ទេសចរណ៍​ថៃ Archives - Kampuchea Thmey Daily

ថៃគ្រោងដំឡើងពន្ធលើភ្ញៀវទេសចរបរទេស ទោះបីប្រឈមនឹងវិបត្តិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Surasak Phancharoenworakul បាន​ឱ្យដឹងកាលពីថ្ងៃពុធថា ​ថៃនឹងពិចារណាដំឡើងថ្លៃពន្ធចូលមកលេងរបស់ភ្ញៀវទេសចរបរទេសរហូតដល់ ៣០០ បាត (៩,១៩ ដុល្លារ) ទោះបីជាវិស័យទេសចរណ៍ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិធ្លាក់ចុះភ្ញៀវក្ដី។ ​

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍  លោក​ Surasak បាន​និយាយ​ថា ពន្ធ​ទេសចរណ៍ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០២០ ប៉ុន្តែ​​ទាន់​អនុវត្ត​នោះ អាច​ខ្ពស់​ជាង ៣០០ បាត ដោយសារ​តែ​អតិផរណា និង​ការ​កើនឡើង​នៃ​ថ្លៃ​ធានា​រ៉ាប់រង ដែលរដ្ឋាភិបាលចង់ពង្រីក​ការ​គ្របដណ្តប់​នៅ​តាម​មន្ទីរពេទ្យ​ឯកជន។

កន្លងមក អាជ្ញាធរថៃ​បាននិយាយថា ប្រាក់ចំណូលភាគច្រើនពី​ពន្ធលើ​សេវាទេសចរណ៍ នឹងត្រូវបានបែងចែកទៅឱ្យខាង​ធានារ៉ាប់រងទេសចរណ៍ ​និងនៅសល់ប៉ុន្មាន ត្រូវយកទៅ​ប្រើប្រាស់ដើម្បីថែរក្សាកន្លែងទាក់ទាញភ្ញៀវទេសចរ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

លោក Surasak បាន​ឱ្យដឹងពីគម្រោងដំឡើងពន្ធនេះ ត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលថៃ​បានប្រកាសថា ខ្លួននឹងលុបចោលការលើកលែងទិដ្ឋាការរយៈពេល ៦០ ថ្ងៃសម្រាប់អ្នកធ្វើដំណើរមកពី ៩៣ ប្រទេស ​ដើម្បីឆ្លើយតបទៅនឹង​ក្ដី​បារម្ភអំពី​កំណើន​សកម្មភាពខុសច្បាប់ដោយជនបរទេស។

​រដ្ឋមន្រ្តីដដែលបន្តថា​ ក្រសួងរបស់លោកឥឡូវនេះកំពុងបញ្ចប់ព័ត៌មានលម្អិតនៃវិធីសាស្រ្តប្រមូលពន្ធ​សេវា ដើម្បីធានាថាវាមិនប៉ះពាល់ដល់អារម្មណ៍របស់អ្នកធ្វើដំណើរ។​

ទោះបីបែបនេះក្ដី មាន​ការលើកឡើងខ្លះ​ថា ការដំឡើងថ្លៃលើភ្ញៀវទេសចរបរទេសនេះ មិនមែនជារឿងប្រសើរនោះទេ នៅក្រោមកាលៈទេសៈបច្ចុប្បន្ន ដែលថៃកំពុងប្រឈមមុខនឹងការធ្លាក់ចុះការមកដល់របស់ភ្ញៀវទេសចរបរទេស ដោយសារតែបញ្ហាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព ជម្លោះអាមេរិក-អ៊ីរ៉ង់ និងកំណើនការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ដូចជាម៉ាឡេស៊ី និងវៀតណាម​។ ការដំឡើងថ្លៃអាចបន្ថែមសម្ពាធលើទំនុកចិត្តទេសចរ ដែលថៃកំណត់គោលដៅទាក់ទាញឱ្យបាន​ ៣៣ លាននាក់ នៅឆ្នាំនេះ។

ជម្លោះនៅមជ្ឈិមបូព៌ា បាន​ធ្វើឱ្យភ្ញៀវទេសចរចំណាយច្រើនជាងមុខរួចបាត់ទៅហើយ ដោយសារតែកំណើនថ្លៃ​ធ្វើដំណើរ រួមទាំងសំបុត្រយន្តហោះ។ កាលពីដើមខែឧសភានេះ ក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានថៃ (AOT) បាន​​ប្រកាសដំឡើងថ្លៃសេវាកម្ម​ប្រើប្រាស់ព្រលានយន្តហោះ​លើ​​​អ្នកដំណើរអន្តរជាតិ ពីត្រឹម​ ៧៣០ បាត រហូតដល់ ១ ១២០ បាត/ម្នាក់៕

The post ថៃគ្រោងដំឡើងពន្ធលើភ្ញៀវទេសចរបរទេស ទោះបីប្រឈមនឹងវិបត្តិ appeared first on Kampuchea Thmey Daily.

ដោយសារទេសចរតិចជាងមុន ធ្វើឲ្យតំបន់ទេសចរណ៍ល្បីៗរបស់ថៃ ប្រឈមហានិភ័យ
ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍មួយរបស់ពិភពលោក ឥឡូវនេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសហគមន៍ក្នុងស្រុករបស់ខ្លួន។ កន្លែងល្បីៗដូចជា ភូកេត ឈៀងម៉ៃ និងប៉ាតាយ៉ា ដែលធ្លាប់តែពោរពេញដោយភ្ញៀវទេសចរអន្តរជាតិ កំពុងជួបការលំបាកដោយសារទេសចរតិចជាងមុន ការចំណាយទាប និងការបិទអាជីវកម្មបណ្ដើរៗ។

ឈៀងម៉ៃប្រទេសថៃ (រូបភាព៖ Shutterstock)

នៅភូកេត ការស្នាក់នៅសណ្ឋាគារបានធ្លាក់ចុះមកត្រឹមប្រហែល ៥០-៦០% ក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥ នេះបើយោងតាមកាសែត The Phuket Express។ ចំនួនភ្ញៀវទេសចរចិន ដែលពីមុនជាក្រុមភ្ញៀវទេសចរធំបំផុតរបស់ប្រទេសថៃ បានធ្លាក់ចុះប្រហែល ៣៤% នេះបើយោងតាមកាសែត The Star។ ហាងតូចៗជាច្រើន ភោជនីយដ្ឋានតាមឆ្នេរសមុទ្រ និងប្រតិបត្តិករទេសចរណ៍ឥឡូវនេះកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។ ទោះបីជាសណ្ឋាគារប្រណិតនៅតែទាក់ទាញភ្ញៀវបរទេសមួយចំនួនក៏ដោយ អាជីវកម្មតូចៗដែលពឹងផ្អែកលើដំណើរកម្សាន្តជាក្រុមកំពុងមានអតិថិជនតិចជាងមុន។

នៅភាគខាងជើងប្រទេសថៃ ឈៀងម៉ៃក៏កំពុងមានផលប៉ះពាល់ផងដែរ។ ក្រុមហ៊ុន Chiang Mai Citylife បានរាយការណ៍ពីការធ្លាក់ចុះជាង ៣០% នៃការមកដល់របស់ទេសចរអន្តរជាតិ និងការធ្លាក់ចុះ ២០% នៃទេសចរក្នុងស្រុកក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំ ២០២៥។ ការកើនឡើងថ្លៃធ្វើដំណើរ និងក្រុមទេសចរណ៍ចិនតិចជាងមុន បានធ្វើឱ្យផ្សាររាត្រី វត្តអារាម និងតំបន់វប្បធម៌មានភាពស្ងប់ស្ងាត់ជាងធម្មតា។ ផ្ទះសំណាក់ និងអ្នកលក់វត្ថុអនុស្សាវរីយ៍ក្នុងស្រុកកំពុងប្រឈមនឹងការថយចុះចំណូល។

(រូបភាព៖ The Nation)

ទន្ទឹមនឹងនេះ របាយការណ៍ប្រាក់ចំណូលសណ្ឋាគារនៅ Pattaya កំពុងធ្លាក់ចុះយ៉ាងខ្លាំង។ បើតាមការស្ទង់មតិរបស់ Pattaya Mail បានរកឃើញថា ប្រតិបត្តិករសណ្ឋាគារជាងពាក់កណ្តាលរំពឹងថានឹងទទួលបានប្រាក់ចំណេញទាបជាងនៅឆ្នាំនេះ ដោយជិតមួយភាគបីព្យាករណ៍ថានឹងខាតបង់ប្រាក់ចំណូលជាង ២០%។ បារជាច្រើន ក្រុមហ៊ុនទេសចរណ៍ និងអាជីវកម្មខ្នាតតូចកំពុងបិទទ្វារបណ្ដើរៗ ឬបញ្ឈប់បុគ្គលិក ខណៈដែលចំនួនភ្ញៀវទេសចរថយចុះ។

អ្នកវិភាគនិយាយថា មានកត្តាជាច្រើនកំពុងជំរុញឱ្យមានការធ្លាក់ចុះ ភ្ញៀវទេសចរចិនតិចជាងមុន ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច និងការព្រួយបារម្ភអំពីសុវត្ថិភាព ការប្រកួតប្រជែងធ្វើដំណើរកើនឡើងពីប្រទេសដូចជាវៀតណាម និងជប៉ុន និងការចំណាយក្នុងស្រុកចុះខ្សោយ។ ប្រាក់ចំណូលទេសចរណ៍របស់ប្រទេសថៃក្នុងឆ្នាំ២០២៥ត្រូវបានគេប៉ាន់ប្រមាណថានៅតែទាបជាងកម្រិតមុនមាន កូវីដ-១៩ ២០% នេះបើយោងតាម ​​​​Nation Thailand។

ផលប៉ះពាល់សេដ្ឋកិច្ចនេះគឺរីករាលដាល។ ជាធម្មតា វិស័យទេសចរណ៍មានចំនួនប្រហែល ១២-១៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ និងគាំទ្រដល់ការងាររាប់លាន។ ថ្មីៗនេះ ធនាគារពិភពលោកក៏បានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៥ របស់ប្រទេសថៃមកត្រឹម ១,៨% ដោយលើកឡើងពីវិស័យទេសចរណ៍ចុះខ្សោយជាហេតុផលចម្បង៕

(រូបភាព៖ Pattaya Mail)

(រូបភាព៖ Pattaya Mail)

អត្ថបទ៖ ប៊ុន សុភាព

The post ដោយសារទេសចរតិចជាងមុន ធ្វើឲ្យតំបន់ទេសចរណ៍ល្បីៗរបស់ថៃ ប្រឈមហានិភ័យ appeared first on Kampuchea Thmey Daily.

ទេសចរ​ឥណ្ឌា​រង​ការ​​វាយ​ដំ​ និង​ប្លន់​ដោយ​ក្រុមស្រ្តីកែ​ភេទ​នៅប៉ាតាយ៉ា ប្រទេសថៃ
បុរសទេសចរជនជាតិឥណ្ឌាម្នាក់រង​ការ​វាយ​ដំ​និង​ប្លន់​ដោយក្រុមស្ត្រី និងស្រ្តីកែភេទនៅសណ្ឋាគារមួយនៅកណ្តាលទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី១៧ខែតុលា។

ខ្សែ​វីដេអូ CCTV ថត​បាន​ពេល​កំពុងវាយគ្នា។រូបភាព៖ Pattaya Mail)

ជនរងគ្រោះមានឈ្មោះ Guruvayurappan Kunjan អាយុ៤៧ឆ្នាំ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសប៉ាតាយ៉ា កាលពីយប់ថ្ងៃពុធ ដោយមានសាក្សីជាមិត្តភក្តិ និងបុគ្គលិកសណ្ឋាគារ។ ជនរងគ្រោះបាន​ផ្តល់​វីដេអូ CCTV ដែល​បង្ហាញ​ពី​ជន​សង្ស័យ​វាយ​ខ្លួន និង​លួច​លុយ និង​របស់​មាន​តម្លៃ​ យ៉ាងឃោឃៅ។

យោងតាមរបាយការណ៍របស់ប៉ូលិស ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅពេលដែលលោក Kunjan ជាទេសចរឥណ្ឌាបានជួបស្ត្រីជនជាតិថៃម្នាក់នៅជិតឆ្នេរ ប៉ាតាយ៉ា និងយល់ព្រមទៅគេងជាមួយគ្នាទៅសណ្ឋាគារដែលជនរងគ្រោះស្នាក់នៅក្នុងតម្លៃ ៥០០ បាត (ប្រហែល ១៣ដុល្លារ) ។ ពេល​ចូល​ទៅ​ក្នុង​បន្ទប់ ស្ត្រី​នោះ​ទារ​លុយ​ថែម​ទៀត។ ពេលបុរសជនជាតិឥណ្ឌាបដិសេធ ស្រីនោះបាន​ទូរស័ព្ទ​ទៅស្រី​កែ​ភេទ​ពីរ​នាក់​ទៀត។ បន្ទាប់មក ជនសង្ស័យ​ទាំង​៣​នាក់​បាន​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​បណ្តាល​ឱ្យ​រង​របួស និង​ខូចខាត​ទ្រព្យសម្បត្តិ​សណ្ឋាគារ មុន​ពេល​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ ។

ប៉ូលិស​កំពុង​ពិនិត្យ​មើល​រូបភាព​សន្តិសុខ​ពី​សណ្ឋាគារ និង​តំបន់​ក្បែរ​នោះ ខណៈ​ពួកគេ​តាម​ប្រមាញ់​ជនសង្ស័យ​។(រូបភាព៖ Pattaya Mail)

ជនសង្ស័យបានលួចលុយចំនួន ១៥,០០០ បាត (ប្រហែល ៤១០ ដុល្លារ) និងប្រាក់ ២៥,០០០ រូពីឥណ្ឌា (ប្រហែល ៣០០ ដុល្លារ) ជាសាច់ប្រាក់។ បុគ្គលិកសណ្ឋាគារម្នាក់ ដែលព្យាយាមជួយអន្តរាគមន៍ ក៏ត្រូវបានវាយនឹងដំបងដែក និងដាច់ខ្សែកមាសតម្លៃប្រហែល ៦០០ដុល្លារ ខ្ទេចខ្ទី អំឡុងពេលវាយតប់គ្នា។

ការ​ស៊ើប​អង្កេត​កំពុងដំណើរការដោយ ប៉ូលិសប៉ាតាយ៉ា បានទទួលរូបភាពឃ្លាំមើលពីសណ្ឋាគារ និងតំបន់ក្បែរនោះ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុថ្មីៗជាច្រើននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងអ្នកទេសចររងរបួស ឬការវាយប្រហារ ជាពិសេសនៅក្នុងគោលដៅពេញនិយមដូចជា ប៉ាតាយ៉ា និងភូកេត។ ករណី​រួម​មាន​ការ​ប្លន់ ការ​វាយ​តប់​គ្នា​តាម​ផ្លូវ និង​ការ​ឆបោក​ដែល​កំណត់​គោលដៅ​ភ្ញៀវ​បរទេស។ អាជ្ញាធរ​ថៃ​បាន​បង្កើន​ការ​ល្បាត និង​សន្យា​ចាត់​វិធានការ​តឹងរ៉ឹង​ជាង​មុន​ក្នុង​ការ​ការពារ​ភ្ញៀវ​ទេសចរ និងដើម្បីស្ដារ​មុខមាត់​ប្រទេសឡើងវិញ៕

បុគ្គលិកសណ្ឋាគារម្នាក់ត្រូវបានវាយដំ ខណៈពេលព្យាយាមជួយ ដោយខ្សែកមាសរបស់ពួកគេបានដាច់អំឡុងប្រតាយប្រតប់គ្នា។(រូបភាព៖ Pattaya Mail)

អត្ថបទ៖ ប៊ុន​ សុភាព

The post ទេសចរ​ឥណ្ឌា​រង​ការ​​វាយ​ដំ​ និង​ប្លន់​ដោយ​ក្រុមស្រ្តីកែ​ភេទ​នៅប៉ាតាយ៉ា ប្រទេសថៃ appeared first on Kampuchea Thmey Daily.

ស្ថានទូតចិនព្រមានប្រជាជនខ្លួនកុំឲ្យទិញកញ្ចប់ដំណើរកម្សាន្តតម្លៃថោកទៅប្រទេសថៃ
ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើរជនជាតិចិន កុំឲ្យទិញកញ្ចប់ដំណើរកម្សាន្តតម្លៃថោកទៅប្រទេសថៃ បន្ទាប់ពីបែកធ្លាយវីដេអូដ៏ល្បីមួយលាតត្រដាងពីមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិចិនម្នាក់ដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ និងបង្ខំអ្នកទេសចរឱ្យទិញទំនិញដើម្បីឲ្យខ្លួនទទួលបានប្រាក់ចំណេញក្នុងកញ្ចប់ដំណើរកម្សាន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី១៦ខែតុលា។

បាងកកប្រទេសថៃ។ (រូបភាព៖ Reuters)

ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីកេរ្តិ៍ឈ្មោះទេសចរណ៍របស់ប្រទេសថៃ និងការកើនឡើងនៃប្រតិបត្តិការទេសចរណ៍ខុសច្បាប់ប្រទេសនេះ។ ជនសង្ស័យឈ្មោះ Li Hai ត្រូវបានចាប់ខ្លួននៅប៉ាតាយ៉ា រួមជាមួយនឹងជនជាតិថៃពីរនាក់ ដែលគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍។ ជនសង្ស័ួយប្រឈមមុខនឹងការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងការបង្ខិតបង្ខំ ខណៈដែលអាជ្ញាធរថៃបានបញ្ជាក់ថា ជនសង្ស័យមិនមានអាជ្ញាប័ណ្ណសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ទេ ។ Li ក៏​ធ្លាប់ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ ២០១៨ ពី​បទ​ល្មើស​ស្រដៀង​គ្នា​នេះ​ដែរ។

