ព័ត៌មានជាតិ
ធនាគារពិភពលោក៖ កម្ពុជា និងវៀតណាម ជាប្រទេសលេចធ្លោជាងគេក្នុងតំបន់លើការរីកចម្រើនផ្នែករោងចក្រ
ប្រទេសកម្ពុជា និងវៀតណាម ជាប្រទេស២គត់ក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកដែលមានការកើនឡើងច្រើននៃចំណែកវិស័យកម្មន្តសាលក្នុងសេដ្ឋកិច្ចនៅរយៈពេល២ទស្សវត្សចុងក្រោយ នេះបើតាមតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយក្នុងខែមេសានេះ។ ធនាគារពិភពលោកក៏ទស្សន៍ទាយពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរនេះក្នុងឆ្នាំ២០២៦ និង២០២៧ គឺមានភាពវិជ្ជមានផងដែរ។

ក្នុងរបាយការណ៍ដែលចេញនៅខែមេសា ឆ្នាំ២០២៦នេះ ដែលមានចំណងជើងថា East Asia & Pacific Economic Update Industrial in the Digital Age (បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីខាងកើត និងប៉ាស៊ីហ្វិក គោលនយោបាយឧស្សាហកម្មក្នុងយុគសម័យឌីជីថល) ធនាគារពិភពលោកបានកត់សម្គាល់ថាក្នុងរយៈពេល២០ឆ្នាំចុងក្រោយបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កំពុងជួបប្រទេសនូវការថយចុះនៃចំណែកនៃវិស័យឧស្សាហកម្មក្នុងផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន លើកលែងតែកម្ពុជា និងវៀតណាម។

ក្នុងរបាយការណ៍នោះក៏បានឱ្យដឹងដែរថាមូលហេតុដែលធ្វើឱ្យប្រទេសទាំងពីរនេះមានកំណើននោះគឺដោយសារកម្ពុជា និងវៀតណាមបានផ្សារភ្ជាប់ខ្លួនយ៉ាងជ្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សាកល ដែលនៅតែរក្សាបាននូវអត្ថប្រយោជន៍ខ្ពស់ក្នុងវិស័យវាយនភណ្ឌ និងកាត់ដេរ ហើយលើសពីនេះការហូរចូលនៃទំនិញពាក់កណ្ដាលសម្រាប់ពីប្រទេសចិនដើម្បីយកផលិតបន្តនៅក្នុងស្រុកក៏ជាកត្តាជំរុញដ៏សំខាន់ផងដែរ។
ទោះជាយ៉ាងណាធនាគារនេះក៏បានព្រមានពីហានិភ័យមួយចំនួនផងដែរដែលអាចប៉ះពាល់ដល់កំណើននេះគឺការប្រែប្រួលនៃគោលនយោបាយពន្ធ និងការដំឡើងពន្ធពីបណ្ដាប្រទេសធំៗ។ បន្ថែមលើនេះកម្ពុជាត្រូវចាំបាច់វិនិយោគបន្ថែមលើវិស័យថាមពល និងដឹកជញ្ជូន ដើម្បីកាត់បន្ថយថ្លៃដើម និងការពង្រឹងជំនាញផ្នែកឌីជីថលដល់កម្លាំងពលកម្មផងដែរ។

របាយការណ៍របស់ធនាគារពិភពលោកនេះក៏បានទស្សន៍ទាយពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ដែលមានកំណើន ៣.៩ ខណៈឆ្នាំ២០២៧ មានកំណើត៤.៩ ភាគរយ ដែលកំណើននេះត្រូវបានប៉ាន់ស្មានដោយសារងើបឡើងវិញនៃវិស័យទេសចរណ៍ និងភាពរឹងមាំនៃការនាំចេញផលិតផលឧស្សាហកម្មរបស់ប្រទេស៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


