ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) Archives - Kampuchea Thmey Daily

ADB ផ្តល់ហិរញ្ញប្បទាន ២៩,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ និងជំរុញកំណែទម្រង់ស្ថាប័ន
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានចំនួន ២៩,៣ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៥ ព្រមទាំងអនុវត្តកំណែទម្រង់ស្ថាប័នសំខាន់ៗ ដើម្បីជួយតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រឈមនឹងភាពមិនច្បាស់លាស់ និងបម្លែងបញ្ហាប្រឈមទៅជាឱកាស។

ប្រធាន ADB លោក Masato Kanda បាននិយាយថា ការគាំទ្ររបស់ធនាគារនៅឆ្នាំ ២០២៥ បានកើនឡើង ២០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ជាមួយផលរំពឹងទុកនៃការបង្កើតការងារជាង ៣,៣ លានកន្លែង និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៨០ លាននាក់។

ប្រាក់កម្ចី ការផ្តល់ជំនួយឥតសំណង ការវិនិយោគភាគហ៊ុន ការធានា និងជំនួយបច្ចេកទេស បានកើនដល់ ២៩,៣ ពាន់លានដុល្លារ បន្ថែមជាមួយ ១៤,៧ ពាន់លានដុល្លារពីដៃគូ។ ការអភិវឌ្ឍវិស័យឯកជនគឺជាអាទិភាព ដោយមានទឹកប្រាក់ ៥,៥ ពាន់លានដុល្លារ ខណៈពាក់កណ្តាលនៃហិរញ្ញប្បទានសាធារណៈគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់។

តាមតំបន់ ADB បានផ្តល់ ៩,៧ ពាន់លានដុល្លារក្នុងអាស៊ីខាងត្បូង ៩ ពាន់លានដុល្លារក្នុងអាស៊ីអាគ្នេយ៍ ៨,៣ ពាន់លានដុល្លារក្នុងអាស៊ីកណ្តាលខាងលិច ១,៤ ពាន់លានដុល្លារក្នុងអាស៊ីបូព៌ា និង ៦៨០ លានដុល្លារក្នុងប៉ាស៊ីហ្វិក។ វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងគ្រប់គ្រងសាធារណៈ គឺជាវិស័យទទួលបានថវិកាចម្បង។

កំណែទម្រង់ស្ថាប័នសំខាន់ៗរបស់ ADB ក្នុងឆ្នាំ ២០២៥ រួមមាន ការកែប្រែធម្មនុញ្ញ ដើម្បីដកដែនកំណត់ហិរញ្ញប្បទាន និងបង្កើនសមត្ថភាពផ្តល់ហិរញ្ញប្បទាន ៥០ ភាគរយ ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថាមពល ការកែសម្រួលនីតិវិធីលទ្ធកម្ម និងវិធីសាស្រ្តថ្មីក្នុងការគាំទ្រខ្សែច្រវាក់តម្លៃរ៉ែសំខាន់ៗសម្រាប់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល។

The post ADB ផ្តល់ហិរញ្ញប្បទាន ២៩,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ និងជំរុញកំណែទម្រង់ស្ថាប័ន appeared first on Kampuchea Thmey Daily.

ADB៖ ការនាំចេញរបស់កម្ពុជានឹងទទួលរងផលប៉ះពាល់ពីអត្រាពន្ធគយរបស់អាមេរិក
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ​ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជានឹងប៉ះពាល់តិចតួចដល់ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥នេះ​ និងឆ្នាំបន្តបន្ទាប់។

យោងតាមឯកសារស្រាវជ្រាវគោលនយោបាយដែលមានចំណងជើងថា « ផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធគយរបស់របស់សហរដ្ឋអាមេរិកលើប្រទេសកម្ពុជា» ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកានេះ  ​ADB​ បានពិនិត្យលើសក្តានុពលសេដ្ឋកិច្ច និងសង្គម នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា ក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយរំលេចពីភាពធន់ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។

ឯកសារស្រាវជ្រាវនេះត្រូវបានចងក្រងដោយមានការគាំទ្រពី​ វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ ឯកសារនេះពិនិត្យលើករណីកម្រិតពន្ធគយចំនួនបីគឺ ទាប (១០%) មធ្យម (១៩%) និងខ្ពស់ (៣៦%) និងផលប៉ះពាល់របស់វាដល់កំណើនសេដ្ឋកិច្ច ការងារ ភាពក្រីក្រ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃប្រទេសកម្ពុជា។

