Connect with us

KPT+

ខណៈកម្ពុជានឹងទទួលរងកាំរស្មី UV កម្រិត​ខ្ពស់នៅថ្ងៃនេះ មកមើលវិធីការពារខ្លួនដោយសុវត្ថិភាព

បានផុស

នៅ

ប្រទេសកម្ពុជាយើងថ្ងៃនេះ នឹងជួបសន្ទស្សន៍កាំរស្មី UV កម្រិតខ្ពស់ ដែលជាកម្រិតឲ្យមានការប្រុងប្រយ័ត្ននិងនាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​ឧតុនិយមពិភពលោក WMO បាន​បង្ហាញ​ឲ្យ​ឃើញ​នៅ​តំបន់​ឥណ្ឌូចិន ចាប់ពី​ថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ នឹង​ទទួល​រង​ឥទ្ធិពល​កាំរស្មី​ព្រះអាទិត្យ UV ដែល​មាន​សន្ទស្សន៍​កើនឡើងដល់កម្រិត ១០ ដែល​ជា​កម្រិត​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន (នៅ​ចន្លោះ​ពី​ម៉ោង ១០ ព្រឹក ដល់ម៉ោង ០២ រសៀល) ។ ការ​កើនឡើង​នៃ​សន្ទស្សន៍​កាំរស្មី​ព្រះអាទិត្យ UV នេះ នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ និង​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស សត្វ និង​រុក្ខជាតិ​ជា​ខ្លាំង ។

ដូច្នេះ​បើ​ជួប​បញ្ហា​នេះ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ ទើប​អាច​ការពារ​រាងកាយ​ពី​សន្ទស្សន៍​កាំរស្មី​ព្រះអាទិត្យ UV នេះបាន​ដោយ​សុវត្ថិភាព​ បើ​គ្រប់គ្នា​មិន​អាច​មិន​ចេញ​ក្រៅ​ផ្ទះ​ប្រកបការងារ​បាន​ទេ។

ក្នុង​បញ្ហា​នេះ​ដែរ​ យើង​ក៏​អាច​រក​ដំណោះស្រាយ​ឃើញ​ដោយ​ប្រើ​វិធី​ខាងក្រោម​នេះ៖

បើ​ដាច់ខាត​ត្រូវ​ចេញ​ក្នុង​អំឡុង​ម៉ោង​ព្រឹក​នេះ ​ត្រូវ​ស្លៀក​សំលៀកបំពាក់​ជិតៗ​ខ្លួន​ ​ហើយ​មាន​ឆត្រ មួក ឡេ​ការពារ​ពន្លឺ​ព្រះអាទិត្យ និង​វ៉ែនតា​ខ្មៅ​ ឬ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ជាប់​ខ្លួន។

ត្រូវ​មាន​ដប​ទឹក​ទុក​ហូប​តាម​ខ្លួន​ជានិច្ច​ ដើម្បី​ផ្សើម​ដល់​​រាងកាយ​ ប្រការ​ខ្លាច​ក្រែង​ខះ​ជាតិ​ទឹក​ដោយសារ​សន្ទស្សន៍​កើន​ឡើង​ខ្លាំង។

ត្រូវនៅក្នុងម្លប់ជានិច្ច ជាពិសេសគឺនៅពេលថ្ងៃត្រង់ កម្ដៅអាចនឹងកើនឡើងខ្លាំងទ្វេដង។

បើ​ចៀស​បាន​កុំ​ឧស្សាហ៍​ចេញ​ក្រៅ ​ឬ​ឈរ​ក្រោម​កម្ដៅ​ថ្ងៃ​​ ព្រោះ​មិន​ល្អ​ដល់​សុខភាព​ក្នុង​អំឡុង​ពេល​នេះ​ទេ។

ត្រូវ​ឧស្សាហ៍​ងូត​ទឹក​ ហើយ​កុំ​ប្រើ​ភ្នែក​ទទេ​មើល​ព្រះអាទិត្យ​ឲ្យ​សោះ​ បើ​គ្មាន​វ៉ែនតាខ្មៅ​ពាក់។

ចៀសវាង​ដាច់ខាត​កុំ​លាប​ឡេ​លាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ស្បែក។

បើ​ពុំ​ចាំបាច់​ចេញ​ក្រៅ​ទេ​ សូម​ស្នាក់​នៅ​ផ្ទះ​ល្អ​ជាង។ ទី​មួយ​ យើង​ការពារ​ខ្លួន​ពី​វីរុស​បំប្លែង​ខ្លួន​គ្រប់​ប្រភេទ ​ដែល​កំពុង​រាលដាល​ពាសពេញ​ប្រទេស។ ទី២ គឺការពារ​សុវត្ថិភាព​កាំរស្មី​ព្រះអាទិត្យ UV នេះ​ដែរ។

សូមឲ្យបងប្អូនប្រជាជនកម្ពុជាយើងទាំងអស់គ្នា មានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក និងសុខភាពល្អ ចៀសឆ្ងាយពីជំងឺដំកាត់ផ្សេងៗ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចេញក្រៅ​ផ្ទះ​ សូម​ប្រុងប្រយ័ត្ន ព្រឹក​ម៉ោង ១០ នេះ​ ​កាំរស្មី UV កម្រិត​ខ្ពស់ ​បង្ក​ប៉ះពាល់​សុខភាព​មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម