Connect with us

ព័ត៌មានជាតិ

រដ្ឋបានកំណត់គោលដៅចំនួន៤ ដើម្បីអភិវឌ្ឍជនបទ និងលើកកម្ពស់ការរស់នៅឱ្យកាន់តែល្អប្រសើរ

បានផុស

នៅ

តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដើម្បីជំរុញការអភិវឌ្ឍនៅតាមជនបទលើផ្នែកហេដ្ឋារចនាមសម្ព័ន្ធប្រទាក់ក្រឡាគ្នា ព្រមទាំងលើកកម្ពស់ការរស់ប្រជាជនឱ្យមានសុខភាពល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុម័តនេះ បន្ទាប់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើនបានពិភាក្សា និងឆ្លងយោបល់លើសេចក្តីព្រាងច្បាប់ខាងលើ និងរបៀបវារៈមួយចំនួន។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា សេចក្តីព្រាងគោលនយោបាយនេះ ជាត្រីវិស័យតម្រង់ទិសសម្រាប់កិច្ចការអភិវឌ្ឍន៍ជនបទនៅក្នុងជា ដោយផ្តោតទៅលើតម្រូវការជាអាទិភាពនៃតំបន់ភូមិសាស្ត្រផ្សេងៗគ្នា ដូចជា តំបន់ទំនាប កណ្តាល តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាបនិងភ្នំ ដើម្បីអភិវឌ្ឍតំបន់ទាំងនោះឱ្យរីកចម្រើន ប្រកបដោយតុល្យភាព បរិយាបន្ន ភាពធន់ និងចីរភាព ជាពិសេសផ្តោតលើការអភិវឌ្ឍតំបន់ជនបទនៅតាមបន្ទាត់ព្រំដែនដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

គោលនយោបាយជាតិនេះ បានកំណត់ចក្ខុវិស័យដើម្បីកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព និងដោយមានគោលបំណងធ្វើឱ្យប្រជាជននៅតំបន់ជនបទមានជីវភាពសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរ។

គោលនយោបាយជាតិនេះ បានកំណត់គោលដៅចំនួន៤ ដែលប្រកបដោយតុល្យភាព ភាពធន់ និងបរិយាបន្នរួមមាន (១) តំបន ជនបទមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា (២) ប្រជាជននៅតំបន់ជនបទមានសុខភាពល្អនិងអាយុសង្ឃឹមរស់វែង (៣) ប្រជាជនរស់នៅក្នុងភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្តនិងបរិស្ថានល្អ និង(៤) ប្រជាជន នៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម