆ្នាំ ជាមួយរថយន្តម៉ាកព្រួស ១ គ្រឿង នៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្រោយចាប់ខ្លួន ជនជាប់ចោទត្រូវបានសមត្ថកិច្ចនាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ មួយយប់ រហូតមកដល់រសៀលថ្ងៃទី ២៣ ខែកុម្ភៈ ទើបបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
ការចាប់ខ្លួនស្ត្រីខាងលើនេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៥៤៣ ក១ ដ.ច.ន ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ របស់លោក ហុក ពៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ដែលឈ្មោះ ហ៊ិន រចនា មានទីលំនៅភូមិអង្វះមួយរយ ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប់ចោទពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែសីហា ឆ្នាំ ២០២១។
សាលក្រម បានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌ ត្រូវនាំខ្លួនពិរុទ្ធជនទៅបង្ហាញខ្លួនក្នុងរយៈពេលខ្លីបំផុតនៅចំពោះមុខព្រះរាជអាជ្ញា និងនាំបុគ្គលនោះទៅដាក់ពន្ធនាគារ និងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី ២ (ម២) ទទួលឃុំខ្លួនពិរុទ្ធជនដែលមានអត្តសញ្ញាណដូចខាងលើតាមដីកាបង្គាប់នេះ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


