ធនាគារពិភពលោក Archives - Kampuchea Thmey Daily

ធនាគារពិភពលោកអនុម័តកញ្ចប់ប្រាក់កម្ចី ១,០២ ប៊ីលានដុល្លារសម្រាប់​ហ្វីលីពីន
ធនាគារពិភពលោកបានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១,០២ ប៊ីលានដុល្លារសម្រាប់ប្រទេស​ហ្វីលីពីន ដើម្បីជួយកាត់បន្ថយថ្លៃអគ្គិសនី ពង្រីកថាមពលកកើតឡើងវិញ និងកែលម្អសេវាកម្មទឹកនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Manila Bulletin។​

កញ្ចប់​កម្ចីដែលធនាគារពិភពលោកប្រកាសឡើងកាលពីថ្ងៃទី ២៩ ខែមិថុនា នេះ​ រួមមានប្រាក់កម្ចីចំនួន ១ ​ប៊ីលានដុល្លារពីធនាគារអន្តរជាតិសម្រាប់ការស្ដារឡើងវិញ និងអភិវឌ្ឍន៍ (IBRD) និងជំនួយឥតសំណងចំនួន ២០ លានដុល្លារពីមូលនិធិ Livable Planet Fund។ វាគឺជាការ​ផ្ដល់ហិរញ្ញប្បទានដ៏ធំបំផុត ​ដែលធនាគារពិភព​លោកធ្លាប់ធ្វើសម្រាប់​ហ្វីលីពីន។

មូលនិធិ​ដដែល នឹងផ្ដោតលើការគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់រដ្ឋាភិបាល និងកំណែទម្រង់ភាពធន់នឹងអាកាសធាតុ ជាជាងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាក់លាក់។ ធនាគារពិភពលោកបាននិយាយថា កម្មវិធីនេះមានបំណងកាត់បន្ថយការពឹងផ្អែក​លើឥន្ធនៈហ្វូស៊ីលរបស់ហ្វីលីពីន ការពារអ្នកប្រើប្រាស់ពីការប្រែប្រួលតម្លៃថាមពលសកល និងពន្លឿនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញក្នុងស្រុក ដូចជាថាមពលខ្យល់ ថាមពលព្រះអាទិត្យ និងថាមពលកំដៅផែនដី។

ធនាគារពិភពលោកក៏រំពឹងថា ចំណែកនៃថាមពលកកើតឡើងវិញ​ក្នុងល្បាយថាមពលរបស់ហ្វីលីពីននឹងកើនឡើងពី ៣០% ដល់ ៤២% នៅឆ្នាំ ២០២៧ ដែលជួយប្រទេសនេះក្នុងធ្វើពិពិធកម្ម​ផ្នែកផ្គត់ផ្គង់ថាមពល​ និងកាត់បន្ថយ​ផល​ប៉ះពាល់​ពីការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនាំចូល។

ក្រៅពីវិស័យថាមពល ការផ្តល់ហិរញ្ញប្បទាននឹងគាំទ្រដល់កំណែទម្រង់ដើម្បីពង្រឹងសេវាកម្មទឹកក្នុងស្រុក រួមទាំងការផ្តល់ហិរញ្ញប្បទាន និងក្របខ័ណ្ឌកំណត់តម្លៃថ្មី ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការទទួលបានទឹកដែល​ប្រើ​បាន ជាពិសេស​ក្នុងសហគមន៍ក្រីក្រ និងងាយរងគ្រោះដោយសារអាកាសធាតុ។

ហិរញ្ញប្បទានថ្មីនេះ អនុម័តឡើងបន្ទាប់ពីធនាគារពិភព​លោក​ដដែល​ អនុម័តកម្ចី​ ៨០០ លានដុល្លារកាលពីឆ្នាំមុន ​ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរថាមពលរបស់​ហ្វីលីពីន ខណៈប្រទេសនេះ​កំពុង​ស្ថិតនៅក្រោមគ្រាអាសន្នថាមពលជាតិ ដែលបណ្តាលមកពីតម្លៃប្រេងពិភពលោកខ្ពស់ និងការរំខានដល់ការផ្គត់ផ្គង់ជុំវិញជម្លោះមជ្ឈិមបូព៌ា៕​

The post ធនាគារពិភពលោកអនុម័តកញ្ចប់ប្រាក់កម្ចី ១,០២ ប៊ីលានដុល្លារសម្រាប់​ហ្វីលីពីន appeared first on Kampuchea Thmey Daily.

ធនាគារពិភព​លោក​រំពឹងថា កំណើនសេដ្ឋកិច្ច​វៀតណាម​​នឹងធ្លាក់សន្ទុះឆ្នាំនេះ
ធនាគារពិភព​លោកបាន​ឱ្យដឹងនូវការព្យាករចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រថា កំណើនសេដ្ឋកិច្ចវៀតណាមនឹង​ធ្លាក់ចុះសន្ទុះពី ៨% នៅឆ្នាំមុន មកត្រឹម ៦,៨% នៅឆ្នាំនេះ ចំពេលដែលសេដ្ឋកិច្ចពិភព​លោកស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ​

លោកស្រី Mariam J. Sherman នាយិកាធនាគារពិភព​លោកប្រចាំវៀតណាម បាន​ថ្លែងថា​៖ «​ស្ថានភាពពិភពលោកកាន់តែទន់ខ្សោយ កំពុងធ្វើឱ្យបរិយាកាសខាងក្រៅរបស់​វៀតណាមកាន់តែ​​ប្រឈមនឹង​បញ្ហា ដោយវិបត្តិប្រេងបានបន្ថែមហានិភ័យអវិជ្ជមានដល់សេដ្ឋកិច្ច»។

កំណើន ៦,៨% គឺទាបជាងឆ្ងាយ បើធៀបទៅនឹង​គោលដៅរបស់រដ្ឋាភិបាលវៀតណាម ១០% នៅឆ្នាំនេះ និងពេញមួយទសវត្សបច្ចុប្បន្ន ប៉ុន្តែនៅតែខ្ពស់ជាងគេ ធៀបនឹង​គូប្រជែងក្នុងតំបន់។

វៀតណាមកំពុងប្រឈមមុខនឹង​សម្ពាធអតិផរណា ដែលជំរុញដោយសង្រ្គាមនៅអ៊ីរ៉ង់។ អតិផរណាប្រទេសនេះ បាន​ហក់ឡើងដល់ ៥,៤៦% នៅខែមេសា ដោយ​ខ្ពស់ជាងគោលដៅ ៤,៥% របស់រដ្ឋាភិបាល​។

ធនាគារពិភព​លោក​ព្យាករអតិផរណាប្រចាំឆ្នាំ ២០២៦ របស់វៀតណាមនៅ ៤,២%។

ធនាគារ​បាននិយាយថា វិស័យធនាគាររបស់ប្រទេសវៀតណាមបានជួបប្រទះនឹងភាពតានតឹងផ្នែកហិរញ្ញប្បទាន ដោយកំណើនឥណទានបានលើសពីការកៀរគរប្រាក់បញ្ញើ។ ​ជាមួយគ្នានោះ ជម្លោះនៅមជ្ឈិមបូព៌ាដែលអូសបន្លាយ អាចធ្វើឱ្យការនាំចេញរបស់ប្រទេសវៀតណាមធ្លាក់ចុះ និងធ្វើឱ្យវិបត្តិក្នុងវិស័យធនាគារ និង​សម្ពាធរូបិយប័ណ្ណកាន់តែធ្ងន់ធ្ងរឡើងៗ ចំពេលដែលក្រុមហ៊ុនសាជីវកម្មជាប់បំណុលច្រើន ហើយ​ទុនបម្រុងបរទេសរបស់រដ្ឋាភិបាល​ក៏​មានកម្រិត។

ធនាគារពិភពលោកជំរុញឱ្យប្រទេសវៀតណាមផ្លាស់ប្តូរគំរូកំណើនសេដ្ឋកិច្ចរបស់ខ្លួន ពីការពឹងផ្អែកលើការប្រើប្រាស់ធនធានកាន់តែច្រើន និងការផ្តល់ហិរញ្ញប្បទានតាមធនាគារទៅជាកំណើនដែលជំរុញដោយផលិតភាព ទីផ្សារមូលធនកាន់តែស៊ីជម្រៅ និងការវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់៕

The post ធនាគារពិភព​លោក​រំពឹងថា កំណើនសេដ្ឋកិច្ច​វៀតណាម​​នឹងធ្លាក់សន្ទុះឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ធនាគារ​ពិភព​លោក​អនុម័ត​លុយ​៣០០លានដុល្លារ​ដល់​កម្ពុជា​សម្រាប់​កែ​លម្អ​ស្ថានភាព​ផ្លូវ​
​ធនាគារ​ពិភព​លោក​បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​៣០០លានដុល្លារ​អាមេរិក​សម្រាប់​កែ​លម្អ​ស្ថានភាព​ផ្លូវ​ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​។ ថវិកា​នេះ​ត្រូវ​បាន​ផ្ដល់​មក​ជា​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១​និង​ផ្ដល់​មក​កម្ពុជា​មាន​តម្លៃ​១៥០លានដុល្លារ​អាមេរិក សម្រាប់​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រវែង​ ២៤៧​គីឡូម៉ែត្រ ជាមួយ​នឹង​សកម្មភាព​មួយ​ចំនួន​ដើម្បី​ពង្រឹង​សមត្ថភាព​ដឹកជញ្ជូន​ និង​សម្រួល​ដល់​ពាណិជ្ជកម្ម។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៦ គម្រោង​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង​១,៦លាននាក់ រួម​ទាំង​អ្នក​ប្រើប្រាស់​ផ្លូវ និង​សហគមន៍​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​ដែរ​។

ក្នុង​សេចក្ដី​ប្រកាស​នោះ​បញ្ជាក់​ថា៖ «តាមរយៈ​ការ​កែ​លម្អ​ស្ថានភាព​ផ្លូវ និង​ប្រព័ន្ធ​ឡូហ្ស៊ីស្ទិក, កម្មវិធី​ CRCI មាន​គោលបំណង​គាំទ្រ​ដល់​ការ​បង្កើត​ការងារ, ពង្រីក​លទ្ធភាព​រក​បាន​ទី​ផ្សារ និង​សេវាកម្ម និង​ជំរុញ​ការ​វិនិយោគ​ឯកជន​ក្នុង​វិស័យ​ដូចជា ឡូហ្ស៊ីស្ទិក កសិឧស្សាហកម្ម សេវាកម្ម​ដឹកជញ្ជូន និង​ទេសចរណ៍»។

​អនុប្រធាន​ធនាគារ​ពិភព​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Carlos Felipe Jaramillo បាន​លើក​ឡើង​ថា​ធនាគារ​ពិភព​លោក​ប្ដេជ្ញា​ចិត្ត​គាំទ្រ​កម្ពុជា​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​ចាំ​បាច់​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាបន្ន និង​ការងារ​ដែល​មាន​គុណភាព។

ដោយឡែក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​លោក ប៉េង ពោធិ៍នា ក៏​បាន​លើក​ឡើង​ផងដែរ​ថា​តាមរយៈ​ជំនួយ​នេះ វា​ក៏​នឹង​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​តាម​បណ្ដាយ​ផ្នែក​ខ្លះ​នៃ​ហាយ​វ៉េអាស៊ី២១ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ការ​តភ្ជាប់​ក្នុង​ប្រទេស​ល្អ​ប្រសើរ​ទេ តែ​ថែម​ទាំង​បង្កើន​ប្រសិទ្ធ​ផល​នៃ​ផ្នែក​ដឹក​ជញ្ជូន ការស្ដុកទុក កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​អនុញ្ញាត​ឱ្យ​សហគមន៍ កសិករ និង​អ្នក​ជួញដូរ​ អាច​ចូល​ទៅ​ទីផ្សារ​បាន​កាន់​តែ​ងាយ​ស្រួល​​ទាំង​ក្នុង​ស្រុក និង​ឆ្លង​ព្រំដែន​ផង​ដែរ​។

អាស៊ីហាយវ៉២១ គឺ​ជា​ផ្លូវ​តភ្ជាប់​ពី​កើត​ទៅ​លិច​រវាង​កម្ពជា និង​វៀតណាម ហើយ​ភ្ជាប់​ខេត្ត​ភាគ​ឦសាន​នៃ​កម្ពុជា​ទី​ទីផ្សារ​ក្នុង​ស្រុក និង​ផ្លូវ​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ដំណាក់កាល​ទី១​នៃ​កម្មវិធី​នេះ និង​ផ្ដោត​លើ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រវែង​២៤៧ ​គីឡូម៉ែត្រ ជាមួយ​សកម្មភាព​ជាមួលដ្ឋាន​មួយ​ចំនួន​ ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ការ​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម។ ដំណាក់កាលទី២​នឹង​បញ្ចប់​ការ​កែ​លម្អ​ផ្លូវ​នៃ​ផ្នែក​សេសសល់​ប្រវែង​ ១៤៥ ​គីឡូម៉ែត្រ ពង្រីក​ការ​គាំទ្រ​ការ​សម្រួល​ពាណិជ្ជកម្ម និង​បង្កើន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ស្រុក​តាមរយៈ​ការ​កែ​លម្អ​ផ្លូវ​ជនបទ៕

​អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

The post ធនាគារ​ពិភព​លោក​អនុម័ត​លុយ​៣០០លានដុល្លារ​ដល់​កម្ពុជា​សម្រាប់​កែ​លម្អ​ស្ថានភាព​ផ្លូវ​ appeared first on Kampuchea Thmey Daily.

ធនាគារ​ពិភពលោក​៖ កម្ពុជា និង​វៀតណាម ជា​ប្រទេស​លេចធ្លោ​ជាង​គេ​ក្នុង​តំបន់​លើ​ការ​រីកចម្រើន​ផ្នែក​រោងចក្រ
​​ប្រទេស​កម្ពុជា និង​វៀតណាម ជា​ប្រទេស​២គត់​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​ការ​កើន​ឡើង​ច្រើន​នៃ​ចំណែក​វិស័យ​កម្មន្តសាល​ក្នុង​សេដ្ឋកិច្ច​នៅ​​រយៈពេល​២ទស្សវត្ស​ចុង​ក្រោយ​ នេះ​បើតាម​តាម​របាយការណ៍​របស់​ធនាគារពិភព​លោក​ចេញ​ផ្សាយ​ក្នុង​ខែ​មេសានេះ។ ​ធនាគារ​ពិភពលោក​ក៏​ទស្សន៍ទាយ​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​នេះ​ក្នុង​ឆ្នាំ​២០២៦ និង​២០២៧ គឺ​មាន​ភាព​វិជ្ជមាន​ផង​ដែរ​។

ក្នុង​របាយការណ៍​ដែល​ចេញ​នៅ​ខែ​មេសា ឆ្នាំ​២០២៦​នេះ ដែល​មាន​ចំណង​ជើង​ថា East Asia & Pacific Economic Update Industrial in the Digital Age (បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក គោលនយោបាយ​ឧស្សាហកម្ម​ក្នុង​យុគសម័យ​ឌីជីថល) ធនាគារ​ពិភព​លោក​បាន​កត់​សម្គាល់​ថា​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​បណ្ដា​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក​ កំពុង​ជួប​ប្រទេស​នូវ​ការ​ថយ​ចុះ​នៃ​ចំណែក​នៃ​​វិស័យ​ឧស្សាហកម្ម​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ខ្លួន​ លើកលែង​តែ​កម្ពុជា និង​វៀតណាម។

ក្នុង​របាយការណ៍​នោះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​នេះ​មាន​កំណើន​នោះ​គឺ​ដោយ​សារ​កម្ពុជា និង​វៀតណាម​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សាកល ដែល​នៅ​តែ​រក្សា​បាន​នូវ​អត្ថប្រយោជន៍​ខ្ពស់​ក្នុង​វិស័យ​វាយនភណ្ឌ និង​កាត់ដេរ ហើយ​លើស​ពី​នេះ​ការ​ហូរ​ចូល​នៃ​ទំនិញ​ពាក់កណ្ដាល​សម្រាប់​ពី​ប្រទេស​ចិន​ដើម្បី​យក​ផលិត​បន្ត​នៅ​ក្នុង​ស្រុក​ក៏​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ផង​ដែរ​។

​​​ទោះ​ជា​យ៉ាង​ណា​ធនាគារ​នេះ​ក៏​បាន​ព្រមាន​ពី​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ​ដែល​អាច​ប៉ះពាល់​ដល់​កំណើន​នេះ​គឺ​ការ​ប្រែប្រួល​នៃ​គោលនយោបាយ​ពន្ធ និង​ការ​ដំឡើង​ពន្ធ​ពី​បណ្ដា​ប្រទេស​ធំៗ។ បន្ថែម​លើ​នេះ​កម្ពុជា​ត្រូវ​ចាំបាច់​វិនិយោគ​បន្ថែម​លើ​វិស័យ​ថាមពល និង​ដឹកជញ្ជូន ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម និង​ការ​ពង្រឹង​ជំនាញ​ផ្នែក​ឌីជីថល​ដល់​កម្លាំង​ពលកម្ម​ផង​ដែរ​។

​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​នេះ​ក៏​បាន​ទស្សន៍ទាយ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦​ដែល​មាន​កំណើន ៣.៩ ខណៈ​ឆ្នាំ​២០២៧ មាន​កំណើត​៤.៩ ភាគរយ ដែល​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ដោយ​សារ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ភាព​រឹង​មាំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​របស់​ប្រទេស​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

The post ធនាគារ​ពិភពលោក​៖ កម្ពុជា និង​វៀតណាម ជា​ប្រទេស​លេចធ្លោ​ជាង​គេ​ក្នុង​តំបន់​លើ​ការ​រីកចម្រើន​ផ្នែក​រោងចក្រ appeared first on Kampuchea Thmey Daily.

ធនាគារ​ពិភពលោក ​គ្រោង​ផ្ដល់​កម្ចី​ ២៦០ ​លានដុល្លារ ​ដល់​កម្ពុជា​
ធនាគារពិភពលោក ​(WB) គ្រោងចុះកិច្ចព្រមព្រៀងផ្ដល់​ហិរញ្ញប្បទានក្នុងទំហំ ២៦០ ​លានដុល្លារ ​ដល់​កម្ពុជា ​នៅឆ្នាំ ២០២៦ ខាងមុខនេះ ​ហើយ​គ្រោង​បង្កើន​ទំហំនេះ បន្ថែម​ទៀត​។​

ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន ​​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានវាយតម្លៃខ្ពស់​ចំពោះ​ភាព​ជាដៃគូ​រវាងរាជរដ្ឋាភិបាល​ និងធនាគារពិភពលោក សម្រាប់ការបន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់កម្ពុជា ដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យ​ថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការកែទម្រង់ជារចនា​សម្ព័ន្ធ​តាមរយៈ​កម្មវិធីអភិវឌ្ឍន៍​គោល​នយោបាយ ដើម្បីពង្រឹងភាពធន់, ជំរុញការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំ​ដៅ​ជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់ តែលឿនរហ័ស។​

​លោក​ឧបនាយករដ្ឋមន្ត្រី ​បានលើកឡើង​នៅក្នុងជំនួប ​ពិភាក្សាការងារជាមួយ​លោកស្រី ម៉ារីយ៉ាម សឺរម៉ែន (Mariam J. Sherman) នាយកគ្រប់គ្រងធនាគារពិភពលោក​ប្រចាំកម្ពុជា ឡាវ វៀតណាម​នៅ​ព្រឹក​ថ្ងៃទី ០២ ​ខែធ្នូ ឆ្នាំ ២០២៥។

​លោកស្រី ម៉ារីយ៉ាម សឺរមែន បានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្ត​កិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅ​សម្រេចតាមចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ច សហប្រតិបត្តិការភាពជាដៃគូ រវាងរាជរដ្ឋាភិបាល​កម្ពុជា​ជាមួយធនាគារពិភពលោក ឆ្នាំ២០២៥-២០២៩។

​លោកស្រីក៏បានរាយការណ៍អំពីការវិភាគថ្មី ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណង​ពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមក ក៏ដូចជា វាយតម្លៃអំពីកំណើន និងការងារ​របស់​ប្រទេសជាសមាជិក រួមទាំងកម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការដាក់​ចេញវិធាន​ការអន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍​ដ៏ចម្បងរបស់ធនាគារពិភពលោក។

​ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជា គោលនយោបាយពន្ធគយបដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ, អគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យគន្លឹះដូចជា៖ ១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាព ក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ, ២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលាក្នុងពេលមានវិបត្តិ ជាពិសេស បន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យថាមពល ៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការអភិវឌ្ឍមនុស្ស៕

The post ធនាគារ​ពិភពលោក ​គ្រោង​ផ្ដល់​កម្ចី​ ២៦០ ​លានដុល្លារ ​ដល់​កម្ពុជា​ appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល និងធនាគារពិភពលោក ប្ដេជ្ញារួមគ្នាលើកកម្ពស់គុណភាព​សេវាសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ
ក្រសួងសុខាភិបាល និង​ធនាគារ​ពិភពលោក បាន​ប្ដេជ្ញា​រួមគ្នា​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ ដើម្បី​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ សំដៅ​ឈាន​ទៅរក​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល។

ការប្តេជ្ញា​រួមគ្នា​នេះ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បានទទួល​ជួប​លោកស្រី Mariam Sherman នាយក​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នៃ​ធនាគារ​ពិភពលោក និង​ក្រុមការងារ​ កាលពី​ថ្ងៃទី​ ១៣ ​វិច្ឆិកា​ ដើម្បី​ពិភាក្សា​អំពី​ផែនការ​គ្របដណ្តប់​សុខភាព​ជា​សកល ការបណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ អាហារូបត្ថម្ភ សុខភាព​មាតា ​និង​ទារក និង​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​បន្ត។

លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់ ធនាគារពិភពលោក ដែល​បាន​សហការ​គាំទ្រ​ក្រសួងសុខាភិបាល​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ ក្នុង​ការងារ​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ជាពិសេស​ចំពោះ​គម្រោង​អាហារូបត្ថម្ភ គម្រោង​ពង្រឹង​ប្រព័ន្ធ​អប់រំ​មុនពេល​បម្រើ​ការងារ​សម្រាប់​មន្ត្រី​សុខាភិបាល គម្រោង​លើកកម្ពស់​សមធម៌​សុខភាព និង​គុណភាព ដំណាក់កាល​ទី​ ២ និង​គម្រោង​ឆ្លើយតប​គ្រោះអាសន្ន​កូ​វីដ​-១៩។

លោកស្រី Mariam Sherman បានលើកឡើង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការគាំទ្រ​របស់​ធនាគារ​ពិភពលោក បាន​ចូលរួមចំណែក​ក្នុង​វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​បានការ​គ្របដណ្តប់​សុខភាព​ជាស​កល (UHC) ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​សុខភាព​ប្រជាជន និង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ធនាគារ​ពិភពលោក និង​ក្រសួងសុខាភិបាល។

ពាក់ព័ន្ធ​ក្នុងជំនួប​នេះដែរ លោកស្រី​ បាន​បន្ថែមថា កិច្ចប្រជុំ​នេះ​បាន​ផ្តោតលើ​អាទិភាព​សំខាន់ៗ របស់ ក្រសួងសុខាភិបាល និង​ចំណុច​បន្ស៊ី​គ្នា​ដែល​អាច​ទទួល​បានការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ រួមទាំង​ធនាគារពិភពលោក ​និង​ពិភាក្សា​អំពី​លទ្ធផល​ការងារ កត្តា​ប្រឈម និង​ដំណោះស្រាយ​ចំពោះ គម្រោង​ដែល​នឹងត្រូវ​បានបញ្ចប់​មាន​ជាអាទិ៍ គម្រោង​អាហារូបត្ថម្ភ គម្រោង​ពង្រឹង​ប្រព័ន្ធ​អប់រំ​មុន​ពេល​បម្រើ​ការងារ​សម្រាប់​មន្ត្រី​សុខាភិបាល និង​គម្រោង​លើកកម្ពស់​សមធម៌​សុខភាព និង​គុណភាព ដំណាក់កាល​ទី ២។

លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ការគាំទ្រ​របស់​ធនាគារ​ពិភពលោក និង​បាន​សំណូមពរ ឱ្យ​អ្នកជំនាញការ និង​អ្នកបច្ចេកទេស​របស់​ធនាគារ​ពិភពលោក សហការ និង​បន្ត​ពិភាក្សា​ឱ្យបាន​ជិតស្និទ្ធ​ជាមួយនឹង​គណៈ​គ្រប់គ្រង​គម្រោង​នីមួយៗ ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រសិទ្ធភាព និង​ធ្វើយ៉ាងណាដើម្បីឱ្យ​សម្រេចបាន​នូវ​សូចនាករដែល​បាន​កែសម្រួល។

ជាងនេះទៅទៀត លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បាន​ផ្តោត​សំខាន់​ថា គម្រោង​ខាងលើ ពិត​ជាមាន​សារៈសំខាន់​ក្រៃលែង ដើម្បី​ចូលរួមចំណែកក្នុងការ​សម្រេច​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ក៏ដូចជា​ចំណុច​ជា​អាទិភាព​សុខាភិបាល ដើម្បី​ឈានទៅរក​ការសម្រេចបាន​នូវ​ការ​គ្របដណ្ដប់​សុខភាព​ជា​សកល ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​បញ្ចកោណ នៃ​រាជរដ្ឋាភិបាល​កម្ពុជា៕

អត្ថបទ ៖ សំអឿន

The post ក្រសួងសុខាភិបាល និងធនាគារពិភពលោក ប្ដេជ្ញារួមគ្នាលើកកម្ពស់គុណភាព​សេវាសុខាភិបាលនៅកម្ពុជាកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.

WB ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៤,៨ % ឆ្នាំនេះ
ធនាគារពិភពលោក (WB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិន​សម្រាប់ឆ្នាំ ២០២៥ ដល់ ៤,៨ ភាគរយ ប៉ុន្តែបាន​ព្រមាន​ពីសន្ទុះយឺតយ៉ាវឆ្នាំ​បន្ទាប់ ​ដោយសារតែកម្សោយទំនុកចិត្តអ្នកប្រើប្រាស់ ​អាជីវកម្ម និងការបញ្ជាទិញថ្មីៗ។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​ធនាគារបាន​និយាយក្នុង​របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក​ ដែលចេញផ្សាយនៅ​ថ្ងៃអង្គារ​នេះថា​ សេដ្ឋកិច្ចចិនរំពឹងថានឹង​កើនឡើង ៤,៨ ឆ្នាំនេះ និង ៤,២ ភាគរយ នៅឆ្នាំក្រោយ​ ធៀប​នឹង​ការព្យាករចាស់ ៤ ភាគរយ សម្រាប់ទាំងឆ្នាំនេះ និងឆ្នាំក្រោយ និងកំណើន ៥ ភាគរយ កាលពីឆ្នាំមុន។

​សេដ្ឋវិទូរបស់ធនាគារ បាន​និយាយក្នុងរបាយការណ៍ដដែលថា៖ «កំណើននៅ​ចិន ដែលជាប្រទេសមាន​សេដ្ឋកិច្ចធំជាងគេក្នុងតំបន់ រំពឹង​ថានឹងធ្លាក់ចុះ​» ដោយសារតែ​​ការធ្លាក់ចុះ​កំណើន​នៃការនាំចេញ និង​ការចំណាយរបស់រដ្ឋាភិបាល  ​ដោយសារ​បំណុលសាធារណៈកើនឡើង ​គួបផ្សំនឹង​បញ្ហារយៈពេលវែងដែលមាន​ស្រាប់។

WB បាន​រំពឹងផងដែរថា សេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹង​កើនឡើងត្រឹម ៤,៤ ភាគរយ ក្នុងឆ្នាំ ២០២៥ ដោយ​កើនឡើង ០,២ ភាគរយ ធៀប​នឹង​ការព្យាករកាលពីលើកមុន ​ខណៈរក្សាការព្យាករកំណើន ៤,៥ ភាគរយ សម្រាប់ឆ្នាំ ២០២៦។

គួរគូសបញ្ជាក់ថា កំណើន​សេដ្ឋកិច្ច​សកល​បាន​ស្ថិត​ក្រោម​សម្ពាធ​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​​គោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងភាពបន្តតានតឹងនៃជម្លោះភូមិសាស្រ្តនយោបាយ​។ អាស៊ី ដែលពឹងផ្អែកខ្លាំងលើការនាំចេញ រងគ្រោះខ្លាំងដោយពន្ធខ្ពស់របស់សហរដ្ឋអាមេរិក។ ​

ឥឡូវនេះ ក្រុមអ្នកវិភាគរំពឹងថា ចិនអាច​​នឹងបញ្ចេញវិធាន​ការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បី​គាំទ្រដល់គោលដៅកំណើនប្រចាំឆ្នាំរបស់រដ្ឋាភិបាល «ប្រហែល ៥ ភាគរយ»។

ជុំវិញបញ្ហា​នេះផងដែរ ធនាគារពិភពលោក បានជំរុញឱ្យប្រទេសនានាបន្តផ្តោតលើការរំពឹងទុកផ្នែកសេដ្ឋកិច្ច​រយៈពេលវែង ដោយនិយាយថា ការជំរុញកំណើនរយៈពេលខ្លីតាមរយៈវិធានការសារពើពន្ធអាចផ្តល់នូវអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍យូរអង្វែងតិចជាងកំណែទម្រង់ក្នុងស្រុកដ៏ស៊ីជម្រៅ៕

The post WB ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៤,៨ % ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ក្រសួងសុខាភិបាល៖ ធនាគារពិភពលោក ប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង
ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Juan Pablo នាយកសកលផ្នែកសុខភាព នៃធនាគារពិភពលោក និងជានាយកផ្នែកហិញ្ញវត្ថុសកល សម្រាប់ស្រ្តី កុមារ និងយុវវ័យប្រចាំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ពិភពលោក ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាកន្លងមក ជាពិសេសកម្មវិធីលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល កម្មវិធីអាហរូបត្ថម្ភ ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង និងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងការបណ្តុះបណ្តាលមុនពេលបំពេញការងារ។

ចំណែកលោកវេជ្ជបណ្ឌិត Juan Pablo បានសម្តែងនូវការកោតសរសើរដល់កម្ពុជា ដែលតែងតែសហការយ៉ាងជិតស្និទ្ធ និងគាំទ្រធនាគារពិភពលោក ក្នុងការជំរុញលើកកម្ពស់សេវាសុខាភិបាលកម្ពុជា ព្រមទាំងប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា៕

The post ក្រសួងសុខាភិបាល៖ ធនាគារពិភពលោក ប្តេជ្ញាបន្តឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែប្រសើរឡើង appeared first on Kampuchea Thmey Daily.