ព័ត៌មានជាតិ
ADB៖ ការនាំចេញរបស់កម្ពុជានឹងទទួលរងផលប៉ះពាល់ពីអត្រាពន្ធគយរបស់អាមេរិក
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជានឹងប៉ះពាល់តិចតួចដល់ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៥នេះ និងឆ្នាំបន្តបន្ទាប់។

យោងតាមឯកសារស្រាវជ្រាវគោលនយោបាយដែលមានចំណងជើងថា « ផលប៉ះពាល់សេដ្ឋកិច្ចនៃពន្ធគយរបស់របស់សហរដ្ឋអាមេរិកលើប្រទេសកម្ពុជា» ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ADB បានពិនិត្យលើសក្តានុពលសេដ្ឋកិច្ច និងសង្គម នៃការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក លើទំនិញនាំចូលពីកម្ពុជា ក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយរំលេចពីភាពធន់ និងភាពងាយរងគ្រោះនៃសេដ្ឋកិច្ចជំរុញដោយការនាំចេញរបស់កម្ពុជា។
ឯកសារស្រាវជ្រាវនេះត្រូវបានចងក្រងដោយមានការគាំទ្រពី វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ ឯកសារនេះពិនិត្យលើករណីកម្រិតពន្ធគយចំនួនបីគឺ ទាប (១០%) មធ្យម (១៩%) និងខ្ពស់ (៣៦%) និងផលប៉ះពាល់របស់វាដល់កំណើនសេដ្ឋកិច្ច ការងារ ភាពក្រីក្រ និងហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៃប្រទេសកម្ពុជា។
«ការវិភាគបង្ហាញថាពន្ធគយ ១៩% ជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលសម្រេចបានពីការចរចាទ្វេភាគី ក្នុងខែសីហា ឆ្នាំ២០២៥ នេះ នឹងមានផលប៉ះពាល់តិចតួចលើប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ»។ នេះបើតាម ADB។

ជាមួយគ្នានេះដែរ សម្រាបការស្រាវជ្រាវនេះក៏រំលេចដែរថា ស្ថានភាពនៅតែមិនច្បាស់លាស់ និងផុយស្រួយ។ ពន្ធគយខ្ពស់នឹងពន្យឺតកំណើនសេដ្ឋកិច្ចជិត ១ ភាគរយ ធ្វើឱ្យពលរដ្ឋប្រមាណ ១00 000 អត់ការងារធ្វើ និងបង្កើនអត្រាភាពក្រីក្រលើសពី ១ ភាគរយ ដែលអាចទាញថយក្រោយនូវការវិវត្តថ្មីៗរបស់ប្រទេសក្នុងការកាត់បន្ថយភាពក្រីក្រ។
ឯកសារដដែលនេះរំលេចថា៖«ផលប៉ះពាល់នឹងធ្ងន់ធ្ងរជាពិសេសសម្រាប់កម្មករក្នុងវិស័យកាត់ដេរ និងអេឡិចត្រូនិច ដែលអាចនាំដល់ការផ្លាស់ប្តូរទៅវិស័យដែលមានប្រាក់ចំណូលទាបជាងមុនដូចជាវិស័យកសិកម្ម និងសេវាកម្មទូទៅ»។
សេដ្ឋវិទូរបស់ ADB ប្រចាំប្រទេសកម្ពុជា លោកបណ្ឌិត Milan Thomas ដែលជាអ្នកដឹកនាំចងក្រងឯកសារស្រាវជ្រាវនេះមានប្រសាសន៍ថា «មន្ត្រីជំនាញរបស់រាជរដ្ឋាភិបាល និង វិស័យឧស្សាហកម្មកំពុងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ក្នុងរយៈពេលជាច្រើនខែ។ ការវិភាគរបស់ពួកគាត់បង្ហាញថា ពន្ធគយខ្ពស់ដែលបានដាក់កាលពីដើមឆ្នាំអាចជាបន្ទុកសេដ្ឋកិច្ចដ៏ធ្ងន់ ប៉ុន្តែអត្រាពន្ធ ១៩% ក្នុងពេលបច្ចុប្បន្នគឺមិនអីទេ។»

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងវេទិកាសារធារណកន្លងមក បានទទួលស្គាល់ពីបញ្ហាប្រឈម ដោយបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើង ៦.០% ក្នុងឆ្នាំ ២០២៤ ប៉ុន្តែគេរំពឹងថា នឹងធ្លាក់ចុះទៅ ៤.៩% ក្នុងឆ្នាំ ២០២៥ ដោយសារប៉ះពាល់ពីអត្រាពន្ធនាំចេញ។ លោកបានថ្លែងថា«រដ្ឋាភិបាលនៅតែប្តេជ្ញាដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងការពារប្រជាជនដែលងាយរងគ្រោះ។ ឥឡូវនេះយើងកំពុងស្វែងរកវិធានការហិរញ្ញវត្ថុជាក់លាក់ និងយុទ្ធសាស្ត្រពិពិធកម្មទីផ្សារដើម្បីបន្ថយហានិភ័យដែលបណ្តាលមកពីការប៉ះពាល់ខាងក្រៅ»។
បើតាម ADB ឯកសារស្រាវជ្រាវនេះផ្តល់ជាអនុសាសន៍ថា បើមានស្ថានភាពនៃការដំឡើងពន្ធគយ វិធានការសង្គ្រោះ បណ្តោះអាសន្ន រួមមានជំនួយសង្គម សេវាកម្មការងារ និងកម្មវិធីបណ្តុះបណ្តាល អាចត្រូវបានពង្រឹងដើម្បីសម្រួលការប្រែប្រួលទីផ្សារការងារ និងការពារពលរដ្ឋដែលងាយរងគ្រោះ។ ក្នុងរយៈពេលវែងជាងនេះ ការ វិនិយោគដែលកំពុងបន្ត លើសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច តាមរយៈហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និងកំណែទម្រង់អាជីវកម្ម នឹងកសាងភាពធន់របស់កម្ពុជាសម្រាប់វិបត្តិនាពេលអនាគត៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


