ព័ត៌មានអន្ដរជាតិ
ស្ថានទូតចិនព្រមានប្រជាជនខ្លួនកុំឲ្យទិញកញ្ចប់ដំណើរកម្សាន្តតម្លៃថោកទៅប្រទេសថៃ
ស្ថានទូតចិនប្រចាំប្រទេសថៃបានចេញការព្រមានយ៉ាងធ្ងន់ធ្ងរដល់អ្នកដំណើរជនជាតិចិន កុំឲ្យទិញកញ្ចប់ដំណើរកម្សាន្តតម្លៃថោកទៅប្រទេសថៃ បន្ទាប់ពីបែកធ្លាយវីដេអូដ៏ល្បីមួយលាតត្រដាងពីមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិចិនម្នាក់ដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ និងបង្ខំអ្នកទេសចរឱ្យទិញទំនិញដើម្បីឲ្យខ្លួនទទួលបានប្រាក់ចំណេញក្នុងកញ្ចប់ដំណើរកម្សាន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី១៦ខែតុលា។

ឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីកេរ្តិ៍ឈ្មោះទេសចរណ៍របស់ប្រទេសថៃ និងការកើនឡើងនៃប្រតិបត្តិការទេសចរណ៍ខុសច្បាប់ប្រទេសនេះ។ ជនសង្ស័យឈ្មោះ Li Hai ត្រូវបានចាប់ខ្លួននៅប៉ាតាយ៉ា រួមជាមួយនឹងជនជាតិថៃពីរនាក់ ដែលគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍។ ជនសង្ស័ួយប្រឈមមុខនឹងការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងការបង្ខិតបង្ខំ ខណៈដែលអាជ្ញាធរថៃបានបញ្ជាក់ថា ជនសង្ស័យមិនមានអាជ្ញាប័ណ្ណសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ទេ ។ Li ក៏ធ្លាប់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៨ ពីបទល្មើសស្រដៀងគ្នានេះដែរ។

ស្ថានទូតចិនបានជំរុញឱ្យអ្នកទេសចរចិនជៀសវាងកញ្ចប់ដំណើរកម្សាន្តដែលមានតម្លៃថោកពេក និងបានក្រើនរំឭកអ្នកធ្វើដំណើរថា មគ្គុទ្ទេសក៍ទេសចរណ៍ត្រូវបានដាក់កម្រិតចំពោះជនជាតិថៃក្រោមច្បាប់ថៃប៉ុណ្ណោះ។ស្ថានទូតចិនក៏កំពុងធ្វើការជាមួយប៉ូលិសទេសចរណ៍ថៃ និងអាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនាពេលអនាគតផងដែរ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


