ព័ត៌មានអន្ដរជាតិ
ទីក្រុងហូជីមិញគ្រោងបញ្ឈប់ការប្រើប្រាស់សាំង និងម៉ាស៊ូតទាំងស្រុង នៅទីប្រជុំជនឆ្នាំ២០២៨
ក្រុងហូជីមិញគ្រោងនឹងកាត់បន្ថយការបញ្ចេញឧស្ម័នទាបបំផុតនៅដើមឆ្នាំ២០២៧ ជាមួយនឹងការហាមប្រាមទាំងស្រុងលើម៉ូតូដែលប្រើប្រាស់សាំង និងម៉ាសូតនៅតាមទីប្រជុំជនដែលគ្រោងនឹងចូលជាធរមាននៅឆ្នាំ២០២៨ ដែលជាផ្នែកនៃការផ្លាស់ប្តូរថាមពលបៃតងរបស់ប្រទេសវៀតណាម។ បើតាមសារព័ត៌មាន VN Express។

ទិន្នន័យមួយរបស់ក្រុងវៀតណាម បានបង្ហាញថា ក្នុងតំបន់នេះផ្ទះដែលមានប្រជាជនរស់នៅជាង ៣.២លាននាក់ ហើយពួកគេធ្វើដំណើរប្រហែល ៩.២លានដងក្នុងមួយថ្ងៃ។
ការត្រួតពិនិត្យគុណភាពខ្យល់ បានបង្ហាញថា មានកំហាប់ខ្ពស់នៃភាគល្អិតគីមី PM២.៥ អាសូតឌីអុកស៊ីត (NO២) និងស្ពាន់ធ័រឌីអុកស៊ីត (SO២) បើប្រៀបធៀបជាមួយកន្លែងផ្សេងទៀតនៃទីក្រុងហូជីមិញ។
ប្រសិនបើត្រូវបានអនុវត្តមែននោះ រថយន្តដែលមិនបានបំពេញតាមស្តង់ដារការនៃការបំភាយឧស្ម័នអឺរ៉ូ៤ (កម្រិតស្តង់ដារនៃការបំភាយឧស្ម័នរបស់វៀតណាម) ដែលត្រូវបានអនុវត្តនឹងត្រូវផាកពិន័យពេលបើកបរចូលកណ្តាលទីក្រុង។ តែមានការលើកលែងចំពោះរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តរបស់ក្រសួងការពារជាតិ រថយន្តប៉ូលិស និងការដឹកជញ្ជូនដែលគោលបំណងបន្ទាន់ផ្សេងទៀតប៉ុណ្ណោះ។
ចំណែកម៉ូតូនឹងត្រូវបានកាត់ចេញជាបណ្តើរៗ។ ការត្រួតពិនិត្យការនៃការបំភាយឧស្ម័នត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៧ បន្ទាប់មកនឹងមានការរឹតបន្តឹងលើម៉ូតូដែលមិនបានបំពេញតាមស្តង់ដារអឺរ៉ូ២ ចាប់ពីខែកញ្ញា ឆ្នាំ២០២៧ ក្នុងអំឡុងម៉ោង ៦ដល់៩ព្រឹក និង ៤ដល់៧ល្ងាច។
នៅឆ្នាំ២០២៨ ទីក្រុងហូជីមិញនឹងហាមឃាត់ម៉ូតូទាំងអស់ដែលប្រើសាំង និងម៉ាស៊ូតចេញពីតំបន់ដែលមានការបំភាយឧស្ម័ន លើកលែងតែជនដែលមានពិការភាពប្រើប្រាស់ប៉ុណ្ណោះ។ រថយន្តដែលមិនបំពេញតាមស្តង់ដារអឺរ៉ូ៤ ក៏នឹងត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងទីប្រជុំជនអំឡុងពេលម៉ោងហាមឃាត់ដែរ ដោយមានការលើកលែងតាមហេតុផលជាក់ស្តែង។
បច្ចុប្បន្នទីក្រុងហូជីមិញមានប្រជាជនជាង ១៤លាននាក់ មានរថយន្តជាង ១លានគ្រឿង និងម៉ូតូជាង ១០លានគ្រឿង ជាមួយការធ្វើចរាចរណ៍ដ៏ច្រើនលើសលុប។ ការដឹកជញ្ជូនតាមផ្លូវគោកមានជិត៩០ភាគរយជាការបំភាយភាគឧស្ម័នដ៏ខ្លាំង។
អាជ្ញាធរក្រុងបាននិយាយថា ផែនការនេះមិនត្រឹមតែមានគោលបំណងកាត់បន្ថយការបំពុលបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការកកស្ទះនៅកណ្តាលទីក្រុងផងដែរ។ ការទប់ស្កាត់នូវការប្រើប្រាស់យានយន្តឯកជនបណ្តើរៗ អាចជាជម្រើសល្អ ជួយទីក្រុងកាន់ឱ្យកាន់តែមានភាពបៃតងជាងមុន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


