ព័ត៌មានអន្ដរជាតិ
ថៃគ្រោងដំឡើងពន្ធលើភ្ញៀវទេសចរបរទេស ទោះបីប្រឈមនឹងវិបត្តិ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក Surasak Phancharoenworakul បានឱ្យដឹងកាលពីថ្ងៃពុធថា ថៃនឹងពិចារណាដំឡើងថ្លៃពន្ធចូលមកលេងរបស់ភ្ញៀវទេសចរបរទេសរហូតដល់ ៣០០ បាត (៩,១៩ ដុល្លារ) ទោះបីជាវិស័យទេសចរណ៍ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិធ្លាក់ចុះភ្ញៀវក្ដី។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោក Surasak បាននិយាយថា ពន្ធទេសចរណ៍ ដែលត្រូវបានស្នើឡើងជាលើកដំបូងក្នុងឆ្នាំ ២០២០ ប៉ុន្តែទាន់អនុវត្តនោះ អាចខ្ពស់ជាង ៣០០ បាត ដោយសារតែអតិផរណា និងការកើនឡើងនៃថ្លៃធានារ៉ាប់រង ដែលរដ្ឋាភិបាលចង់ពង្រីកការគ្របដណ្តប់នៅតាមមន្ទីរពេទ្យឯកជន។
កន្លងមក អាជ្ញាធរថៃបាននិយាយថា ប្រាក់ចំណូលភាគច្រើនពីពន្ធលើសេវាទេសចរណ៍ នឹងត្រូវបានបែងចែកទៅឱ្យខាងធានារ៉ាប់រងទេសចរណ៍ និងនៅសល់ប៉ុន្មាន ត្រូវយកទៅប្រើប្រាស់ដើម្បីថែរក្សាកន្លែងទាក់ទាញភ្ញៀវទេសចរ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
លោក Surasak បានឱ្យដឹងពីគម្រោងដំឡើងពន្ធនេះ ត្រឹមតែ ១ ថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលថៃបានប្រកាសថា ខ្លួននឹងលុបចោលការលើកលែងទិដ្ឋាការរយៈពេល ៦០ ថ្ងៃសម្រាប់អ្នកធ្វើដំណើរមកពី ៩៣ ប្រទេស ដើម្បីឆ្លើយតបទៅនឹងក្ដីបារម្ភអំពីកំណើនសកម្មភាពខុសច្បាប់ដោយជនបរទេស។
រដ្ឋមន្រ្តីដដែលបន្តថា ក្រសួងរបស់លោកឥឡូវនេះកំពុងបញ្ចប់ព័ត៌មានលម្អិតនៃវិធីសាស្រ្តប្រមូលពន្ធសេវា ដើម្បីធានាថាវាមិនប៉ះពាល់ដល់អារម្មណ៍របស់អ្នកធ្វើដំណើរ។
ទោះបីបែបនេះក្ដី មានការលើកឡើងខ្លះថា ការដំឡើងថ្លៃលើភ្ញៀវទេសចរបរទេសនេះ មិនមែនជារឿងប្រសើរនោះទេ នៅក្រោមកាលៈទេសៈបច្ចុប្បន្ន ដែលថៃកំពុងប្រឈមមុខនឹងការធ្លាក់ចុះការមកដល់របស់ភ្ញៀវទេសចរបរទេស ដោយសារតែបញ្ហាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព ជម្លោះអាមេរិក-អ៊ីរ៉ង់ និងកំណើនការប្រកួតប្រជែងពីប្រទេសក្នុងតំបន់ដូចជាម៉ាឡេស៊ី និងវៀតណាម។ ការដំឡើងថ្លៃអាចបន្ថែមសម្ពាធលើទំនុកចិត្តទេសចរ ដែលថៃកំណត់គោលដៅទាក់ទាញឱ្យបាន ៣៣ លាននាក់ នៅឆ្នាំនេះ។
ជម្លោះនៅមជ្ឈិមបូព៌ា បានធ្វើឱ្យភ្ញៀវទេសចរចំណាយច្រើនជាងមុខរួចបាត់ទៅហើយ ដោយសារតែកំណើនថ្លៃធ្វើដំណើរ រួមទាំងសំបុត្រយន្តហោះ។ កាលពីដើមខែឧសភានេះ ក្រុមហ៊ុនគ្រប់គ្រង អាកាសយានដ្ឋានថៃ (AOT) បានប្រកាសដំឡើងថ្លៃសេវាកម្មប្រើប្រាស់ព្រលានយន្តហោះលើអ្នកដំណើរអន្តរជាតិ ពីត្រឹម ៧៣០ បាត រហូតដល់ ១ ១២០ បាត/ម្នាក់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


