ព័ត៌មានអន្ដរជាតិ
ADB ដំឡើងការព្យាករសេដ្ឋកិច្ចវៀតណាមដល់ ៦,៧% ឆ្នាំនេះ ទោះរងហានិភ័យពន្ធ ត្រាំ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចវៀតណាមដល់ ៧,៦ ភាគរយ ឆ្នាំនេះ ធៀបនឹងការព្យាករចាស់ ៦,៦ ភាគរយ នៅខែមេសា ខណៈបន្តព្រមានពីហានិភ័យនៃពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបន្តប៉ះពាល់ដល់ការនាំចេញ។

ក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ប្រចាំខែកញ្ញា ២០២៥ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ADB បានព្យាករកំណើនឆ្នាំនេះ ៦,៧ ភាគរយ នឹងឆ្នាំក្រោយត្រឹម ៦ ភាគរយ។
ADB បាននិយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «កំណើនការនាំចេញមុនពេលការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល បានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងឆមាសទី១នៃឆ្នាំ ២០២៥»។
យ៉ាងណាមិញ ធនាគារដដែលបានបន្តថា៖ «កំណើនសេដ្ឋកិច្ចរំពឹងថានឹងយឺតយ៉ាវក្នុងរយៈពេលប៉ុន្មានខែដែលនៅសល់ឆ្នាំនេះ ដោយសារតែផលប៉ះពាល់ពន្ធនាំចូល(របស់អាមេរិក)ដែលបានចូលជាធរមាននៅថ្ងៃទី ៧ ខែសីហា»។

លោក ត្រាំ បានដាក់ពន្ធ ២០ ភាគរយ លើទំនិញវៀតណាម និង ៤០ ភាគរយ លើទំនិញដែលឆ្លងកាត់ពីវៀតណាម ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក។ ADB លើកឡើងថា ពន្ធនេះ បង្កហានិភ័យធ្លាក់ចុះសម្រាប់កំណើនរយៈពេលខ្លីខាងមុខ។ ប៉ុន្មានខែដែលនៅសេសសល់ឆ្នាំនេះ ពន្ធនឹងដាក់សម្ពាធលើពាណិជ្ជកម្ម និងការវិនិយោគ ដោយទាមទារឱ្យមានកំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗបន្ទាន់ ដើម្បីជំរុញកំណើនដែលគាំទ្រដោយភាពរឹងមាំនៃតម្រូវការក្នុងស្រុក និងការធ្វើពិពិធកម្មទីផ្សារនាំចេញ។
ប្រធាន ADB ប្រចាំវៀតណាម លោក Shantanu Chakraborty បានថ្លែងថា ការធ្វើឱ្យសើរឡើងនៃសម្របសម្រួលការចំណាយរបស់រដ្ឋាភិបាល និងគោលនយោបាយរបស់ធនាគារកណ្តាល នឹងជួយទប់ស្កាត់ការពឹងផ្អែកខ្លាំងលើឧបករណ៍រូបិយវត្ថុ និងគាំទ្រដល់ស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ។
ក្នុងរយៈពេលវែង លោកបន្តយ៉៉ាងដូច្នេះថា៖ «កំណែទម្រង់បទប្បញ្ញត្តិទូលំទូលាយត្រូវតែដោះស្រាយបញ្ហាប្រឈមរចនាសម្ព័ន្ធ ដូចជាការធានាភាពធន់អាកាសធាតុ ការជំរុញការប្រកួតប្រជែងផ្នែកឯកជន ការលើកកម្ពស់ប្រសិទ្ធភាពនៃសហគ្រាសរដ្ឋ ទំនើបកម្មពន្ធ និងការផ្លាស់ប្តូរឌីជីថល»៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


