Connect with us

ព័ត៌មានជាតិ

ធនាគារ​ពិភព​លោក​អនុម័ត​លុយ​៣០០លានដុល្លារ​ដល់​កម្ពុជា​សម្រាប់​កែ​លម្អ​ស្ថានភាព​ផ្លូវ​

បានផុស

នៅ

​ធនាគារ​ពិភព​លោក​បាន​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​៣០០លានដុល្លារ​អាមេរិក​សម្រាប់​កែ​លម្អ​ស្ថានភាព​ផ្លូវ​ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​។ ថវិកា​នេះ​ត្រូវ​បាន​ផ្ដល់​មក​ជា​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១​និង​ផ្ដល់​មក​កម្ពុជា​មាន​តម្លៃ​១៥០លានដុល្លារ​អាមេរិក សម្រាប់​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រវែង​ ២៤៧​គីឡូម៉ែត្រ ជាមួយ​នឹង​សកម្មភាព​មួយ​ចំនួន​ដើម្បី​ពង្រឹង​សមត្ថភាព​ដឹកជញ្ជូន​ និង​សម្រួល​ដល់​ពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៦ គម្រោង​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង​១,៦លាននាក់ រួម​ទាំង​អ្នក​ប្រើប្រាស់​ផ្លូវ និង​សហគមន៍​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​ដែរ​។

ក្នុង​សេចក្ដី​ប្រកាស​នោះ​បញ្ជាក់​ថា៖ «តាមរយៈ​ការ​កែ​លម្អ​ស្ថានភាព​ផ្លូវ និង​ប្រព័ន្ធ​ឡូហ្ស៊ីស្ទិក, កម្មវិធី​ CRCI មាន​គោលបំណង​គាំទ្រ​ដល់​ការ​បង្កើត​ការងារ, ពង្រីក​លទ្ធភាព​រក​បាន​ទី​ផ្សារ និង​សេវាកម្ម និង​ជំរុញ​ការ​វិនិយោគ​ឯកជន​ក្នុង​វិស័យ​ដូចជា ឡូហ្ស៊ីស្ទិក កសិឧស្សាហកម្ម សេវាកម្ម​ដឹកជញ្ជូន និង​ទេសចរណ៍»

​អនុប្រធាន​ធនាគារ​ពិភព​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Carlos Felipe Jaramillo បាន​លើក​ឡើង​ថា​ធនាគារ​ពិភព​លោក​ប្ដេជ្ញា​ចិត្ត​គាំទ្រ​កម្ពុជា​ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្រព័ន្ធ​ចាំ​បាច់​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាបន្ន និង​ការងារ​ដែល​មាន​គុណភាព។


ដោយឡែក​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​លោក ប៉េង ពោធិ៍នា ក៏​បាន​លើក​ឡើង​ផងដែរ​ថា​តាមរយៈ​ជំនួយ​នេះ វា​ក៏​នឹង​ជួយ​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​តាម​បណ្ដាយ​ផ្នែក​ខ្លះ​នៃ​ហាយ​វ៉េអាស៊ី២១ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ការ​តភ្ជាប់​ក្នុង​ប្រទេស​ល្អ​ប្រសើរ​ទេ តែ​ថែម​ទាំង​បង្កើន​ប្រសិទ្ធ​ផល​នៃ​ផ្នែក​ដឹក​ជញ្ជូន ការស្ដុកទុក កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន និង​អនុញ្ញាត​ឱ្យ​សហគមន៍ កសិករ និង​អ្នក​ជួញដូរ​ អាច​ចូល​ទៅ​ទីផ្សារ​បាន​កាន់​តែ​ងាយ​ស្រួល​​ទាំង​ក្នុង​ស្រុក និង​ឆ្លង​ព្រំដែន​ផង​ដែរ​។

អាស៊ីហាយវ៉២១ គឺ​ជា​ផ្លូវ​តភ្ជាប់​ពី​កើត​ទៅ​លិច​រវាង​កម្ពជា និង​វៀតណាម ហើយ​ភ្ជាប់​ខេត្ត​ភាគ​ឦសាន​នៃ​កម្ពុជា​ទី​ទីផ្សារ​ក្នុង​ស្រុក និង​ផ្លូវ​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ដំណាក់កាល​ទី១​នៃ​កម្មវិធី​នេះ និង​ផ្ដោត​លើ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រវែង​២៤៧ ​គីឡូម៉ែត្រ ជាមួយ​សកម្មភាព​ជាមួលដ្ឋាន​មួយ​ចំនួន​ ដើម្បី​ពង្រឹង​សមត្ថភាព​ស្ថាប័ន​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ការ​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម។ ដំណាក់កាលទី២​នឹង​បញ្ចប់​ការ​កែ​លម្អ​ផ្លូវ​នៃ​ផ្នែក​សេសសល់​ប្រវែង​ ១៤៥ ​គីឡូម៉ែត្រ ពង្រីក​ការ​គាំទ្រ​ការ​សម្រួល​ពាណិជ្ជកម្ម និង​បង្កើន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​មក​ក្នុង​ស្រុក​តាមរយៈ​ការ​កែ​លម្អ​ផ្លូវ​ជនបទ៕


​អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម