ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍កូវីដកាន់តែធ្ងន់ធ្ងរ! ទីក្រុង ហូជីមិញ ដាក់បម្រាម មិនឲ្យប្រជាជនចេញពីផ្ទះដាច់ខាត
ទីក្រុងហូជីមិញ នឹងរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ខ្លួនក្នុងរយៈពេលពីរសប្តាហ៍ទៀត ដោយហាមឃាត់មនុស្ស មិនឲ្យចាកចេញពីផ្ទះរបស់ពួកគេឡើយ។

សេចក្តីសម្រេច ដែលចេញដោយគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ បានកើតឡើង ចំពេលដែលទីក្រុងនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ចំនួន ៤៣,៧០០ ករណី នៅក្នុងរលកទី៤ ខណៈករណីឆ្លងប្រចាំថ្ងៃ កាន់តែខ្ពស់ទៅៗ ហាក់គ្មានសញ្ញាថមថយសោះឡើយ។
វិធានការគម្លាតសង្គមរយៈពេលពីរសប្តាហ៍ ដែលត្រូវបានណែនាំដោយសារាចរលេខ ១៦ ដែល តម្រូវឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះលើកលែងតែទិញអាហារ ថ្នាំពេទ្យនិងហេតុផលបន្ទាន់ផ្សេងៗនៅក្នុងទីក្រុង នៅតែមិនអាចទប់ទល់បាន ជាពិសេសនៅក្នុងតំបន់ចត្តាឡីស័កនិងតំបន់បិទខ្ទប់។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស ឥឡូវ ទីក្រុងនេះតម្រូវឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់បិទខ្ទប់ ដាច់ខាតកុំមានទំនាក់ទំនងដោយផ្ទាល់ ជាមួយអ្នកដែលនៅជុំវិញពួកគេ។ ប្រជាជននៅតំបន់ទាំងនោះ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីផ្ទះ តែក្នុងករណីមានភាពអាសន្នផ្នែកវេជ្ជសាស្ត្រ ហើយត្រូវបានកំណត់ឲ្យចាកចេញពីផ្ទះ ដើម្បីទិញផលិតផលអាហារចាំបាច់ តែពីរដងប៉ុណ្ណោះក្នុងមួយសប្តាហ៍។
នៅតំបន់ដែលមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋ ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីផ្ទះដាច់ខាត ហើយអាជ្ញាធរមូលដ្ឋាន នឹងចែកចាយស្បៀងអាហារ ព្រមទាំងរបស់ចាំបាច់ផ្សេងៗដល់ពួកគេ។

ទីក្រុងនេះ ក៏នឹងបញ្ឈប់រាល់អាជីវកម្មនិងផលិតកម្ម ក៏ដូចជាការដ្ឋានសំណង់ដែលមិនបន្ទាន់ផងដែរ។ ធនាគារនិងទីតាំងផ្សារភាគហ៊ុន ត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការ ក្នុងកម្រិតសមរម្យមួយ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់។ ស្ថាប័នរដ្ឋាភិបាល ក៏អាចបែងចែកការផ្លាស់ប្តូរវេនធ្វើការ ក្នុងចំណោមក្រុមការងាររបស់ពួកគេដែរ។
ប៉ុស្តិ៍ត្រួតពិនិត្យកូវីដ នៅជុំវិញទីក្រុង នឹងអនុញ្ញាតចំពោះតែយានយន្តជាក់លាក់មួយចំនួនប៉ុណ្ណោះ រួមមានដូចជាយានជំនិះផ្លូវការ ដែលត្រូវបានអនុញ្ញាតឲ្យដឹកជញ្ជូនទំនិញឬសម្ភារៈយោធា។ អាជីវកម្មនៅក្នុងវិស័យចាំបាច់ដូចជាឱសថ អាហារឬហ្គាសនៅតែត្រូវបានអនុញ្ញាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ បំបែកកំណត់ត្រាឆ្លងថ្មី! វៀតណាម ប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ ជាង ៦ពាន់ករណីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


