ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីរំពឹងពីកំណើននៃការនាំចេញទុរេនទៅចិន
ការនាំចេញទុរេនរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិន ត្រូវបានព្យាករថានឹងកើនឡើងពី ១៥-២០ ភាគរយនៅឆ្នាំនេះ ដែលជំរុញដោយតម្រូវការអ្នកប្រើប្រាស់ខ្លាំង បើទោះបីជាមានបញ្ហាប្រឈមទាក់ទងនឹងធាតុអាកាសក៏ដោយ។ នេះបើតាមការចុះផ្សាយបន្តរបស់កាសែត VnExpress កាលពីថ្ងៃចន្ទ។

យោងតាមលោក Loh Wee Keng ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ីក្នុងប្រទេសចិន តម្រូវការរបស់ចិនសម្រាប់ពូជទុរេនគុណភាពលេខ១ ដូចជា Musang King និង D24 បន្តកើនឡើងលើសពីការផ្គត់ផ្គង់។
លោកបានប្រាប់សារព័ត៌មានរដ្ឋម៉ាឡេស៊ី Bernama ថា៖ «ទោះបីជាភ្លៀងធ្លាក់ខ្លាំងនៅម៉ាឡេស៊ីធ្វើឱ្យផ្លែមួយចំនួនធ្លាក់ចុះមុនអាចបេះបានក៏ដោយ ខ្ញុំព្យាករថា បរិមាណនាំចេញសរុបនៅឆ្នាំនេះនឹងកើនឡើងពី ១៥-២០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន»។
លោក Loh បានចង្អុលបង្ហាញថា ទុរេនលេខ១ ប្រភេទ Musang King ដែលគេដាំដុះច្រើននៅម៉ាឡេស៊ី ឥឡូវនេះមានតម្លៃ ៧,១២ ដុល្លារ/គីឡូក្រាម នៅចម្ការ ហើយតម្លៃអាចហក់ឡើងច្រើនជាង ២,៥ ដង ពេលចុងរដូវប្រមូលផល។

កាលពីឆ្នាំមុន ចិនបាននាំចូលទុរេនពីម៉ាឡេស៊ីក្នុងតម្លៃ ២១២ លានដុល្លារ។ ទោះបីជាម៉ាឡេស៊ីបាននាំចេញទុរេនទៅចិនតាំងពីឆ្នាំ ២០១០ ក្ដី ប្រទេសទាំង ២ ទើបតែចុះហត្ថលេខាលើពិធីសារពិសេសមួយស្តីពីការនាំចូលទុរេនកាលពីឆ្នាំមុនប៉ុណ្ណេះ ដោយត្រួសត្រាយផ្លូវសម្រាប់អ្នកនាំចេញរបស់ម៉ាឡេស៊ីទៅទីផ្សារលក់ទុរេនដ៏ធំរបស់ពិភពលោក។
គេមើលឃើញថា កំណើននៃការនាំចេញទុរេនម៉ាឡេស៊ី កើតឡើងចំពេលដែលចិនរឹតបណ្ដឹងការត្រួតពិនិត្យរកសារធាតុគីមីលើការនាំចូលទុរេនពីវៀតណាម និងថៃ ដែលធ្វើឱ្យទុរេននៅវៀតណាមជន់លិចទីផ្សារក្នុងស្រុក ហើយធ្លាក់ចុះតម្លៃខ្លាំង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


