ទីផ្សារទុរេនចិន Archives - Kampuchea Thmey Daily

តម្លៃទុរេននៅចិនធ្លាក់ចុះគំហុក ដោយសារការផ្គត់ផ្គង់​លើសលុប​ពីអាស៊ីអាគ្នេយ៍
តម្លៃផ្លែទុរេន ដែលគេធ្លាប់ចាត់ទុកថាជាផ្លែឈើប្រណីតនៅចិន បាន​ធ្លាក់ចុះជាគំហុក​នាពេលបច្ចុប្បន្ន​ ​ខណៈភាពប្រសើរឡើង​ផ្នែក​ភស្តុភារ ​បង្កភាពងាយស្រួលដល់ការផ្គត់ផ្គង់ដ៏ច្រើនលើសលុបពីអាស៊ីអាគ្នេយ៍​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ ​

ពីមុនមក អាជីវករនៅចិនធ្លាប់លក់ទុរេន ២០០ យ៉ន់ ឬប្រហែល ២៩ ដុល្លារ/គីឡូក្រាម ប៉ុន្តែតម្លៃឥឡូវនេះថោកជាងមុនឆ្ងាយណាស់។ សារព័ត៌មានស៊ីនហួ បានផ្សាយថា នៅផ្សារបោះដុំមួយនៅទីក្រុង គុនមីង ខេត្ត យូណាន ទុរេនពូជថៃ Monthong ឥឡូវនេះ ត្រូវបាន​គេលក់ក្នុងតម្លៃ ២៨ យ៉ន់ ឬប្រហែល ៤ ដុល្លារ/គីឡូក្រាម។

បើតាមអនឡាញ​ អ្នកប្រើប្រាស់ទូទាំងប្រទេសចិន ក៏អាចទិញផ្លែទុរេនដែលមាន​ទម្ងន់​លើស​ពី ​២​គីឡូក្រាម​ និងមានសាច់ផ្លែធំៗ​ ៦ ក្លែប ក្នុងតម្លៃត្រឹមតែ ១២៩ យ៉ន់ គិតទាំងថ្លៃដឹកជញ្ជូន។ ​

ការធ្លាក់ចុះជាគំហុកនៃតម្លៃទុរេន បាន​ក្លាយជាប្រធានបទដ៏ក្ដៅមួយ​នៅលើបណ្ដាញសង្គមចិនកាលពីចុងខែមេសា ដោយសារតែការដឹកជញ្ជូនជាច្រើនបាន​ទៅដល់តាម​កំពង់ផែសមុទ្រ និងផ្លូវគោកចិន​។ សេវាកម្មដឹកជញ្ជូនតាមផ្លូវរថភ្លើងថៃ-ឡាវ-យូណាន បាន​ធ្វើឱ្យការដឹកជញ្ជូនទុរេនពីអាស៊ីអាគ្នេយ៍កាន់តែរហ័សជាងមុន។ សេវាកម្មនេះ មាន​ទាំងទូរថភ្លើងត្រជាក់ ១៣ អង្សាសេ ចេញពីកំពង់ផែ​ឡាំឆាបាងរបស់ប្រទេសថៃ ឆ្លងកាត់​ឡាវ ទៅកាន់ទីក្រុងគុនមីង។ ទុរេនថៃឥឡូវនេះ ត្រូវការពេលត្រឹមតែ ២៦ ម៉ោង ដើម្បីទៅដល់ទីក្រុង គុនមីង និងត្រឹមតែ ២ ថ្ងៃ ដើម្បីទៅដល់​ជាង ៣០ ទីក្រុងនៅចិន។

ភាពប្រសើរឡើងនៃបណ្ដាញភស្តុភារ បាន​កាត់បន្ថយពេលដឹកជញ្ចូនទៅក្រុង Chengdu មកត្រឹម ៥ ថ្ងៃ ពីប្រហែល ១ សប្ដាហ៍កាលពីមុន ខណៈអត្រាខូចធ្លាក់ចុះពី ១០% មកត្រឹម ៣% ដោយសារតែផ្លូវរថភ្លើងថ្មី។ ជាលទ្ធផល តម្លៃទុរេនលក់រាយនៅ Chengdu បាន​ធ្លាក់ចុះពីប្រហែល ៧០ យ៉ន់ មកត្រឹមប្រហែល ៤០ យ៉ន់/គីឡូម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន China Daily។

គួរគូសបញ្ជាក់ថា ចិនគឺជាទីផ្សារទុរេនដ៏ធំបំផុតរបស់ពិភព​លោក ​ដោយ​នាំចូលផ្លែ​ឈើប្រភេទនេះ​ក្នុងតម្លៃ ​៧,៥ ​ប៊ីលានដុល្លារកាលពីឆ្នាំមុន។ ក្នុងនោះ ថៃផ្គត់ផ្គង់ប្រហែល ៤ ប៊ីលាន​ដុល្លារ វៀតណាម ៣,៤ ប៊ីលាន​ដុល្លារ ខណៈ​ម៉ាឡេស៊ី កម្ពុជា ឡាវ និងហ្វីលីពីន មានចំណែកទីផ្សារតូចតាច។

អ្នកជំនាញទុរេនម្នាក់បានប្រាប់កាសែត South China Morning Post ថា ការដឹកជញ្ជូនតាមផ្លូវដែកផ្តល់ជូនអ្នកនាំចេញនូវជម្រើសដែលមានតម្លៃថោក ជាងការដឹកជញ្ជូនតាមផ្លូវអាកាស និង​លឿនជាងមុន​ជាមួយនឹង​ហានិភ័ចខូចផ្លែ​ទាបជាងការដឹកជញ្ជូនតាមផ្លូវសមុទ្រ។ ​អ្នកជំនាញដដែលថា ផ្លូវរថភ្លើង​ចិន-ឡាវ កំពុងក្លាយជាផ្លូវសំខាន់មួយសម្រាប់ការនាំចេញផ្លែទុរេន ពីព្រោះវាធ្វើឱ្យមានតុល្យភាពរវាងល្បឿន ថ្លៃដើម និងការរក្សាគុណភាពផ្លែឈើ។ ​ឡាវ ថៃ និងវៀតណាម ​អាចទទួលបានអត្ថប្រយោជន៍ ដោយសារតែទីតាំង​ទាំង ៣ នេះ​។

ការគួរឱ្យកត់សម្គាល់គឺថា ​ខណៈ​ការផ្គត់ផ្គង់ផ្លែទុរេនកើនឡើង អ្នកប្រើប្រាស់ចិនកំពុងផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើគុណភាព ដែលជំរុញឱ្យក្រុមហ៊ុននាំចេញនៅអាស៊ីអាគ្នេយ៍រឹតបន្តឹងស្តង់ដារ និងប្រើប្រាស់បច្ចេកវិទ្យាដូចជាប្រព័ន្ធតម្រៀប AI និងប្រព័ន្ធតាមដាន QR។ ​

ប្រទេសម៉ាឡេស៊ីឯណោះវិញ ក៏កំពុងធ្វើការជាមួយ​ចិនដើម្បីការពារការដាក់ឈ្មោះ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃផ្លែទុរេនលំដាប់ខ្ពស់របស់ខ្លួនផងដែរ​ ចំពេលមាន​កង្វល់ថាផ្លែទុរេនបរទេសមួយចំនួនត្រូវបានគេផ្សព្វផ្សាយដោយ​ក្លែងក្លាយថាជា​របស់​ម៉ាឡេស៊ី។ ​អ្នកជំនាញនិយាយថា ការប្រកួតប្រជែងកំពុងផ្លាស់ប្តូរពីតម្លៃ​ទៅលើ​គុណភាព៕

The post តម្លៃទុរេននៅចិនធ្លាក់ចុះគំហុក ដោយសារការផ្គត់ផ្គង់​លើសលុប​ពីអាស៊ីអាគ្នេយ៍ appeared first on Kampuchea Thmey Daily.

តម្លៃទុរេនវៀតណាមចុះថោកខ្លាំង ដោយសារពិបាកនាំចេញទៅចិន និងកំណើនផ្គត់ផ្គង់ពីថៃ
តម្លៃទុរេននៅវៀតណាមបានធ្លាក់ចុះខ្លាំង​ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ ដោយ​ទុរេនពូជ Ri6 នៅតំបន់ខ្លះលក់ក្នុងតម្លៃទាបបំផុតត្រឹមចន្លោះ ២០ ០០០–៣៥ ០០០ ដុង (០,៧៥–១,៣២ ដុល្លារ)/គីឡូក្រាម ដោយសារតែពិបាក​នាំចេញទៅ​ចិន និងកំណើនការផ្គត់ផ្គង់របស់ថៃចំពេលរដូវប្រមូលផលធំចូលមកដល់។

​កាសែត VnExpress បាន​ចុះផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា រាប់ចាប់តាំងពីដើមខែមេសាមក តម្លៃទុរេន​បានធ្លាក់ចុះជាលំដាប់ ដោយសារកំណើន​ការផ្គត់ផ្គង់​ ដែលជំរុញឱ្យតម្លៃ​​​ទុរេនជាច្រើនប្រភេទ ធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ។

សូម្បីតែតម្លៃទុរេនពូជល្អៗក៏រងផលប៉ះពាល់ផងដែរ ដោយ​ទុរេន Musang King បច្ចុប្បន្នលក់ក្នុងតម្លៃប្រហែល ៦០ ០០០–៦៥ ០០០ ​ដុង/គីឡូក្រាម ខណៈតម្លៃ​ទុរេនពូជ Monthong ធ្លាក់ចុះមកត្រឹម ៦៥ ០០០–៧៥ ០០០ ដុង/គីឡូក្រាម ដែលទាបជាងតម្លៃកាលពីដើមឆ្នាំដល់ទៅពាក់កណ្ដាលឯណោះ។ ​

នៅខេត្ត ដុងថាប (Dong Thap) ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ កសិករបាន​រាយការណ៍ពីការខាតបង់ផ្នែកហិរញ្ញវត្ថុ ជាពិសេសក្នុងចំណោមអ្នកដាំទុរេនពូជ Ri6 ដែលថា ពួកគេមិនទទួល​បាន​ប្រាក់ចំណេញច្រើន ឬមិនចំណេញទាល់តែសោះ ​ក្រោយ​ទូទាត់ជាមួយនឹង​ថ្លៃផលិតកម្មរួច។ ​នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Nghe An News នៅថ្ងៃចន្ទ ទី ៤ ឧសភា នេះ​។  ​

អ្នកជំនាញវៀតណាម​បាន​លើកឡើងថា ភាពលំបាកនៃការនាំចេញទៅចិន គឺជាមូលហេតុមួយ​ធ្វើឱ្យតម្លៃទុរេនវៀតណាមធ្លាក់ចុះគំហុក។ មែនទែនទៅ បញ្ហានេះផ្ទុះឡើងខ្លាំងតាំងតែពីឆ្នាំមុនមកម្ល៉េះ នៅពេលចិនចាប់ផ្ដើមរឹត​បន្តឹងការត្រួតពិនិត្យទុរេននាំចូលពីថៃ និងវៀតណាម ដោយហាមឃាត់ទុរេនផ្ទុកសារធាតុហាមឃាត់ដូចជា Cadmium និង Yellow O ដែលជាសារធាតុគីមីបង្កជំងឺមហារីក​។

​សារព័ត៌មាន​វៀតណាម​បាន​ផ្សាយថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍ធ្វើតេស្តជាច្រើនដែលមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ក្នុងការចេញលេខកូដនាំចេញ បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដែលរំខានដល់ការបំពេញបែបបទគយ និងបណ្តាលឱ្យ​ការផ្គត់ផ្គង់ទុរេន​ត្រូវចាល់​លើ​ទីផ្សារក្នុងស្រុកវៀតណាម។

ជាមួយគ្នានោះ ​ថៃ ដែលជាដៃគូប្រកួតប្រជែង​ដ៏សំខាន់បំផុត​ខាងនាំចេញទុរេនទៅចិន កំពុងចូលដល់រដូវប្រមូលផលទុរេន​ធំ ជាមួយនឹង​បរិមាណផលិតកម្ម និងការផ្គត់ផ្គង់ដ៏ច្រើន និងមាន​គុណភាពល្អ។ គុណសម្បត្តិផ្គត់ផ្គង់របស់​ថៃ ធ្វើឱ្យ​ទុរេនវៀតណាមស្ថិតក្នុងស្ថានភាពមិនអំណោយផល​នៅចិន ដែលជាទីផ្សារនាំចេញទុរេនដ៏ធំបំផុតរបស់ខ្លួន។

អ្នកជំនាញលើកឡើងថា កំណើនការផ្គត់ផ្គង់ទុរេនទាំងក្នុង និងក្រៅស្រុកនារដូវប្រមូលផលធំ កំពុង​ដាក់សម្ពាធលើទីផ្សារ ជាពិសេសទុរេន ពូជ Ri6 ដែលពឹងផ្អែក​ខ្លាំងទៅលើបណ្តាញនាំចេញផ្លូវការ។ ការរំខានដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់រយៈពេលខ្លី កំពុងធ្វើឱ្យពាណិជ្ជករបញ្ចុះតម្លៃ ដែលបណ្តាលឱ្យកសិករដាំដុះវៀតណាម​ត្រូវលក់ក្នុងតម្លៃថោក សូម្បីតែខាតដើម។

យ៉ាងណាមិញ ទោះបីតម្លៃធ្លាក់ចុះ​គំហុក​ក្ដី កាសែត VnExpress និង Nghe An News បាន​ផ្សាយថា ការនាំចេញទុរេនរបស់វៀតណាម​បាន​បង្ហាញពីកំណើនដ៏ខ្លាំងក្លានៅដើមឆ្នាំ ២០២៦ ដល់ ២២២ លានដុល្លារ ក្នុងត្រីមាសទី ១ ឬប្រមាណ ១២៨% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំ​មុន ដែលកាលនោះ ទុរេនវៀតណាមត្រូវប្រឈមនឹង​វិបត្តិធ្ងន់ធ្ងរដោយសារតែការរឹតបន្តឹងលក្ខខណ្ឌនាំចូលរបស់ចិន។

អ្នកជំនាញបាន​លើកឡើងថា ដើម្បីរក្សាបាននូវសន្ទុះនាំចេញឆ្នាំនេះ វៀតណាម​ត្រូវអាស្រ័យទៅលើការកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាព ការសម្របសម្រួលការផ្គត់ផ្គង់ និងភាពជឿជាក់នៃការនាំចេញ ជាដើម។

​ឧស្សាហកម្ម​​​ទុរេន​របស់​ប្រទេស​វៀតណាម បាន​កំណត់គោលដៅឱ្យ​សម្រេច​បាន​ចំណូល​ពី​ការ​នាំចេញទុរេនចន្លោះពី ៤-៤,៥ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ ២០២៦ ​ពីប្រមាណ ៣,៩ ​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥៕

The post តម្លៃទុរេនវៀតណាមចុះថោកខ្លាំង ដោយសារពិបាកនាំចេញទៅចិន និងកំណើនផ្គត់ផ្គង់ពីថៃ appeared first on Kampuchea Thmey Daily.

កំណើនទុរេនវៀតណាម គំរាមកំហែងការឈរជើងរបស់ទុរេនថៃ​លើទីផ្សារចិន​
ការនាំចេញទុរេនរបស់វៀតណាមទៅ​ចិន បានកើនឡើងប្រហែល ១៧% កាលពីឆ្នាំមុន បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយ​នេះបាន​ដោះស្រាយបញ្ហា​ពាក់ព័ន្ធកង្វល់សុវត្ថិភាពចំណីអាហារជាមួយអាជ្ញាធរចិន ដែលធ្វើឱ្យវៀតណាមពង្រីកចំណែកទីផ្សាររបស់ខ្លួនកាន់តែច្រើន និងគំរាមកំហែងដល់ទុរេនថៃ ដែលឈរជើងលេខ១លើទីផ្សារចិនជាច្រើនឆ្នាំមកហើយ។

ទិន្នន័យគយចិន ដែលដកស្រង់ដោយកាសែត South China Morning Post ​បានបង្ហាញថា វៀតណាមបាននាំចេញផ្លែទុរេន​ក្នុង​តម្លៃ ៣,៤៤ ​ប៊ីលានដុល្លារ​ទៅចិន ក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពីត្រឹម ២,៩៤ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៤។ ​

​ថៃ នៅតែជាអ្នកផ្គត់ផ្គង់ទុរេនកំពូលសម្រាប់ចិន ប៉ុន្តែចំណែកទីផ្សារកាន់តែធ្លាក់ចុះ ដោយ​ការនាំចេញទៅចិន​​នៅឆ្នាំ ២០២៤ និង ២០២៥ មាន​កម្រិតប្រហាក់ប្រហែលគ្នា ជាមួយ​ទំហំសរុប ៤ ប៊ីលាន​ដុល្លារ។

​អ្នកវិភាគ​លើកឡើងថា កំណើននៃការនាំចេញរបស់វៀតណាម​ គឺដោយសារ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ចិន​ដើម្បី​ដោះស្រាយ​កង្វល់​អំពីភូតគាម​អនាម័យ ក៏ដូចជា​អត្ថប្រយោជន៍​ផ្នែក​ភស្តុភារ​ ដែល​កើតចេញពី​ព្រំដែន​គោក​រួមគ្នា​ជាមួយ​​ចិន និងការតភ្ជាប់នៃ​​ហេដ្ឋារចនាសម្ព័ន្ធ​​។

រដ្ឋាភិបាលទាំងចិន និងវៀតណាម បានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានានា ហើយអ្នកទិញជនជាតិចិន បានធ្វើដំណើរទៅ​វៀតណាម ដើម្បីផ្តល់ដំបូន្មានដល់អ្នកដាំដុះអំពីការកែលម្អគុណភាព នេះបើយោងតាមលោក Nguyen Thanh Trung ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Fulbright University Vietnam។

អ្នកជំនាញដដែលនិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា វៀតណាមអាចយកឈ្នះប្រទេសថៃទាក់ទងនឹងបរិមាណ ​ហើយ​ប្រហែលជាគុណភាពផង»។

​នៅដើមខែមករាកន្លងទៅ កាសែតថៃ The Nation បានរាយការណ៍​ថា ចំណែកទីផ្សារផ្លែទុរេនរបស់វៀតណាមបានកើនឡើងពីគ្មានអ្វីសោះ ដល់ជាង ៤០% ក្នុងរយៈពេល ៣ ឆ្នាំនៃការចាប់ផ្តើមការនាំចេញជាផ្លូវការ​ក្នុងឆ្នាំ ២០២០។ នេះជាកំណើន​យ៉ាងឆាប់រហ័ស ដែលបង្កបញ្ហាប្រឈមដោយផ្ទាល់ចំពោះការឈរជើងយូរអង្វែងរបស់​ថៃ ក្នុងនាមជាអ្នកផ្គត់ផ្គង់ផ្លែទុរេនសំខាន់របស់​ចិន។

ចិនស្រូបយកជាង ៩០% នៃការនាំចេញផ្លែទុរេនទូទាំងពិភពលោក។ ផ្លែទុរេនមួយផ្លែដែលមានទម្ងន់ ៦ គីឡូក្រាម អាចលក់បានក្នុងតម្លៃរហូតដល់ ២០០ យន់ (២៨,៧៦ ដុល្លារ)។

វៀតណាម​ទទួលបាន​ការអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ទៅ​ចិនក្នុងឆ្នាំ ២០២២។ ​យ៉ាងណាមិញ នៅដើមឆ្នាំ ២០២៥ រដ្ឋបាលគយទូទៅ​ចិនបានរកឃើញ​សារធាតុគីមី​ក្នុង​ទុរេនវៀតណាម និងថៃ ដែលជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។

អ្នកវិភាគបាននិយាយថា បើគ្មានការព្រួយបារម្ភអំពី​សុវត្ថិភាពចំណីអាហារទេ ​វៀតណាមមានគុណសម្បត្តិជាង​ប្រទេសផ្គត់ផ្គង់ផ្សេងៗទៀត ដោយសារបណ្តាញអ្នកដាំដុះ អ្នកជួញដូរ ឃ្លាំង និង​ការពង្រីកផ្លូវតភ្ជាប់ ក៏ដូចជាព្រំដែនរួមជាប់ជិនប្រវែង ១ ២៨០ ​គីឡូម៉ែត្រ​​។ ថៃខ្វះខាតគុណសម្បត្តិ​ទាំងនេះ៕

The post កំណើនទុរេនវៀតណាម គំរាមកំហែងការឈរជើងរបស់ទុរេនថៃ​លើទីផ្សារចិន​ appeared first on Kampuchea Thmey Daily.

ទុរេនថៃរង​ការប្រកួតប្រជែងកាន់តែខ្លាំងនៅចិន
ការិយាល័យសេដ្ឋកិច្ចកសិកម្ម (OAE) របស់ប្រទេសថៃ បានព្រមានអ្នកនាំចេញផ្លែទុរេនឱ្យរឹតបន្តឹងការគ្រប់គ្រងគុណភាពដើម្បីបំពេញតាមការត្រួតពិនិត្យសុវត្ថិភាពដ៏តឹងរ៉ឹងរបស់ចិន ចំពេលការប្រកួតប្រជែងកើនឡើងកាន់តែខ្លាំង​ឡើងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

​អគ្គលេខាធិការ OAE លោក Piraphan Khorthong បាននិយាយថា ក្រុមហ៊ុននាំចេញថៃប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពី​ប្រទេសផ្គត់ផ្គង់ទុរេនក្នុងតំបន់ផ្សេងៗ រួមទាំង​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងកម្ពុជា ​​ខណៈចិន​បង្កើនការរឹតត្បឹតលើគុណភាព។

លោក Piraphan បាននិយាយថា ​ចិន​ធ្វើតេស្តយ៉ាងម៉ត់ចត់លើផ្លែទុរេន ដើម្បីរកសារធាតុហាមឃាត់​ រួមទាំងថ្នាំជ្រលក់ Basic Yellow 2 និងកាដមីញ៉ូម។ លោកបានបន្ថែមថា អ្នកនាំចេញគួរតែទិញផ្លែទុរេនពីចម្ការដែលបំពេញតាមស្តង់ដារការអនុវត្តកសិកម្មល្អ (GAP) ខណៈ​ដំណើរការសម្អាត និងវេចខ្ចប់ ត្រូវតែអនុវត្តតាមការអនុវត្តផលិតកម្មល្អ (GMP)។

បន្ថែមពីលើនេះ លោក Piraphan ក៏បានណែនាំអ្នកនាំចេញឱ្យពិចារណាប្រើប្រាស់ផ្លូវដែកល្បឿនលឿនឡាវ-ចិន ជំនួសឱ្យការដឹកជញ្ជូនតាមផ្លូវគោក ដោយ​និយាយថា ការដឹកជញ្ជូនតាមផ្លូវដែកអាចដឹកជញ្ជូនផ្លែទុរេនទៅកាន់ទីក្រុងគុនមីងក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។

​ខណៈមានការប្រកួតប្រជែងខ្លាំង​ លោក Piraphan បាននិយាយថា ផលិតកម្មផ្លែទុរេន​រំពឹងថានឹងកើនឡើង ១៥,៧១ % នៅឆ្នាំនេះ ​ដល់ប្រមាណ ១,៧៨១ លានតោន។​ នៅឆ្នាំ ២០២៤​ ថៃបាននាំចេញផ្លែទុរេនចំនួន ៨៥៩ ១៥៧ តោន ក្នុងតម្លៃ ១៣៤,៨ ប៊ីលានបាត ​ខណៈនៅឆ្នាំ ២០២៥ ​បានកើនឡើងដល់ប្រហែល ៩៨២ ០០០ តោន ​ប៉ុន្តែតម្លៃបានធ្លាក់ចុះមកត្រឹម ១២៥,៨ ប៊ីលានបាត៕ ​

The post ទុរេនថៃរង​ការប្រកួតប្រជែងកាន់តែខ្លាំងនៅចិន appeared first on Kampuchea Thmey Daily.

​ចិនបើកផ្លូវឱ្យឡាវ នាំចេញទុរេនស្រស់ទៅកាន់ទីផ្សារយក្សរបស់ខ្លួន
​ឡាវបានទទួលការ​អនុញ្ញាតពីចិន សម្រាប់់ការនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសដែលមាន​ទីផ្សារដ៏ធំសម្បើមមួយ​នេះ ​ខណៈតម្រូវការទុរេននៅតែខ្លាំងក្លា។ នេះបើតាមការចុះផ្សាយរបស់កាសែត​ South China Morning Post។

អគ្គនាយកដ្ឋានគយចិន បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ចិន​ផ្ដល់ការអនុញ្ញាតឱ្យ​ឡាវ​អាច​ចាប់ផ្តើមនាំចេញចាប់ពីថ្ងៃសុក្រសប្តាហ៍មុននេះ ​ឱ្យ​តែថា ផ្លែទុរេនស្រស់របស់ខ្លួន​បំពេញតាមស្តង់ដារអនាម័យ​។

អ្នកវិភាគបាននិយាយថា ប្រទេសឡាវអាចក្លាយជាគូប្រជែង​ក្នុងទីផ្សារទុរេន​របស់​ចិន ព្រោះ​ឡាវមាន​​នូវអត្ថប្រយោជន៍ពីកម្លាំងពលកម្មថោក អត្ថប្រយោជន៍ផ្នែកភស្តុភារ និងទំនាក់ទំនងនយោបាយរឹងមាំជាមួយរដ្ឋាភិបាល​ទីក្រុងប៉េកាំង។

ពួកគេនិយាយថា ក្រុមហ៊ុន​នៅឡាវ​អាច​លក់​ផ្លែទុរេន​ក្នុងតម្លៃទាប ​​ដោយ​សារតែ​តម្លៃដី និងកម្លាំងពលកម្មថោក​​ ក៏ដូចជាការមានផ្លូវ​រថភ្លើងល្បឿនលឿន​ដែល​តភ្ជាប់​ទីក្រុងវៀងចន្ទន៍ ជាមួយទីក្រុង​គុនមីង​ នៅភាគនិរតីនៃប្រទេសចិន។

លោក Lim Chin Khee ទីប្រឹក្សាសាលាទុរេន ដែលជាស្ថាប័នម៉ាឡេស៊ី​បណ្តុះបណ្តាលអ្នកដាំដុះ បាន​និយាយថា ទន្ទឹមនឹង​អត្ថប្រយោជន៍នៃកម្លាំងពលកម្ម និងភស្តុភារ ​រសជាតិនៃផ្លែទុរេនពីប្រទេសឡាវនឹងខុសគ្នាតិចតួចពីផ្លែទុរេនដែលដាំដុះ​ក្នុងប្រទេសជិតខាងដូចជា​ថៃ និងវៀតណាម ដែលបច្ចុប្បន្នកំពុងនាំមុខគេនៅក្នុងទីផ្សារចិន ដោយសារតែលំនាំទឹកភ្លៀង​ក្នុងប្រទេសទាំងនេះគឺស្រដៀងគ្នា។​

យោងតាមទិន្នន័យគយចិន ការនាំចូលផ្លែទុរេនរបស់ប្រទេស​នេះ បានឈានដល់​កម្រិតខ្ពស់បំផុត ៦,៩៩ ប៊ីលាន​ដុល្លារអាមេរិក នៅឆ្នាំ ២០២៤។ ​ប្រហែល ៥៧% នៃការនាំចូលទាំងនោះ បានមកពីប្រទេសថៃ និង ​៣៨% ពីវៀតណាម ​ខណៈផ្សេងៗទៀតមក​ពីកម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន​។ ​

កន្លងមក ឡាវបាន​ស្វែងរកឱកាសសម្រាប់ការនាំចេញទុរេនរបស់ខ្លួន ប៉ុន្តែឡាវនៅតែត្រូវសិក្សាអំពីពាណិជ្ជកម្ម​ផ្លែឈើមួយ​នេះ ដើម្បីពង្រីកវា។ ​នេះបើ​តាម​ការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឡាវ។ ​

​ឡាវមានមហិច្ឆតាក្នុងការអភិវឌ្ឍឧស្សាហកម្មផ្លែទុរេនរបស់ខ្លួន​ឱ្យ​ឆាប់រហ័ស ហើយ​បច្ចុប្បន្ន ប្រទេសនេះមានចម្ការផ្លែទុរេនទំហំ ២០ ០០០ ហិកតា ​ជាមួយនឹង​ដើមទុរេនដែលចេញផ្លែរួចសរុប ១០ ០០០ ​ដើម។ ​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឡាវបាន​ផ្សាយថា ​​ឡាវបានកំណត់គោលដៅប្រមូលផលផ្លែទុរេនប្រហែល ២៧០​ ០០០ ដើម ​ជាមួយនឹង​ទិន្នផលសរុបដល់ ​២៤​ ៣០០ តោន ត្រឹមឆ្នាំ ២០២៩៕

The post ​ចិនបើកផ្លូវឱ្យឡាវ នាំចេញទុរេនស្រស់ទៅកាន់ទីផ្សារយក្សរបស់ខ្លួន appeared first on Kampuchea Thmey Daily.

ថៃជួលបុគ្គលដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនៅចិន ឱ្យផ្សព្វផ្សាយទុរេនថៃ
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ បានជួលបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម (Influencer) ដ៏ល្បីល្បាញរបស់ចិន ឱ្យធ្វើការផ្សព្វផ្សាយទុរេនថៃ និងផ្លែឈើផ្សេងទៀត ​ដើម្បីជំរុញការនាំចេញ​របស់ខ្លួនតាម រយៈ​ការលក់អនឡាញដែលផ្តោតលើ​អតិថិជនចិន។ នេះបើតាម​ការចុះផ្សាយរបស់កាសែត The Nation។

​ក្រសួងមានគោលបំណងបំបែកកំណត់ត្រា​ទាំងបរិមាណ និងតម្លៃនៃការនាំចេញផ្លែឈើទៅកាន់ប្រទេសចិន ជាមួយនឹងការផ្សាយបន្តផ្ទាល់​របស់លោក Taiyuan Lao Ge ​ដែលមាន​អ្នកតាមដានជាង ៩៣ លាននាក់ នៅលើវេទិកា​បណ្ដាញសង្គមចិន​ Kuaishou ។

ការផ្សព្វផ្សាយ​បន្តផ្ទាល់របស់បុគ្គលល្បីឈ្មោះចិនដដែល ត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែឧសភា នេះ​ ដើម្បី​លក់ទុរេន និងផ្លែឈើថៃផ្សេងទៀត រួមមានផ្លែស្វាយ មៀន មង្ឃុត និង​ផ្លែឈើមួយចំនួនទៀត។

លោក Taiyuan Lao Ge ​​(ពាក់អាវធំស) មាន​អ្នកតាមដានជាង ៩៣ លាននាក់ នៅលើវេទិកា​បណ្ដាញសង្គមចិន​ Kuaishou

កាលពីឆ្នាំមុន លោក Taiyuan ​បានលក់ទុរេនថៃតម្លៃ ១ ពាន់លានបាត (៣០,២៥ លានដុល្លារ) ​ក្នុងមួយថ្ងៃ​។ មិនមានសេចក្ដីរាយការណ៍ណាមួយពីអត្រាតម្លៃដែលលោក Taiyuan បាន​គិតថ្លៃលើរដ្ឋាភិបាលថៃ សម្រាប់ការប្រម៉ូតផលិតផលថៃនោះទេ។

​ការប្រើប្រាស់​បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមរបស់ចិនសម្រាប់ការលក់តាមអ៊ិនធឺណិត គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការជំរុញការនាំចេញផ្លែឈើរបស់ថៃ ជាពិសេសក្នុងរដូវប្រមូលផលបច្ចុប្បន្ន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan ។ ក្រសួងពាណិជ្ជកម្មកំពុងចាប់ដៃគូជាមួយអង្គភាពវិស័យឯកជន និងវេទិកាអនឡាញរបស់ចិន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកសិកម្មថៃ​៕

The post ថៃជួលបុគ្គលដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនៅចិន ឱ្យផ្សព្វផ្សាយទុរេនថៃ appeared first on Kampuchea Thmey Daily.

វិបត្តិទុរេនវៀតណាម៖ តម្លៃធ្លាក់ចុះគំហុក ខណៈកសិករគ្មានជម្រើសក្រៅពីដាក់លក់តាមផ្លូវ
តម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ចំពេលរដូវប្រមូលផលធំខិតចូលមកដល់ ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យ​ការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់លើសតម្រូវការហូរហៀរពេញទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងស្រុកវៀតណាម VnExpress និង Saigon News។

បើតាម VnExpress ឈ្មួញនាំចេញទុរេននិយាយថា ការត្រួតពិនិត្យទុរេនតាមកុងតឺន័រវៀតណាមចំណាយពេលរហូត ១ សប្ដាហ៍ ហើយទម្រាំបានទៅដល់​កន្លែងលក់បោះដុំនៅចិន វាខូចគុណភាពបាត់ទៅហើយ។​ នេះគឺជាមូលហេតុដ៏ធំដែលធ្វើឱ្យ​ការនាំចេញទុរេនរបស់វៀតណាមធ្លាក់ចុះជាគំហុក ប្រមាណ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ ក្នុងរយៈពេល ២ ខែដើមឆ្នាំ។

​ស្ថានភាពបច្ចុប្បន្ន ត្រូវបានគេរាប់ថាជា «វិបត្តិទុរេនវៀតណាម» រួចបាត់ទៅហើយ។ ការរឹតបន្តឹងការត្រួតពិនិត្យរបស់ចិន បាន​បណ្ដាលឱ្យ​ឈ្មួលវៀតណាមខ្លាចមិនហ៊ានទិញទុរេនច្រើនសម្រាប់ការជួញដូររបស់ខ្លួន ដែលកាន់តែធ្វើឱ្យ​ការផ្គត់ផ្គង់ពីចម្ការរបស់កសិករមាន​កាន់តែច្រើន ខណៈតម្លៃកាន់តែថោក។ ​ក្រៅពីនេះ ឈ្មួលជា​ច្រើន​នៅ​តំបន់​ដាំ​ទុរេន​ដូច​ជាទីក្រុង Can Tho និង​ខេត្ត Ben Tre បាន​ឈប់​ទិញ​ទុរេន ព្រោះខ្លាចខាតបង់។ ​

VnExpress ផ្សាយកាលពីថ្ងៃចន្ទថា មកទល់ពេល​នេះ កសិករនៅតំបន់ដីសណ្តទន្លេមេគង្គ ​បាន​បញ្ចុះតម្លៃទុរេនរបស់ខ្លួន​មកនៅត្រឹម ៣៥ ០០០ – ៧០ ០០០ ដុង​ (១,៣៥-២,៦៩ ដុល្លារ)/គីឡូក្រាម ​ពោលគឺប្រហែល ១/៣ នៃតម្លៃកាលពីឆ្នាំមុន។ ​តម្លៃនេះ គឺប្រែប្រួលទៅតាមគុណភាពនៃប្រភេទទុរេន។

ពលរដ្ឋវៀតណាមនៅតំបន់ដីសណ្ដមេគង្គ ដាក់ទុរេនលក់តាមបណ្ដោយផ្លូវជាតិលេខ​ 61C

ប៉ុន្តែ បើតាម​ការចុះផ្សាយរបស់ Saigon News គិតត្រឹមថ្ងៃទី ១ ខែឧសភា តម្លៃធូរេនប្រភេទ Ri6 នៅតំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម មានតម្លៃប្រហែល ០,៩៨ ដុល្លារ/គីឡូក្រាម ​នៅចម្ការ ​ពោលគឺធ្លាក់​ចុះចន្លោះពី ០,២០-០,៥៩ ដុល្លារ/គីឡូក្រាម ​ពីខែមុន។

យ៉ាងណាមិញ​ សារព័ត៌មាន​ដដែលបាន​ផ្សាយថា កង្វល់ដ៏ធំបំផុតសម្រាប់កសិករដាំទុរេនវៀតណាមនាពេលនេះ មិនមែនតម្លៃថោកនោះទេ ប៉ុន្តែគឺ​កង្វះឈ្មួញ​ទិញ។

កសិករនៅស្រុក Phong Dien (ទីក្រុង Can Tho) និងស្រុក Chau Thanh A (ខេត្ត Hau Giang) បានចាប់ផ្តើមលក់ទុរេនដោយផ្ទាល់ នៅតាមបណ្តោយផ្លូវជាតិលេខ 61C ដែលតភ្ជាប់ទីក្រុង Can Tho និង​ក្រុង Vi Thanh។ ការ​លក់​តាម​ផ្លូវដូច្នេះ អាច​​​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ជាង ដោយ​ទុរេន Ri6 លក់​បាន​ថ្លែ ១,១៧​-២,៣៤ ដុល្លារ​/​គីឡូក្រាម​ អាស្រ័យ​លើ​គុណភាព។

​Saigon News បាន​ស្រង់សម្ដីកសិករម្នាក់ ឈ្មោះ Nguyen Van Muoi ​នៅស្រុក Phong Dien ដែល​បាន​និយាយថា ​ការផ្គត់ផ្គង់លើសតម្រូវការ និងកង្វះអ្នកទិញ បានបង្ខំគ្រួសារលោកដាក់លក់​ទុរេនប្រមូល​ផលរួចនៅតាមដងផ្លូវ។ ​និន្នាការ​នេះ​ ក៏​ត្រូវ​បាន​គេ​ឃើញ​នៅតាមបណ្ដា​ខេត្ត​ដីសណ្ត​ទន្លេ​មេគង្គ​ផ្សេង​ទៀត​ ដូច​ជាខេត្ត Can Tho និង Vinh Long ជាដើម។

អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ត Hau Giang លោក Nguyen Thi Giang  បានចង្អុលបង្ហាញពីបញ្ហាប្រឈមនៅក្នុងទីផ្សារទុរេនវៀតណាម រួមទាំងការត្រួតពិនិត្យគុណភាព អស្ថិរភាពតម្លៃ និងតម្រូវការធ្លាក់ចុះ។ នៅពេល​តំបន់​ដាំដុះត្រូវបាន​ពង្រីក ការផ្គត់ផ្គង់បានកើនឡើង ខណៈ​​ប្រទេសនាំចូលបានបង្កើនស្តង់ដារគុណភាព។

បើតាម VnExpress ចំណែកទីផ្សារទុរេនរបស់វៀតណាម​ក្នុងប្រទេសចិន បានធ្លាក់ចុះពី ៦២ ភាគរយ មកនៅត្រឹម ៣៧ ភាគរយ ​ខណៈចំណែកទីផ្សាររបស់ថៃវិញ បានកើនឡើងពី ៣៧ ភាគរយ ទៅដល់ ៦២,៣ ភាគរយ។ ​កំណើនរបស់ថៃ កើត​ឡើង​ទោះបី​ចិន​អនុវត្ត​ការ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ស្មើ​គ្នា​ចំពោះ​ទុរេន​ថៃ​ក៏​ដោយ ដោយ​ព្រោះរដ្ឋាភិបាល​ថៃ​បាន​អនុវត្ត​វិធានការ​ផ្សេងៗ ដើម្បី​ធានា​ការ​នាំ​ចេញ​បន្ត​ក្នុង​បរិមាណ​ខ្ពស់។

អ្នកជំនាញបានលើកឡើងថា នៅពេលខាងមុខ ទុរេនវៀតណាមនឹង​កាន់តែរងការប្រកួតប្រជែង ចំពេលចិន​បានបង្កើនការនាំចូលពីប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ រួមទាំងម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ក៏ដូចជាកម្ពុជា ដែលទើបបានចុះហត្ថលេខាលើពិធីសារជាមួយចិន​កាលពីខែមេសា ស្តីពីលក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។

បច្ចុប្បន្ន អាជ្ញាធរវៀតណាម កំពុងណែនាំកសិករឱ្យគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារអន្តរជាតិ ដើម្បីរក្សាលទ្ធភាពទទួលបានទីផ្សារ និងកំពុងជំរុញការវិនិយោគលើបច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនគុណភាពផ្លែឈើ រួមទាំងទុរេន៕

The post វិបត្តិទុរេនវៀតណាម៖ តម្លៃធ្លាក់ចុះគំហុក ខណៈកសិករគ្មានជម្រើសក្រៅពីដាក់លក់តាមផ្លូវ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីរំពឹងពីកំណើននៃការនាំចេញទុរេនទៅចិន ​
ការនាំចេញទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិន ត្រូវបានព្យាករ​ថានឹងកើនឡើងពី ១៥-២០ ភាគរយ​នៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការអ្នកប្រើប្រាស់ខ្លាំង បើទោះបីជាមានបញ្ហាប្រឈមទាក់ទងនឹង​ធាតុអាកាសក៏ដោយ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

យោងតាមលោក Loh Wee Keng ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីក្នុងប្រទេសចិន​ តម្រូវការរបស់ចិនសម្រាប់ពូជ​ទុរេនគុណភាពលេខ១ ដូចជា Musang King និង D24 បន្តកើនឡើងលើសពីការផ្គត់​ផ្គង់​។

​លោកបាន​ប្រាប់សារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama ថា៖ «ទោះបីជាភ្លៀងធ្លាក់ខ្លាំង​នៅម៉ាឡេស៊ី​ធ្វើឱ្យផ្លែមួយចំនួន​ធ្លាក់ចុះមុនអាចបេះបាន​ក៏ដោយ ​ខ្ញុំព្យាករ​ថា បរិមាណនាំចេញសរុបនៅឆ្នាំនេះនឹងកើនឡើងពី ១៥-២០ ភាគរយ ​បើប្រៀបធៀបទៅនឹងឆ្នាំមុន»។

លោក Loh បានចង្អុលបង្ហាញថា ទុរេនលេខ១ ប្រភេទ Musang King ​ដែលគេដាំដុះច្រើននៅម៉ាឡេស៊ី ឥឡូវនេះមានតម្លៃ ៧,១២ ដុល្លារ/គីឡូក្រាម នៅចម្ការ ហើយតម្លៃអាចហក់ឡើងច្រើនជាង ២,៥ ដង ​ពេលចុងរដូវប្រមូលផល។

កាល​ពី​ឆ្នាំ​មុន ចិន​បាន​នាំ​ចូល​ទុរេន​ពី​ម៉ាឡេស៊ី​ក្នុង​តម្លៃ ២១២ លាន​ដុល្លារ។ ទោះបីជាម៉ាឡេស៊ីបាននាំចេញទុរេនទៅ​ចិនតាំងពីឆ្នាំ ២០១០ ក្ដី ប្រទេសទាំង ២ ​ទើប​តែចុះហត្ថលេខាលើពិធីសារពិសេសមួយស្តីពីការនាំចូលទុរេនកាលពីឆ្នាំមុនប៉ុណ្ណេះ ដោយ​ត្រួសត្រាយផ្លូវសម្រាប់អ្នកនាំចេញរបស់ម៉ាឡេស៊ី​ទៅទីផ្សារលក់ទុរេន​ដ៏ធំរបស់ពិភព​លោក។

គេមើលឃើញថា កំណើននៃការនាំចេញទុរេនម៉ាឡេស៊ី កើតឡើងចំពេលដែល​ចិនរឹតបណ្ដឹង​ការត្រួតពិនិត្យរកសារធាតុគីមីលើ​ការនាំចូលទុរេនពីវៀតណាម និងថៃ ដែលធ្វើឱ្យទុរេននៅវៀតណាមជន់លិចទីផ្សារក្នុងស្រុក ហើយ​ធ្លាក់ចុះតម្លៃខ្លាំង៕

The post ម៉ាឡេស៊ីរំពឹងពីកំណើននៃការនាំចេញទុរេនទៅចិន ​ appeared first on Kampuchea Thmey Daily.