ព័ត៌មានអន្ដរជាតិ
កើតបាតុភូតចម្លែក លើផ្ទៃមេឃទីក្រុង ហូជីមិញ
អ្នកក្រុងហូជីមិញ នាំគ្នាចេញក្រៅផ្ទះមកទស្សនា និងអ្នកខ្លះទាញទូរស័ព្ទថតទិដ្ឋភាពពពកពណ៌ដូចឥន្ទធនូដ៏ចម្លែក ដែលបង្ហាញខ្លួនលើផ្ទៃមេឃ កាលពីរសៀលថ្ងៃអាទិត្យទី១២ខែឧសភា។

តាមការចុះផ្សាយរបស់ VN Express, បាតុភូតនេះកើតឡើងនៅប្រហែលម៉ោង ៤រសៀល លើផ្ទៃមេឃភាគខាងលិចទីក្រុងហូជីមិញ ហើយវាបង្ហាញខ្លួនរយៈពេលជាង ១ម៉ោង មុនពេលព្រះអាទិត្យអស្ដង្គត។
យោងតាមលោក Le Dinh Quyet ប្រធាននាយកដ្ឋានព្យាករឧតុនិយម នៃស្ថានីយជលសាស្ត្រភាគខាងត្បូង បានឲ្យដឹងថា ពពកមានប្រាំពណ៌នេះ បើតាមបាតុភូតឧតុនិយមគេហៅថា Halos។ វាកើតឡើង នៅពេលចលនាភាគល្អិតពពកឬគ្រីស្តាល់ទឹកកក បុកគ្នាបំបែកចេញជាពន្លឺ។

លើសពីនេះទៀត មនុស្សអាចឃើញពពកបែបនេះនៅតាមទីតាំងជាច្រើន មិនដូចឥន្ទធនូដែលជាធម្មតាលេចឡើងតែនៅពេលឈប់ភ្លៀងនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Quyet បញ្ជាក់ថា “នេះគ្រាន់តែជាបាតុភូតឧតុនិយមធម្មតាប៉ុណ្ណោះ មិនមែនជាសញ្ញាឲ្យហេតុ ឬបម្រែបម្រួលអាកាសធាតុនាពេលខាងមុខអ្វីទេ”។

ស្របពេលជាមួយគ្នានោះដែរ លោកបានប្រាប់ទៅប្រជាជន កុំឲ្យមានក្តីបារម្ភ ទាក់ទិននឹងបាតុភូតដ៏ចម្លែកនេះអី។
សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលទីក្រុងហូជីមិញ ជួបពពកពណ៌ដូចឥន្ទធនូ ពោលកាលពីខែកក្កដាឆ្នាំ២០២៣ បាតុភូតដ៏ចម្លែកបែបនេះក៏ធ្លាប់កើតឡើងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងហូជីមិញ កំពុងរងការវាយប្រហារដោយកាំរស្មី UV ខ្លាំងក្លា
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


