ទាហាន Archives - Kampuchea Thmey Daily

រុស្ស៊ី​ ដោះ​លែង​ទាហាន​អ៊ុយ​ក្រែន​ ២០៥​នាក់​ មក​មាតុ​ភូមិ​វិញ​ ​សម្រប​សម្រួល​ដោយ​អាមេរិក​​
អ៊ុយ​ក្រែន​បាន​នាំ​យក​ទាហាន​ចំនួន ២០៥នាក់​ ពី​ប្រទេស​រុស្ស៊ី​​​​មក​មាតុភូមិ​​វិញ ក្រោយ​ការ​ចាប់​ខ្លួន​អស់​ជិត​៤​ឆ្នាំ​​ ​ដែល​នេះ​ជាផ្នែក​មួយ​នៃ​ដំណាក់​កាល​ដំបូង​នៃ​ការផ្លាស់​ប្តូរ​​ទាហាន​ ​​​១០០០ ទល់នឹង ១០០០ ​ជា​មួយ​រុស្ស៊ី។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ និង​សារព័ត៌មាន​ផ្សេង​ទៀត ចុះផ្សាយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ សមាជិកយោធាដែល​ត្រូវបានដោះលែងរួមមាន​ទាហាន ពលបាលឯក និងមន្ត្រីការពារទីក្រុង Mariupol តំបន់ Azovstal និង​តំបន់ជួរមុខ​ជាច្រើន​ចាប់តាំងពី​ឆ្នាំ ២០២២​ ។​

ទាហាន​អ៊ុយ​ក្រែន​ជាមួយ​ប្រពន្ធ​។ រូបភាព៖ Reuters

ប្រធានាធិបតី​ វ៉ូឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ថា ​ទាហានអ៊ុយ​ក្រែន​​ចំនួន ២០៥នាក់ បាន​ត្រឡប់​​ពី​​ប្រទេស​រុស្ស៊ីវិញ​​នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ក្នុងដំណាក់កាលដំបូង​នៃការផ្លាស់​ប្តូរ​ទាហាន​ ១០០០នាក់ជាមួយរុស្ស៊ី ​ដែល​បាន​​គ្រោង​ទុក។

យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ លោក ហ្សេលេន​ស្គី ទាហាន​​ដែល​ត្រូវ​បានដោះលែងរួមមាន​សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ​ឆ្មាំជាតិ និងសេវាឆ្មាំព្រំដែនរដ្ឋ​។

លោក​បន្ត​ថា​៖ « នេះ​​ជា​​ដំណាក់កាល​​ដំបូង​​នៃ​ការ​ដោះដូរទាហាន​ ១០០០ ទល់​នឹង ១០០០ »។

ទីស្នាក់​ការកណ្តាល​សម្របសម្រួល​​អ្នក​ទោស​សង្គ្រាម​របស់អ៊ុយក្រែន ថា ការដោះដូរ​នេះត្រូវបានអនុវត្តក្រោម​កិច្ចព្រមព្រៀង​ដែលសម្រេច​បាន​ជាមួយនឹងការសម្របសម្រួលរបស់សហរដ្ឋអាមេរិក​។

​ការដោះដូរនេះ​បម្រើ​ជាលក្ខខណ្ឌជាមុនសម្រាប់​កិច្ច​ព្រមព្រៀង​របស់​ទីក្រុងកៀវ​ ចំពោះបទឈប់បាញ់​ឯក​តោ​ភាគី​របស់ទីក្រុងមូស្គូ​ចាប់ពីថ្ងៃទី ៩​ ដល់​ ថ្ងៃ​ទី​១១ ខែឧសភា ទោះបីជាភាគីទាំងពីរ​បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅមក​ថាបានរំលោភលើបទឈប់បាញ់រយៈពេលបីថ្ងៃ និង​ពន្យារពេលការដោះដូរអ្នកទោសក៏​ដោយ៕

សម្រួល៖ ណឺ មិនា

The post រុស្ស៊ី​ ដោះ​លែង​ទាហាន​អ៊ុយ​ក្រែន​ ២០៥​នាក់​ មក​មាតុ​ភូមិ​វិញ​ ​សម្រប​សម្រួល​ដោយ​អាមេរិក​​ appeared first on Kampuchea Thmey Daily.

​ទាហាន​អ៊ុយ​ក្រែន កំពុង​តស៊ូ​នឹង​ភាព​​អត់​ឃ្លាន​​យ៉ាងធ្ងន់ធ្ងរ​ នៅ​ជួរ​មុខ​
រូបភាព​អង្វររបស់​​ទាហាន​ស្គមស្គាំងអ៊ុយ​ក្រែន​ ​៤នាក់ ធ្វើ​ឱ្យ​ប្រជាជន​អ៊ុយក្រែន​រំជើបរំជួល​ចិត្ត ​នៅ​ចុង​ខែមេសា។ ទាហាន​​ទាំង​៤នាក់​នោះ ​អត់​អាហារ​នៅ​ជួរ​មុខ​រយៈពេល​១៧ថ្ងៃ ដោយគ្មានការ​ដឹក​ជញ្ជូន​អាហារ ជា​ពិសេស​មិន​បាន​​​ប្តូរ​វេន​ច្រើនខែ។

យោង​តាម​សារព័ត៌មាន​ Al Jazeera ចុះ​ផ្សាយ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ អ្នក​ស្រី Anastasia Silchuk មាន​ស្វាមី​បម្រើការ​​​​ជា​កង​ពល​តូច​លេខ​១៤ សរសេរ​លើបណ្តាញ​សង្គម​ នៅថ្ងៃទី២២ ខែ​មេសា ​ថា​៖ «​ យុទ្ធជន​​ដួល​សន្លប់​​ដោយ​សារ​​ភាព​អត់ឃ្លាន ពួកគេ​ផឹកទឹកភ្លៀង»។

ទាហាន​អ៊ុយ​ក្រែន​កំពុង​តស៊ូ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី។ រូបភាព៖ Reuters

យុទ្ធជន​ទាំង​នោះ​​​លាក់​ខ្លួន​​នៅ​​ខាង​ឆ្វេង​​ច្រាំង​​ទន្លេ​ Oskil ខាង​កើត​ក្នុង​តំបន់ Donetsk បន្ទាប់ពី​គ្រាប់បែក​រុស្ស៊ី​បាន​បំផ្លាញស្ពាន តភ្ជាប់ទៅ​កាន់​ក្រុម​កងពលតូចរបស់​ពួក​គេ​នៅ​ច្រាំង​ខាងស្តាំ។

អ្នក​ស្រី Silchuk សរសេរ​ថា​៖ « មនុស្ស​មិន​​ស្តាប់​ពួក​គេ​តាម​វិទ្យុទេ ឬប្រហែល​ជាគ្មាននរណាម្នាក់​ចង់​ស្តាប់ពួក​គេ​ទេ​។ ស្វាមី​របស់ខ្ញុំបាន​ស្រែកនិងអង្វរ ថា​គ្មាន​អាហារ​ និងទឹកផឹក​ទេ»។ យ៉ាង​ណា អ្នក​ស្រីមិនបានឆ្លើយតប​​ជាមួយ​សារព័ត៌មាន​ Al Jazeera លម្អិត​ឡើយ​​។

ដោយ​ឡែក លោក Oleksandr ជាទាហានម្នាក់​ទើប​តែ​បម្រើ​ការ​ថ្មីៗ​ ប្រាប់ Al Jazeera ថា៖ « មានអារម្មណ៍ថា ​ផល​ប៉ះ​ពាល់​នៃភាពអត់​ឃ្លាន​គឺ​កាន់​តែ​ខ្លាំង ​អំឡុង​ពេល​កំពុង​ប្រយុទ្ធ​ដើម្បី​មាតុភូមិ»។

ខណៈកំពុង​លាក់ខ្លួននៅ​ក្នុងលេណដ្ឋានដាច់​ស្រយាល និង​លាក់បាំង​បំផុត​លើ​ខ្សែ​ត្រៀម​ជួរ​មុខ​ ​គ្មានដើម​ឈើ ​នា​ភាគ​អាគ្នេយ៍អ៊ុយក្រែន​កាលពីដើម​ឆ្នាំ​នេះ លោក Oleksandr នឹកគ្រួសារ ផ្ទះសម្បែងនិងជីវិត​ដែល​ខ្លួន​​ធ្លាប់​មាន មុន​ពេលការឈ្លានពាន​ទ្រង់ទ្រាយធំ​របស់រុស្ស៊ីនៅ​ដើម​​ឆ្នាំ ២០២២ ប៉ុន្តែអ្វី​ដែល​លោក​នឹក​បំផុត​ គឺ​អាហារ​​ដ៏​ពិត​ប្រាកដ​មួយ​ចាន​ប៉ុណ្ណោះ​។

រី​ឯ​​ទាហាន​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ ​​​អាយុ ៣១ឆ្នាំ ​មានស្នាមសាក់ កំពុង​ស៊ាំ​នឹង​ជង្គង់​សេរ៉ាមិច​នៅ​ទីក្រុងកៀវប្រាប់ Al Jazeera ថា៖ « យើង​ស្រមៃ​ចង់​បាន​អាហារក្តៅៗ ពី​ព្រោះអ្វីដែល​យើង​ទទួល​ទាន​ជាច្រើនសប្តាហ៍​គឺសូកូឡា អូតមីល ​(​ធញ្ញជាតិ​លាយ​ជា​មួយ​ស្រូវ​សាលី) និងទឹកមួយដប​ក្នុងមួយថ្ងៃប៉ុណ្ណោះ​»៕

សម្រួល៖ ណឺ មិនា

The post ​ទាហាន​អ៊ុយ​ក្រែន កំពុង​តស៊ូ​នឹង​ភាព​​អត់​ឃ្លាន​​យ៉ាងធ្ងន់ធ្ងរ​ នៅ​ជួរ​មុខ​ appeared first on Kampuchea Thmey Daily.

បុរស​ជនជាតិ​អាមេរិក​ដែល​មាន​អាយុ​១៨ឆ្នាំ​ នឹង​ត្រូវ​ចុះ​ឈ្មោះ​បម្រើ​កង​ទ័ព​ដោយ​ស្វ័យ​ប្រវត្តិ​
បុរស​ជន​ជាតិ​អាមេរិក​​នឹង​ត្រូវ​ចុះ​ឈ្មោះ​ចូល​បម្រើ​កង​ទ័ព​ដោយស្វ័យប្រវត្តិ​ចាប់ពី​អាយុ​១៨ឆ្នាំ។ ការផ្លាស់ប្តូរនេះ​​តម្រូវ​ឱ្យ​លុប​បំបាត់នីតិ​​វិធី​ស្មុគ​ស្មាញ​ផ្សេង​ៗ​សម្រាប់​បុរស​​​មានអាយុ​ចន្លោះពី១៨ ទៅ ២៥ឆ្នាំ​ ដើម្បី​ចុះឈ្មោះដោយ​ខ្លួនឯង​​ជា​មួយ​ប្រព័ន្ធ​សេវា​កម្ម​ជ្រើស​រើស ​(SSS) ​ជា​ទី​ភ្នាក់​ងារ​រដ្ឋាភិ​បាល​រក្សា​ទិន្ន​ន័យ​មូល​ដ្ឋាល​របស់​ពួក​គេ​ ​​ក្នុង​ករណី​ណាមួយ​ដែល​អាចហៅ​ឱ្យ​ចូល​បម្រើ​កង​ទ័ព​ក្នុង​​គ្រា​អាសន្ន​របស់​ជាតិ​។ នេះ​បើយោង​តាម​កាសែត The Telegraph ផ្សាយ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៦ ។

​ព័ត៌មានលម្អិតរបស់ពួកគេ​នឹង​ត្រូវ​ទាញ​យក​ដោយ​ស្វ័យប្រវត្តិ​ពីប្រភពទិន្នន័យ​សហព័ន្ធ​ក្នុងប្រព័ន្ធមួយ​កំណត់​ឱ្យ​ដាក់​ឱ្យ​ដំណើរការ​នៅ​ខែធ្នូ​។

ទាហាន​អាមេរិក។ រូបភាព៖ Reuters

ក្រោម​ច្បាប់ថ្មី​របស់​សហរដ្ឋ​អាមេរិក​ បុរស​នឹង​ត្រូវ​ចុះ​ឈ្មោះ​ដោយ​ស្វ័យប្រវត្តិក្នុង​រយៈពេល ៣០ថ្ងៃ បន្ទាប់ពី​ពួកគេមានអាយុ ១៨ឆ្នាំ។ យ៉ាង​ណា ស្ត្រីនៅ​តែ​មិនមានសិទ្ធិចូលរួមបំពេញ​កាតព្វកិច្ច​យោធា​នេះ​នៅឡើយទេ​ ទោះ​បីអ្នកនយោបាយ​ ព្យាយាម​ឱ្យ​​បញ្ចូល​ពួកគេក្នុង​ការ​​បម្រើ​វិស័យ​យោធាម្តង​ហើយម្តងទៀត ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​​​ក៏​ដោយ។

សហរដ្ឋអាមេរិក​ចាប់​ផ្តើមបង្កើន​ការ​ត្រៀម​ខ្លួន​ផ្នែកយោធាដែល​​ឆ្លុះ​បញ្ចាំង​ពី​និន្នាការ​នៅ​ទូទាំង​បស្ចិមប្រទេស ដោយអាល្លឺម៉ង់និង​បារាំង​ណែនាំ​ទម្រង់​ថ្មី​នៃការបម្រើជាតិ​ក្នុងឆ្នាំកន្លងមក។​ សភាសហរដ្ឋ​អាមេរិក​​​បាន​​​អនុម័ត​​ច្បាប់​ចុះ​ឈ្មោះ​​ដោយ​​ស្វ័យប្រវត្តិ​​ថ្មី​​នេះ​ ​ជា​ផ្នែក​មួយ​នៃ​​ច្បាប់​អនុញ្ញាត​​លើ​វិស័យ​ការពារ​​ជាតិ​​ឆ្នាំ២០២៦ ។

យោងតាមប្រព័ន្ធ​ ​​SSS ការ​ផ្លាស់ប្តូរនេះ​មាន​បំណងកាត់បន្ថយការ​ចំណាយនិង​កាត់បន្ថយប្រព័ន្ធ​រដ្ឋ​បាល ប៉ុន្តែវា​កើត​ឡើង​ចំ​ពេល​មានភាពតានតឹង​ អំឡុង​​សង្គ្រាមជាមួយអ៊ីរ៉ង់។

មនុស្ស​ជា​ច្រើនសួរថា៖ « តើ​សង្គ្រាម​បច្ចុប្បន្ន​ដែល​ស្ថិត​ក្នុង​បទ​ឈប់​បាញ់​រយៈ​ពេលពីរសប្តាហ៍​ដ៏ផុយស្រួយ អាច​នាំឱ្យមានការជ្រើសរើស​ទាហាន​​បន្ថែម​ដែរឬទេ»?

លោកស្រី Karoline Leavitt អ្នក​នាំ​ពាក្យ​សេតវិមានឆ្លើយ​ថា៖ « ​វា​មិនមែន​ជា​ផ្នែក​ណាមួយ​នៃ​ផែនការបច្ចុប្បន្នទេ! ប៉ុន្តែលោក ដូណាល់​ ត្រាំ រក្សា​ជម្រើស​របស់គាត់​ប្រកប​ដោយ​ភាព​ឈ្លាសវៃ»។

គួរ​បញ្ជាក់​ថា ការដាក់ឱ្យ​ដំណើរ​ការ​ឡើងវិញ​នូវ​ការ​ជ្រើសរើសទាហាន​មិនមែន​ជាអំណាចរបស់​ប្រធានាធិបតីតែម្នាក់ឯង​នោះ​ទេ​។ រដ្ឋបាល​នឹង​ត្រូវ​អនុម័តធ្វើ​វិសោធនកម្មច្បាប់ជ្រើស​រើស​ទាហាន ​មុន​ពេល​ប្រធានាធិបតីណាម្នាក់​អាច​ចាប់​ផ្តើម​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​ជួរ​កង​ទ័ព៕

ប្រែសម្រួល៖ ណឺ មិនា

The post បុរស​ជនជាតិ​អាមេរិក​ដែល​មាន​អាយុ​១៨ឆ្នាំ​ នឹង​ត្រូវ​ចុះ​ឈ្មោះ​បម្រើ​កង​ទ័ព​ដោយ​ស្វ័យ​ប្រវត្តិ​ appeared first on Kampuchea Thmey Daily.

ទាហាន​អា​មេរិក​៤នាក់ ​ក្នុងចំណោម ៦នាក់ស្លាប់​ដំណាល​​គ្នា ដោយ​​ដ្រូន​របស់​អ៊ីរ៉ង់នៅ​គុយ​វ៉ែត​
មន្ទីរ​បញ្ចកោណ​បានកំណត់អត្តសញ្ញាណ​ទាហាន​អា​មេរិក​ចំនួន​៤នាក់ ​ក្នុងចំណោមទាហានទាំង៦នាក់កាល​ពី​ថ្ងៃ​អង្គារ​ ថា​​ត្រូវ​បាន​សម្លាប់ក្នុង​ពេល​ដំណាល​គ្នា ដោយការ​វាយ​ប្រហារ​​​ដោយ​​ដ្រូន​របស់​អ៊ីរ៉ង់​នៅ​ប្រទេស​គុយ​វ៉ែត។ នេះ​បើយោង​តាម ABC News ចុះផ្សាយ​នៅ​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៦ ។

ទាហាន​ទាំង​៤ ដែល​បាន​ស្លាប់​នៅ​គុយ​វ៉ែត។ រូបភាព៖ Reuters

ក្នុង​នោះ​មាន​ លោកអនុសេនីយ៍ឯក លោក Cody A. Khork អាយុ ៣៥ឆ្នាំ ពលបាល​ឯក លោក Noah L. Tietjens អាយុ៤២ឆ្នាំ លោក​ស្រី Nicole M. Amor អាយុ ៣៩ឆ្នាំ និង លោក Declan J. Coady អាយុ ២០ឆ្នាំ បាន​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ប្រទេស​គុយវ៉ែត​ដោយសារការវាយប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្សបើក(ដ្រូន)​ ​របស់​អ៊ីរ៉ង់​។

គួរ​បញ្ជាក់​ថា ទាហាន​ទាំង​អស់ត្រូវ​បាន​ចាត់​តាំងឱ្យ​ទៅ​កាន់​កង​បញ្ជា​ការ​ទ្រទ្រង់ទី១០៣ ដែល​ជាអង្គភាព​កងទ័ពបម្រុង​មាន​មូល​ដ្ឋាន​នៅ ​Des Moines រដ្ឋ Iowa។

ទាហាន​ទាំង៦នាក់បានស្លាប់​នៅក្នុងការវាយប្រហារដូចគ្នា​ នៅ​កំពង់​ផែ Shuaiba ក្នុង​ប្រទេសគុយវ៉ែត ​ជាកំពង់ផែពាណិជ្ជកម្ម​មួយ​ ដើរ​តួ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម ដែល​យោធាសហរដ្ឋអាមេរិក​ដឹក​ជញ្ជូន​យាន​យន្ត​យុទ្ធសាស្ត្រ និងសម្ភារៈផ្គត់ផ្គង់ចូលទៅក្នុងតំបន់​។

ចំណែក​អត្ត​សញ្ញាណ​​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវបានលាក់ទុក​មួយ​ថ្ងៃពេញ​ បន្ទាប់​ពី​សាច់ញាតិជិត​ស្និទ្ធ​បាន​ជូនដំណឹង។ សមា​ជិក​យោធា​ចំនួន ១៨នាក់បន្ថែមទៀត បាន​រងរបួសក្នុង​ការវាយប្រហារ​នេះ។

អ្នកទាំង ៦ នាក់​តំណាង​ឱ្យជនជាតិអាមេរិកដំបូងគេ ដែល​ស្លាប់​នៅ​ក្នុង​សមរភូមិក្នុងសង្គ្រាមរួមគ្នា​រវាង​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ប្រឆាំង​នឹង​អ៊ីរ៉ង់។

យុទ្ធ​នា​ការ​រួមគ្នារវាង​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​បាន​ចូលដល់ថ្ងៃ​ទី៤ នៅ​ថ្ងៃ​អង្គារ ដោយ​កង​កម្លាំងអាមេរិក​បានវាយប្រហារ​គោល​ដៅ​ជាង ១ ៧០០ ក្នុង​ប្រទេស​អ៊ីរ៉ង់ ខណៈ​ការ​ប្រយុទ្ធ​គ្នា​បាន​រីករាល​ដាល​ពាសពេញប្រទេស​យ៉ាងហោចណាស់១២។

លោក ដូណាល់ ត្រាំ និង​មន្ត្រី​ជាន់​ខ្ពស់នៃមន្ទីរបញ្ចកោណបាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់នឹង​អាច​កើនឡើង៕

ប្រែសម្រួល៖ ណឺ មិនា

The post ទាហាន​អា​មេរិក​៤នាក់ ​ក្នុងចំណោម ៦នាក់ស្លាប់​ដំណាល​​គ្នា ដោយ​​ដ្រូន​របស់​អ៊ីរ៉ង់នៅ​គុយ​វ៉ែត​ appeared first on Kampuchea Thmey Daily.

ជន​ជាតិ​សិង្ហ​បុរី​២នាក់​រកឃើញ​​ចូល​​ប្រយុទ្ធ​ជាមួយ​កម្លាំង​អ៊ី​ស្រា​អែល​
ជន​ជាតិ​សិង្ហបុរីពីរ​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​​កំពុង​​មាន​ឈ្មោះ​នៅ​​ក្នុង​ចំណោម​​ទាហាន​ជាង ៥០ ០០០នាក់នៃ​កង​កម្លាំង​ការពារជាតិ​​អ៊ី​ស្រាអែល ​(IDF) គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្នុង​​រយៈ​ពេល១៧ខែ​នៃ​សង្គ្រាម​នៅ​ហ្គាហ្សា ​ដោយ​​ពួក​គេ​មាន​សញ្ជាតិ​យ៉ាងហោចណាស់​មួយ​ផ្សេង​ទៀត​។​ នេះ​បើយោង​តាមព័ត៌មានដែល​ទទួល​បាន​ដោយ​អង្គការ​មិនមែន​រដ្ឋា​ភិ​បាល​អ៊ីស្រា​អែល​​ (Hatzlacha )។

កងកម្លាំងអ៊ីស្រាអែល។ Anadolu

យោងតាម AsiaOne ចុះផ្សាយ​ថ្ងៃទី១៩ខែកុម្ភៈឱ្យ​ដឹង​ថា​ ទិន្ន​ន័យ​ដែល​ទទួល​បាន​ដោយ​អង្គការ Hatzlacha រាយ​ការណ៍​​លើក​ដំបូង​ដោយក្រុម​អ្នក​សារព័ត៌មាន​ស៊ើបអង្កេត​របស់អង់គ្លេស​ Declassified UK នៅ​ថ្ងៃទី១១ ខែកុម្ភៈ។

យោង​តាមទិន្នន័យ ទាហានអ៊ីស្រាអែល​ម្នាក់​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ជន​ជាតិ​អ៊ី​ស្រា​អែល​ផង និង​សិង្ហបុរីផង​ ខណៈ​ដែល​ទាហាន​ឯ​ទៀត​​​បានចុះបញ្ជីដែល​មានសញ្ជាតិច្រើន។ ជា​ពិសេស​មាន​លិខិត​ឆ្លង​ដែន​យ៉ាង​ហោច​ណាស់​មួយ​ផ្សេងទៀត រួមទាំង​លិខិត​ឆ្លងដែន​សិង្ហបុរី និង​អ៊ីស្រា​អែល​ផង​ដែរ​។

គួរ​បញ្ជាក់​ថា ប្រទេស​សិង្ហបុរី​មិន​អនុញ្ញាត​ឱ្យមានសញ្ជាតិពីរទេ ប៉ុន្តែ​អ​នីតិជនអាច​កាន់លិខិតឆ្លងដែន​ពីរ​រហូតដល់ពួកគេ​មានអាយុ ២១ឆ្នាំ ពេល​ដែល​ពួក​គេ​ត្រូវ​សម្រេច​ចិត្ត​ថា​ត្រូវ​លះ​បង់​សញ្ជាតិ​សិង្ហ​បុរី​ឬ​អត់​។

យោង​តាមរដ្ឋធម្មនុញ្ញ រដ្ឋា​ភិបាលក៏អាចដកហូតសញ្ជាតិ​សិង្ហ​បុរី​របស់​ពល​រដ្ឋ​មាន​អាយុលើសពី ១៨ឆ្នាំ ដែល​ដាក់​ពាក្យសុំចេញ ឬ​បន្ត​លិខិត​ឆ្លង​ដែន ឬ​ប្រើប្រាស់​លិខិតឆ្លង​ដែនបរទេសសម្រាប់​ការ​ធ្វើ​ដំណើរ​។​

យ៉ាងណា លោក Amrin Amin ​អតីត​លេខាធិការសភា​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការផ្ទៃក្នុងបាន​បង្ហោះនៅលើហ្វេសប៊ុកថ្ងៃទី១៨ ខែកុម្ភៈថា បើ​យោង​តាមច្បាប់​សិង្ហបុរី ពលរដ្ឋ និង​អ្នករស់នៅ​អចិន្ត្រៃយ៍ក្នុង​ប្រទេស​​មិន​អាច​កាន់​អាវុធ​នៅ​បរទេស​បានទេ។

លោក​លើក​ឡើង​ថា​៖ « ខ្ញុំ​ជឿ​ជាក់​ថា​អាជ្ញាធររបស់យើង​នឹង​ដោះ​ស្រាយរឿងនេះ​បាន​យ៉ាងហ្មត់ចត់ និងយុត្តិធម៌។ ប្រសិន​បើ​របាយ​ការណ៍​នេះមិនត្រឹមត្រូវទេ ខ្ញុំ​សង្ឃឹម​ថា​វានឹង​ត្រូវបញ្ជាក់​ឱ្យច្បាស់​លាស់​។ ទោះ​ជាយ៉ាងណាក៏ដោយ ការ​រកឃើញដែលមានតម្លាភាពគឺជា​គន្លឹះ​ក្នុង​ការរក្សាទំនុកចិត្តពីសាធារណជន​លើ​ភាពយុត្តិធម៌ និង​ភាព​សុចរិត​របស់​ប្រទេស​សិង្ហបុរី»។

ទិន្នន័យ IDF ទទួលបានពី Hatzlacha បានបង្ហាញថាមាន​ទាហាន​ចំនួន ១៣ ១៣៥ នាក់​របស់​អ៊ីស្រាអែល​កាន់លិខិតឆ្លង​ដែន​អាមេរិក ដែល​ឈរ​នៅ​លំដាប់កំពូលនៃបញ្ជី​ដែល​មាន​ចំនួនច្រើន និង​មាន​ខ្លះ​ទៀត​មាន​លិខិត​ឆ្លង​ដែន​មួយ​ផ្សេង​ទៀត​។

លើស​ពី​នេះ មានជនជាតិរុស្ស៊ី​យ៉ាងហោចណាស់ ៥ ០៦៧ នាក់ អាល្លឺម៉ង់ ៣ ៩០១ នាក់ អ៊ុយក្រែន ៣ ២១០ នាក់ និង​អង់គ្លេស ១ ៦៨៦ នាក់ បាន​ចុះ​ឈ្មោះចូលក្នុងជួរកង​ទ័ព​អ៊ី​ស្រាអែល គិតត្រឹមខែមីនា ឆ្នាំ ២០២៥៕

ប្រែសម្រួល៖ ណឺ មិនា

The post ជន​ជាតិ​សិង្ហ​បុរី​២នាក់​រកឃើញ​​ចូល​​ប្រយុទ្ធ​ជាមួយ​កម្លាំង​អ៊ី​ស្រា​អែល​ appeared first on Kampuchea Thmey Daily.

តុលាការ​រដ្ឋ Virginia បដិសេធ​មិនឲ្យ​​អ្នក​ផ្ទុក​មេរោគអេដស៍ចូល​បម្រើកងទ័ព​
តុលាការ​ឧទ្ធរណ៍​សហ​រដ្ឋអាមេរិក​គាំទ្រនូវ​គោលនយោបាយដ៏​យូរ​​អង្វែង​របស់​យោធាសហរដ្ឋអាមេរិក​ ហាម​ឃាត់​អ្នក​ផ្ទុក​មេរោគអេដស៍​​ឱ្យ​ចូល​បម្រើ​កង​ទ័ព ហើយ​​អះអាង​​ថា ការរីកចម្រើន​ក្នុងវិស័យ​វេជ្ជសាស្រ្តគឺមិនសមហេតុផល​។ នេះ​បើយោងតាម​ការចុះផ្សាយរបស់រ៉យទ័រ​ កាលពី​ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ​២០២៥ ។

កងកម្លាំងយោធាអាមេរិក​។ Reuters

ចៅក្រម​បីរូប​របស់​សហរដ្ឋអាមេរិក​មានមូលដ្ឋាន​នៅ​ទីក្រុង Richmond រដ្ឋ ​Virginia បាន​និយាយ​ថា៖« ការ​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ផ្ទុក​មេរោគ​អេដស៍​ ចូល​រួមបម្រើ​វិស័យ​កងកម្លាំងប្រដាប់អាវុធ​អាចមិន​ល្អ​ ឬ​ធ្វើ​ឱ្យ​ស្មុគ​ស្មាញ​ដល់បេសកកម្ម​របស់យោធា​ដោយ​ដាក់​បន្ទុក និង​ការ​ចំណាយ​ផ្សេងៗ​»។

តុលា​ការ​បានបដិសេធសេចក្តីសម្រេចឆ្នាំ២០២៤ ដោយ​ចៅ​ក្រម​ម្នាក់​នៅរដ្ឋ Virginia ដោយ​ការ​​លុប​ចោល​ការ​ហាម​ឃាត់​ការ​ចូល​បម្រើ​កង​ទ័ព​។ ​

គោលនយោបាយនេះ បានអនុម័ត​ជាផ្លូវការជាលើកដំបូងក្នុងឆ្នាំ ១៩៩១ ត្រូវបានជំទាស់ដោយមនុស្សបីនាក់ដែលមាន​ផ្ទុកមេរោគ​អេដស៍​​។​ ពួកគេ​និយាយ​ថា​ខ្លួន​មិន​មាន​រោគសញ្ញា ​មិន​អាចរកឃើញការ​​ផ្ទុក​មេរោគ​អ្វី​ឡើយ ដោយ​សារតែការព្យាបាល និង​យក​ចិត្ត​ទុក​ដាក់​របស់​គ្រូ​ពេទ្យ​។

មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​រហូតដល់ ៩៥ភាគរយ ​ទទួល​ការ​ព្យាបាល តែ​​​មិន​អាច​រក​ឃើញ​ថាមាន​រោគ​សញ្ញាអ្វី​ មាន​ន័យថា ពួកគេមិន​អាច​ចម្លង​មេរោគ​ទៅដៃគូ​ផ្លូវភេទរបស់ពួកគេ​បានទេ។ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង ​និងបង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក​។

យ៉ាងណា​​ តុលាការ​បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​​ថា​ ការព្យាបាល​អាច​ធ្វើ​ឱ្យ​យោធា​ចំណាយ​រហូតដល់ ២០ ០០០ដុល្លារ ​ក្នុង​មនុស្ស​ម្នាក់​ជា​រៀង​រាល់​ឆ្នាំ។ ​ពេល​ដែល​មាន​សមាជិក​យោធា​​ផ្ទុក​មេរោគអេដស៍​នៅ​ជួរ​មុខ​នឹង​បង្ហាញ​ពី​បញ្ហាជាក់​ស្តែង​និង​ផ្នែក​ការទូត។

តុលាការបន្ត​ថា​៖ «លើក​ឡើង​ទាំង​អស់របស់​យោធាគឺ​ជា​ការ​វិនិច្ឆ័យ​សម​ហេតុ​ផល​ ទាក់​ទងនឹងបេសកកម្ម​ស្របច្បាប់​របស់​យោធា ចំណែក​គោលន​យោបាយ​នេះ​គឺ​មាន​សុពល​ភាពខ្ពស់​​»។

ចំណែក​មេធាវី​ម្នាក់​បាន​លើក​ឡើង​ថា អ្នក​​ផ្ទុក​មេរោគ​ដែល​មិនអាចរកឃើញ​ថា​មាន​រោគ​សញ្ញា​អ្វី កម្លាំង​របស់​ពួកគេ​អាចដាក់​ពង្រាយ​នៅ​គ្រប់​ទី​កន្លែង និង​អនុវត្តភារកិច្ច​​​គ្មាន​ដែនកំណត់ ហើយ​ពុំ​មាន​ហានិភ័យ​នៃការចម្លង​ទៅ​អ្នកដទៃ​ឡើយ​។

លោក Gregory Nevins អ្នក​ធ្វើ​ការ​លើ​​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ​(LGBTQ Lambda Legal) បានលើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយថា៖ « សេច​ក្តី​សម្រេចនេះ​មិន​អើពើ​នឹងការរីកចម្រើន​ផ្នែកវេជ្ជសាស្ត្រ​រាប់​ទសវត្សរ៍មក​ហើយ​នោះទេ ជា​ពិសេស​សមត្ថភាព​របស់​មនុស្ស​ដែល​​រស់​នៅ​ជា​មួយ​អ្នក​ផ្ទុក​មេរោគអេដស៍​​គឺ​មាន​ភាព​ខុសគ្នានិងមាន​សក្តានុពល​របស់​ពួកគេ​រៀង​​ខ្លួន​​»។

យ៉ាងណា ក្រសួង​ការពារជាតិ​អាមេរិក​មិន​ទាន់​ឆ្លើយ​តបពី​ករណី​នេះ​នៅឡើយ​ទេ៕

ប្រែសម្រួល៖ ណឺ មិនា

The post តុលាការ​រដ្ឋ Virginia បដិសេធ​មិនឲ្យ​​អ្នក​ផ្ទុក​មេរោគអេដស៍ចូល​បម្រើកងទ័ព​ appeared first on Kampuchea Thmey Daily.

ទាហាន​​អាមេរិក​​ម្នាក់ស្លាប់ បន្ទាប់​ពី​​ធ្លាក់​​ពីលើ​​នាវា​ចម្បាំង​ ​ក្បែរ​ឆ្នេរ​សមុទ្រ​វ៉េណេស៊ុយអេឡា
ទាហាន​អាមេរិកម្នាក់សន្មត់​ថា​​ស្លាប់ បន្ទាប់​ពី​បាន​ធ្លាក់​ពី​លើ​នាវា​ចម្បាំង​​​ម៉ាក​ USS Iwo Jima នៅ​ឯឆ្នេរ​សមុទ្រ​នៃ​ប្រទេស​វ៉េណេ​ស៊ុយ​អេ​ឡា​ និង​​ស្វែង​រក​​រយៈ​​ពេល​បីថ្ងៃ តែ​គ្មានផ្លែផ្កា។

លោក​ Chukwuemeka Oforah ក្នុង​ឆ្នាំ ២០២៤ អំឡុងពេលការវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់កងម៉ារីននៅ Camp Lejeune ។ (រូបភាព៖ Marine Corps)

យោង​តាម AFP ចុះ​ផ្សាយ​ថ្ងៃទី១៣ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា កងកម្លាំងម៉ារីន​​អាមេរិក (USMC) បាន​ប្រកាស​​បញ្ចប់​ប្រតិបត្តិ​ការ​ស្វែង​រក លោក​ Chukwuemeka Oforah នៅ​ថ្ងៃទី១២ ខែកុម្ភៈ ​ជាទាហាន​ មាន​អាយុ ២១ ឆ្នាំ ធ្លាក់​ពី​នាវាម៉ាក​ USS Iwo Jima ក្នុង​សមុទ្រការ៉ាប៊ីន​ (Caribbean) ក្បែរ​ប្រទេស​វ៉េណេស៊ុយ​អេឡា កាល​ពី​ថ្ងៃ​ទី៧ ខែកុម្ភៈ។​

លោក Oforah ត្រូវ​បានគេ​កំណត់​ថា​បាន​ស្លាប់​ បន្ទាប់​ពី​ការ​ស្វែង​រក​​មិនទទួល​បានផ្លែផ្កាអស់រយៈពេល ៧២ ម៉ោង។

ប្រតិបត្តិ​ការស្វែងរក និង​ការ​ជួយសង្គ្រោះ ធ្វើ​ឡើង​ដោយ​មាន​ការ​​ចូលរួម​ពី​កងកម្លាំង​អាមេរិក​ជាច្រើន ក្នុង​នោះ​មាន​នាវាកងទ័ពជើងទឹក​ចំនួន​៥ យន្ត​ហោះចំនួន១០គ្រឿង កម្លាំង​ទ័ព​អាកាស និង​កង​ម៉ា​រីន​។ លើសពី​នេះ USMC កំពុង​ស៊ើប​អង្កេត​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​របស់​ លោក​ Oforah ចូល​ទៅ​ក្នុង​សមុទ្រ។

គួរ​បញ្ជាក់​ថា លោក​ Oforah គឺជា​​សមាជិក​​សេវា​​កង​កម្លាំង​អាមេរិក​​ដំបូង​គេ ​​ដែល​​ត្រូវ​​បាន​គេ​ស្គាល់​ច្រើន​​ក្នុង​ប្រតិបត្តិការ​ Southern Spear របស់​​ក្រុង​វ៉ាស៊ីនតោន ​នៅ​​សមុទ្រ​​ការ៉ាប៊ីន​​កាលពី​ឆ្នាំមុន។

យោងតាម​រដ្ឋបាល​របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រតិបត្តិ​ការ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ស្វែង​រក និង​ចាប់​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​តាម​សមុទ្រ ជាពិសេសពាក់ព័ន្ធ​នឹងការជួញដូរគ្រឿងញៀន។

គួរ​បញ្ជាក់​ថា យ៉ាង​ហោចណាស់មានទូកចំនួន ៣៩ ដែល​គេ​សង្ស័យ​ថា​បានផ្ទុកសារធាតុហាម​ឃាត់​បាន​លិច​ក្នុង​សមុទ្រ​ការ៉ា​ប៊ីន និង​ប៉ាស៊ី​ហ្វិក​ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ​។ ជា​ពិសេស​បាន​សម្លាប់​មនុស្ស​រាប់សិបនាក់ ហើយ​កប៉ាល់​​វាយ​ប្រហារ​ម៉ាក់​ USS Iwo Jima បាន​ដើរ​តួនាទី​សំខាន់​ក្នុងប្រតិបត្តិការនេះ។

ចំណែក នាវា​ចម្បាំងនេះ​ក៏បានចូលរួម​ក្នុងការប្រហារ​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ចាប់យកប្រធានាធិបតីវ៉េណេស៊ុយ​អេឡា លោក នីកូឡាស​ម៉ាឌូរ៉ូ ​(Nicolas Maduro) កាល​ពីថ្ងៃទី៣ ខែមករា ផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

The post ទាហាន​​អាមេរិក​​ម្នាក់ស្លាប់ បន្ទាប់​ពី​​ធ្លាក់​​ពីលើ​​នាវា​ចម្បាំង​ ​ក្បែរ​ឆ្នេរ​សមុទ្រ​វ៉េណេស៊ុយអេឡា appeared first on Kampuchea Thmey Daily.

​ពេល​​ចាប់ខ្លួន​ម៉ាឌូរ៉ូ ទាហាន​​វ៉េណេ​ស៊ុយ​អេ​ឡា និងគុយបា​​ជាង​៨០​នាក់​​​ ត្រូវ​បាន​សម្លាប់​​​
ទាហាន​​ស្រី្ត​​៩​នាក់​ ​ក្នុង​​ចំណោម​​ទាហាន​​វ៉េ​ណេ​ស៊ុយ​អេឡាចំនួន​​ ៤៧​នាក់​ ​​​ត្រូវ​​បាន​​សម្លាប់​​កាល​​ពី​​ដើម​​ខែ​នេះ នៅ​​ពេល​​ដែល​​សហ​រដ្ឋ​​អា​មេ​រិក​ បាន​​​វាយ​​ប្រហារ​លើ​​រដ្ឋធានី​​កា​រ៉ា​កាស ពីការ​ចាប់​ខ្លួន​ អតីត​ប្រធានាធិបតី លោក នី​កូឡាស ម៉ាឌូរ៉ូ ។ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិវ៉េណេស៊ុយអេឡា​ លោក Vladimir Padrino Lopez ។

ទាហាន វ៉េណេស៊ុយអេឡា។ Reuters

​បើតាម Al Jazeera រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិវ៉េណេស៊ុយអេឡា បានថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​​ ចំនួន​កង​កម្លាំង​វ៉េណេ​ស៊ុយ​អេឡា​ដែលត្រូវ​​បានសម្លាប់​​​មាន​ការ​​កើនឡើង។ របាយការណ៍រក​ឃើញ​ថា ​អ្នក​ស្លាប់​មាន​​ចំនួន ២៣​នាក់ និងទាហាន​សរុប​ចំនួន​៨៣នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ឆ្មក់ ដោយកង​កម្លាំង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី៣ ខែមករា។​

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ទាហាន​​ដែល​​ត្រូវ​​បាន​​គេ​​សម្លាប់​​ ​រួម​​មាន​​ទាហាន​​គុយ​បា​​ចំនួន ៣២​នាក់ ដែលអ្នក​​ខ្លះ​​ត្រូវ​​បាន​​ចាត់​ឱ្យ​​ទៅការពារ​​ផ្ទាល់​ ឬជាជំនិត​របស់​លោក ម៉ាឌូរ៉ូ ។

លោក Padrino បាន​ថ្លែង​​នៅក្នុងកម្ម​ពិធី​មួយ​ដើម្បី​ គោរព​ដល់​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ថា៖ «តើ​កង​កម្លាំងទាំង​​បុរស និង​ស្ត្រី នៃកង​កម្លាំង​ប្រដាប់​អាវុធជាតិ​ ​Bolivarian National Armed Forces របស់​យើង​ បាន​ធ្វើ​អ្វី​ខ្លះ​ ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ ពី​ការ​ឈ្លាន​ពាន​របស់​យោធាអាមេរិក? ជាការពិត ពួកគេបានលះបង់ជីវិតរបស់ពួកគេ ជាពិសេស​ពួកគេបានផ្តល់កិត្តិយសដល់ប្រវត្តិសាស្ត្រ និងមាតុភូមិ»។

មិន​តែប៉ុណ្ណោះ​ មនុស្ស​ជាង ១១២នាក់ ​ត្រូវ​បាន​គេ​រាយការណ៍​ថាបាន​រងរបួស​នៅ​ក្នុង​ការ​វាយ​ឆ្មក់​របស់​កង​កម្លាំង​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ចាប់​ផ្តើម​ដោយ​ការ​ទម្លាក់​គ្រាប់​បែកមក​លើ​​គោល​ដៅ​យោធា​ ជាពិសេសទាហាន​អាមេរិក​​ចាប់​ពង្រត់​ លោក ម៉ាឌូរ៉ូ​ និង​ភរិយា​របស់ លោក គឺ​លោក​ស្រី Cilia Flores ពី​លំនៅ​ឋាន​​របស់​ពួកគេ​ក្នុង​ទីក្រុងការ៉ាកាស​៕

ប្រែសម្រួល៖ ណឺ មិនា

The post ​ពេល​​ចាប់ខ្លួន​ម៉ាឌូរ៉ូ ទាហាន​​វ៉េណេ​ស៊ុយ​អេ​ឡា និងគុយបា​​ជាង​៨០​នាក់​​​ ត្រូវ​បាន​សម្លាប់​​​ appeared first on Kampuchea Thmey Daily.