ព័ត៌មានជាតិ
កម្ពុជាត្រូវតែពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និង SMEs ដើម្បីគេចផុតអន្ទាក់ប្រទេសចំណូលមធ្យម
លោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាត្រូវធ្វើការពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) និងសិប្បកម្ម និងបទដ្ឋានគតិយុទ្ធជាច្រើនទៀតដើម្បីចៀសឱ្យផុតពី «អន្ទាក់ប្រទេសចំណូលមធ្យម Middle-Income Trap»។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៥លោកឧបនាយករដ្ឋមន្រ្តីថ្លែងថា៖«ក្នុងទិសដៅនេះ ដើម្បីជាវិភាគទានបន្ថែមក្នុងការជំរុញល្បឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ខ្ញុំសូមស្នើឱ្យក្រសួងកំណត់ទិសដៅការងារពង្រឹងនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម តាមរយៈការធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងចំណេះដឹង ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល; ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និងអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា តាមរយៈការលើកកម្ពស់ផលិតភាពឧស្សាហកម្ម, ការពង្រឹងសុវត្ថិភាពឧស្សាហកម្ម និងបរិស្ថាន ដើម្បីធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា, ទាំងក្នុងតំបន់ និងសកល។
លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា៖« កម្ពុជាត្រូវដឹកនាំ ជំរុញចលនការបង្កើនផលិតកម្ម និងផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ដើម្បីកសាងខ្សែច្រវាក់ផ្គត់ផ្គង់មួយដែលជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលធាតុចូលទាំងស្រុងពីក្រៅប្រទេស, បង្កើតតម្លៃបន្ថែមខ្ពស់លើធនធានក្នុងស្រុក និងបង្កើនការងារជូនផលិតករ និងអ្នកកែច្នៃក្នុងស្រុកផ្សេងទៀត»។

លោកវង្សី វិស្សុត ថ្លែងបន្តទៀតថា កម្ពុជាត្រូវបន្តសម្របសម្រួលនិងដឹកនាំការរៀបចំបទដ្ឋានគតិយុត្តដែលគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះ ក៏ដូចជាស្វែងរកដោះស្រាយចំពោះបញ្ហាប្រឈមនានាដើម្បីពង្រឹងអនុលោមភាព, កែលម្អបរិយាកាសធុរកិច្ច និងបង្កើនទំនុកចិត្តធុរកិច្ច; ត្រូវបន្តជំរុញការបង្កើតសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម (SMEs Cluster) ដើម្បីដោះស្រាយបញ្ហានគរូបនីយកម្ម និងទាក់ទាញវិនិយោគិនថ្មីៗ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដែលនឹងបង្កើតបានជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងទ្រទ្រង់គ្នាទៅវិញទៅមក រវាងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនមានមូលដ្ឋានវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលមានទីផ្សារអន្តរជាតិរួចហើយ ដើម្បីបង្កើនខ្សែច្រវាក់តម្លៃសកល។
ជាមួយគ្នានេះដែរ កម្ពុជាក៏ត្រូវការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ទៅលើវិស័យអាទិភាព ដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក និងជំរុញការ នាំចេញ និងតម្លើងកម្រិតសមាជិកភាពរបស់កម្ពុជា ជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដា អន្តរជាតិ ISO និងAssociate Member របស់អង្គការអន្តរជាតិ IEC។

លោកឧបកនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានថ្លែងថា៖«បង្គោលចរដ៏សំខាន់មួយសម្រាប់កម្ពុជា គឺការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ដែលមិនមែនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាការបើកផ្លូវឆ្ពោះទៅកាន់មហិច្ឆតារបស់យើងក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចចក្ខុវិស័យនេះ យើងត្រូវត្រៀមរៀបចំ និងអភិវឌ្ឍគ្រប់វិស័យ ប្រកបដោយយុទ្ធសាស្ត្រ និងភាពឆ្លាតវៃ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


