ព័ត៌មានជាតិ
ប្រព័ន្ធលេខខ្មែរចាប់ពី «ពាន់លាន» ទៅ ត្រូវប្រើ ប៊ីលាន ទ្រីលានរហូតដល់ ១ ដេស៊ីលាន
បើយោងតាមសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីឆ្នាំ ២០១៥ បានណែនាំឲ្យមានការប្រើប្រាស់ប្រព័ន្ធលេខក្នុងភាសាខ្មែរ «ពាន់លាន» ឲ្យសនិទានភាព (សមហេតុផល) ជាមួយប្រព័ន្ធលេខអង់គ្លេស។
នៅក្នុងសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា ដោយការប្រើប្រព័ន្ធលេខក្នុងភាសាខ្មែរ «ពាន់លាន» ជាមូលដ្ឋាន ទាល់ត្រឹម 1012 និងដោយប្រព័ន្ធលេខអង់គ្លេសមានសនិទានភាពជាងប្រព័ន្ធលេខបាលី រាជរដ្ឋាភិបាលបានសម្រេចឱ្យប្រើប្រព័ន្ធលេខខ្ចីពីអង់គ្លេសចាប់ពី ប៊ីលាន (billion ) គឺ 109 ទៅ ដើម្បីឱ្យមានឯកភាពក្នុងការប្រើប្រព័ន្ធលេខក្នុងភាសាខ្មែរមានសនិទានភាពគ្នា។

នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ របស់រដ្ឋាភិបាលដែលទើបប្រកាសផ្សព្វផ្សាយកាលពីម្សិលមិញនេះ ក៏មានការប្រើប្រាស់ប្រព័ន្ធលេខជាភាសាបរទេស «ប៊ីលាន» ជំនួសការប្រើប្រាស់ប្រព័ន្ធលេខជាភាសាខ្មែរ។
ក្នុងសេចក្តីព្រាងច្បាប់ដែលមាន ៦ ជំពូក និង ១៥ មាត្រា បានកំណត់ពីការផ្តល់អាទិភាពលើការពង្រឹង សមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្ដែងនានាដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រដ្ឋាភិបាល។
រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។
តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។
កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យ ជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយ អនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨%៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


