ព័ត៌មានអន្ដរជាតិ
មិនដល់មួយថ្ងៃ ទេសចរបរទេសពីរនាក់ធ្លាក់ពីលើអគារស្លាប់នៅបាងកក និងប៉ាតាយ៉ាប្រទេសថៃ
អ្នកទេសចរបរទេសពីរនាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ពីលើអគារដាច់ដោយឡែកពីគ្នាក្នុងទីក្រុងបាងកក និងប៉ាតាយ៉ាក្នុងរយៈពេលប៉ុន្មានម៉ោងពីគ្នាប៉ុណ្ណោះ ស្របពេលមួយរយៈនេះមានការកើនឡើងទេសចរបរទេសជួបគ្រោះថ្នាក់រងរបួសនិងបាត់បង់ជីវិតក្នុងប្រទេសថៃ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ករណីទីមួយបានកើតឡើងនៅទីក្រុងបាងកក នៅម៉ោងប្រហែល ២:០០ ទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ដោយស្ត្រីជនជាតិម៉ារ៉ុកអាយុ ២១ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ បន្ទាប់ពីធ្លាក់ពីលើដំបូលអាងហែលទឹកក្នុងសណ្ឋាគារមួយនៅ Sukhumvit Soi 13 ក្រុងបាងកក។ នាងបានចូលស្នាក់នៅនៅប៉ុន្មានម៉ោងមុនប៉ុណ្ណោះជាមួយមិត្តប្រុសអាយុ ១៩ ឆ្នាំរបស់នាង។ យោងតាមប៉ូលីស គូរស្នេហ៍នេះ និងមិត្តភ័ក្តិកំពុងជក់កញ្ឆានៅលើដំបូលផ្ទះ ខណៈស្ត្រីនោះចាប់ផ្តើមបញ្ចេញគំនិតចង់ធ្វើអត្តឃាត បន្ទាប់ពីឈ្លោះគ្នា។ មួយសន្ទុះក្រោយមក នាងបានដើរសំដៅទៅយ៉រ ហើយលោតទៅ ខណៈពេលដែលមិត្តប្រុសរបស់នាង មិនអាចធ្វើអន្តរាគមន៍បាន។

ចំណែកកាលពីព្រលប់ថ្ងៃទី ១៩ ខែកញ្ញា បុរសជនជាតិឥណ្ឌាអាយុ ៤២ ឆ្នាំម្នាក់ទៀត ស្នាក់នៅក្នុងសណ្ឋាគារ South Pattaya ក្នុងទីក្រុង ប៉ាតាយ៉ាក៏ធ្លាក់ពីលើអគារជាន់ទី ៥ ស្លាប់ផងដែរ។ អ្នកស៊ើបអង្កេតបានរកឃើញភស្តុតាងនៅក្នុងបន្ទប់របស់គាត់ ដែលបង្ហាញថា ដំបូងគាត់បានព្យាយាមចងកសម្លាប់ខ្លួនជាមួយនឹងកន្សែងដែលចងជាប់នឹងទូខោអាវ។ អាជ្ញាធរថៃសន្និដ្ឋានថាបុរសនេះបានលោតចុះពីយ៉រធ្លាក់ចូលដំបូលផ្ទះខាងក្រោម ទោះយ៉ាងណាមូលហេតុពិតប្រាកដមិនទាន់ត្រូវបានដឹងនោះឡើយនោះទេ។
គួរបញ្ជាក់ថាជនរងគ្រោះទាំងពីរនាក់បានចូលស្នាក់នៅក្នុងសណ្ឋាគាររបស់ពួកគេភ្លាមៗមុនពេលកើតហេតុ។ នៅទីក្រុងបាងកក នារីជនជាតិម៉ារ៉ុកបានមកដល់តែពីរម៉ោងមុនជាមួយនឹងដៃគូរបស់នាង ខណៈដែលនៅប៉ាតាយ៉ា បុរសជនជាតិឥណ្ឌាបានឆែកឆេរនៅរសៀលថ្ងៃដដែលនោះ។ ប៉ូលិសនិយាយថា ករណីទាំងពីរនេះចង្អុលទៅ រកការធ្វើអត្តឃាត ទោះបីជាយ៉ាងការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដឈានទៅដល់ការស្លាប់របស់ពួកគេ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


