Connect with us

ព័ត៌មានអន្ដរជាតិ

ទាហាន​​អាមេរិក​​ម្នាក់ស្លាប់ បន្ទាប់​ពី​​ធ្លាក់​​ពីលើ​​នាវា​ចម្បាំង​ ​ក្បែរ​ឆ្នេរ​សមុទ្រ​វ៉េណេស៊ុយអេឡា

បានផុស

នៅ

ទាហាន​អាមេរិកម្នាក់សន្មត់​ថា​​ស្លាប់ បន្ទាប់​ពី​បាន​ធ្លាក់​ពី​លើ​នាវា​ចម្បាំង​​​ម៉ាក​ USS Iwo Jima នៅ​ឯឆ្នេរ​សមុទ្រ​នៃ​ប្រទេស​វ៉េណេ​ស៊ុយ​អេ​ឡា​ និង​​ស្វែង​រក​​រយៈ​​ពេល​បីថ្ងៃ តែ​គ្មានផ្លែផ្កា។

លោក​ Chukwuemeka Oforah ក្នុង​ឆ្នាំ ២០២៤ អំឡុងពេលការវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់កងម៉ារីននៅ Camp Lejeune ។ (រូបភាព៖ Marine Corps)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម AFP ចុះ​ផ្សាយ​ថ្ងៃទី១៣ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា កងកម្លាំងម៉ារីន​​អាមេរិក (USMC) បាន​ប្រកាស​​បញ្ចប់​ប្រតិបត្តិ​ការ​ស្វែង​រក លោក​ Chukwuemeka Oforah នៅ​ថ្ងៃទី១២ ខែកុម្ភៈ ​ជាទាហាន​ មាន​អាយុ ២១ ឆ្នាំ ធ្លាក់​ពី​នាវាម៉ាក​ USS Iwo Jima ក្នុង​សមុទ្រការ៉ាប៊ីន​ (Caribbean) ក្បែរ​ប្រទេស​វ៉េណេស៊ុយ​អេឡា កាល​ពី​ថ្ងៃ​ទី៧ ខែកុម្ភៈ។​

លោក Oforah ត្រូវ​បានគេ​កំណត់​ថា​បាន​ស្លាប់​ បន្ទាប់​ពី​ការ​ស្វែង​រក​​មិនទទួល​បានផ្លែផ្កាអស់រយៈពេល ៧២ ម៉ោង។

ប្រតិបត្តិ​ការស្វែងរក និង​ការ​ជួយសង្គ្រោះ ធ្វើ​ឡើង​ដោយ​មាន​ការ​​ចូលរួម​ពី​កងកម្លាំង​អាមេរិក​ជាច្រើន ក្នុង​នោះ​មាន​នាវាកងទ័ពជើងទឹក​ចំនួន​៥ យន្ត​ហោះចំនួន១០គ្រឿង កម្លាំង​ទ័ព​អាកាស និង​កង​ម៉ា​រីន​។ លើសពី​នេះ USMC កំពុង​ស៊ើប​អង្កេត​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​របស់​ លោក​ Oforah ចូល​ទៅ​ក្នុង​សមុទ្រ។

គួរ​បញ្ជាក់​ថា លោក​ Oforah គឺជា​​សមាជិក​​សេវា​​កង​កម្លាំង​អាមេរិក​​ដំបូង​គេ ​​ដែល​​ត្រូវ​​បាន​គេ​ស្គាល់​ច្រើន​​ក្នុង​ប្រតិបត្តិការ​ Southern Spear របស់​​ក្រុង​វ៉ាស៊ីនតោន ​នៅ​​សមុទ្រ​​ការ៉ាប៊ីន​​កាលពី​ឆ្នាំមុន។

យោងតាម​រដ្ឋបាល​របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រតិបត្តិ​ការ​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ស្វែង​រក និង​ចាប់​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៅ​តាម​សមុទ្រ ជាពិសេសពាក់ព័ន្ធ​នឹងការជួញដូរគ្រឿងញៀន។

គួរ​បញ្ជាក់​ថា យ៉ាង​ហោចណាស់មានទូកចំនួន ៣៩ ដែល​គេ​សង្ស័យ​ថា​បានផ្ទុកសារធាតុហាម​ឃាត់​បាន​លិច​ក្នុង​សមុទ្រ​ការ៉ា​ប៊ីន និង​ប៉ាស៊ី​ហ្វិក​ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការ​។ ជា​ពិសេស​បាន​សម្លាប់​មនុស្ស​រាប់សិបនាក់ ហើយ​កប៉ាល់​​វាយ​ប្រហារ​ម៉ាក់​ USS Iwo Jima បាន​ដើរ​តួនាទី​សំខាន់​ក្នុងប្រតិបត្តិការនេះ។

ចំណែក នាវា​ចម្បាំងនេះ​ក៏បានចូលរួម​ក្នុងការប្រហារ​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ចាប់យកប្រធានាធិបតីវ៉េណេស៊ុយ​អេឡា លោក នីកូឡាស​ម៉ាឌូរ៉ូ ​(Nicolas Maduro) កាល​ពីថ្ងៃទី៣ ខែមករា ផង​ដែរ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម