Connect with us

ព័ត៌មានអន្ដរជាតិ

​ទាហាន​អ៊ុយ​ក្រែន កំពុង​តស៊ូ​នឹង​ភាព​​អត់​ឃ្លាន​​យ៉ាងធ្ងន់ធ្ងរ​ នៅ​ជួរ​មុខ​

បានផុស

នៅ

រូបភាព​អង្វររបស់​​ទាហាន​ស្គមស្គាំងអ៊ុយ​ក្រែន​ ​៤នាក់ ធ្វើ​ឱ្យ​ប្រជាជន​អ៊ុយក្រែន​រំជើបរំជួល​ចិត្ត ​នៅ​ចុង​ខែមេសា។ ទាហាន​​ទាំង​៤នាក់​នោះ ​អត់​អាហារ​នៅ​ជួរ​មុខ​រយៈពេល​១៧ថ្ងៃ ដោយគ្មានការ​ដឹក​ជញ្ជូន​អាហារ ជា​ពិសេស​មិន​បាន​​​ប្តូរ​វេន​ច្រើនខែ។

យោង​តាម​សារព័ត៌មាន​ Al Jazeera ចុះ​ផ្សាយ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦ អ្នក​ស្រី Anastasia Silchuk មាន​ស្វាមី​បម្រើការ​​​​ជា​កង​ពល​តូច​លេខ​១៤ សរសេរ​លើបណ្តាញ​សង្គម​ នៅថ្ងៃទី២២ ខែ​មេសា ​ថា​៖ «​ យុទ្ធជន​​ដួល​សន្លប់​​ដោយ​សារ​​ភាព​អត់ឃ្លាន ពួកគេ​ផឹកទឹកភ្លៀង»។

ទាហាន​អ៊ុយ​ក្រែន​កំពុង​តស៊ូ​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធជន​ទាំង​នោះ​​​លាក់​ខ្លួន​​នៅ​​ខាង​ឆ្វេង​​ច្រាំង​​ទន្លេ​ Oskil ខាង​កើត​ក្នុង​តំបន់ Donetsk បន្ទាប់ពី​គ្រាប់បែក​រុស្ស៊ី​បាន​បំផ្លាញស្ពាន តភ្ជាប់ទៅ​កាន់​ក្រុម​កងពលតូចរបស់​ពួក​គេ​នៅ​ច្រាំង​ខាងស្តាំ។

អ្នក​ស្រី Silchuk សរសេរ​ថា​៖ « មនុស្ស​មិន​​ស្តាប់​ពួក​គេ​តាម​វិទ្យុទេ ឬប្រហែល​ជាគ្មាននរណាម្នាក់​ចង់​ស្តាប់ពួក​គេ​ទេ​។ ស្វាមី​របស់ខ្ញុំបាន​ស្រែកនិងអង្វរ ថា​គ្មាន​អាហារ​ និងទឹកផឹក​ទេ»។ យ៉ាង​ណា អ្នក​ស្រីមិនបានឆ្លើយតប​​ជាមួយ​សារព័ត៌មាន​ Al Jazeera លម្អិត​ឡើយ​​។

ដោយ​ឡែក លោក Oleksandr ជាទាហានម្នាក់​ទើប​តែ​បម្រើ​ការ​ថ្មីៗ​ ប្រាប់ Al Jazeera ថា៖ « មានអារម្មណ៍ថា ​ផល​ប៉ះ​ពាល់​នៃភាពអត់​ឃ្លាន​គឺ​កាន់​តែ​ខ្លាំង ​អំឡុង​ពេល​កំពុង​ប្រយុទ្ធ​ដើម្បី​មាតុភូមិ»។

ខណៈកំពុង​លាក់ខ្លួននៅ​ក្នុងលេណដ្ឋានដាច់​ស្រយាល និង​លាក់បាំង​បំផុត​លើ​ខ្សែ​ត្រៀម​ជួរ​មុខ​ ​គ្មានដើម​ឈើ ​នា​ភាគ​អាគ្នេយ៍អ៊ុយក្រែន​កាលពីដើម​ឆ្នាំ​នេះ លោក Oleksandr នឹកគ្រួសារ ផ្ទះសម្បែងនិងជីវិត​ដែល​ខ្លួន​​ធ្លាប់​មាន មុន​ពេលការឈ្លានពាន​ទ្រង់ទ្រាយធំ​របស់រុស្ស៊ីនៅ​ដើម​​ឆ្នាំ ២០២២ ប៉ុន្តែអ្វី​ដែល​លោក​នឹក​បំផុត​ គឺ​អាហារ​​ដ៏​ពិត​ប្រាកដ​មួយ​ចាន​ប៉ុណ្ណោះ​។

រី​ឯ​​ទាហាន​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ ​​​អាយុ ៣១ឆ្នាំ ​មានស្នាមសាក់ កំពុង​ស៊ាំ​នឹង​ជង្គង់​សេរ៉ាមិច​នៅ​ទីក្រុងកៀវប្រាប់ Al Jazeera ថា៖ « យើង​ស្រមៃ​ចង់​បាន​អាហារក្តៅៗ ពី​ព្រោះអ្វីដែល​យើង​ទទួល​ទាន​ជាច្រើនសប្តាហ៍​គឺសូកូឡា អូតមីល ​(​ធញ្ញជាតិ​លាយ​ជា​មួយ​ស្រូវ​សាលី) និងទឹកមួយដប​ក្នុងមួយថ្ងៃប៉ុណ្ណោះ​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម