ទីក្រុង ហូជីមិញ Archives - Kampuchea Thmey Daily

ទីក្រុង​ហូ​ជី​មិញគ្រោង​បញ្ឈប់​ការ​​ប្រើប្រាស់សាំង និងម៉ាស៊ូតទាំងស្រុង នៅទីប្រជុំជនឆ្នាំ២០២៨
ក្រុង​ហូជីមិញ​គ្រោង​នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទាប​បំផុត​នៅ​ដើម​ឆ្នាំ​២០២៧ ជា​មួយ​នឹង​ការ​ហាម​ប្រាម​ទាំង​ស្រុង​លើ​ម៉ូតូ​ដែល​ប្រើ​ប្រាស់​សាំង ​និងម៉ាសូតនៅ​តាម​ទីប្រ​ជុំ​ជន​ដែល​គ្រោង​នឹង​ចូល​ជា​ធរ​មាន​នៅ​ឆ្នាំ២០២៨ ដែល​ជា​ផ្នែក​នៃ​ការ​ផ្លាស់​ប្តូរថាម​ពល​​បៃ​តង​របស់​ប្រទេស​វៀត​ណាម​។ បើតាមសារព័ត៌មាន VN Express។

រថយន្តម៉ាក Vinfast Auto របស់វៀតណាម។ Reuters

ទិន្នន័យ​មួយរបស់​ក្រុង​វៀតណាម​​​ បា​នបង្ហាញ​ថា​ ក្នុង​តំបន់​នេះ​​ផ្ទះដែល​​​មាន​ប្រជាជន​​រស់​នៅ​​ជាង ៣.២​លាន​នាក់ ហើយ​ពួក​គេ​​​ធ្វើ​ដំណើរ​ប្រហែល ៩.២លាន​ដង​ក្នុង​មួយ​ថ្ងៃ​។

ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ខ្យល់​ បាន​បង្ហាញ​ថា ​មាន​កំហាប់​ខ្ពស់​នៃ​ភាគល្អិត​គីមី​ PM២.៥ អាសូត​ឌីអុក​ស៊ីត (NO២) និង​ស្ពាន់ធ័រ​ឌីអុកស៊ីត (SO២) បើ​ប្រៀប​ធៀប​ជា​មួយ​កន្លែង​​ផ្សេង​ទៀត​នៃ​ទី​ក្រុង​ហូ​ជី​មិញ។

ប្រសិន​បើ​ត្រូវ​បាន​អនុវត្ត​មែននោះ​ រថយន្ត​ដែល​មិន​បាន​បំពេញ​តាម​ស្តង់​ដារ​ការ​នៃ​ការ​បំភាយ​ឧស្ម័ន​អឺរ៉ូ៤ (កម្រិតស្តង់ដារ​នៃការបំភាយឧស្ម័ន​របស់​វៀតណាម) ដែល​​ត្រូវ​បាន​អនុវត្តនឹង​​ត្រូវ​ផាក​ពិន័យ​ពេល​បើក​បរ​ចូល​កណ្តាល​ទី​ក្រុង។ តែ​មាន​ការ​លើក​លែង​ចំពោះ​រថយន្ត​សង្គ្រោះ​បន្ទាន់ រថ​យន្ត​ពន្លត់​អគ្គីភ័យ រថយន្តរបស់​ក្រសួង​​ការពារ​ជាតិ ​រថយន្ត​ប៉ូលិស និង​ការ​ដឹក​ជញ្ជូនដែល​​គោល​បំណងបន្ទាន់​​ផ្សេង​ទៀតប៉ុណ្ណោះ​​។​

ចំណែក​ម៉ូតូ​​នឹង​​ត្រូវ​​បាន​​កាត់​​ចេញ​​ជា​​​បណ្តើរៗ។ ការ​ត្រួត​ពិនិត្យ​ការនៃ​ការ​បំភាយ​ឧស្ម័ន​​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០២៧ បន្ទាប់​មកនឹង​​មាន​ការ​រឹត​បន្តឹង​លើ​ម៉ូតូ​ដែល​មិនបាន​​បំពេញ​តាម​​ស្តង់​ដារ​អឺរ៉ូ២ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ២០២៧ ក្នុង​អំឡុង​​ម៉ោង ៦ដល់៩ព្រឹក និង ៤ដល់៧​ល្ងាច។

នៅ​ឆ្នាំ២០២៨ ទី​ក្រុង​ហូជីមិញ​នឹង​ហាម​ឃាត់​​ម៉ូតូទាំង​អស់​​ដែល​ប្រើសាំង និង​ម៉ា​ស៊ូត​ចេញ​ពី​តំបន់​ដែល​មាន​ការ​បំភាយ​ឧស្ម័ន​ លើក​លែង​តែ​ជន​ដែល​មាន​ពិការភាព​​​ប្រើ​ប្រាស់ប៉ុណ្ណោះ​​។ រថយន្ត​ដែល​មិន​បំពេញ​តាម​ស្តង់​ដារ​អឺរ៉ូ៤ ក៏​នឹង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ទីប្រជុំ​ជន​​អំឡុងពេលម៉ោងហាម​ឃាត់​ដែរ​​ ដោយ​មាន​ការ​លើក​លែង​តាម​ហេតុផល​ជាក់​ស្តែង​។

បច្ចុប្បន្ន​ទី​ក្រុង​ហូជី​មិញ​មាន​ប្រជាជន​ជាង ១៤លាន​នាក់ មាន​រថយន្ត​ជាង ១លាន​គ្រឿង និង​ម៉ូតូ​ជាង ១០លាន​គ្រឿង ជា​មួយ​ការ​ធ្វើ​ចរាចរណ៍​ដ៏​ច្រើន​លើស​លុប​។ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​មាន​ជិត៩០ភាគរយជាការ​បំភាយ​ភាគ​ឧស្ម័នដ៏​ខ្លាំង​​។

អាជ្ញាធរ​​ក្រុងបាន​​​និយាយ​​ថា ផែន​​ការ​​នេះ​មិន​ត្រឹម​តែ​មាន​គោល​បំណង​កាត់បន្ថយ​ការ​បំពុល​បរិយាកាស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​កាត់​បន្ថយ​ការកក​ស្ទះ​នៅ​កណ្តាល​ទីក្រុងផង​ដែរ​។​ ការ​ទប់​ស្កាត់​​នូវ​ការ​ប្រើ​ប្រាស់​យាន​យន្ត​ឯកជនបណ្តើរៗ​ ​អាច​ជា​ជម្រើសល្អ​​ ជួយ​​ទី​ក្រុង​កាន់ឱ្យ​កាន់​​តែ​មាន​ភាពបៃតង​ជាងមុន៕​

ប្រែសម្រួល៖ ណឺ មិនា

The post ទីក្រុង​ហូ​ជី​មិញគ្រោង​បញ្ឈប់​ការ​​ប្រើប្រាស់សាំង និងម៉ាស៊ូតទាំងស្រុង នៅទីប្រជុំជនឆ្នាំ២០២៨ appeared first on Kampuchea Thmey Daily.

ក្រុងហូជីមិញ​ចេញ​ផែនការកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់ពិភពលោក
រដ្ឋបាលក្រុងហូជីមិញនៃ​ប្រទេស​វៀតណាម​ បាន​ឱ្យដឹង​ថា​ ​ក្រុង​ហូជីមិញ​នឹងអនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបង្កើនការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកសមត្ថភាពផ្ទុកទំនិញ និងដឹកជញ្ជូន និងការកសាងឃ្លាំងកំពង់ផែសមុទ្រ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Investor កាល​ពី​ថ្ងៃ​ពុធ។​

សកម្មភាពទាំងនេះ នឹងត្រូវបានអនុវត្តក្រោមផែនការដែល​រដ្ឋបាលបានចេញ​នា​ពេលថ្មីៗនេះ ក្នុង​គោលដៅ​អភិវឌ្ឍន៍វិស័យ​ភស្តុភារ​ឱ្យក្លាយ​ទៅជាឧស្សាហកម្មដ៏សំខាន់​របស់​ក្រុងនៅឆ្នាំ ២០៣០ ដោយផ្អែកលើការបង្កើនឱកាសដើម្បីឈានមុខគេក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក​។

បើ​តាម​ The Investor ផែនការ​ដដែល​​អំពាវនាវ​ឱ្យ​គម្រោង​វិនិយោគ​​ ទទួល​បាន​ការ​អនុវត្ត​ក្នុង​លក្ខណៈ​ស្រប ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ និង​ផ្លូវច្បាប់។ វាក៏កំណត់គោលដៅអតិបរមាផងដែរ​នៃធនធានសង្គមក្នុងការអនុវត្ត ដោយ​លើកទឹកចិត្តការវិនិយោគពីសហគ្រាសឯកជនដោយបង្កើតលក្ខខណ្ឌអំណោយផលតាមរយៈគោលនយោបាយទាក់ទងនឹងពន្ធ ដីធ្លី និងនីតិវិធីរដ្ឋបាល។

ជាមួយ​គ្នានោះ​ ផែនការក៏​ផ្តោតយ៉ាងច្បាស់លាស់លើការអនុវត្ត «ភស្តុភារបៃតង» ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព ខណៈកាត់បន្ថយការបំពុល និងល្អ​សម្រាប់​បរិស្ថាន។ ​ចំណុច​នេះ​ត្រូវបានចាត់ទុកថាជាតម្រូវការចម្បង​សម្រាប់ការអភិវឌ្ឍ និងសមាហរណកម្មអន្តរជាតិ ដែលនឹងជួយឱ្យអាជីវកម្មវៀតណាម​បង្កើនសមត្ថភាពប្រកួតប្រជែង និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។

យោង​តាម​សេចក្ដីរាយការណ៍​ដដែល​ ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារនៅអាស៊ីអាគ្នេយ៍ ​ក្រុង​ហូជីមិញ​នឹងផ្តោតលើការ​វិនិយោគក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប និង​បង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ច ឧស្សាហកម្ម សេវាកម្មពាណិជ្ជកម្ម និងមជ្ឈមណ្ឌលចែកចាយនៃតំបន់ភាគអាគ្នេយ៍​ និងតំបន់សេដ្ឋកិច្ចគន្លឹះភាគខាងត្បូងរបស់​វៀតណាម​។ ត្រឹម​ឆ្នាំ ២០៤៥ ​ក្រុងហូជីមិញ​នឹង​មានការអភិវឌ្ឍន៍ផ្នែកភស្តុភារទៅជាវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព គុណភាពខ្ពស់ និងតម្លៃបន្ថែម ដែលមានសមត្ថភាពប្រកួតប្រជែងទាំង​ក្នុងតំបន់ និងទូទាំង​ពិភពលោក៕

The post ក្រុងហូជីមិញ​ចេញ​ផែនការកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់ពិភពលោក appeared first on Kampuchea Thmey Daily.

ក្រុង​ហូជីមិញ​ត្រូវ​ការ​ប្រាក់​ជាង​ ២៥០ ប៊ីលាន​ដុល្លារ​ សម្រាប់​ការ​​វិនិយោគ​ឆ្នាំ​ ២០២១-២០៣០
​សេចក្តី​ព្រាង​របាយការណ៍​ស្តី​ពី​ការ​រៀប​ចំ​ផែនការ​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ក្រុង​ហូជីមិញ​របស់​ប្រទេស​វៀតណាម​ បាន​បង្ហាញថា​ ទីក្រុង​ភាគ​ខាង​ត្បូង​មួយ​នេះ​ ត្រូវ​ការ​ទុន​វិនិយោគ​ប្រមាណ​ ៦,៤ ពាន់​ទ្រីលាន​ដុង​ (២៥១,៥ ប៊ីលាន​ដុល្លារ​អាមេរិក​) ​នៅ​ចន្លោះ​ឆ្នាំ​​ ២០២១-២០៣០។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Việt Nam News។

ក្នុង​ចំណោម​នោះ​ ទឹក​ប្រាក់​ចំនួន​ ២,២៣ ពាន់​ទ្រីលាន​ដុង​ ត្រូវ​ចំណាយ​សម្រាប់​ឆ្នាំ​ ២០២១-២០២៥ ហើយ​ប្រាក់​​ដែល​នៅ​សេស​សល់​ ទុក​សម្រាប់​ឆ្នាំ​ ២០២៦-២០៣០​។

​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ លោក​ Phan Văn Mãi ​មាន​ថ្លែងក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី​ផែនការ​កាល​ពី​ថ្ងៃ​ទី​១២ ​​​ថា ​សេចក្តី​ព្រាង​របាយការណ៍​កំណត់​ទិសដៅ​សម្រាប់​សេដ្ឋកិច្ច​បៃតង ​តំបន់​ទីក្រុង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ឆ្លាត​វៃ​ សង្គម​ស៊ី​វិល័យ ​និង​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព​។​

បើ​តាម​ ​Việt Nam News ទីក្រុង​ហូជីមិញ​នឹង​​យក​ដើម​ទុនដែល​បាន​មក​ពី​​​​​​រដ្ឋ ​ទៅ​ផ្ដល់​អទិភាព​លើ​​គម្រោង​ដែល​មាន​វឌ្ឍនភាព​យឺត​ ដោយ​ផ្តោត​លើ​ការ​ទាក់​ទាញ​វិនិយោគិន​ជា​យុទ្ធសាស្រ្ត​ និង​ការ​គ្រប់​គ្រង​ប្រកប​ដោយ​បច្ចេកវិទ្យា​ខ្ពស់​ និង​ទំនើប​ បង្កើន​ធន​ធាន​ពី​វិស័យ​ឯកជន​ និង​ជំរុញ​ភាព​ជា​ដៃគូ​សាធារណៈ ​និង​ឯកជន​។​

គួរ​កត់​សម្គាល់​ថា​ ​ក្រុង​ហូជីមិញ​បាន​ដាក់​គោលដៅ​​ក្លាយ​ទៅ​ជា​ទីក្រុង​ពិភព​លោក​ដ៏​ទាក់​ទាញ​ និង​មាន​និរន្តរភាព​ និង​ជា​មជ្ឈ​មណ្ឌល​សេដ្ឋកិច្ច​ ហិរញ្ញ​វត្ថុ​ និង​សេវាកម្ម​នៅ​អាស៊ី​នៅ​ឆ្នាំ​ ២០៥០ ពេល​ដែល​ប្រជាជន​ក្រុង​នេះ​រស់​នៅ​ក្នុង​​​កម្រិត​ជីវភាព​ខ្ពស់​។​

​សសរស្តម្ភ​សេដ្ឋកិច្ច​ចម្បង​របស់​​ក្រុង​ គឺ​ផ្អែក​លើ​ពាណិជ្ជកម្ម​ និង​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់​ ឧស្សាហកម្ម​បច្ចេ​ក​វិទ្យា​ខ្ពស់​ សំណង់​ទំនើប​ និង​សេដ្ឋកិច្ច​សមុទ្រ​ប្រកប​ដោយ​និរន្តរភា​ព​ដែល​ភ្ជាប់​ជាមួយ​នឹង​គំរូ​សេដ្ឋកិច្ច​បៃតង ​សេដ្ឋកិច្ច​ឌីជីថល ​សេដ្ឋកិច្ច​ចែក​រំលែក​ និង​សេដ្ឋកិច្ច​រាង​ជា​រង្វង់​ ជាមួយ​នឹង​អត្រា​កំណើនផលិត​ផល​ក្នុង​ស្រុក​សរុប​​ក្នុង​តំបន់​ (GRDP) ប្រ​ចាំ​ឆ្នាំ​ប្រហែល​ ៩ ភាគរយ​ ​ចន្លោះ​ឆ្នាំ​ ២០២១-២០៣០។  ​ នៅឆ្នាំ​ ២០៣០​ ​GRDP ​សម្រាប់​​មនុស្សម្នា​ក់​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឈាន​ដល់​ប្រហែល​ ១៤ ៧០០-១៥ ៤០០ ដុល្លារ​អាមេរិក​៕  ​

The post ក្រុង​ហូជីមិញ​ត្រូវ​ការ​ប្រាក់​ជាង​ ២៥០ ប៊ីលាន​ដុល្លារ​ សម្រាប់​ការ​​វិនិយោគ​ឆ្នាំ​ ២០២១-២០៣០ appeared first on Kampuchea Thmey Daily.

កើតបាតុភូតចម្លែក លើផ្ទៃមេឃទីក្រុង ហូជីមិញ
អ្នកក្រុងហូជីមិញ នាំគ្នាចេញក្រៅផ្ទះមកទស្សនា និងអ្នកខ្លះទាញទូរស័ព្ទថតទិដ្ឋភាពពពកពណ៌ដូច​ឥន្ទធនូដ៏ចម្លែក ដែលបង្ហាញខ្លួនលើផ្ទៃមេឃ កាលពីរសៀលថ្ងៃអាទិត្យទី១២ខែឧសភា។

(រូបថត៖ VN Express)

តាមការចុះផ្សាយរបស់ VN Express, បាតុភូតនេះកើតឡើងនៅប្រហែលម៉ោង ៤រសៀល លើផ្ទៃមេឃភាគខាងលិចទីក្រុងហូជីមិញ ហើយវាបង្ហាញខ្លួនរយៈពេលជាង ១ម៉ោង មុនពេលព្រះអាទិត្យអស្ដង្គត។

យោងតាមលោក Le Dinh Quyet ប្រធាននាយកដ្ឋានព្យាករឧតុនិយម នៃស្ថានីយជលសាស្ត្រភាគខាងត្បូង បានឲ្យដឹងថា ពពកមានប្រាំពណ៌នេះ បើតាមបាតុភូតឧតុនិយមគេហៅថា ​Halos។ វាកើតឡើង នៅពេលចលនាភាគល្អិតពពកឬគ្រីស្តាល់ទឹកកក បុកគ្នាបំបែកចេញជាពន្លឺ។

(រូបថត៖ VN Express)

លើសពីនេះទៀត មនុស្សអាចឃើញពពកបែបនេះនៅតាមទីតាំងជាច្រើន មិនដូចឥន្ទធនូដែលជាធម្មតាលេចឡើងតែនៅពេលឈប់ភ្លៀងនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Quyet បញ្ជាក់ថា “នេះគ្រាន់តែជាបាតុភូតឧតុនិយមធម្មតាប៉ុណ្ណោះ មិនមែនជាសញ្ញាឲ្យហេតុ ឬបម្រែបម្រួលអាកាសធាតុនាពេលខាងមុខអ្វីទេ”។

(រូបថត៖ VN Express)

ស្របពេលជាមួយគ្នានោះដែរ លោកបានប្រាប់ទៅប្រជាជន កុំឲ្យមានក្តីបារម្ភ ទាក់ទិននឹងបាតុភូតដ៏ចម្លែកនេះអី។

សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលទីក្រុងហូជីមិញ ជួបពពកពណ៌ដូច​ឥន្ទធនូ ពោលកាលពីខែកក្កដាឆ្នាំ២០២៣ បាតុភូតដ៏ចម្លែកបែបនេះក៏ធ្លាប់កើតឡើងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងហូជីមិញ កំពុងរងការវាយប្រហារដោយកាំរស្មី UV ខ្លាំងក្លា

The post កើតបាតុភូតចម្លែក លើផ្ទៃមេឃទីក្រុង ហូជីមិញ appeared first on Kampuchea Thmey Daily.

ទីក្រុងហូជីមិញ កំពុងរងការវាយប្រហារដោយកាំរស្មី UV ខ្លាំងក្លា (មានវីដេអូ)
សន្ទស្សន៍កាំរស្មីអ៊ុលត្រាវីយូឡេ (UV) នៅទីក្រុងហូជីមិញ បានឈានដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃចន្ទ ហើយត្រូវបានគេរំពឹងថា នឹងនៅតែខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមមជ្ឈមណ្ឌលជាតិ សម្រាប់ការព្យាករណ៍ធារាសាស្ត្រ-ឧតុនិយមវៀតណាម។

សន្ទស្សន៍កាំរស្មី UV នៅក្នុងទីក្រុងភាគខាងត្បូងមួយនេះ គឺខ្ពស់ជាងកម្រិត ៧ នៅចន្លោះម៉ោង១១:០០ ព្រឹកដល់ម៉ោង ២:០០ រសៀល ដោយឡើងដល់កម្រិត ៧.៦ នៅពេលថ្ងៃត្រង់ ថ្ងៃចន្ទ។

ទីក្រុង Can Tho នៃតំបន់ដីសណ្តទន្លេមេគង្គ បានកត់ត្រាកម្រិតកាំរស្មី UV ខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងប្រទេស ពោលគឺមានកម្រិត ៧.៣ បន្ទាប់មកគឺទីក្រុង Nha Trang ភាគខាងត្បូង ដែលមានកម្រិត ៧.១។

ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ កម្រិតកាំរស្មី UV នៅទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូងមួយចំនួន នឹងមានចន្លោះពីកម្រិត៦ទៅ៧។ ចំណែកនៅទីក្រុងហាណូយ វិញ កម្រិតមានប្រហែល ៦ ក្នុងអំឡុងពេលនេះ។

យោងតាមសន្ទស្សន៍កាំរស្មី UV សកលរបស់អង្គការសុខភាពពិភពលោក កម្រិតកាំរស្មី UV ត្រូវបានវាស់លើមាត្រដ្ឋានពី 0 (ទាប) ដល់ ១១+ (ខ្ពស់បំផុត)។

សន្ទស្សន៍កាំរស្មី UV ៦និង៧ត្រូវបានចាត់ទុកថា “ខ្ពស់” ហើយពី ៨ទៅ១០គឺ “ខ្ពស់ខ្លាំង” ដែលអាចធ្វើឲ្យស្បែករបស់មនុស្ស រលាកក្នុងរយៈពេលតិចជាង២៥នាទី។

ទន្ទឹមនឹងនេះ កម្រិត ១១ និងលើសនេះ ត្រូវបានចាត់ទុកថា “ខ្លាំងបំផុត” ហើយអាចបណ្តាលឲ្យរលាកដល់ភ្នែក និងស្បែក ក្នុងរយៈពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ។

ការ​ប៉ះពាល់​យូរ​ទៅ​នឹង​កាំរស្មី UV អាច​នាំ​ឲ្យ​កើត​មហារីក​ស្បែក ឬ​ខូច​ប្រព័ន្ធ​ភាព​ស៊ាំ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព

The post ទីក្រុងហូជីមិញ កំពុងរងការវាយប្រហារដោយកាំរស្មី UV ខ្លាំងក្លា (មានវីដេអូ) appeared first on Kampuchea Thmey Daily.

កម្មកររាប់ម៉ឺននាក់ សម្រុកចាកចេញពីទីក្រុង ហូជីមិញ ធ្វើឲ្យខ្វះខាតកម្លាំងពលកម្ម
មនុស្សរាប់ម៉ឺននាក់ ដែលភាគច្រើនជាពលករចំណាកស្រុក បានចាកចេញពីទីក្រុងហូជីមិញកាលពីចុងសប្តាហ៍ នៅពេលទីក្រុងធំបំផុតរបស់វៀតណាមមួយនេះ បន្ធូរបន្ថយវិធានការរឹតត្បិតកូវីដ-១៩ចាប់ពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលជាហេតុបង្កឲ្យមានការភ័យខ្លាចពីកង្វះកម្លាំងពលកម្ម និងការរំខានដល់ផលិតកម្ម។

ការសម្រុកចាកចេញដ៏ធំធេងនេះ បានកើតឡើងនៅពេលទីក្រុងនិងខេត្តឧស្សាហកម្មដែលនៅក្បែរនោះ តស៊ូដើម្បីធានាឲ្យមានកម្មករគ្រប់គ្រាន់ ដើម្បីជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ បន្ទាប់ពីមានរបាយការណ៍អំពីការធ្លាក់ចុះ GDP ក្នុងកម្រិតកំណត់ត្រានៅត្រីមាសទី ៣ ដោយសារការទប់ស្កាត់កូវីដ-១៩។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា មនុស្សជិត៩ម៉ឺននាក់ បានចាកចេញពីទីក្រុងហូជីមិញ ចាប់តាំងពីថ្ងៃសុក្រមក ដោយព្រួយបារម្ភថា ពួកគេនឹងជាប់គាំងម្តងទៀតប្រសិនបើមានរលកនៃការឆ្លងថ្មី។

ស្របពេលជាមួយគ្នានោះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Le Hoa Binh បាននិយាយថា “សូមកុំចាកចេញហើយបន្តធ្វើការ។ ទីក្រុងនេះកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ”។

កង្វះខាតបែបនេះ នឹងបន្ថែមបញ្ហាដល់អាជីវកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ខណៈពួកគេកំពុងជួបការលំបាករួចទៅហើយ ដោយសារតែការបិទខ្ទប់។

វៀតណាម ស្ថិតក្នុងចំណោមប្រទេសមានអត្រាចាក់វ៉ាក់សាំងទាបបំផុត នៅអាស៊ីអាគ្នេយ៍ ដោយចាក់២ដូស បានតិចជាង ១១ភាគរយ ក្នុងចំណោមប្រជាជន ៩៨ លាននាក់របស់ខ្លួន។

វៀតណាមមានករណីឆ្លង ៨០៨,០០០ ករណីនិងការស្លាប់ជាង ១៩,៧០០ នាក់ ហើយគ្រាន់តែទីក្រុងហូជីមិញ បានរួមចំណែកជិតពាក់កណ្តាលទៅហើយនៃករណីឆ្លង និង ៧៧ភាគរយ នៃករណីស្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វៀតណាម ទទួលជោគជ័យ ផលិតវ៉ាក់សាំងកូវីដ មានប្រសិទ្ធភាពជាង ៩០ភាគរយ

The post កម្មកររាប់ម៉ឺននាក់ សម្រុកចាកចេញពីទីក្រុង ហូជីមិញ ធ្វើឲ្យខ្វះខាតកម្លាំងពលកម្ម appeared first on Kampuchea Thmey Daily.

ទីក្រុង ហូជីមិញ ផ្អាកចាក់វ៉ាក់សាំង Pfizer ក្រោយមានអ្នកស្លាប់
សង្កាត់មួយចំនួននៅទីក្រុងហូជីមិញ បានផ្អាកការចាក់វ៉ាក់សាំង Pfizer ជាបណ្តោះអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីមានមនុស្សម្នាក់ស្លាប់ ក្រោយចាក់វ៉ាក់សាំងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងបានចាប់ផ្តើមវិញ នៅពីរបីម៉ោងក្រោយ បន្ទាប់ពីវាត្រូវបានគេចាត់ទុកថា ការស្លាប់នេះមិនទាក់ទងនឹងវ៉ាក់សាំងទេ។

នាយកដ្ឋានសុខាភិបាលក្រុងកាលពីរសៀលថ្ងៃអង្គារ បានបញ្ជាឲ្យសង្កាត់មួយចំនួនបញ្ឈប់ការប្រើវ៉ាក់សាំង Pfizer ដែលយកចេញពីកេសលេខ FK0112។

អនុប្រធាននាយកដ្ឋានលោក Nguyen Huu Hung បាននិយាយថា ការផ្អាកនេះត្រូវបានបញ្ជា បន្ទាប់ពីទីក្រុងកត់ត្រាការស្លាប់មនុស្សម្នាក់ ក្រោយពេលទទួលបានវ៉ាក់សាំង Pfizer ដែលយកចេញពីកេសនេះ។

យ៉ាងណាក្តី ក្រុមប្រឹក្សាវិជ្ជាជីវៈបានបញ្ជាក់ថា ការស្លាប់នេះមិនពាក់ព័ន្ធនឹងវ៉ាក់សាំងទេ។

លោក Hung និយាយថា “ការសន្និដ្ឋានដំបូងរបស់ក្រុមប្រឹក្សាគឺថា គ្មានភស្តុតាងនៃការស្លាប់ទាក់ទងនឹងគុណភាពរបស់វ៉ាក់សាំងនោះទេ។ ចំពោះមូលហេតុពិតប្រាកដនៃការស្លាប់ យើងនឹងត្រូវរង់ចាំលទ្ធផលពិនិត្យកោសល្យវិច្ច័យសិន”។

អាជ្ញាធរក្រុង ក៏មិនបង្ហាញព័ត៌មានបន្ថែម អំពីការស្លាប់រួមទាំងពេលវេលាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ អ្នកមិនចាក់វ៉ាក់សាំងនៅស៊ីដនី ប្រឈមមុខនឹងភាពឯកោ

The post ទីក្រុង ហូជីមិញ ផ្អាកចាក់វ៉ាក់សាំង Pfizer ក្រោយមានអ្នកស្លាប់ appeared first on Kampuchea Thmey Daily.

ហូជីមិញ ដាក់បម្រាមគោចរចាប់ពីម៉ោង៦ ល្ងាចដល់ម៉ោង ៦ ព្រឹក
ទីក្រុង ហូជីមិញ នឹងហាមឃាត់ប្រជាជនមិនឲ្យចេញទៅក្រៅ នៅចន្លោះម៉ោង ៦ ល្ងាចដល់ម៉ោង ៦ ព្រឹក ចាប់ពីថ្ងៃចន្ទនេះទៅ។ នេះបើយោងតាមប្រធានគណកម្មការប្រជាជនក្រុង លោក Nguyen Thanh Phong។

លោក Phong និយាយថា “ចាប់ពីល្ងាចថ្ងៃនេះទៅ ប្រជាជនមិនអាចចេញទៅក្រៅបានទេ ចាប់ពីម៉ោង ៦ ល្ងាច។ សកម្មភាពទាំងអស់ នឹងត្រូវផ្អាក លើកលែងតែការព្យាបាលបន្ទាន់ឬប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតប៉ុណ្ណោះ”។

សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងខណៈទីក្រុងហូជីមិញ បានកត់ត្រាអ្នកជំងឺកូវីដ-១៩ ថ្មីរាប់ពាន់នាក់ ក្នុងមួយថ្ងៃៗ បើទោះបីជាឆ្លងកាត់វិធានការគម្លាតសង្គមរយៈពេល ១៧ ថ្ងៃក៏ដោយ។

លោក Phong និយាយថា នៅជុំវិញទីក្រុងនេះ នៅតែមានមនុស្សជាច្រើនធ្វើដំណើរតាមដងផ្លូវ។ នោះគឺគ្រោះថ្នាក់ណាស់ ហើយនោះជាមូលហេតុដែលការរាតត្បាត នៅតែបន្តកើនឡើង។ បើគ្មានការគ្រប់គ្រងទេនោះ ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរ ហើយបង្ខំឲ្យយើងដាក់ចេញនូវវិធានការណ៍រឹតតែតឹងរ៉ឹង ដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ទិដ្ឋភាពជាច្រើន”។

ស្របពេលជាមួយគ្នានោះ លោក Phan Van Mai អនុលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ទីក្រុងហូជីមិញ បានលើកឡើងថា ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខនេះ ទីក្រុងនឹងដាក់ពង្រាយកម្លាំងល្បាតដើម្បីធ្វើឲ្យប្រាកដថា សណ្តាប់ធ្នាប់សង្គមត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ហើយអ្នកដែលរំលោភបទបញ្ជាអាចត្រូវបានឃុំខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ស្ថានការណ៍កូវីដកាន់តែធ្ងន់ធ្ងរ! ទីក្រុង ហូជីមិញ ដាក់បម្រាម មិនឲ្យប្រជាជនចេញពីផ្ទះដាច់ខាត

The post ហូជីមិញ ដាក់បម្រាមគោចរចាប់ពីម៉ោង៦ ល្ងាចដល់ម៉ោង ៦ ព្រឹក appeared first on Kampuchea Thmey Daily.