«ការវិភាគបង្ហាញថាពន្ធគយ ១៩% ជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលសម្រេចបានពីការចរចាទ្វេភាគី ក្នុងខែសីហា ឆ្នាំ២០២៥ នេះ នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។  នេះបើតាម ADB។

ជាមួយគ្នានេះដែរ ​ស​ម្រាបការស្រាវជ្រាវនេះ​ក៏​រំលេចដែរ​ថា ស្ថានភាព​នៅ​តែ​មិន​ច្បាស់លាស់ និង​ផុយស្រួយ។ ពន្ធគយខ្ពស់នឹងពន្យឺតកំណើនសេដ្ឋកិច្ចជិត ១ ភាគរយ ធ្វើឱ្យពលរដ្ឋប្រមាណ ១00 000 អត់ការងារធ្វើ និងបង្កើនអត្រាភាពក្រីក្រលើសពី ១ ភាគរយ ដែលអាចទាញថយក្រោយនូវការវិវត្តថ្មីៗរបស់ប្រទេសក្នុងការកាត់បន្ថយភាពក្រីក្រ។

ឯកសារដដែលនេះរំលេចថា៖«ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាពិសេសសម្រាប់កម្មករក្នុងវិស័យកាត់ដេរ​ និងអេឡិចត្រូនិច ដែលអាចនាំដល់ការផ្លាស់ប្តូរទៅវិស័យដែលមានប្រាក់ចំណូលទាបជាងមុនដូចជាវិស័យកសិកម្ម និងសេវាកម្មទូទៅ»។

សេដ្ឋវិទូ​របស់​​ ADB ប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Milan Thomas ដែលជា​អ្នកដឹកនាំ​ចងក្រងឯកសារស្រាវជ្រាវ​នេះមានប្រសាសន៍ថា «មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល​ និង វិស័យឧស្សាហកម្មកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែ។ ការវិភាគរបស់ពួកគាត់បង្ហាញថា ពន្ធគយខ្ពស់ដែលបានដាក់កាលពីដើមឆ្នាំអាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ ប៉ុន្តែអត្រាពន្ធ ១៩% ក្នុងពេលបច្ចុប្បន្នគឺមិនអីទេ។»

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងវេទិកាសារធារណកន្លងមក បានទទួលស្គាល់ពីបញ្ហាប្រឈម​ ដោយបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើង ៦.០% ក្នុងឆ្នាំ ២០២៤ ប៉ុន្តែគេរំពឹងថា នឹងធ្លាក់ចុះទៅ ៤.៩% ក្នុងឆ្នាំ ២០២៥ ដោយសារប៉ះពាល់ពីអត្រាពន្ធនាំចេញ។ លោកបានថ្លែងថា«រដ្ឋាភិបាលនៅតែប្តេជ្ញាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងការពារប្រជាជនដែលងាយរងគ្រោះ។ ឥឡូវនេះយើងកំពុងស្វែងរកវិធានការហិរញ្ញវត្ថុជាក់លាក់ និងយុទ្ធសាស្ត្រពិពិធកម្មទីផ្សារដើម្បីបន្ថយហានិភ័យដែលបណ្តាលមកពីការប៉ះពាល់ខាងក្រៅ»។

បើតាម ADB ឯកសារស្រាវជ្រាវនេះផ្តល់ជាអនុសាសន៍ថា បើមានស្ថានភាពនៃការដំឡើងពន្ធគយ វិធានការសង្គ្រោះ​     បណ្តោះអាសន្ន រួមមានជំនួយសង្គម សេវាកម្មការងារ និងកម្មវិធីបណ្តុះបណ្តាល អាចត្រូវបានពង្រឹងដើម្បីសម្រួលការប្រែប្រួលទីផ្សារការងារ និងការពារពលរដ្ឋដែលងាយរងគ្រោះ។ ក្នុងរយៈពេលវែងជាងនេះ ការ វិនិយោគដែលកំពុងបន្ត លើសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច តាមរយៈហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និងកំណែទម្រង់អាជីវកម្ម នឹងកសាងភាពធន់របស់កម្ពុជាសម្រាប់វិបត្តិនាពេលអនាគត៕

The post ADB៖ ការនាំចេញរបស់កម្ពុជានឹងទទួលរងផលប៉ះពាល់ពីអត្រាពន្ធគយរបស់អាមេរិក appeared first on Kampuchea Thmey Daily.

