ទីស្តីការគណៈរដ្ឋមន្រ្តី Archives - Kampuchea Thmey Daily

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ចិនក្នុងការជួយគាំទ្រគ្រប់បែបយ៉ាងដល់កម្ពុជា
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក វង្សី វិស្សុត បានបញ្ជាក់ឡើងវិញអំពីតួនាទីដ៏សំខាន់របស់មហាអំណាចចិន ក្នុងការជួយទំនុកបម្រុងនិងគាំទ្រគ្រប់បែបយ៉ាងដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយលោកអះអាងថា វិបុលភាព វឌ្ឍនភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការរបស់ភាគីចិនបានឡើយ។

លោក វង្សី វិស្សុត ក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់ចិន ក្នុងការគាំទ្រសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា រួមទាំងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃ ដើម្បីបន្ថយកម្ដៅនៃជម្លោះ និងទទួលបានបទឈប់បាញ់ ហើយព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់ការកសាងឡើងវិញ និងការស្តារជីវភាពសហគមន៍ ដែលរងផលប៉ះពាល់។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា ក្រោមការជួយគាំទ្ររបស់ភាគីចិន កម្ពុជានៅតែបន្តរីកស្គុសស្គាយ និងរឹងមាំ ព្រមទាំងនឹងសម្រេចបានសមិទ្ធផលឥតឈប់ឈរលើគ្រប់វិស័យនៅពេលអនាគតថែមទៀតស្របតាមការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ លោក ជឿជាក់ថា ចិននឹងបន្តផ្តល់ការគាំទ្រ និងរួមចំណែកក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍របស់កម្ពុជា ដោយរួមទាំងការជួយធ្វើទំនើបកម្ម និងអភិវឌ្ឍន៍សមត្ថភាពកម្ពុជា ជាពិសេសនៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងបែកខ្ញែក និងអានុភាពនៃយន្តការ និងច្បាប់អន្តរជាតិចុះខ្សោយ។

ការលើកឡើងខាងលើរបស់លោក វង្សី វិស្សុត បានធ្វើឡើងនៅចំពោះមុខលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី គឺក្នុងតម្លៃចំណាយប្រមាណ ៧លានដុល្លារអាម៉េរិក ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន។

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា គម្រោងជួសជុលកែលម្អអគារមិត្តភាព នឹងធានាមុខងារប្រើពេញលេញ និងរួមចំណែកក្នុងសកម្មភាពការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ព្រមទាំងជាគម្រោងនិមិត្តរូបមួយ ក្នុងចំណោមគម្រោងជាច្រើនទៀត ដែលរដ្ឋាភិបាលចិនបានផ្ដល់ការគាំទ្រដល់កម្ពុជា។ លោក ក៏បានបញ្ជាក់ពីចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជា ដែលជាមិត្តទុកចិត្តគ្នា ទោះក្នុងស្ថានការណ៍ប្រែប្រួលនៃសាកលលោក ហើយនឹងអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ជាមួយនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអរគុណភាគីចិន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងគាំទ្រដល់គម្រោងជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះលោក ថា គម្រោងនេះមិនត្រឹមតែបានធ្វើឱ្យអគារប្រវត្តិសាស្ត្រជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពកម្ពុជា-ចិនដ៏ស្កឹមស្កៃ អាចរក្សាបាននូវស្តង់ដាសុវត្ថិភាព សោភណភាព ផាសុខភាព និងភាពស្រស់បំព្រងឡើងវិញប៉ុណ្ណោះទេ តែក៏ជាតម្រូវការចាំបាច់របស់ទីស្តីការគណៈរដ្ឋមន្រ្តី និងជួយបង្កើនផលិតភាពការងារដល់ដឹកនាំ មន្ត្រី និងបុគ្គលិកផ្សេងទៀតដែលបំពេញការងារក្នុងអគារមិត្តភាពផងដែរ៕

The post ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បញ្ជាក់ពីតួនាទីដ៏សំខាន់របស់ចិនក្នុងការជួយគាំទ្រគ្រប់បែបយ៉ាងដល់កម្ពុជា appeared first on Kampuchea Thmey Daily.

រដ្ឋបានកំណត់គោលដៅចំនួន៤ ដើម្បីអភិវឌ្ឍជនបទ និងលើកកម្ពស់ការរស់នៅឱ្យកាន់តែល្អប្រសើរ
តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដើម្បីជំរុញការអភិវឌ្ឍនៅតាមជនបទលើផ្នែកហេដ្ឋារចនាមសម្ព័ន្ធប្រទាក់ក្រឡាគ្នា ព្រមទាំងលើកកម្ពស់ការរស់ប្រជាជនឱ្យមានសុខភាពល្អ។

ការអនុម័តនេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនបានពិភាក្សា និងឆ្លងយោបល់លើសេចក្តីព្រាងច្បាប់ខាងលើ និងរបៀបវារៈមួយចំនួន។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយនេះ ជាត្រីវិស័យតម្រង់ទិសសម្រាប់កិច្ចការអភិវឌ្ឍន៍ជនបទនៅក្នុងជា ដោយផ្តោតទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នា ដូចជា តំបន់ទំនាប កណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះឱ្យរីកចម្រើន ប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែនដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

គោលនយោបាយជាតិនេះ បានកំណត់ចក្ខុវិស័យដើម្បីកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងដោយមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ។

គោលនយោបាយជាតិនេះ បានកំណត់គោលដៅចំនួន៤ ដែលប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្នរួមមាន (១) តំបន ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អនិងអាយុសង្ឃឹមរស់វែង (៣) ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្តនិងបរិស្ថានល្អ និង(៤) ប្រជាជន នៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព៕

The post រដ្ឋបានកំណត់គោលដៅចំនួន៤ ដើម្បីអភិវឌ្ឍជនបទ និងលើកកម្ពស់ការរស់នៅឱ្យកាន់តែល្អប្រសើរ appeared first on Kampuchea Thmey Daily.

ប្រព័ន្ធ​លេខខ្មែរ​ចាប់​ពី​ «ពាន់​លាន​» ទៅ ត្រូវ​ប្រើ​ ប៊ីលាន ទ្រីលាន​រហូត​ដល់​ ១ ដេស៊ីលាន
បើ​យោង​តាម​​សេចក្តី​ប្រកាស​របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​កាល​ពី​ឆ្នាំ ២០១៥ បាន​ណែនាំ​ឲ្យ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​លេខ​ក្នុង​ភាសា​ខ្មែរ «ពាន់​លាន» ឲ្យ​សនិទានភាព (សម​ហេតុផល) ជាមួយប្រព័ន្ធលេខ​អង់គ្លេស។

នៅក្នុង​សេចក្តី​ប្រកាសរបស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ដោយ​ការ​ប្រើ​ប្រព័ន្ធ​លេខ​ក្នុង​ភាសាខ្មែរ «ពាន់​លាន» ជា​មូលដ្ឋាន​ ទាល់​ត្រឹម 1012 និងដោយ​ប្រព័ន្ធ​លេខ​អង់គ្លេស​មាន​សនិទាន​ភាព​ជាង​ប្រព័ន្ធ​លេខ​បាលី រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ប្រើ​ប្រព័ន្ធ​លេខ​ខ្ចី​ពី​អង់គ្លេស​ចាប់​ពី ប៊ីលាន (billion ) គឺ 109 ទៅ ដើម្បី​ឱ្យ​មាន​ឯកភាព​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​លេខ​ក្នុង​ភាសាខ្មែរ​មាន​សនិទាន​ភាព​គ្នា​។

នៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ របស់រដ្ឋាភិបាលដែល​ទើបប្រកាស​​ផ្សព្វផ្សាយកាលពីម្សិលមិញនេះ ​​ក៏មានការប្រើប្រាស់ប្រព័ន្ធ​លេខជា​ភាសា​បរទេស​ «​ប៊ីលាន» ជំនួសការ​ប្រើប្រាស់​​ប្រព័ន្ធ​លេខ​ជា​​ភាសាខ្មែរ។

ក្នុង​សេចក្តីព្រាងច្បាប់ដែល​មាន ៦ ជំពូក និង ១៥ មាត្រា បានកំណត់ពីការ​ផ្តល់អាទិភាពលើការពង្រឹង សមត្ថភាពការពារ​អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្ដែងនានាដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ​២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ​របស់រដ្ឋាភិបាល។

រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។

តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ ដុល្លារអាម៉េរិក ក្នុងឆ្នាំ​២០២៥។

កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យ ជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយ អនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨%៕

The post ប្រព័ន្ធ​លេខខ្មែរ​ចាប់​ពី​ «ពាន់​លាន​» ទៅ ត្រូវ​ប្រើ​ ប៊ីលាន ទ្រីលាន​រហូត​ដល់​ ១ ដេស៊ីលាន appeared first on Kampuchea Thmey Daily.

បេក្ខជន៥០៧នាក់ ចូលប្រឡង ដើម្បីបម្រើការក្នុងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ខណៈតម្រូវការតែ១៥នាក់
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១) បានចាប់ផ្ដើមនៅវេលាម៉ោង ១÷០០នាទីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥នេះ។ បេក្ខជនដែលមានសិទ្ធិចូលប្រឡងនៅថ្ងៃនេះ គឺមានចំនួន៥០៧នាក់ ក្នុងនោះស្រី១៧២នាក់ ព្រះសង្ឃ២៤អង្គ និងជនមានពិការភាពចំនួន៦នាក់ ខណៈការជ្រើសរើសយកគឺត្រឹមតែ១៥នាក់ប៉ុណ្ណោះ។

នៅរសៀលនេះ បេក្ខជន ត្រូវប្រឡងប្រជែងលើវិវិញ្ញាសាដូចជា៖ ១.វិញ្ញាសាសាពហុចម្លើយ៖ភាសាបរទេស (អង់គ្លេស ឬបារាំង) និង ២.វិញ្ញាសាពហុចម្លើយ លើចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។

បើតាមក្រសួងមុខងារសាធារណៈ ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង បានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។ ការតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងដោយ សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ហើយត្រូវស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង និងជាពិសេសក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។

ជាមួយគ្នានេះ ការប្រឡង គឺស្ថិតនៅក្នុងក្រសែភ្នែករបស់សង្កេតការណ៍ជាច្រើនរូប ដែលមកពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងមកពីសាកលវិទ្យាល័យ និងមហាជន និងអ្នកសារព័ត៌មាន។

ក្រសួងមុខងារសាធារណ: អះអាងថាការប្រឡងប្រជែងនេះប្រព្រឹត្តទៅស្របតាមនិយាមនីតិវិធីប្រតិបត្តិនៃការការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល ប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕

The post បេក្ខជន៥០៧នាក់ ចូលប្រឡង ដើម្បីបម្រើការក្នុងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ខណៈតម្រូវការតែ១៥នាក់ appeared first on Kampuchea Thmey Daily.

កម្ពុជាត្រូវតែ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង SMEs ដើម្បីគេចផុតអន្ទាក់ប្រទេសចំណូលមធ្យម
លោក​វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាត្រូវធ្វើការពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) និងសិប្បកម្ម និងបទដ្ឋានគតិយុទ្ធជាច្រើនទៀតដើម្បីចៀសឱ្យផុតពី «អន្ទាក់ប្រទេសចំណូលមធ្យម Middle-Income Trap»។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤  និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា​ និងនវានុវត្តន៍កាលពី​​ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥លោក​ឧបនាយករដ្ឋមន្រ្តីថ្លែងថា៖«ក្នុងទិសដៅនេះ ដើម្បីជាវិភាគទានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ខ្ញុំសូមស្នើឱ្យក្រសួងកំណត់ទិសដៅការងារ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម តាមរយៈការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា​ពីឧស្សាហកម្មអតិពលកម្ម  ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល; ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពឧស្សាហកម្ម និងបរិស្ថាន ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា, ទាំងក្នុងតំបន់ និងសកល។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា៖« កម្ពុជាត្រូវដឹកនាំ ជំរុញចលនការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលធាតុចូលទាំងស្រុងពីក្រៅប្រទេស, បង្កើតតម្លៃបន្ថែមខ្ពស់លើធនធានក្នុងស្រុក និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត»។​

