ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដោះលែងទាហានអ៊ុយក្រែន ២០៥នាក់ មកមាតុភូមិវិញ សម្របសម្រួលដោយអាមេរិក
អ៊ុយក្រែនបាននាំយកទាហានចំនួន ២០៥នាក់ ពីប្រទេសរុស្ស៊ីមកមាតុភូមិវិញ ក្រោយការចាប់ខ្លួនអស់ជិត៤ឆ្នាំ ដែលនេះជាផ្នែកមួយនៃដំណាក់កាលដំបូងនៃការផ្លាស់ប្តូរទាហាន ១០០០ ទល់នឹង ១០០០ ជាមួយរុស្ស៊ី។
យោងតាមភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងសារព័ត៌មានផ្សេងទៀត ចុះផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សមាជិកយោធាដែលត្រូវបានដោះលែងរួមមានទាហាន ពលបាលឯក និងមន្ត្រីការពារទីក្រុង Mariupol តំបន់ Azovstal និងតំបន់ជួរមុខជាច្រើនចាប់តាំងពីឆ្នាំ ២០២២ ។

ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ថា ទាហានអ៊ុយក្រែនចំនួន ២០៥នាក់ បានត្រឡប់ពីប្រទេសរុស្ស៊ីវិញនៅថ្ងៃសុក្រ ទី១៥ ខែឧសភា ក្នុងដំណាក់កាលដំបូងនៃការផ្លាស់ប្តូរទាហាន ១០០០នាក់ជាមួយរុស្ស៊ី ដែលបានគ្រោងទុក។
យោងតាមគេហទំព័រផ្លូវការរបស់ លោក ហ្សេលេនស្គី ទាហានដែលត្រូវបានដោះលែងរួមមានសមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ឆ្មាំជាតិ និងសេវាឆ្មាំព្រំដែនរដ្ឋ។
លោកបន្តថា៖ « នេះជាដំណាក់កាលដំបូងនៃការដោះដូរទាហាន ១០០០ ទល់នឹង ១០០០ »។
ទីស្នាក់ការកណ្តាលសម្របសម្រួលអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន ថា ការដោះដូរនេះត្រូវបានអនុវត្តក្រោមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយនឹងការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។
ការដោះដូរនេះបម្រើជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចព្រមព្រៀងរបស់ទីក្រុងកៀវ ចំពោះបទឈប់បាញ់ឯកតោភាគីរបស់ទីក្រុងមូស្គូចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី១១ ខែឧសភា ទោះបីជាភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់រយៈពេលបីថ្ងៃ និងពន្យារពេលការដោះដូរអ្នកទោសក៏ដោយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