ADB ដំឡើងការព្យាករសេដ្ឋកិច្ចវៀតណាមដល់ ៦,៧% ឆ្នាំនេះ ទោះរងហានិភ័យពន្ធ ត្រាំ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​​ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមដល់ ៧,៦ ភាគរយ ឆ្នាំនេះ ធៀប​នឹងការព្យាករចាស់ ៦,៦ ភាគរយ នៅខែមេសា ខណៈបន្តព្រមាន​ពីហានិភ័យនៃពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល​បន្តប៉ះពាល់ដល់ការនាំចេញ។

ក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ប្រចាំខែកញ្ញា ២០២៥ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ADB បាន​ព្យាករកំណើនឆ្នាំនេះ ៦,៧ ភាគរយ នឹង​ឆ្នាំក្រោយត្រឹម ៦ ភាគរយ។  ​

ADB បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «​កំណើន​ការនាំចេញមុនពេលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងគោលនយោបាយ​ជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងឆមាសទី១នៃឆ្នាំ ២០២៥»។

យ៉ាងណាមិញ ធនាគារដដែល​បាន​បន្តថា៖ «កំណើនសេដ្ឋកិច្ចរំពឹងថានឹង​យឺតយ៉ាវក្នុងរយៈពេលប៉ុន្មានខែដែល​នៅសល់ឆ្នាំនេះ ដោយសារតែ​ផល​ប៉ះ​ពាល់​​​ពន្ធ​នាំ​ចូល(របស់អាមេរិក)​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ៧ ខែ​សីហា»។

លោក ត្រាំ បាន​ដាក់ពន្ធ ២០ ភាគរយ លើទំនិញ​វៀតណាម និង ៤០ ភាគរយ លើទំនិញដែលឆ្លងកាត់ពីវៀតណាម ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក។ ADB លើកឡើងថា ពន្ធនេះ បង្កហានិភ័យធ្លាក់ចុះ​សម្រាប់កំណើនរយៈពេលខ្លីខាងមុខ​។ ​ប៉ុន្មានខែដែលនៅសេសសល់ឆ្នាំនេះ ពន្ធនឹងដាក់សម្ពាធលើពាណិជ្ជកម្ម និងការវិនិយោគ ដោយ​ទាមទារ​ឱ្យ​មាន​កំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗ​បន្ទាន់ ដើម្បីជំរុញកំណើនដែលគាំទ្រដោយ​ភាពរឹងមាំនៃតម្រូវការក្នុងស្រុក និង​ការធ្វើពិពិធកម្ម​ទីផ្សារនាំចេញ។ ​

ប្រធាន​ ADB ប្រចាំ​វៀតណាម លោក Shantanu Chakraborty បាន​ថ្លែងថា ​ការធ្វើឱ្យសើរឡើងនៃសម្របសម្រួល​ការចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយរបស់ធនាគារកណ្តាល នឹងជួយទប់ស្កាត់ការពឹងផ្អែកខ្លាំងលើឧបករណ៍រូបិយវត្ថុ និងគាំទ្រដល់ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ។

​ក្នុងរយៈពេលវែង លោក​បន្តយ៉៉ាងដូច្នេះថា៖ «កំណែទម្រង់បទប្បញ្ញត្តិទូលំទូលាយត្រូវតែដោះស្រាយបញ្ហាប្រឈមរចនាសម្ព័ន្ធ ដូចជាការធានាភាពធន់​អាកាសធាតុ ការជំរុញការប្រកួតប្រជែងផ្នែកឯកជន ការលើកកម្ពស់ប្រសិទ្ធភាពនៃសហគ្រាសរដ្ឋ ទំនើបកម្មពន្ធ និងការផ្លាស់ប្តូរឌីជីថល​»៕

The post ADB ដំឡើងការព្យាករសេដ្ឋកិច្ចវៀតណាមដល់ ៦,៧% ឆ្នាំនេះ ទោះរងហានិភ័យពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

ADB កាត់បន្ថយកំណើនសេដ្ឋកិច្ច​​កម្ពុជាមក ៤,៩% សម្រាប់ឆ្នាំ ២០២៥ ដោយសារជម្លោះព្រំដែនជាមួយថៃ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។

យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ ADB ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ ២០២៥  ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញានេះ ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។ ជាមួយគ្នានេះដែរ អតិផរណាឆ្នាំលើឆ្នាំបានធ្លាក់ចុះខ្លាំងពី ៦,០% ក្នុងខែមករា មកត្រឹម ១,៦% ក្នុងខែមិថុនា។ អតិផរណាត្រូវបានរំពឹងថានឹងមានជាមធ្យមប្រម៉ាណ ២,0% ទាំងនៅក្នុង ឆ្នាំ ២០២៥ និង ឆ្នាំ ២០២៦។

នាយិកា ADB ប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា ​សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ លោកស្រីថា ៖«នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។»

បើយោងតាមរបាយការណ៍ដដែល សម្រាប់វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។

ADB ថា៖«ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាមេរិកដោយ សារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ដេរ ត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩% របស់អាមេរិកលើការនាំចូលពីកម្ពុជា»។

សម្រាប់កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងថមថយមកត្រឹម ២,៨% ក្នុងឆ្នាំ ២០២៥ និង ២,៦% ក្នុងឆ្នាំ ២០២៦។ វិស័យទេសចរណ៍បង្ហាញពីការបន្តងើបឡើងវិញនៅក្នុងឆមាសទីមួយឆ្នាំ ២០២៥ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរពីសាធារណៈរដ្ឋប្រជាមានិតចិន។ ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខានដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ និងពេលខាងមុខ។

វិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១% ក្នុងឆ្នាំ ២០២៥ និង ២០២៦ ជំរុញដោយតម្រូវការនាំចេញដែលកំពុងបន្តនិងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបាន ត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១% ឆ្នាំលើឆ្នាំ នៅឆមាសទីមួយឆ្នាំ ២០២៥ ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ៕

The post ADB កាត់បន្ថយកំណើនសេដ្ឋកិច្ច​​កម្ពុជាមក ៤,៩% សម្រាប់ឆ្នាំ ២០២៥ ដោយសារជម្លោះព្រំដែនជាមួយថៃ appeared first on Kampuchea Thmey Daily.

ស្ថាប័នហិរញ្ញវត្ថុចំនួនបីត្រូវបាន ADB ជ្រើសរើសជា​សមាជិក​ដំបូងសម្រាប់កម្មវិធីជំរុញសេវាធនគារអាកាសធាតុ
ស្ថាប័នហិរញ្ញវត្ថុចំនួនបីរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេស​នៃកម្ពុជា​(FTB) ភីអិលស៊ី, និង ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចជ្រើសរើសឱ្យក្លាយជាសមាជិកដំបូង នៃកម្មវិធីជំរុញសេវាធនាគារអាកាសធាតុ (Climate Bank Accelerator ហៅកាត់ CBA) ដែលនេះគឺជាគំនិតផ្តួចផ្តើមដើម្បីការផ្លាស់ប្តូរនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពហិរញ្ញវត្ថុអាកាសធាតុ​ និង និរន្តរភាព នៅក្នុងវិស័យធនាគាររបស់កម្ពុជា។

យោងតាម ADB ដែលបានប្រកាសនៅថ្ងៃទី១៨ ខែសីហា កម្មវិធីនេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាមានភាពពណ៌បៃតង ដែលរួមមាន ការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Roadmap) និងការអនុវត្តវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព (Sustainable Finance Taxonomy) ដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ  មានប្រសាសន៍ថា សាទរស្ថាប័នរបស់លោកត្រូវជ្រើសរើសចូលរួមក្នុងកម្មវិធីនេះ ដែល​ជាស្ថាប័នដំបូង​ សម្រាប់កម្មវិធីជំរុញសេវាធនាគារអាកាសធាតុហើយយើងមានក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយ ADB ដើម្បីដឹកនាំការរីកលូតលាស់នៃគម្រោងអាកាសធាតុ និងហិរញ្ញវត្ថុអាកាសធាតុនៅកម្ពុជា។

លោកបានលើកឡើងថា៖«កម្មវិធីនេះក៏គាំទ្រដល់បេសកកម្មរបស់ អេ អឹម ខេ ក្នុងការជួយអតិថិជនរបស់យើងកាត់បន្ថយ និងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។»

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ FTB  ក៏បានមានប្រសាសន៍ផងដែរថា ​ភាពជាដៃគូយុទ្ធសាស្ត្រនេះជំរុញដំណើររបស់យើងឱ្យក្លាយជាធនាគារបៃតងឈានមុខគេនៅកម្ពុជា តាមរយៈការពង្រឹងការគ្រប់គ្រងហានិភ័យអាកាសធាតុ ការកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលអាចជឿទុកចិត្តបាន និង ពង្រីកដំណោះស្រាយហិរញ្ញប្បទានបៃតងជាក់ស្តែង។

លោកថា៖«ដោយ​ធ្វើការរួមគ្នា យើងអាច​ប្រែក្លាយ​មហិច្ឆតា​អាកាសធាតុ​ ទៅជា​ដំណោះស្រាយ​ដែល​អាច​ធ្វើ​បាន​និង​មានជោគជ័យអាជីវកម្ម ​ដែល​ជំរុញ​កំណើន​ជាមួយនឹង​កាបូន​ទាបនិងភាពធន់​សម្រាប់​កម្ពុជា។»

លោក រ័ត្ន សោភ័ណ ដែលជាប្រធាននាយកប្រតិបត្តិ នៃធនាគារមេយប៊ែង មានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានបៃតងគឺជាចំណុចសំខាន់នៃការប្តេជ្ញាចិត្តប្រកបដោយចីរភាពរបស់ធនាគារលោក។ លោកបានគូសបញ្ជាក់ថា៖«ការចូលរួមក្នុងកម្មវិធីជំរុញសេវាធនាគារអាកាសធាតុរបស់ ADB គឺជាសកម្មភាពយុទ្ធសាស្ត្រដែលលើកកំពស់សមត្ថភាព បង្កើនចំណេះដឹង និងពង្រឹងភាពជាដៃគូរបស់យើង ដើម្បីសម្រេចបាននូវមហិច្ឆតានេះនៅក្នុងប្រទេសកម្ពុជា។ វា​អាច​ឱ្យ​យើង​បញ្ជូន​មូលធន​ទៅ​ក្នុង​គម្រោង​​អាកាសធាតុវិជ្ជមាន គាំទ្រ​ដល់​ការផ្លាស់ប្តូរ​បៃតង​របស់​ប្រទេស និង​បង្កើត​តម្លៃ​រយៈពេល​វែង​សម្រាប់​សហគមន៍ សេដ្ឋកិច្ច និង​បរិស្ថាន​របស់​យើង។»

ជាមួយគ្នានោះដែរ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ADB មានសេចក្តីរីករាយ ក្នុងការចាប់ដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយចំនួនរបស់កម្ពុជា ដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងគាំទ្រការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលមានកាបូនទាប ហើយធន់នឹងអាកាសធាតុ។

លោកស្រីថា៖«ADB សូមថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា សម្រាប់ភាពជាដៃគូ និងការគាំទ្ររបស់ស្ថាប័នទាំងពីរ ហើយយើងត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យនេះ។ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុបៃតង គឺជាគោលបំណងសំខាន់នៃផែនការអភិវឌ្ឍន៍វិស័យឯកជនរបស់ ADB ក្រោមយុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ របស់យើង។»

