ព័ត៌មានអន្ដរជាតិ
ក្រុងហូជីមិញចេញផែនការកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនលំដាប់ពិភពលោក
រដ្ឋបាលក្រុងហូជីមិញនៃប្រទេសវៀតណាម បានឱ្យដឹងថា ក្រុងហូជីមិញនឹងអនុវត្តភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបង្កើនការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រីកសមត្ថភាពផ្ទុកទំនិញ និងដឹកជញ្ជូន និងការកសាងឃ្លាំងកំពង់ផែសមុទ្រ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Investor កាលពីថ្ងៃពុធ។

សកម្មភាពទាំងនេះ នឹងត្រូវបានអនុវត្តក្រោមផែនការដែលរដ្ឋបាលបានចេញនាពេលថ្មីៗនេះ ក្នុងគោលដៅអភិវឌ្ឍន៍វិស័យភស្តុភារឱ្យក្លាយទៅជាឧស្សាហកម្មដ៏សំខាន់របស់ក្រុងនៅឆ្នាំ ២០៣០ ដោយផ្អែកលើការបង្កើនឱកាសដើម្បីឈានមុខគេក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
បើតាម The Investor ផែនការដដែលអំពាវនាវឱ្យគម្រោងវិនិយោគ ទទួលបានការអនុវត្តក្នុងលក្ខណៈស្រប ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ និងផ្លូវច្បាប់។ វាក៏កំណត់គោលដៅអតិបរមាផងដែរនៃធនធានសង្គមក្នុងការអនុវត្ត ដោយលើកទឹកចិត្តការវិនិយោគពីសហគ្រាសឯកជនដោយបង្កើតលក្ខខណ្ឌអំណោយផលតាមរយៈគោលនយោបាយទាក់ទងនឹងពន្ធ ដីធ្លី និងនីតិវិធីរដ្ឋបាល។

ជាមួយគ្នានោះ ផែនការក៏ផ្តោតយ៉ាងច្បាស់លាស់លើការអនុវត្ត «ភស្តុភារបៃតង» ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព ខណៈកាត់បន្ថយការបំពុល និងល្អសម្រាប់បរិស្ថាន។ ចំណុចនេះត្រូវបានចាត់ទុកថាជាតម្រូវការចម្បងសម្រាប់ការអភិវឌ្ឍ និងសមាហរណកម្មអន្តរជាតិ ដែលនឹងជួយឱ្យអាជីវកម្មវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែង និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព។
យោងតាមសេចក្ដីរាយការណ៍ដដែល ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារនៅអាស៊ីអាគ្នេយ៍ ក្រុងហូជីមិញនឹងផ្តោតលើការវិនិយោគក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនើប និងបង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ច ឧស្សាហកម្ម សេវាកម្មពាណិជ្ជកម្ម និងមជ្ឈមណ្ឌលចែកចាយនៃតំបន់ភាគអាគ្នេយ៍ និងតំបន់សេដ្ឋកិច្ចគន្លឹះភាគខាងត្បូងរបស់វៀតណាម។ ត្រឹមឆ្នាំ ២០៤៥ ក្រុងហូជីមិញនឹងមានការអភិវឌ្ឍន៍ផ្នែកភស្តុភារទៅជាវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព គុណភាពខ្ពស់ និងតម្លៃបន្ថែម ដែលមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងតំបន់ និងទូទាំងពិភពលោក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


