ព័ត៌មានអន្ដរជាតិ
ថៃជួលបុគ្គលដ៏មានឥទ្ធិពលលើបណ្ដាញសង្គមនៅចិន ឱ្យផ្សព្វផ្សាយទុរេនថៃ
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ បានជួលបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម (Influencer) ដ៏ល្បីល្បាញរបស់ចិន ឱ្យធ្វើការផ្សព្វផ្សាយទុរេនថៃ និងផ្លែឈើផ្សេងទៀត ដើម្បីជំរុញការនាំចេញរបស់ខ្លួនតាម រយៈការលក់អនឡាញដែលផ្តោតលើអតិថិជនចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ក្រសួងមានគោលបំណងបំបែកកំណត់ត្រាទាំងបរិមាណ និងតម្លៃនៃការនាំចេញផ្លែឈើទៅកាន់ប្រទេសចិន ជាមួយនឹងការផ្សាយបន្តផ្ទាល់របស់លោក Taiyuan Lao Ge ដែលមានអ្នកតាមដានជាង ៩៣ លាននាក់ នៅលើវេទិកាបណ្ដាញសង្គមចិន Kuaishou ។
ការផ្សព្វផ្សាយបន្តផ្ទាល់របស់បុគ្គលល្បីឈ្មោះចិនដដែល ត្រូវបានកំណត់ថានឹងធ្វើឡើងនៅថ្ងៃទី ១១ និង ១២ ខែឧសភា នេះ ដើម្បីលក់ទុរេន និងផ្លែឈើថៃផ្សេងទៀត រួមមានផ្លែស្វាយ មៀន មង្ឃុត និងផ្លែឈើមួយចំនួនទៀត។

កាលពីឆ្នាំមុន លោក Taiyuan បានលក់ទុរេនថៃតម្លៃ ១ ពាន់លានបាត (៣០,២៥ លានដុល្លារ) ក្នុងមួយថ្ងៃ។ មិនមានសេចក្ដីរាយការណ៍ណាមួយពីអត្រាតម្លៃដែលលោក Taiyuan បានគិតថ្លៃលើរដ្ឋាភិបាលថៃ សម្រាប់ការប្រម៉ូតផលិតផលថៃនោះទេ។
ការប្រើប្រាស់បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមរបស់ចិនសម្រាប់ការលក់តាមអ៊ិនធឺណិត គឺជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការជំរុញការនាំចេញផ្លែឈើរបស់ថៃ ជាពិសេសក្នុងរដូវប្រមូលផលបច្ចុប្បន្ន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan ។ ក្រសួងពាណិជ្ជកម្មកំពុងចាប់ដៃគូជាមួយអង្គភាពវិស័យឯកជន និងវេទិកាអនឡាញរបស់ចិន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលកសិកម្មថៃ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