កម្មវិធី CBA ដែលទើបចាប់ផ្តើមនេះ នឹងឈានចូលដល់ដំណាក់កាលអនុវត្តការប្រឹក្សា ដែលមានគោលបំណងគាំទ្រធនាគារដែលបានជ្រើសរើសទាំងនេះ ដើម្បីពង្រឹងសមត្ថភាពក្នុងការពង្រីកហិរញ្ញវត្ថុអាកាសធាតុ អភិវឌ្ឍផលិតផលហិរញ្ញវត្ថុបៃតងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការអនុវត្តការវាយតម្លៃហានិភ័យអាកាសធាតុ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។  ដើម្បីសម្រេចបានផលជះកាន់តែទូលំទូលាយ កម្មវិធីនេះក៏នឹងរួមបញ្ចូលម៉ូឌុលបណ្តុះបណ្តាលដែលត្រូវបង្កើតរួមគ្នា និងផ្តល់ជូនដល់ធនាគារសមាជិករបស់ ABC សម្រាប់ឆ្នាំ ២០២៥-២០២៦ ដូច្នេះដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរវិស័យ និងការចែករំលែកចំណេះដឹង។  នេះបើយោងតាម ADB៕

The post ស្ថាប័នហិរញ្ញវត្ថុចំនួនបីត្រូវបាន ADB ជ្រើសរើសជា​សមាជិក​ដំបូងសម្រាប់កម្មវិធីជំរុញសេវាធនគារអាកាសធាតុ appeared first on Kampuchea Thmey Daily.

ADB អនុម័តកម្ចី ៥០០ លានដុល្លារ​ ឱ្យ​ឥណ្ឌូណេស៊ី ដើម្បីកែលម្អការប្រមូលពន្ធ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានអនុម័ត​ «ឥណទាន​ផ្អែកលើគោលនយោបាយ» ចំនួន ៥០០ លានដុល្លារ ​ឱ្យ​ឥណ្ឌូណេស៊ី ដើម្បីគាំទ្រ​ផែនការពង្រឹងប្រព័ន្ធប្រមូលពន្ធរបស់​ប្រទេស។

តាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃព្រហស្បតិ៍ ការអនុម័តនេះធ្វើឡើង​ ចំពេលដែលឥណ្ឌូណេស៊ីប្រឈមមុខនឹង​ការលំ​បាក​ក្នុងការសម្រេច​បាន​គោលដៅចំណូលពន្ធប្រចាំឆ្នាំរបស់ខ្លួន គួបផ្សំនឹង​បញ្ហា​មួយចំនួនជុំវិញវេទិកាពន្ធឌីជីថល Coretax ។

នាយក​ ADB ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Jiro Tominaga ​បាន​និយាយថា៖ «តាមរយៈការធ្វើទំនើបកម្មការគ្រប់គ្រងពន្ធដារ​ក្រោម​ការធ្វើ​ឌីជីថលបនីយកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការពន្ធអន្តរជាតិ ឥណ្ឌូណេស៊ីនឹង​កាន់តែប្រសើរឡើងក្នុងការផ្តល់ហិរញ្ញប្បទានដល់​ការអភិវឌ្ឍន៍អទិភាព​របស់ខ្លួន ខណៈ​រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។

ទីក្រុងហ្សាកាតា

គួរគូសបញ្ជាក់ថា ​ឥណទាន​ផ្អែកលើគោលនយោបាយនេះក៏មានគោលបំណង​ធ្វើឱ្យ​ឥណ្ឌូណេស៊ី ​ចុះចំណោម​កិច្ចសហប្រតិបត្តិការពន្ធអន្តរជាតិផងដែរ។ លោក​ Tominaga បាននិយាយថា កម្មវិធីនេះអាចជួយ​ឥណ្ឌូណេស៊ី​គាំទ្រគំនិតផ្តួចផ្តើមជាសកល ក្នុងការធ្វើឱ្យប្រាកដថា សាជីវកម្មពហុជាតិបង់ពន្ធ​របស់ខ្លួន​។

គួរគូសបញ្ជាក់ថា ​ឥណទាន​ ៥០០ លានដុល្លារដដែល ​ជាកម្មវិធីដំបូងក្នុងចំណោមកម្មវិធី​តូចៗចំនួន ៣ ក្រោម​ «កម្មវិធីប្រមូលធនធានក្នុងស្រុក​សម្រាប់ប្រទេសឥណ្ឌូណេស៊ី» របស់ ADB៕

The post ADB អនុម័តកម្ចី ៥០០ លានដុល្លារ​ ឱ្យ​ឥណ្ឌូណេស៊ី ដើម្បីកែលម្អការប្រមូលពន្ធ appeared first on Kampuchea Thmey Daily.

ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានរក្សានូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៥នេះ ក្នុងអត្រា៦,១% ក្នុងឆ្នាំនេះ និង ៦,២% ក្នុងឆ្នាំ ២០២៦  ដែលជំរុញដោយការបន្តកំណើនៃការនាំចេញក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ និងផលិតផលអ្នកដំណើរ ជាពិសេសការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

ប៉ុន្តែស្ថាប័នមានមូលដ្ឋាននៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីនមួយបានព្រមានពីបញ្ហាប្រឈមនៃគោលនយោបាយពន្ធគយបដិការរបស់អាមេរិកដែលអាចបង្កផលរំខាន់ដល់កំណើន។

យោងតាមរបាយការណ៍​ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) របស់ ADB ដែលចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែមេសា នេះ ខ្លួនប៉ាន់ប្រមាណថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងកើនឡើង ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦ បន្ទាប់ពីបានកើនឡើង ៦,0% ក្នុងឆ្នាំ ២០២៤។ ប៉ុន្តែទស្សនវិស័យនេះអាចប្រឈម ហានិភ័យអវិជ្ជមាននៃភាពមិនប្រាកដប្រជាជាសកលមានដូចជា គោលនយោបាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក អស្ថិរភាពនៃវិស័យអចលនទ្រព្យរបស់សាធារណរដ្ឋប្រជាមានិតចិន និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

ការព្យាករនេះត្រូវបានធ្វើឡើងមុនការប្រកាស របបពន្ធគយថ្មីនៃរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា  ហើយការព្យាករជាមូលដ្ឋាននេះគឺឆ្លុះបញ្ចាំងរបបពន្ធដែលបានអនុវត្តត្រឹម ខែមីនា ឆ្នាំ ២០២៥ ប៉ុណ្ណោះ។ ប៉ុន្តែ ADO ខែមេសា ឆ្នាំ ២០២៥ ក៏បានវិភាគអំពីផលប៉ះពាល់លើកំណើននៅទូទាំង អាស៊ី និងប៉ាស៊ីហ្វិក ដែលអាចកើតមានដោយសារការដំឡើងពន្ធគយ។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា៖ «ទស្សនវិស័យសេដ្ឋកិច្ចវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៥ និង ២០២៦ ឆ្លុះបញ្ចាំងពីសក្តានុពលនៃភាពធន់ និងភាពរឹងមាំរបស់ប្រទេស។ ទោះបីជាភាពមិនប្រាកដប្រជា ជាសកលនៅតែបន្តក៏ដោយ ការវិនិយោគជាយុទ្ធសាស្រ្តលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលសាធារណៈ និងការអភិវឌ្ឍមូលធនមនុស្សនឹងមានសារៈសំខាន់ សម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតនូវកម្លាំងជំរុញថ្មីសម្រាប់កំណើនប្រកបដោយនិរន្តរភាព»។

ឆ្លើយតបទៅនឹងការដាក់ពន្ធបដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៤ ខែមេសា ​កម្ពុជាបានដាក់លិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់​បន្ថយ​ការ​យក​ពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥%។ ​

នៅក្នុងលិខិតដែលនោះ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖«ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅ​មានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។

បើតាម  ADB ផលិតផលឧស្សាហកម្មត្រូវបានព្យាករថានឹងកើនឡើង ៩,៣% ក្នុងឆ្នាំ ២០២៥ និង ២០២៦ នាំមុខដោយដំណើរការដ៏រឹងមាំនៃវិស័យកម្មន្តសាលវាយនភ័ណ្ឌ និង វិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងថានឹងបន្តក្នុងអត្រា ៤,៤% បើទោះបីជាសកម្មភាពនៃវិស័យអចលនទ្រព្យនៅទន់ខ្សោយក៏ដោយ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍ត្រូវបានព្យាករថានឹងកើនឡើងក្នុងកម្រិតមធ្យម ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ជាពិសេសពីតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងបន្តកើនឡើង។

របាយការណ៍នេះ ក៏បានរំលេច អន្តរកម្មឌីជីថល ថាជាអាទិភាពគោលនយោបាយគន្លិះដើម្បីជំរុញកំណើនរយៈពេលវែង។ ទោះបីជាអន្តរកម្មឌីជីថល នឹងត្រូវបានជំរុញដោយវិស័យឯកជន អ្នកធ្វើគោល នយោបាយ ត្រូវតែបង្កើតបរិយាកាសដើម្បីគាំទ្រដំណើរការនេះ៕

The post ADB ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៦,១% ក្នុង​​ឆ្នាំនេះ ​ ប៉ុន្តែកំណើននេះប្រឈមនឹងហានិភ័យពន្ធគយអាមេរិក appeared first on Kampuchea Thmey Daily.

ADB ប្តេជ្ញាបន្តជួយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍន៍វិស័យឯកជន
លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២០ ខែមីនា បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តចួលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ​ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។

ការតាំងចិត្តរបស់ថ្នាក់ដឹកនាំនៃធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីឡាប្រទេសហ្វីលីភីន ធ្វើឡើងក្នុងជំនួបផ្លូវការជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាល​ពីថ្ងៃទី២០ ខែមីនានៅវិមានសន្តិភាព។ ភាគីទាំងពីរបានពិភាក្សាគ្នាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱយមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងនិរន្តរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌ និងក៏បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន ដើម្បីបង្កើនលទ្ធភាពទទួលបាន និងសន្តិសុខថាមពល។

លោក Kanda បានមានប្រសាសន៍ថា៖« ខណៈពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។​

សម្ដេចធិបតី ​ហ៊ុន ម៉ាណែតបានសាទរចំពោះការគាំទ្ររបស់ ADB ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការដាក់ចេញនូវគោលដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច, ការបង្កើតការងារ, និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការដាក់ចេញនូវគោលនយោបាយអាទិភាពនានា របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅដល់ការលើកកម្ពស់វិស័យសុខាភិបាល, វិស័យអប់រំ និងឱកាសការងារ ជាដើម។

សម្ដេចបវរធិបតីក៏បានលើកឡើង អំពីការដាក់ចេញនូវវិធានការ និងយន្តការគន្លឹះដើម្បីគាំទ្រទៅដល់សហគមន៍មូលដ្ឋាននៅក្នុងការអភិវឌ្ឍសក្ដានុពលររបស់ខ្លួននៅតាមមូលដ្ឋាន តាមរយៈការដាក់ចេញនូវការគាំទ្រលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពសហគមន៍មូលដ្ឋាន សំដៅធានាដល់ការផ្តល់ផលប្រយោជន៍ផ្ទាល់របស់សហគមន៍។ ​ សម្ដេច​ធិបតីក៏បានលើកទឹកចិត្តដល់ ADB បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីបន្តជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាង ADB និង កម្ពុជា​ ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀតផងដែរ។

​​ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោក Kanda បានលើកឡើងពីការគាំទ្ររបស់ ADB លើកំណែទម្រង់សំខាន់ៗក្រោមយុទ្ធសាស្ត្រជាតិរបស់កម្ពុជា ដែលរួមមាន ការពង្រឹងឧស្សាហកម្មដែលមានតម្លៃខ្ពស់ ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់បរិយាកាសវិនិយោគ និងការពន្លឿនអន្តរកម្មឌីជីថល។

​លោក Kanda ក៏បានជួបជាមួយលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា អំពីការពង្រីកលទ្ធភាពទទួលបានសេវាធនាគារ ការបង្កើនជម្រើសនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងការអនុវត្តគោលនយោបាយដែលជួយសហគមន៍ជនបទ និងអាជីវកម្មបង្កើតថ្មីឱ្យរីកចម្រើន។

គម្រោង ADB មានការកើនឡើងនៅកម្ពុជាដែលមានតម្លៃសរុបប្រមាណ ២,២ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ការសន្យាផ្តល់ហិរញ្ញប្បទានរបស់ ADB សម្រាប់វិស័យសាធារណៈនៅកម្ពុជា មានជាមធ្យមប្រហែល ៣៥០ លានដុល្លារក្នុងមួយឆ្នាំ។ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ ២០២៤-២០២៨ គូសបញ្ជាក់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការអភិវឌ្ឍរបស់ប្រទេស៕

The post ADB ប្តេជ្ញាបន្តជួយធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងអភិវឌ្ឍន៍វិស័យឯកជន appeared first on Kampuchea Thmey Daily.