Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិទុរេនវៀតណាម៖ តម្លៃធ្លាក់ចុះគំហុក ខណៈកសិករគ្មានជម្រើសក្រៅពីដាក់លក់តាមផ្លូវ

បានផុស

នៅ

តម្លៃទុរេនវៀតណាមធ្លាក់ចុះខ្លាំង ចំពេលរដូវប្រមូលផលធំខិតចូលមកដល់ ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីលើទុរេននាំចូលរបស់ចិន ធ្វើឱ្យ​ការនាំចេញធ្លាក់ចុះជាគំហុក ហើយបង្កើនការផ្គត់ផ្គង់លើសតម្រូវការហូរហៀរពេញទីផ្សារក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងស្រុកវៀតណាម VnExpress និង Saigon News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម VnExpress ឈ្មួញនាំចេញទុរេននិយាយថា ការត្រួតពិនិត្យទុរេនតាមកុងតឺន័រវៀតណាមចំណាយពេលរហូត ១ សប្ដាហ៍ ហើយទម្រាំបានទៅដល់​កន្លែងលក់បោះដុំនៅចិន វាខូចគុណភាពបាត់ទៅហើយ។​ នេះគឺជាមូលហេតុដ៏ធំដែលធ្វើឱ្យ​ការនាំចេញទុរេនរបស់វៀតណាមធ្លាក់ចុះជាគំហុក ប្រមាណ ៨៣ ភាគរយ មកនៅត្រឹម ២៧ លានដុល្លារ ក្នុងរយៈពេល ២ ខែដើមឆ្នាំ។

​ស្ថានភាពបច្ចុប្បន្ន ត្រូវបានគេរាប់ថាជា «វិបត្តិទុរេនវៀតណាម» រួចបាត់ទៅហើយ។ ការរឹតបន្តឹងការត្រួតពិនិត្យរបស់ចិន បាន​បណ្ដាលឱ្យ​ឈ្មួលវៀតណាមខ្លាចមិនហ៊ានទិញទុរេនច្រើនសម្រាប់ការជួញដូររបស់ខ្លួន ដែលកាន់តែធ្វើឱ្យ​ការផ្គត់ផ្គង់ពីចម្ការរបស់កសិករមាន​កាន់តែច្រើន ខណៈតម្លៃកាន់តែថោក។ ​ក្រៅពីនេះ ឈ្មួលជា​ច្រើន​នៅ​តំបន់​ដាំ​ទុរេន​ដូច​ជាទីក្រុង Can Tho និង​ខេត្ត Ben Tre បាន​ឈប់​ទិញ​ទុរេន ព្រោះខ្លាចខាតបង់។ ​

VnExpress ផ្សាយកាលពីថ្ងៃចន្ទថា មកទល់ពេល​នេះ កសិករនៅតំបន់ដីសណ្តទន្លេមេគង្គ ​បាន​បញ្ចុះតម្លៃទុរេនរបស់ខ្លួន​មកនៅត្រឹម ៣៥ ០០០ – ៧០ ០០០ ដុង​ (១,៣៥-២,៦៩ ដុល្លារ)/គីឡូក្រាម ​ពោលគឺប្រហែល ១/៣ នៃតម្លៃកាលពីឆ្នាំមុន។ ​តម្លៃនេះ គឺប្រែប្រួលទៅតាមគុណភាពនៃប្រភេទទុរេន។

ពលរដ្ឋវៀតណាមនៅតំបន់ដីសណ្ដមេគង្គ ដាក់ទុរេនលក់តាមបណ្ដោយផ្លូវជាតិលេខ​ 61C

ប៉ុន្តែ បើតាម​ការចុះផ្សាយរបស់ Saigon News គិតត្រឹមថ្ងៃទី ១ ខែឧសភា តម្លៃធូរេនប្រភេទ Ri6 នៅតំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម មានតម្លៃប្រហែល ០,៩៨ ដុល្លារ/គីឡូក្រាម ​នៅចម្ការ ​ពោលគឺធ្លាក់​ចុះចន្លោះពី ០,២០-០,៥៩ ដុល្លារ/គីឡូក្រាម ​ពីខែមុន។

យ៉ាងណាមិញ​ សារព័ត៌មាន​ដដែលបាន​ផ្សាយថា កង្វល់ដ៏ធំបំផុតសម្រាប់កសិករដាំទុរេនវៀតណាមនាពេលនេះ មិនមែនតម្លៃថោកនោះទេ ប៉ុន្តែគឺ​កង្វះឈ្មួញ​ទិញ។

កសិករនៅស្រុក Phong Dien (ទីក្រុង Can Tho) និងស្រុក Chau Thanh A (ខេត្ត Hau Giang) បានចាប់ផ្តើមលក់ទុរេនដោយផ្ទាល់ នៅតាមបណ្តោយផ្លូវជាតិលេខ 61C ដែលតភ្ជាប់ទីក្រុង Can Tho និង​ក្រុង Vi Thanh។ ការ​លក់​តាម​ផ្លូវដូច្នេះ អាច​​​ផ្តល់​ប្រាក់​ចំណេញ​ខ្ពស់​ជាង ដោយ​ទុរេន Ri6 លក់​បាន​ថ្លែ ១,១៧​-២,៣៤ ដុល្លារ​/​គីឡូក្រាម​ អាស្រ័យ​លើ​គុណភាព។

​Saigon News បាន​ស្រង់សម្ដីកសិករម្នាក់ ឈ្មោះ Nguyen Van Muoi ​នៅស្រុក Phong Dien ដែល​បាន​និយាយថា ​ការផ្គត់ផ្គង់លើសតម្រូវការ និងកង្វះអ្នកទិញ បានបង្ខំគ្រួសារលោកដាក់លក់​ទុរេនប្រមូល​ផលរួចនៅតាមដងផ្លូវ។ ​និន្នាការ​នេះ​ ក៏​ត្រូវ​បាន​គេ​ឃើញ​នៅតាមបណ្ដា​ខេត្ត​ដីសណ្ត​ទន្លេ​មេគង្គ​ផ្សេង​ទៀត​ ដូច​ជាខេត្ត Can Tho និង Vinh Long ជាដើម។

អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្ត Hau Giang លោក Nguyen Thi Giang បានចង្អុលបង្ហាញពីបញ្ហាប្រឈមនៅក្នុងទីផ្សារទុរេនវៀតណាម រួមទាំងការត្រួតពិនិត្យគុណភាព អស្ថិរភាពតម្លៃ និងតម្រូវការធ្លាក់ចុះ។ នៅពេល​តំបន់​ដាំដុះត្រូវបាន​ពង្រីក ការផ្គត់ផ្គង់បានកើនឡើង ខណៈ​​ប្រទេសនាំចូលបានបង្កើនស្តង់ដារគុណភាព។

បើតាម VnExpress ចំណែកទីផ្សារទុរេនរបស់វៀតណាម​ក្នុងប្រទេសចិន បានធ្លាក់ចុះពី ៦២ ភាគរយ មកនៅត្រឹម ៣៧ ភាគរយ ​ខណៈចំណែកទីផ្សាររបស់ថៃវិញ បានកើនឡើងពី ៣៧ ភាគរយ ទៅដល់ ៦២,៣ ភាគរយ។ ​កំណើនរបស់ថៃ កើត​ឡើង​ទោះបី​ចិន​អនុវត្ត​ការ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​ស្មើ​គ្នា​ចំពោះ​ទុរេន​ថៃ​ក៏​ដោយ ដោយ​ព្រោះរដ្ឋាភិបាល​ថៃ​បាន​អនុវត្ត​វិធានការ​ផ្សេងៗ ដើម្បី​ធានា​ការ​នាំ​ចេញ​បន្ត​ក្នុង​បរិមាណ​ខ្ពស់។

អ្នកជំនាញបានលើកឡើងថា នៅពេលខាងមុខ ទុរេនវៀតណាមនឹង​កាន់តែរងការប្រកួតប្រជែង ចំពេលចិន​បានបង្កើនការនាំចូលពីប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ រួមទាំងម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ក៏ដូចជាកម្ពុជា ដែលទើបបានចុះហត្ថលេខាលើពិធីសារជាមួយចិន​កាលពីខែមេសា ស្តីពីលក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យសម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។

បច្ចុប្បន្ន អាជ្ញាធរវៀតណាម កំពុងណែនាំកសិករឱ្យគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារអន្តរជាតិ ដើម្បីរក្សាលទ្ធភាពទទួលបានទីផ្សារ និងកំពុងជំរុញការវិនិយោគលើបច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនគុណភាពផ្លែឈើ រួមទាំងទុរេន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៧ វិនាទី មុន

វិបត្តិទុរេនវៀតណាម៖ តម្លៃធ្លាក់ចុះគំហុក ខណៈកសិករគ្មានជម្រើសក្រៅពីដាក់លក់តាមផ្លូវ

សន្តិសុខសង្គម៣ នាទីutes មុន

នគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនក្រុមដៃ​ដល់​កាប់សម្លាប់យុវជនម្នាក់ក្នុងក្រុងព្រះសីហនុ

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ឥណ្ឌា-ប៉ាគីស្ថាន ប្រើធម៌ក្តៅសងសឹកដាក់គ្នា ធ្វើឲ្យពិភពលោក ភ័យផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក ត្រាំ ប្រកាស​បង្កើត​បុណ្យ​ជាតិ​២ថ្ងៃ​ថែម​ទៀត តែ​មិន​ឲ្យ​ពលរដ្ឋ​ឈប់​សម្រាក

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រូចពោធិ៍សាត់ នឹងចាប់ផ្តើមប្រមូលផលពេញដៃនៅចន្លោះ ២ ទៅ ៣ ខែខាងមុខ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

សន្តិសុខសង្គម១ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម