ព័ត៌មានអន្ដរជាតិ
ទេសចរឥណ្ឌារងការវាយដំ និងប្លន់ដោយក្រុមស្រ្តីកែភេទនៅប៉ាតាយ៉ា ប្រទេសថៃ
បុរសទេសចរជនជាតិឥណ្ឌាម្នាក់រងការវាយដំនិងប្លន់ដោយក្រុមស្ត្រី និងស្រ្តីកែភេទនៅសណ្ឋាគារមួយនៅកណ្តាលទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Pattaya Mail នៅថ្ងៃទី១៧ខែតុលា។

ជនរងគ្រោះមានឈ្មោះ Guruvayurappan Kunjan អាយុ៤៧ឆ្នាំ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិសប៉ាតាយ៉ា កាលពីយប់ថ្ងៃពុធ ដោយមានសាក្សីជាមិត្តភក្តិ និងបុគ្គលិកសណ្ឋាគារ។ ជនរងគ្រោះបានផ្តល់វីដេអូ CCTV ដែលបង្ហាញពីជនសង្ស័យវាយខ្លួន និងលួចលុយ និងរបស់មានតម្លៃ យ៉ាងឃោឃៅ។
យោងតាមរបាយការណ៍របស់ប៉ូលិស ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅពេលដែលលោក Kunjan ជាទេសចរឥណ្ឌាបានជួបស្ត្រីជនជាតិថៃម្នាក់នៅជិតឆ្នេរ ប៉ាតាយ៉ា និងយល់ព្រមទៅគេងជាមួយគ្នាទៅសណ្ឋាគារដែលជនរងគ្រោះស្នាក់នៅក្នុងតម្លៃ ៥០០ បាត (ប្រហែល ១៣ដុល្លារ) ។ ពេលចូលទៅក្នុងបន្ទប់ ស្ត្រីនោះទារលុយថែមទៀត។ ពេលបុរសជនជាតិឥណ្ឌាបដិសេធ ស្រីនោះបានទូរស័ព្ទទៅស្រីកែភេទពីរនាក់ទៀត។ បន្ទាប់មក ជនសង្ស័យទាំង៣នាក់បានព្រួតគ្នាវាយជនរងគ្រោះបណ្តាលឱ្យរងរបួស និងខូចខាតទ្រព្យសម្បត្តិសណ្ឋាគារ មុនពេលរត់គេចខ្លួនពីកន្លែងកើតហេតុ ។

ជនសង្ស័យបានលួចលុយចំនួន ១៥,០០០ បាត (ប្រហែល ៤១០ ដុល្លារ) និងប្រាក់ ២៥,០០០ រូពីឥណ្ឌា (ប្រហែល ៣០០ ដុល្លារ) ជាសាច់ប្រាក់។ បុគ្គលិកសណ្ឋាគារម្នាក់ ដែលព្យាយាមជួយអន្តរាគមន៍ ក៏ត្រូវបានវាយនឹងដំបងដែក និងដាច់ខ្សែកមាសតម្លៃប្រហែល ៦០០ដុល្លារ ខ្ទេចខ្ទី អំឡុងពេលវាយតប់គ្នា។
ការស៊ើបអង្កេតកំពុងដំណើរការដោយ ប៉ូលិសប៉ាតាយ៉ា បានទទួលរូបភាពឃ្លាំមើលពីសណ្ឋាគារ និងតំបន់ក្បែរនោះ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុថ្មីៗជាច្រើននៅក្នុងប្រទេសថៃពាក់ព័ន្ធនឹងអ្នកទេសចររងរបួស ឬការវាយប្រហារ ជាពិសេសនៅក្នុងគោលដៅពេញនិយមដូចជា ប៉ាតាយ៉ា និងភូកេត។ ករណីរួមមានការប្លន់ ការវាយតប់គ្នាតាមផ្លូវ និងការឆបោកដែលកំណត់គោលដៅភ្ញៀវបរទេស។ អាជ្ញាធរថៃបានបង្កើនការល្បាត និងសន្យាចាត់វិធានការតឹងរ៉ឹងជាងមុនក្នុងការការពារភ្ញៀវទេសចរ និងដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


