Connect with us

សេដ្ឋកិច្ច

ធនាគារ​ពិភពលោក ​គ្រោង​ផ្ដល់​កម្ចី​ ២៦០ ​លានដុល្លារ ​ដល់​កម្ពុជា​

បានផុស

នៅ

ធនាគារពិភពលោក ​(WB) គ្រោងចុះកិច្ចព្រមព្រៀងផ្ដល់​ហិរញ្ញប្បទានក្នុងទំហំ ២៦០ ​លានដុល្លារ ​ដល់​កម្ពុជា ​នៅឆ្នាំ ២០២៦ ខាងមុខនេះ ​ហើយ​គ្រោង​បង្កើន​ទំហំនេះ បន្ថែម​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី ​អូន ព័ន្ធមុនីរ័ត្ន ​​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានវាយតម្លៃខ្ពស់​ចំពោះ​ភាព​ជាដៃគូ​រវាងរាជរដ្ឋាភិបាល​ និងធនាគារពិភពលោក សម្រាប់ការបន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់កម្ពុជា ដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យ​ថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការកែទម្រង់ជារចនា​សម្ព័ន្ធ​តាមរយៈ​កម្មវិធីអភិវឌ្ឍន៍​គោល​នយោបាយ ដើម្បីពង្រឹងភាពធន់, ជំរុញការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំ​ដៅ​ជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់ តែលឿនរហ័ស។​

​លោក​ឧបនាយករដ្ឋមន្ត្រី ​បានលើកឡើង​នៅក្នុងជំនួប ​ពិភាក្សាការងារជាមួយ​លោកស្រី ម៉ារីយ៉ាម សឺរម៉ែន (Mariam J. Sherman) នាយកគ្រប់គ្រងធនាគារពិភពលោក​ប្រចាំកម្ពុជា ឡាវ វៀតណាម​នៅ​ព្រឹក​ថ្ងៃទី ០២ ​ខែធ្នូ ឆ្នាំ ២០២៥។

​លោកស្រី ម៉ារីយ៉ាម សឺរមែន បានរំលេចអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្ត​កិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជា រួមចំណែកក្នុងដំណើរឆ្ពោះទៅ​សម្រេចតាមចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មីនៃកិច្ច សហប្រតិបត្តិការភាពជាដៃគូ រវាងរាជរដ្ឋាភិបាល​កម្ពុជា​ជាមួយធនាគារពិភពលោក ឆ្នាំ២០២៥-២០២៩។

​លោកស្រីក៏បានរាយការណ៍អំពីការវិភាគថ្មី ដែលធនាគារពិភពលោកកំពុងរៀបចំ ក្នុងគោលបំណង​ពិនិត្យលើសមិទ្ធផល សម្រេចបាននាពេលកន្លងមក ក៏ដូចជា វាយតម្លៃអំពីកំណើន និងការងារ​របស់​ប្រទេសជាសមាជិក រួមទាំងកម្ពុជាផង ដើម្បីផ្តល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការដាក់​ចេញវិធាន​ការអន្តរាគមន៍ឱ្យចំគោលដៅ ជំរុញបង្កើតការងារ ដែលជាគោលដៅអភិវឌ្ឍន៍​ដ៏ចម្បងរបស់ធនាគារពិភពលោក។

​ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដូចជា គោលនយោបាយពន្ធគយបដិការ, និងកម្មវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ, អគ្គបណ្ឌិតសភាចារ្យ និងលោកស្រី ម៉ារីយ៉ាម សឺរមែន បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើវិស័យគន្លឹះដូចជា៖ ១. វិស័យហិរញ្ញវត្ថុ ដែលផ្តោតលើការរៀបចំសំណាញ់សុវត្ថិភាព ក្នុងវិស័យហិរញ្ញវត្ថុ និងកម្មវិធីវាយតម្លៃវិស័យហិរញ្ញវត្ថុ, ២. វិស័យគាំពារសង្គម ដែលផ្តោតលើការបន្តពង្រឹងសមត្ថភាពទាំងយន្តការ និងការវិភាជធនធាន ឆ្លើយតបឱ្យបានរហ័សទាន់ពេលវេលាក្នុងពេលមានវិបត្តិ ជាពិសេស បន្តគាំទ្រដល់ជនងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព ក្រោមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, ៣. ការចូលរួមពីវិស័យឯកជននៅកម្ពុជាក្នុងវិស័យថាមពល ៤. ការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការអភិវឌ្ឍមនុស្ស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម