ព័ត៌មានជាតិ
បេក្ខជន៥០៧នាក់ ចូលប្រឡង ដើម្បីបម្រើការក្នុងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ខណៈតម្រូវការតែ១៥នាក់
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី១) បានចាប់ផ្ដើមនៅវេលាម៉ោង ១÷០០នាទីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥នេះ។ បេក្ខជនដែលមានសិទ្ធិចូលប្រឡងនៅថ្ងៃនេះ គឺមានចំនួន៥០៧នាក់ ក្នុងនោះស្រី១៧២នាក់ ព្រះសង្ឃ២៤អង្គ និងជនមានពិការភាពចំនួន៦នាក់ ខណៈការជ្រើសរើសយកគឺត្រឹមតែ១៥នាក់ប៉ុណ្ណោះ។

នៅរសៀលនេះ បេក្ខជន ត្រូវប្រឡងប្រជែងលើវិវិញ្ញាសាដូចជា៖ ១.វិញ្ញាសាសាពហុចម្លើយ៖ភាសាបរទេស (អង់គ្លេស ឬបារាំង) និង ២.វិញ្ញាសាពហុចម្លើយ លើចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្រ្ត ភូមិសាស្រ្តកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញ/ឯកទេស។

បើតាមក្រសួងមុខងារសាធារណៈ ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង បានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។ ការតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងដោយ សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ហើយត្រូវស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង និងជាពិសេសក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។

ជាមួយគ្នានេះ ការប្រឡង គឺស្ថិតនៅក្នុងក្រសែភ្នែករបស់សង្កេតការណ៍ជាច្រើនរូប ដែលមកពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងមកពីសាកលវិទ្យាល័យ និងមហាជន និងអ្នកសារព័ត៌មាន។
ក្រសួងមុខងារសាធារណ: អះអាងថាការប្រឡងប្រជែងនេះប្រព្រឹត្តទៅស្របតាមនិយាមនីតិវិធីប្រតិបត្តិនៃការការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិល ប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


