ព័ត៌មានអន្ដរជាតិ
ជនជាតិសិង្ហបុរី២នាក់រកឃើញចូលប្រយុទ្ធជាមួយកម្លាំងអ៊ីស្រាអែល
ជនជាតិសិង្ហបុរីពីរនាក់ ត្រូវបានគេរកឃើញថា កំពុងមានឈ្មោះនៅក្នុងចំណោមទាហានជាង ៥០ ០០០នាក់នៃកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្នុងរយៈពេល១៧ខែនៃសង្គ្រាមនៅហ្គាហ្សា ដោយពួកគេមានសញ្ជាតិយ៉ាងហោចណាស់មួយផ្សេងទៀត។ នេះបើយោងតាមព័ត៌មានដែលទទួលបានដោយអង្គការមិនមែនរដ្ឋាភិបាលអ៊ីស្រាអែល (Hatzlacha )។

យោងតាម AsiaOne ចុះផ្សាយថ្ងៃទី១៩ខែកុម្ភៈឱ្យដឹងថា ទិន្នន័យដែលទទួលបានដោយអង្គការ Hatzlacha រាយការណ៍លើកដំបូងដោយក្រុមអ្នកសារព័ត៌មានស៊ើបអង្កេតរបស់អង់គ្លេស Declassified UK នៅថ្ងៃទី១១ ខែកុម្ភៈ។
យោងតាមទិន្នន័យ ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានចុះបញ្ជីជាជនជាតិអ៊ីស្រាអែលផង និងសិង្ហបុរីផង ខណៈដែលទាហានឯទៀតបានចុះបញ្ជីដែលមានសញ្ជាតិច្រើន។ ជាពិសេសមានលិខិតឆ្លងដែនយ៉ាងហោចណាស់មួយផ្សេងទៀត រួមទាំងលិខិតឆ្លងដែនសិង្ហបុរី និងអ៊ីស្រាអែលផងដែរ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីមិនអនុញ្ញាតឱ្យមានសញ្ជាតិពីរទេ ប៉ុន្តែអនីតិជនអាចកាន់លិខិតឆ្លងដែនពីររហូតដល់ពួកគេមានអាយុ ២១ឆ្នាំ ពេលដែលពួកគេត្រូវសម្រេចចិត្តថាត្រូវលះបង់សញ្ជាតិសិង្ហបុរីឬអត់។
យោងតាមរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលក៏អាចដកហូតសញ្ជាតិសិង្ហបុរីរបស់ពលរដ្ឋមានអាយុលើសពី ១៨ឆ្នាំ ដែលដាក់ពាក្យសុំចេញ ឬបន្តលិខិតឆ្លងដែន ឬប្រើប្រាស់លិខិតឆ្លងដែនបរទេសសម្រាប់ការធ្វើដំណើរ។
យ៉ាងណា លោក Amrin Amin អតីតលេខាធិការសភាជាន់ខ្ពស់ទទួលបន្ទុកកិច្ចការផ្ទៃក្នុងបានបង្ហោះនៅលើហ្វេសប៊ុកថ្ងៃទី១៨ ខែកុម្ភៈថា បើយោងតាមច្បាប់សិង្ហបុរី ពលរដ្ឋ និងអ្នករស់នៅអចិន្ត្រៃយ៍ក្នុងប្រទេសមិនអាចកាន់អាវុធនៅបរទេសបានទេ។
លោកលើកឡើងថា៖ « ខ្ញុំជឿជាក់ថាអាជ្ញាធររបស់យើងនឹងដោះស្រាយរឿងនេះបានយ៉ាងហ្មត់ចត់ និងយុត្តិធម៌។ ប្រសិនបើរបាយការណ៍នេះមិនត្រឹមត្រូវទេ ខ្ញុំសង្ឃឹមថាវានឹងត្រូវបញ្ជាក់ឱ្យច្បាស់លាស់។ ទោះជាយ៉ាងណាក៏ដោយ ការរកឃើញដែលមានតម្លាភាពគឺជាគន្លឹះក្នុងការរក្សាទំនុកចិត្តពីសាធារណជនលើភាពយុត្តិធម៌ និងភាពសុចរិតរបស់ប្រទេសសិង្ហបុរី»។
ទិន្នន័យ IDF ទទួលបានពី Hatzlacha បានបង្ហាញថាមានទាហានចំនួន ១៣ ១៣៥ នាក់របស់អ៊ីស្រាអែលកាន់លិខិតឆ្លងដែនអាមេរិក ដែលឈរនៅលំដាប់កំពូលនៃបញ្ជីដែលមានចំនួនច្រើន និងមានខ្លះទៀតមានលិខិតឆ្លងដែនមួយផ្សេងទៀត។
លើសពីនេះ មានជនជាតិរុស្ស៊ីយ៉ាងហោចណាស់ ៥ ០៦៧ នាក់ អាល្លឺម៉ង់ ៣ ៩០១ នាក់ អ៊ុយក្រែន ៣ ២១០ នាក់ និងអង់គ្លេស ១ ៦៨៦ នាក់ បានចុះឈ្មោះចូលក្នុងជួរកងទ័ពអ៊ីស្រាអែល គិតត្រឹមខែមីនា ឆ្នាំ ២០២៥៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