វីដេអូដែលបែកធ្លាយ(រូបភាព៖ Khaosod)

ស្ថានទូតចិនបានជំរុញឱ្យអ្នកទេសចរចិនជៀសវាងកញ្ចប់ដំណើរកម្សាន្តដែលមានតម្លៃថោកពេក និងបាន​ក្រើន​រំឭក​អ្នក​ធ្វើ​ដំណើរ​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​ត្រូវ​បាន​ដាក់​កម្រិត​ចំពោះ​ជន​ជាតិ​ថៃ​ក្រោម​ច្បាប់​ថៃប៉ុណ្ណោះ។ស្ថានទូតចិនក៏កំពុងធ្វើការជាមួយប៉ូលិសទេសចរណ៍ថៃ និងអាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនាពេលអនាគតផងដែរ៕

ប៉ូលិសថៃចុះទៅត្រួតពិនិត្យក្រុមហ៊ុនទេសចរណ៍ក្រោយបែកធ្លាយវីដេអូ។ (រូបភាព៖ Khaosod)

The post ស្ថានទូតចិនព្រមានប្រជាជនខ្លួនកុំឲ្យទិញកញ្ចប់ដំណើរកម្សាន្តតម្លៃថោកទៅប្រទេសថៃ appeared first on Kampuchea Thmey Daily.

ជនជាតិ​ចិន​សម្រុកចេញ​ពី​ថៃ​​​ទៅ​​វៀតណាម​ ដោយ​សារ​​បារម្ភ​ពី​សុវត្ថិភាព
ការព្រួយបារម្ភអំពីសុវត្ថិភាព ការកើនឡើងថ្លៃ​​ចំណាយ និងការប្រកួតប្រជែង បានធ្វើ​ឲ្យ​ភ្ញៀវទេសចរចិនជាច្រើន​សម្រេច​​ផ្លាស់ប្តូរទិសដៅ​ធ្វើដំណើររបស់​ពួកគេពីប្រទេសថៃទៅកាន់ប្រទេសវៀតណាម​ជំនួស​វិញ។

(រូបថត៖ AP)

របាយការណ៍​ព័ត៌មាន​ជា​ច្រើន ​បង្ហាញ​ថា ការណ៍​នេះ​បាន​ជំរុញ​​ឲ្យ​​វិស័យ​ទេសចរណ៍​វៀតណាម​មាន​ការ​កើនឡើង ខណៈ​ទេសចរ​ដែល​ចូល​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះយ៉ាងគំហុក។

ឧប្បត្តិហេតុ និងកត្តាជាច្រើន បានធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះប្រទេសថៃ​អសោច​ក្នុងចំណោមអ្នកធ្វើដំណើរចិន ខណៈ​មន្ត្រី និងប្រតិបត្តិករទេសចរណ៍ថៃកំពុងព្យាយាមដោះស្រាយអំពីបញ្ហានេះ។​

ការចាប់ជំរិតបុគ្គលល្បី៖ ការចាប់ជំរិតដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈលើតារាសម្តែងចិន Wang Xing នៅដើមឆ្នាំ២០២៥ គឺជាការរារាំងដ៏សំខាន់មួយ។ Wang ត្រូវ​បាន​គេ​ល្បួង​ទៅ​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ជួញ​ដូរ​ទៅ​ជា​ក្រុម​ឆបោក​តាម​អ៊ីនធឺណិត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ព័ត៌មាន​​នេះ​បាន​សាយភាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម​ចិន និង​បន្ត​បង្ក​ការ​ភ័យ​ខ្លាចមកដល់​សព្វថ្ងៃ។

ភាពយន្ត «No More Bets»៖ ភាពយន្តចិនឆ្នាំ២០២៣ «No More Bets» ​បានពណ៌នាអំពីការជួញដូរមនុស្ស និងការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភាពយន្តនេះបានបង្កើនការភ័យខ្លាចសុវត្ថិភាពក្នុងចំណោមទស្សនិកជនចិន ហើយឧប្បត្តិហេតុចាប់ជំរិតក្នុងជីវិតពិតបានរឹត​បង្កើន​ការ​ព្រួយ​បារម្ភមួយ​កម្រិត​ទៀត។

ការបោកប្រាស់ និងការក្លែងបន្លំ៖ ភ្ញៀវទេសចរចិនបានត្អូញត្អែរអំពីការបោកប្រាស់ និងឧក្រិដ្ឋកម្មជាច្រើន រួមទាំងការយកប្រាក់លើសដោយអ្នកបើកបរតាក់ស៊ី និងអ្នកលក់ដូរ​ពីជនបរទេសនៅតាមតំបន់ទេសចរណ៍សំខាន់ៗ។ មានរបាយការណ៍ផងដែរអំពីក្រុមឧក្រិដ្ឋជនចិន ដែលប្រតិបត្តិការមជ្ឈមណ្ឌលបោកប្រាស់នៅក្នុងតំបន់។

ការកើនឡើងថ្លៃ​ទំនិញ និង​សេវាកម្ម៖ ការឡើងថ្លៃក្រោយជំងឺរាតត្បាតសម្រាប់សណ្ឋាគារ អាហារ និងការដឹកជញ្ជូន បានធ្វើឲ្យ​ប្រទេសថៃលែង​សូវ​មាន​តម្លៃសមរម្យដូចមុន ដោយបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនដែល​ធ្លាប់​ជាគោលដៅទេសចរណ៍​មាន​តម្លៃ​សមរម្យ​សម្រាប់​បរទេស។ ការ​ឡើង​ថ្លៃ​ប្រាក់​បាត​ថៃ​ធៀប​នឹង​ប្រាក់​យ័ន​ចិន​​ ក៏​បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​មាន​តម្លៃ​ថ្លៃ​ជាង​មុនផង​ដែរ។

​ព្រោះតែ​បែប​នេះហើយ​ទើប​លំហូរនៃអ្នកទេសចរចិន​កំពុង​កើន​ឡើង​យ៉ាង​ច្រើន​សន្ធឹក​នៅក្នុង​ប្រទេស​វៀតណាម​វិញ នា​ឆ្នាំ​២០២៥​។ អ្នកវិភាគទីផ្សារបានព្យាករថា ប្រទេសវៀតណាមអាចទាក់ទាញភ្ញៀវទេសចរបានចំនួន ២២,៦​លាននាក់នៅត្រឹម​ដំណាច់ឆ្នាំនេះ។

ការធ្លាក់ចុះនៃភ្ញៀវទេសចរចិន​នៅថៃ បានជះឥទ្ធិពលសេដ្ឋកិច្ចក្នុង​ស្រុក​យ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះនៃប្រាក់ចំណូល និង​សណ្ឋាគារចាប់​ផ្ដើម​បិទ​​បន្ត​កន្ទុយ​គ្នា។ ឧស្សាហកម្មទេសចរណ៍ថៃ កំពុងជួបការលំបាកក្នុងការទទួលបានទំនុកចិត្តពីភ្ញៀវឡើង​វិញ ហើយអាជ្ញាធរទេសចរណ៍បានចាប់ផ្តើមយុទ្ធនាការដើម្បីលើកកម្ពស់សុវត្ថិភាពរបស់ប្រទេស៕

ដោយ៖ ឈាង

The post ជនជាតិ​ចិន​សម្រុកចេញ​ពី​ថៃ​​​ទៅ​​វៀតណាម​ ដោយ​សារ​​បារម្ភ​ពី​សុវត្ថិភាព appeared first on Kampuchea Thmey Daily.

មិនដល់មួយថ្ងៃ ទេសចរបរទេសពីរនាក់ធ្លាក់ពីលើអគារស្លាប់នៅបាងកក និងប៉ាតាយ៉ា​ប្រទេស​ថៃ
អ្នកទេសចរបរទេសពីរនាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ពីលើអគារដាច់ដោយឡែកពីគ្នាក្នុងទីក្រុងបាងកក និងប៉ាតាយ៉ាក្នុងរយៈពេលប៉ុន្មានម៉ោងពីគ្នាប៉ុណ្ណោះ ស្របពេលមួយរយៈនេះមានការកើនឡើងទេសចរបរទេសជួបគ្រោះថ្នាក់រងរបួសនិងបាត់បង់ជីវិតក្នុងប្រទេសថៃ។

ហេតុការណ៍នៅបាងកក ( រូបភាព៖ Khaosod)

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ករណីទីមួយបានកើតឡើងនៅទីក្រុងបាងកក នៅម៉ោងប្រហែល ២:០០ ទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ដោយស្ត្រីជនជាតិម៉ារ៉ុកអាយុ ២១ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ បន្ទាប់ពីធ្លាក់ពីលើដំបូលអាងហែលទឹកក្នុងសណ្ឋាគារមួយនៅ Sukhumvit Soi 13 ក្រុងបាងកក។ នាងបានចូលស្នាក់នៅនៅប៉ុន្មានម៉ោងមុនប៉ុណ្ណោះជាមួយមិត្តប្រុសអាយុ ១៩ ឆ្នាំរបស់នាង។ យោងតាមប៉ូលីស គូរស្នេហ៍នេះ និងមិត្តភ័ក្តិកំពុងជក់កញ្ឆានៅលើដំបូលផ្ទះ ខណៈស្ត្រីនោះចាប់ផ្តើមបញ្ចេញគំនិតចង់ធ្វើអត្តឃាត បន្ទាប់ពីឈ្លោះគ្នា។ មួយសន្ទុះក្រោយមក នាងបានដើរសំដៅទៅយ៉រ ហើយលោតទៅ ខណៈពេលដែលមិត្តប្រុសរបស់នាង មិនអាចធ្វើអន្តរាគមន៍បាន។

( រូបភាព៖ Khaosod)

ចំណែកកាលពីព្រលប់ថ្ងៃទី ១៩ ខែកញ្ញា បុរសជនជាតិឥណ្ឌាអាយុ ៤២ ឆ្នាំម្នាក់ទៀត ស្នាក់នៅក្នុងសណ្ឋាគារ South Pattaya ក្នុងទីក្រុង ប៉ាតាយ៉ាក៏ធ្លាក់ពីលើអគារជាន់ទី ៥ ស្លាប់ផងដែរ។ អ្នកស៊ើបអង្កេតបានរកឃើញភស្តុតាងនៅក្នុងបន្ទប់របស់គាត់ ដែលបង្ហាញថា ដំបូងគាត់បានព្យាយាមចងកសម្លាប់ខ្លួនជាមួយនឹងកន្សែងដែលចងជាប់នឹងទូខោអាវ។ អាជ្ញាធរ​ថៃសន្និដ្ឋានថាបុរសនេះ​បាន​លោត​ចុះ​ពី​យ៉រ​ធ្លាក់​ចូល​ដំបូល​ផ្ទះ​ខាង​ក្រោម ទោះយ៉ាងណាមូលហេតុពិតប្រាកដមិនទាន់ត្រូវបានដឹងនោះឡើយនោះទេ។

គួរបញ្ជាក់ថាជនរងគ្រោះទាំងពីរនាក់បានចូលស្នាក់នៅក្នុងសណ្ឋាគាររបស់ពួកគេភ្លាមៗមុនពេលកើតហេតុ។ នៅទីក្រុងបាងកក នារីជនជាតិម៉ារ៉ុកបានមកដល់តែពីរម៉ោងមុនជាមួយនឹងដៃគូរបស់នាង ខណៈដែលនៅប៉ាតាយ៉ា បុរសជនជាតិឥណ្ឌាបានឆែកឆេរនៅរសៀលថ្ងៃដដែលនោះ។ ប៉ូលិសនិយាយថា ករណីទាំងពីរនេះចង្អុលទៅ រកការធ្វើអត្តឃាត ទោះបីជាយ៉ាងការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដឈានទៅដល់ការស្លាប់របស់ពួកគេ៕

ហេតុការណ៍នៅប៉ាតាយ៉ា ( រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

The post មិនដល់មួយថ្ងៃ ទេសចរបរទេសពីរនាក់ធ្លាក់ពីលើអគារស្លាប់នៅបាងកក និងប៉ាតាយ៉ា​ប្រទេស​ថៃ appeared first on Kampuchea Thmey Daily.

ឆេះទូកទេសចរណ៍ ក្នុងទីក្រុងបាងកក បង្កការភ្ញាក់ផ្អើល
នៅព្រឹកព្រលឹមថ្ងៃទី ២៩ខែឧសភា ទូកទេសចរណ៍មួយ​គ្រឿង​​ បានចូលចតនៅជិតសណ្ឋាគារ Anantara Riverside នៅលើផ្លូវ Charoen Nakhon ក្នុងខណ្ឌ Thonburi ទីក្រុងបាងកក បានឆាបឆេះ​ដោយ​ភ្លើង​​យ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation។

(រូបភាព៖ The Nation)

សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ និង៣០នាទីព្រឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវនៅសណ្ឋាគារនៅក្បែរនោះ។

ក្រុម​ជួយសង្គ្រោះបន្ទាន់មកពីស្ថានីយ៍ពន្លត់អគ្គីភ័យ Talat Phlu និងអង្គភាពសង្គ្រោះរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្រុងបាងកក ត្រូវបានបញ្ជូនភ្លាមៗទៅកន្លែងកើតហេតុ។ ពួកគេបានធ្វើសកម្មភាពពន្លត់​បានភ្លាមៗ និងបាន​​ការពារ​កុំ​ឲ្យ​រាលដាល​ដល់​សំណង់​ក្បែរ​នោះ។

រហូតមកដល់ពេលនេះ មិនទាន់មានអ្នករងរបួស ឬខូចខាតទ្រព្យសម្បត្តិអ្វីទេ ហើយមូលហេតុនៃការឆេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ អាជ្ញាធរ​កំពុង​ជំរុញ​​ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតំបន់នោះឲ្យមានការប្រុងប្រយ័ត្ន៕

(រូបភាព៖ The Nation)

(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

The post ឆេះទូកទេសចរណ៍ ក្នុងទីក្រុងបាងកក បង្កការភ្ញាក់ផ្អើល appeared first on Kampuchea Thmey Daily.

ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក ធុល ត្រៃសូរ៉ាត់ បាន​ជម្រាបប្រធានសភាកម្ពុជាថានាពេលខាងមុខ​លោក​នឹង​រៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ចុះទស្សនកិច្ចជាក់ស្ដែងទៅកាន់គោលដៅវិនិយោគ និងទេសចរណ៍​សំខាន់ៗនៅកម្ពុជា។ លោក​ថា​ការ​ពង្រឹងវិនិយោគរវាងថៃ និងកម្ពុជា​គឺ​ជា​គោលបំណងសំខាន់​មួយ​នៃ​អាណត្តិការងាររបស់​លោក។

ថ្លែងក្នុងជំនួបជាមួយប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី​២៨​ ខែមេសា ឆ្នាំ២០២៥​នេះ លោក ធុល ត្រៃសូរ៉ាត់ បាន​លើកឡើងថាខេត្ត​សៀមរាប និងខេត្ត​ជាប់​ព្រំដែនកម្ពុជា-ថៃគឺជាគោលដៅ​នៃ​ការ​ចុះ​ទស្សនកិច្ច​ទាំង​នោះ​។ ទោះ​ជាយ៉ាង​ណា​លោក​មិនទាន់​បញ្ជាក់​នូវពេល​វេលាជាក់លាក់ណាមួយ​នៅឡើយទេ។

ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជា និងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេ មកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។

លោក ធុល ត្រៃសូរ៉ាត់ ជឿជាក់ថាការភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងប្រជាជននៃប្រទេសកម្ពុជា-ថៃ នឹងអាចលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទំាងពីរឱ្យសម្រេចបាននូវគោលដៅរំពឹងទុកគឺ ១៥ពាន់លានដុល្លារ។

ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី បាន​ស្វាគមន៍​ចំពោះ​ផែនការបេសកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ និង​បញ្ជាក់ថារដ្ឋសភាកម្ពុជាគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយណាដែលផ្ដល់ប្រយោជន៍​ដល់​ប្រជាជន និងប្រទេស​ទាំង​ពីរ​។ ក្នុងនោះ​ដែរសម្ដេច​ក៏​បាន​រំលឹកពី «គោលដៅទេសចរណ៍​៦ប្រទេស ទិសដៅតែមួយ» ដែល​សំដៅ​មិន​ត្រឹមតែ​សម្រាប់​ប្រទេស​កម្ពុជា-ថៃប៉ុណ្ណោះទេ តែសម្រាប់តំបន់ និង​ដើម្បី​កំណើនរួម​ផងដែរ។

គំនិត​ផ្ដួចផ្ដើមគោលដៅទេសចរណ៍៦ប្រទេស​ ទិសដៅតែមួយ​ ជាគំនិតផ្ដួចផ្ដើម​របស់​ប្រទេស​ថៃ​ក្នុងការ​ជំរុញ​ទេសចរណ៍ឆ្លង​ព្រំដែន​ ថៃ សឹង្ហបុរី កម្ពុជា ម៉ាឡេសី វៀតណាម និងប្រទេស​៦ទៀតនៅ​តំបន់​អាស៊ាន។

ក្នុងសន្និសីទសារព័ត៌មាន​រួម​គ្នា​ក្នុងដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលពីថ្ងៃទី២៣ ខែ​មេសា កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់វិនិយោគគិន និងធុរជនថៃចំពោះ​ទំនុកចិត្ត និង​ការ​សម្រេច​ចិត្ត​បណ្ដាក់ទុន​វិនិយោគនៅកម្ពុជា ក្នុងនោះក៏បញ្ជាក់ពី​ការ​ប្ដេជ្ញាចិត្តក្នុងក្របខណ្ឌ ប្រទេស៦​គោលដៅ​តែ១នេះផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ទូតថៃនឹងដឹកនាំអ្នកធុរៈជនថៃពិនិត្យពីលទ្ធភាពវិនិយោគលើទីតាំងទេសចរណ៍សំខាន់ៗកម្ពុជា appeared first on Kampuchea Thmey Daily.