Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះទូកទេសចរណ៍ ក្នុងទីក្រុងបាងកក បង្កការភ្ញាក់ផ្អើល

បានផុស

នៅ

នៅព្រឹកព្រលឹមថ្ងៃទី ២៩ខែឧសភា ទូកទេសចរណ៍មួយ​គ្រឿង​​ បានចូលចតនៅជិតសណ្ឋាគារ Anantara Riverside នៅលើផ្លូវ Charoen Nakhon ក្នុងខណ្ឌ Thonburi ទីក្រុងបាងកក បានឆាបឆេះ​ដោយ​ភ្លើង​​យ៉ាងសន្ធោសន្ធៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ The Nation។

(រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីរាយការណ៍បឋម បានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ និង៣០នាទីព្រឹក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងភ្ញៀវនៅសណ្ឋាគារនៅក្បែរនោះ។

ក្រុម​ជួយសង្គ្រោះបន្ទាន់មកពីស្ថានីយ៍ពន្លត់អគ្គីភ័យ Talat Phlu និងអង្គភាពសង្គ្រោះរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយក្រុងបាងកក ត្រូវបានបញ្ជូនភ្លាមៗទៅកន្លែងកើតហេតុ។ ពួកគេបានធ្វើសកម្មភាពពន្លត់​បានភ្លាមៗ និងបាន​​ការពារ​កុំ​ឲ្យ​រាលដាល​ដល់​សំណង់​ក្បែរ​នោះ។

រហូតមកដល់ពេលនេះ មិនទាន់មានអ្នករងរបួស ឬខូចខាតទ្រព្យសម្បត្តិអ្វីទេ ហើយមូលហេតុនៃការឆេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ អាជ្ញាធរ​កំពុង​ជំរុញ​​ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតំបន់នោះឲ្យមានការប្រុងប្រយ័ត្ន៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម