ព័ត៌មានអន្ដរជាតិ
WB ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចចិនដល់ ៤,៨ % ឆ្នាំនេះ
ធនាគារពិភពលោក (WB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ ២០២៥ ដល់ ៤,៨ ភាគរយ ប៉ុន្តែបានព្រមានពីសន្ទុះយឺតយ៉ាវឆ្នាំបន្ទាប់ ដោយសារតែកម្សោយទំនុកចិត្តអ្នកប្រើប្រាស់ អាជីវកម្ម និងការបញ្ជាទិញថ្មីៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ធនាគារបាននិយាយក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលចេញផ្សាយនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចចិនរំពឹងថានឹងកើនឡើង ៤,៨ ឆ្នាំនេះ និង ៤,២ ភាគរយ នៅឆ្នាំក្រោយ ធៀបនឹងការព្យាករចាស់ ៤ ភាគរយ សម្រាប់ទាំងឆ្នាំនេះ និងឆ្នាំក្រោយ និងកំណើន ៥ ភាគរយ កាលពីឆ្នាំមុន។
សេដ្ឋវិទូរបស់ធនាគារ បាននិយាយក្នុងរបាយការណ៍ដដែលថា៖ «កំណើននៅចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ រំពឹងថានឹងធ្លាក់ចុះ» ដោយសារតែការធ្លាក់ចុះកំណើននៃការនាំចេញ និងការចំណាយរបស់រដ្ឋាភិបាល ដោយសារបំណុលសាធារណៈកើនឡើង គួបផ្សំនឹងបញ្ហារយៈពេលវែងដែលមានស្រាប់។
WB បានរំពឹងផងដែរថា សេដ្ឋកិច្ចនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងកើនឡើងត្រឹម ៤,៤ ភាគរយ ក្នុងឆ្នាំ ២០២៥ ដោយកើនឡើង ០,២ ភាគរយ ធៀបនឹងការព្យាករកាលពីលើកមុន ខណៈរក្សាការព្យាករកំណើន ៤,៥ ភាគរយ សម្រាប់ឆ្នាំ ២០២៦។
គួរគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចសកលបានស្ថិតក្រោមសម្ពាធនៅឆ្នាំនេះ ដោយសារតែគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងភាពបន្តតានតឹងនៃជម្លោះភូមិសាស្រ្តនយោបាយ។ អាស៊ី ដែលពឹងផ្អែកខ្លាំងលើការនាំចេញ រងគ្រោះខ្លាំងដោយពន្ធខ្ពស់របស់សហរដ្ឋអាមេរិក។
ឥឡូវនេះ ក្រុមអ្នកវិភាគរំពឹងថា ចិនអាចនឹងបញ្ចេញវិធានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីគាំទ្រដល់គោលដៅកំណើនប្រចាំឆ្នាំរបស់រដ្ឋាភិបាល «ប្រហែល ៥ ភាគរយ»។
ជុំវិញបញ្ហានេះផងដែរ ធនាគារពិភពលោក បានជំរុញឱ្យប្រទេសនានាបន្តផ្តោតលើការរំពឹងទុកផ្នែកសេដ្ឋកិច្ចរយៈពេលវែង ដោយនិយាយថា ការជំរុញកំណើនរយៈពេលខ្លីតាមរយៈវិធានការសារពើពន្ធអាចផ្តល់នូវអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍យូរអង្វែងតិចជាងកំណែទម្រង់ក្នុងស្រុកដ៏ស៊ីជម្រៅ៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