លោក​វង្សី វិស្សុត ថ្លែងបន្តទៀតថា កម្ពុជាត្រូវបន្តសម្របសម្រួលនិងដឹកនាំការរៀបចំបទដ្ឋានគតិយុត្តដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះ ក៏ដូចជាស្វែងរកដោះស្រាយចំពោះបញ្ហាប្រឈមនានាដើម្បីពង្រឹងអនុលោមភាព, កែលម្អបរិយាកាសធុរកិច្ច និងបង្កើនទំនុកចិត្តធុរកិច្ច; ត្រូវបន្តជំរុញការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាស​ធុនតូច និងមធ្យម និងក្រុមហ៊ុនមានមូលដ្ឋានវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទីផ្សារអន្តរជាតិរួចហើយ ដើម្បីបង្កើនខ្សែច្រវាក់តម្លៃសកល។

ជាមួយគ្នានេះដែរ​ កម្ពុជាក៏ត្រូវការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ​ទៅលើវិស័យអាទិភាព ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក និងជំរុញការ នាំចេញ និងតម្លើងកម្រិតសមាជិកភាពរបស់កម្ពុជា ជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដា អន្តរជាតិ ISO និងAssociate Member របស់អង្គការអន្តរជាតិ IEC។

​លោកឧបកនាយករដ្ឋមន្រ្តី ​វង្សី វិស្សុត បានថ្លែងថា៖«បង្គោលចរដ៏សំខាន់មួយសម្រាប់កម្ពុជា​ គឺការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ដែលមិនមែនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឆ្ពោះទៅកាន់មហិច្ឆតារបស់យើងក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ យើងត្រូវត្រៀមរៀបចំ និងអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយយុទ្ធសាស្ត្រ និងភាពឆ្លាតវៃ»៕

The post កម្ពុជាត្រូវតែ​ពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង SMEs ដើម្បីគេចផុតអន្ទាក់ប្រទេសចំណូលមធ្យម appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៥ GDP ​ពលរដ្ឋ​កម្ពុជា ​រំពឹង​នឹង​កើន​ដល់ ២ ៩២៤ ដុល្លារ​អាម៉េរិក
យោង​តាម​​ការ​វាយ​តម្លៃ​នៃ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​សាធារណៈរយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្សម្នាក់ (GDP Per Capita) របស់​ពលរដ្ឋ​កម្ពុជា​​រំពឹង​ថា នឹង​កើន​ដល់ ២ ៩២៤ ដុល្លារ​អាម៉េរិក​នៅ​ឆ្នាំ ២០២៥។

ជាមួយ​គ្នា​នេះ សេដ្ឋកិច្ចកម្ពុជានៅ​ឆ្នាំ ២០២៥ ក៏​ត្រូវ​បាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន ៦,៣% ដែល​កំណើន​នេះ​គាំទ្រ​ដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យ ឧស្សាហកម្ម នឹង​មាន​កំណើន ៨,៦% ទី២. វិស័យ​សេវាកម្មនឹងមានកំណើន ៥,៦% និងទី៣. វិស័យ​កសិកម្ម នឹង​កើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុង​នោះ វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

នៅឆ្នាំ ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម​ ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការថមថយ​ជាងការរំពឹងទុកនៃ​វិស័យជំរុញ​កំណើនមួយចំនួន ជាពិសេស​វិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និង ភាពមិនប្រាកដប្រជា​នៃបរិការណ៍សកលនិងតំបន់។

ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់​មនុស្ស​ម្នាក់ៗ បាន​កើន​ឡើងពី ២ ៣៨៣​ ដុល្លារ​អាម៉េរិក ក្នុងឆ្នាំ២០២២ ដល់​ប្រមាណ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈ​អតិផរណា​ប្រចាំ​ឆ្នាំ​ស្ថិតក្នុងរង្វង់ ២,១%។

នៅ​ក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​កាលពីម្សិលមិញនេះ រដ្ឋាភិបាលបាន​​អនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ ស្តី​ពីហិរញ្ញវត្ថុស​ម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ ២០២៥) ដែល​មាន ៦ ជំពូក និង​១៥មាត្រា។

នៅក្នុង​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​​រដ្ឋ​សរុបចំនួន ៣៧ ៩៥០ ៣៨៥ លាន​រៀល ( ប្រហែល ៩ ៤៨៧ លាន​ដុល្លារ) ដើម្បីទ្រទ្រង់និរន្តភាព​នៃកិច្ចប្រតិបត្តិការរបស់​ស្ថាប័នរដ្ឋ ជាពិសេស​ដើម្បី​សម្រេច​ឱ្យបានជាអតិបរមា​នូវ​គោលដៅ​ជាយុទ្ធសាស្ត្រទាំង ៥ ដូច​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ- ដំណាក់កាលទី១ របស់​រដ្ឋាភិបាលនីតីកាលទី ៧។

ថវិកា​ប្រមាណ ៣៧ ៩៥០ ៣៨៥ លានរៀល ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​ត្រូវ​ជា ១៨,១៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស.) ដែល​ក្នុង​នោះ​ចំណាយ​ចរន្ត ២៦ ០៥៤ ០១៩ លាន​រៀល និង​ចំណាយ​មូលធន ១១ ៨៩៦ ៣៦៦ លានរៀល។

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។

ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍​គោលនយោបាយ​​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​របស់​រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹង​ថែម​ទៀ​ត​នូវ​សមិទ្ធផល​ដ៏ធំធេង ដែល​កម្ពុជា​សម្រេច​បានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះ​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​របស់​​កម្ពុជាត​ទៅមុខទៀត៕

The post ឆ្នាំ ២០២៥ GDP ​ពលរដ្ឋ​កម្ពុជា ​រំពឹង​នឹង​កើន​ដល់ ២ ៩២៤ ដុល្លារ​អាម៉េរិក appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល​អនុម័ត​ថវិកា​ប្រមាណ ៩ ៤៨៧ លាន​ដុល្លារ ​ទ្រទ្រង់​និរន្តភាព​ស្ថាប័នរដ្ឋ​
បើ​យោង​តាម​សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ ដែល​មាន ៦ ជំពូក និង ១៥​ មាត្រា នៅឆ្នាំ​២០២៥ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​រដ្ឋ​សរុបចំនួន ៣៧ ៩៥០ ៣៨៥ លាន​រៀល ( ប្រហែល ៩ ៤៨៧ លាន​ដុល្លារ) ដើម្បីទ្រទ្រង់និរន្តភាព​នៃកិច្ចប្រតិបត្តិការរបស់​ស្ថាប័នរដ្ឋ ជាពិសេស​ដើម្បី​សម្រេចឱ្យបានជាអតិបរមា​នូវគោលដៅ​ជាយុទ្ធសាស្ត្រទាំង ៥ ដូច​មាន​ចែងក្នុងយុទ្ធសាស្ត្រ​បញ្ចកោណ- ដំណាក់កាលទី១ របស់​រដ្ឋាភិបាលនីតីកាលទី ៧។

ថវិកា​ប្រមាណ ៣៧ ៩៥០ ៣៨៥ លានរៀល ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​ត្រូវ​ជា ១៨,១៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប (ផ.ស.ស.) ដែល​ក្នុង​នោះ​ចំណាយ​ចរន្ត ២៦ ០៥៤ ០១៩ លាន​រៀល និង​ចំណាយ​មូលធន ១១ ៨៩៦ ៣៦៦ លានរៀល។

ដើម្បី​កសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅ​សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដែលជារបៀបវារៈគោល​នយោបាយ​សង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ​ក្នុង​នោះ​មនុស្ស​ត្រូវបានបន្ត​កំណត់​ជាអាទិភាព​គន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ជា​អាទិភាព​គន្លឹះ​បន្តបន្ទាប់​តាម​លំដាប់និង​មានលក្ខណៈ​ប្រទាក់ក្រឡា​គ្នា។

យោងតាម​សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥ ដែល​ត្រូវ​បាន​អនុម័ត​នៅក្នុង​កិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី​ក្រោមអធិបតីភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពី​ម្សិលមិញ​នេះ ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍​គោលនយោបាយ​​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​របស់​រាជរដ្ឋាភិបាលក្នុងការរក្សា ការការពារ និងការពង្រឹង​ថែម​ទៀ​ត​នូវ​សមិទ្ធផល​ដ៏ធំធេង ដែល​កម្ពុជា​សម្រេច​បានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះ​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​របស់​​កម្ពុជាត​ទៅមុខទៀត។

សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ​២០២៥ ត្រូវបាន​ព្យាករ​ថា ស្ថិត​ក្នុង​អត្រា​កំណើន ៦,៣%។ ការរំពឹងទុកនៃ​កំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យ ឧស្សាហកម្ម នឹង​មានកំណើន ៨,៦% ទី២. វិស័យ​សេវាកម្ម នឹង​មានកំណើន ៥,៦% និងទី៣. វិស័យ​កសិកម្ម នឹង​កើនឡើង ១,១%។ ចំណែកអតិផរណាត្រូវបានព្យាករថា នឹង​ស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ ​វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១៕

The post ឆ្នាំ ២០២៥ រាជរដ្ឋាភិបាល​អនុម័ត​ថវិកា​ប្រមាណ ៩ ៤៨៧ លាន​ដុល្លារ ​ទ្រទ្រង់​និរន្តភាព​ស្ថាប័នរដ្ឋ​ appeared first on Kampuchea Thmey Daily.

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ
លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស)  បានគូសបញ្ជាក់ថា ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ លោក ស្វាយ ស៊ីថា បានបញ្ជាក់បែបនេះ នៅក្នុងពិធីបើកសិក្ខាសាលាជាលើកដំបូងរបស់គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ  នៅអគារមិត្តភាពនៃទីស្ដី្កការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៣ ខែធ្នូ។

លោក ស្វាយ ស៊ីថា បានអះអាងថា ស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។

លោកទេសរដ្ឋមន្ត្រីបានបន្តថាសម្រាប់ការងារព័ត៌មាននិងសាធារណមតិ គឺយើងត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ពោលគឺដើរឱ្យទាន់បច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល បូករួមនឹងភាពជឿនលឿនកាន់តែខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI Technology) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់មនុស្ស ប៉ុន្តែ វាក៏បានបង្កបញ្ហាដ៏ធំនៅក្នុងសង្គមផងដែរ មិនថាតែនៅក្នុងប្រទេសរបស់យើង ឬនៅក្នុងបណ្តាប្រទេសផ្សេងៗទៀត ដូចជាសហរដ្ឋអាមេរិក ឬអឺរ៉ុបនោះទេ។ ដូច្នេះ វាទាមទារឱ្យយើងត្រូវបង្កើនការយកចិត្តទុកដាក់ និងការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជានិច្ច។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ជាក់ស្តែងណាស់ផលប្រយោជន៍ជាតិរបស់យើង ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង និងក្រុមគ្រួសាររបស់យើង និងផលប្រយោជន៍របស់មនុស្សជំនាន់ក្រោយរបស់យើង គឺសុទ្ធតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងត្រូវពឹងផ្អែកលើស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ដើម្បីសុខុមាលភាព និងវិបុលភាពដ៏រុងរឿង»។  លោកទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ក៏បានគូសរំលេចទៀតថា  វាចាំបាច់ណាស់ដែលត្រូវបង្កើតច្រកចេញចូលមួយក្នុងកិច្ចសហការលើការងារព័ត៌មាននិងសាធារណមតិ រវាង គ.ស.ព.ស ជាមួយក្រសួង-ស្ថាប័ន រាជធានីខេត្ត ប្រមូលកម្លាំងសរុប ដើម្បីសម្រេចគោលដៅរួម ដោយអនុវត្តតាម។

ជាមួយគ្នានេះ លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃ គ.ស.ព.ស បានមានប្រសាសន៍ជំរុញឱ្យអង្គសិក្ខាកាមទាំងមូល ត្រូវពង្រឹងយន្តការងារព័ត៌មាននិងសាធារណមតិ តាមយុទ្ធសាស្ត្រ ប្រមូលកម្លាំងសរុប មធ្យាបាយសរុប ក្នុងនាមជារាជរដ្ឋាភិបាលតែមួយ ដែលជាសេនាធិការរបស់រដ្ឋាភិបាលដូចគ្នា គឺក្រុមតែមួយគោលដៅតែមួយ ដោយប្រើសំឡេងតែមួយ ភាសាតែមួយ ដើម្បីសម្រេចកិច្ចការរួមគ្នា។ បន្ថែមពីលើការធ្វើបទបង្ហាញនូវរបៀបរបបការងារ និងតួនាទីភារកិច្ចរបស់ គ.ស.ព.ស។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវខិតខំស្រាវជ្រាវ ប្រមូលចងក្រងព័ត៌មានដែលពាក់ព័ន្ធនឹងក្រសួងស្ថាប័ន រាជធានីខេត្ត ដោយបង្កើននូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវតែសកម្ម មោះមុតនឹងការងារដោយផ្អែកលើទស្សនាទាន គឺរួមគិត រួមផ្តល់យោបល់ រួមធ្វើ និងជំរុញការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានលឿនរហ័ស និងមានប្រសិទ្ធភាពនូវព័ត៌មានលេចធ្លោររបស់ក្រសួងស្ថាប័នរៀងៗខ្លួនលើគ្រប់មធ្យោបាយ និងបណ្តាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ។

ចំណែក លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. ក៏បានលើកឡើងផងដែរអំពីតួនាទីនិងភារកិច្ចមួយចំនួនរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហើយលោក ក៏បានសំណូមពរឱ្យក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អបំផុតទើបការងារមានប្រសិទ្ធភាព។ លើសពីនេះ លោក ក៏បានស្នើដល់គ្រប់តួអង្គពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ទៅលើការងារប្រតិកម្មឆ្លើយតបឱ្យបានទាន់ពេលវេលា និងការងារបុរេសកម្ម ពោលគឺត្រូវព្យាករណ៍ទុកជាមុននូវហេតុការណ៍ណាដែលអាចនឹងកើតឡើងនៅពេលខាងមុខ និងសុំកិច្ចសហការពីក្រុមអ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចែករំលែកនូវព័ត៌មានដែលមានប្រយោជន៍ ដើម្បីបម្រើសាធារណជន ធ្វើការផ្សព្វផ្សាយនិងឆ្លើយតបទាន់ពេលវេលា។

សិក្ខាសាលាបានបិទបញ្ចប់ក្រោមអធិបតី លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានទី១ នៃ គសពស។ លោក នេត្រ ភក្ត្រា តំណាងឱ្យថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិមានភាពចាំបាច់ណាស់សម្រាប់បម្រើចិត្តសាស្ត្រ និងការគ្រប់គ្រងសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ដែលក្រសួងស្ថាប័នទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រូវតែខិតខំពង្រឹងនូវយន្តការដ៏សំខាន់នេះ ដែលជាកម្លាំងរួមសម្រាប់បំពេញភារកិច្ចផ្សព្វផ្សាយ បំភ្លឺ និងការឆ្លើយតបបានទាន់ពេលវេលា៕

The post ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ appeared first on Kampuchea Thmey Daily.