នយោបាយថៃ Archives - Kampuchea Thmey Daily

មុនការបោះឆ្នោត​ វិស័យឯកជនថៃ​ស្នើឱ្យគណបក្ស​​នយោបាយផ្ដោតលើសេដ្ឋកិច្ច ជាងផលប្រយោជន៍នយោបាយ
វិស័យឯកជនថៃបាន​អំពាវនាវដល់គណបក្សនយោបាយក្នុងស្រុក​ ឱ្យ​ផ្ដល់អទិភាពផ្ដោតលើបញ្ហាសេដ្ឋកិច្ច ជាជាងការគប់គិត​​គ្នាដើម្បីផលប្រយោជន៍នយោបាយ ចំពេលដែលប្រទេសថៃគ្រោងរៀបចំការបោះឆ្នោតថ្នាក់ជាតិ​នៅថ្ងៃទី ៨ កុម្ភៈខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍នេះ។

ការអំពាវនាវដដែល ធ្វើឡើងដោយ​គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB)  ដែលបាន​ព្រមានថា ការជ្រើសរើសក្រុមមេដឹកនាំដោយផ្អែកលើកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយក្នុងរដ្ឋាភិបាលចម្រុះ ជាជាងពឹងផ្អែកលើជំនាញ អាចធ្វើឱ្យសេដ្ឋកិច្ចរបស់​ថៃប្រឈមនឹង​ហានិភ័យ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា​។

លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ និងជាប្រធានកិច្ចប្រជុំ JSCCIB កាលពីថ្ងៃពុធ បាននិយាយថា ​ថៃត្រូវការជាបន្ទាន់នូវ «ក្រុមក្ដីស្រមៃ​សេដ្ឋកិច្ច» ដើម្បីដឹកនាំប្រទេសជាតិឆ្លងកាត់បញ្ហាប្រឈមខាងក្រៅ ដូចជាកំណើន​ជម្លោះភូមិសាស្ត្រនយោបាយ​ សង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយពន្ធគយមិនច្បាស់លាស់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោក  គ្រៀងក្រៃ បាន​បន្តយ៉ាងដូច្នេះថា៖ «ប្រទេសថៃត្រូវការបុគ្គលដែលមានទេពកោសល្យ ដែលអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចលើសពី ២% នៅឆ្នាំនេះ។ រដ្ឋាភិបាលថ្មីមិនគួរជ្រើសរើសរដ្ឋមន្ត្រីដោយផ្អែកលើកូតាគណបក្សនោះទេ»។

JSCCIB ជឿជាក់ថា ការតែងតាំងអ្នកជំនាញដែលមានសមត្ថភាព អាចស្តារទំនុកចិត្តឡើងវិញ​ក្នុងសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ដែលជួយប្រទេសថៃឱ្យយកឈ្នះលើការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។ ក្រុមខាងវិស័យឯកជនដដែល​ បាន​​កត់សម្គាល់ថា អ្នកសង្កេតការណ៍បរទេសបានហៅប្រទេស​ថៃថាថា «មនុស្សឈឺនៅអាស៊ី» ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ការកែទម្រង់ជាបន្ទាន់សម្រាប់សេដ្ឋកិច្ច​។

កន្លងមក ស្ថាប័នជំនាញផ្សេងៗ​បាន​ព្យាករ​ពីការបន្តនូវ​កំណើនសេដ្ឋកិច្ចទន់ខ្សោយរបស់ថៃ។  ​JSCCIB រំពឹងថាផលិតផលក្នុងស្រុកសរុប (GDP) របស់​ថៃ នឹងកើនឡើងត្រឹមតែ ១,៦-២% ​ប៉ុណ្ណោះក្នុងឆ្នាំ ២០២៦​ ខណៈ​ការនាំចេញរំពឹង​នឹងធ្លាក់ចុះដល់ 0,៥-១,៥%​។

មែនទែនទៅ ប្រសិនបើកំណើននៅតែទាបជាង ២% នោះវានឹងក្លាយ​ជាកំណើនសេដ្ឋកិច្ចយឺតយ៉ាវ​បំផុតក្នុងរយៈពេលជិត ៣០​ ឆ្នាំ ដោយមិនរាប់បញ្ចូលរយៈពេលវិបត្តិ​កូវីដ១៩ក្នុងឆ្នាំ ២០២០​។ បច្ចុប្បន្ន ហានិភ័យសកលកំពុងបន្ថែមសម្ពាធ។ វេទិកាសេដ្ឋកិច្ចពិភពលោកបានព្រមានថា កំណើន​ភាពតានតឹងភូមិសាស្ត្រសេដ្ឋកិច្ច​ រួមទាំងជម្លោះពាណិជ្ជកម្ម ការរឹតបន្តឹងការវិនិយោគ និងទណ្ឌកម្មផ្សេងៗ​ កំពុង​បង្កការគំរាមកំហែងដ៏ធំបំផុតដល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល២​ឆ្នាំខាទៅ​មុខ។

JSCCIB បាន​មើលឃើញពីផលប៉ះពាល់នៃពន្ធគយរបស់លោក ត្រាំ រួចបាត់ទៅហើយ។

ដោយ​ឡែក​ ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwattananont ឯណោះវិញ បាននិយាយថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី អាចប៉ះពាល់ដល់សេដ្ឋកិច្ចដោយការបន្ថយល្បឿននៃការចំណាយថវិកា។

លោកបានព្រមានថា ការចំណាយសម្រាប់ឆ្នាំសារពើពន្ធ ២០២៧​ ដែលគ្រោង​ចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ក៏​អាចនឹង​រងការរំខានផងដែរ​។ លោកបន្ត​ថ្លែងយ៉ាងដូច្នេះថា៖ «​​រដ្ឋាភិបាលថ្មីគួរតែចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីប្រមូលផ្តុំក្រុមការងារ និងពន្លឿនការចំណាយថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៦​ ដែលអាចចាក់បញ្ចូលថវិកាចំនួន ១៧០ ​ប៊ីលានបាតទៅក្នុងសេដ្ឋកិច្ច»៕ ​

The post មុនការបោះឆ្នោត​ វិស័យឯកជនថៃ​ស្នើឱ្យគណបក្ស​​នយោបាយផ្ដោតលើសេដ្ឋកិច្ច ជាងផលប្រយោជន៍នយោបាយ appeared first on Kampuchea Thmey Daily.

​​អំណាច​ការទូត​​ចិន​​​​​ បង្ហាញ​ឥទ្ធិពល​ពិត ​​ក្នុងជម្លោះ​​ថៃ​និង​កម្ពុជា​​
ឥទ្ធិពល​​​​​របស់​មហាអំណាច​ចិនបាន​​បង្ហាញ​​​​​​​ភាព​ច្បាស់​លាស់កាន់តែ​ខ្លាំង ​​​ក្នុង​ដំណោះស្រាយ​​​​លើ​ជម្លោះ​​រវាង​​ប្រទេសថៃ​និង​កម្ពុជាដែល​​​​​បាន​ផ្ទុះ​អាវុធ​​​​​​អស់រយៈពេលជាច្រើនខែ​ចុង​ក្រោយ​នេះ ​​​បន្ទាប់ពី​​​​ភាគី​ថៃ​​​មិនអាច​គេចវេស​ក្រៅ​ពី​ការ​​​​បំពេញតាមការសន្យា​របស់ខ្លួន​ក្នុងការ​ដោះលែ​ង​យុទ្ធ​​ជន​​កម្ពុជាទាំង​១៨រូប​​ដែលថៃឃុំខ្លួន​​អស់​រយៈពេល​១៥៥ថ្ងៃ​ឲ្យ​ត្រឡប់មក​កាន់​មាតុ​ប្រទេសវិញ។

​​ការ​ទាមទារ​​​ឲ្យ​​ដោះលែង​​យុទ្ធ​​​ជន​កម្ពុជា​ទាំង​​១៨រូប​នោះ បាន​កើត​ឡើង​​​​​ជាបន្តបន្ទាប់ចាប់​តាំង​ពី​​ថ្ងៃ​ដែល​​​យោធា​ថៃ​បាន​ចាប់​​ដោយ​ខុសច្បាប់​​​កាលថ្ងៃទី​២៩ខែកកក្ដដា ពោល​គឺ​​​ជិត​១០ម៉ោង​ ក្រោយ​​​​ភាគី​ជម្លោះ​​អនុវត្ត​បទ​ឈប់បាញ់​លើក​ទី​១​កាលថ្ងៃទី​​២៨ ដោយ​​ចុះហត្ថលេខា​​ដោយ​​នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ថៃ​នៅទីក្រុង​កូឡាឡាំពូ ដោយ​មាន​​តំណាង​ពី​ប្រទេសចិន និង​សហរដ្ឋអាមេរិក​​ធ្វើជាសាក្សី​។

​​ប៉ុន្តែ​​ការ​ពន្យាពេលម្តងហើយ​ម្តងទៀតរបស់​ភាគី​ថៃ​​​ក្នុងការ​ដោះលែង​​យុទ្ធជន​កម្ពុជា​ទាំង​១៨រូប​នោះ បាន​ធ្វើឲ្យ​អន្តរជាតិ​​ដាក់សម្ពាធ​កាន់តែ​ខ្លាំង​លើ​​ប្រទេសថៃ​​​​ឲ្យ​អនុវត្ត​​កិច្ច​ព្រមព្រៀង​ដែល​ពួក​គេ​បានសន្យា និង​ចុះ​ហត្ថលេខា។ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ចុង​ក្រោយ បាន​ចែង​យ៉ាងច្បាស់​​អំពី​ការដោះលែ​ង​យុទ្ធជន​កម្ពុជា ប៉ុន្តែ​ភាគី​ថៃ​ បាន​​រកលេស​ផ្សេង​​ៗដើម្បី​បង្ក​ការ​ពន្យាពេល​ និង​​រហូត​​​ផ្ទុះ​អាវុធ​ជាថ្មី ដើម្បី​ចង់គេច​វេស​ពីការ​អនុវត្ត​កាតព្វកិច្ច​ដែលខ្លួន​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​​នោះ។​

​​ការ​ផ្ទុះ​អាវុធ​ចុង​ក្រោយ​​ដែលថៃ​បាន​ចាប់ផ្តើម​​​កាលថ្ងៃទី​​៧ខែ​ធ្នូ ដែលរដ្ឋាភិបាល​ថៃ​ជា​​ឯកតោភាគី បាន​យក​មូល​ហេតុ​នៃការ​ជាន់មីន​របស់​ទាហានថៃនិង​​​ចោទ​ប្រកាន់​កម្ពុជា​ថា​ជាអ្នកដាក់​មីនថ្មី​នោះ​​ ត្រូវ​បាន​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក  ដូណាល់ ត្រាំ​ កាលថ្ងៃទី​​១៣ខែធ្នូ បាន​ហៅហេតុការ​ណ៍​​ជាន់​មីនដែលថៃ​អះអាងចោទ​ប្រកាន់​កម្ពុជា​នោះ ថា​​ជា ​«​ឧបទ្ទវហេតុចៃ​ដន្យ​»​ ប៉ុណ្ណោះ​។

​​ចាប់​​​​តាំងពី​​​ប្រធានាធិបតី​ ត្រាំ​ បាន​​អះអាងនោះមក ​រដ្ឋាភិបាល​ថៃ​បាន​បង្ហាញ​ការ​មិនពេញចិត្តជាខ្លាំង និង ប្រកាសលែងស្តាប់​ការ​អំពាវនាវ និង​ការ​ដាក់សម្ពាធ​​ពី​ភាគី​​អន្តរជាតិ​ដើម្បីបញ្ចប់​​ការ​ប្រយុទ្ធ​និង​ងាក​ទៅ​អនុវត្តបទ​ឈប់បាញ់​​  ដោយ​​ភាគី​ថៃ​បង្កើ​ន​ការវាយ​ប្រហារ​កាន់តែ​ខ្លាំង​​ឡើង និង​បង្កើន​ការ​បំផ្លិចបំផ្លាញ​​​​​កាន់តែទូលំទូលាយ​។

ប៉ុន្តែ​ក្រោយសម្ពាធ​កាន់តែ​ខ្លាំងឡើង​ៗ ជាពិសេសចុង​ក្រោយ​ពីភាគី​មហាអំណាច​ចិន​ ទើប​ធ្វើឲ្យ​ថៃ​​​​​យល់​ព្រម​ដោះលែង​យុទ្ធ​ជន​កម្ពុជា​ទាំង​១៨រូប​ជាកិច្ច​ការ​អាទិភាព​បំផុត​ មុន​ឈានទៅ​អនុវត្តពេញលេញ​​នូវ​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​កូឡាឡាំពួ​ដែល​​ខ្លួន​បានចុះ​ហត្ថលេខា​រួច​ហើយ​។ ​

ខណៈដែល​កា​រផ្ទុះ​អាវុធ​​កាន់តែ​ខ្លាំងឡើងៗ​នៅតាមព្រំដែន​រវាងកម្ពុជា និងថៃ ​និង​គ្មាន​ភាគី​ណាមួយ​អន្តរាគមន៍​ធ្វើឲ្យថៃ​ខ្លាច​នោះ ​​​មហាអំណាច​ចិន​ ​​បានសង្កត់ធ្ងន់ថា ខ្លួនមាន «វិធីផ្ទាល់ខ្លួន» ក្នុងការសម្រុះសម្រួលជម្លោះដ៏សាហាវនេះ។

​ឈាន​ទៅដល់​ការ​អនុវត្ត​​​ការ​ដោះលែង​​យុទ្ធ​​ជន​​កម្ពុជា​ទាំង​​១៨រូ​ប​នៅថ្ងៃទី​​៣១ខែ​ធ្នូឆ្នាំ​២០២៥នេះ ​​អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) បាន​ជួប​ប្រជុំ​​​ត្រីភាគី​ចុងក្រោយ​កាលពីថ្ងៃទី ២៩ខែធ្នូ ដើម្បីសម្របសម្រួល​​ភាគីជម្លោះ បន្ទាប់ពី​បេសកជន​ចិន​​ប្រចាំតំបន់អាស៊ី បាន​​បំពេញ​ការ​ទូត​ចរចា​​ (​Shuttle Diplomacy) ​ប៉ុន្មានថ្ងៃ​ដោយ​ជួបផ្ទាល់​​មេដឹកនាំ​​​កម្ពុជា​និងថៃ​។​

ក្រោយ​ការ​ជូប​​​​ចរចាជាមួយបេសក​​ជន​ចិន លោក Deng Xijun ​​​ជំនួ​​ប​ចរចា​​​​លេខាធិការ​ដ្ឋាន​​នៃគណៈកម្មការ​​ព្រំដែនទូទៅ បាន​​កើតឡើង​ភ្លាមៗកាលថ្ងៃទី​២៤​ ដើម្បី​ចរចា​កិច្ច​ព្រមព្រៀងថ្មី​បើក​ផ្លូវ​​​​​​​ឲ្យ​​មានបទ​ឈប់​បាញ់ថ្មី​មួយកាលថ្ងៃទី​​២៧​​ខែធ្នូ ហើយការ​ជួប​ប្រជុំ​​​រដ្ឋមន្ត្រីការបរទេស​ចិន​ ដាច់ដោយឡែក​ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន និង រដ្ឋមន្ត្រី​ការប្រទេសថៃ​ លោក Sihasak Phuangketkeow ធ្វើឡើង​នៅថ្ងៃទី​១៨ខែ​ធ្នូ។

​ភាគី​​ទាំង៣ បានជួបប្រជុំទល់មុខ​គ្នា​នៅថ្ងៃទី​​២៩ខែ​ធ្នូ និង​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​មួយចំនួន​ឈានទៅ​អនុវត្តកិច្ច​ព្រម​​ព្រៀង​​ពេញលេញ​។ ក្រោយ​កិច្ច​​ប្រជុំ​នេះ​ភ្លាម​ ភាគី​ថៃ​​បានចាប់ផ្តើម​អនុវត្ត​​​​​អ្វីដែលខ្លួនបានសន្យា​នៅមុខ​​មហាអំណាចចិន ដោយ​មិន​អាចប្រកែកបាន។

សារ​ព័ត៌មាន Straits Times បាន​លើក​ឡើងថា ទីក្រុងប៉េកាំងហាក់ដូចជាមិនគ្រាន់តែត្រៀមខ្លួនរួចជាស្រេចសម្រាប់ចំណែកនៃ​​​​គុណសម្បត្តិ​ (credits) របស់ខ្លួនក្នុងនាមជាអ្នកបង្កើតសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់អះអាងថា វិធីសាស្រ្តការទូតដ៏រឹងមាំ និងគន្លឹះទាបរបស់ខ្លួនតាមពិត គឺប្រសើរជាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

តាមការចេញផ្សាយ​របស់​សារព័ត៌មាន China Daily រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី​​ បានប្រាប់សមភាគីថៃ លោក Sihasak Phuangketkeow នៅក្នុងកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកមួយកាលពីថ្ងៃទី 28ខែធ្នូ នៅខេត្តយូណាន​ភាគនិរតីនៃប្រទេសចិនថា «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការលើកកម្ពស់សន្តិភាព និងការសន្ទនាមិនដែលដាក់សម្ពាធ​លើអ្នកដទៃ ឬហួសព្រំដែនរបស់ខ្លួនឡើយ»​។

​ភាព​ទន់ភ្លន់​របស់ភាគី​ចិន​នេះ​​ អាចធ្វើ​ឲ្យ​ថៃ​​​គប់ចិត្ត​ក្នុង​របត់នយោបាយ​សកល​ចុង​ក្រោយ​ដែលថៃ​​​មិនអាចគេចវេស​​​​៕​

រ៉ាន់ រើយ

The post ​​អំណាច​ការទូត​​ចិន​​​​​ បង្ហាញ​ឥទ្ធិពល​ពិត ​​ក្នុងជម្លោះ​​ថៃ​និង​កម្ពុជា​​ appeared first on Kampuchea Thmey Daily.

ទេសរដ្ឋមន្ត្រីកម្ពុជាប្រាប់បញ្ញាវ័ន្ត អ្នកជំនួញថៃថា បើចង់រស់នៅមានសន្តិភាព ងាយស្រួលធ្វើធុរកិច្ច ថៃត្រូវរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម យកប្រទេសជិតខាងធ្វើមិត្ត
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រីកែវ រ៉េមី បានប្រាប់បញ្ញាវ័ន្ត ធុរជន អ្នកនយោបាយថៃ ថា បើចង់ឱ្យកម្ពុជា-ថៃ មានសន្តិភាព លែងមានសង្គ្រាម បង្ហូរឈាមគ្នា ងាយស្រួលធ្វើធុរកិច្ច ប្រជាជនមានប្រាក់ចំណូលខ្ពស់ ថៃត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម មិនយកប្រទេសជិតខាងធ្វើជាសត្រូវ ចេះចាប់ដៃរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ទេសរដ្ឋមន្ត្រីកម្ពុជាលើកឡើងដូច្នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃសៅរ៍ទី១៣ ខែធ្នូ នេះ ចាំពេលនយោបាយផ្ទៃក្នុងថៃកំពុងច្របូកច្របល់ ព្រះមហាក្សត្រថៃរំលាយសភា ហើយលោកអនុទីននាយករដ្ឋមន្ត្រីចាំផ្ទះថៃ បន្តយកកម្ពុជាជាសត្រូវ និងថាថៃនឹងបន្តវាយប្រហារបន្តទៀតទាល់តែវិស័យការពារជាតិកម្ពុជាលែងខ្លាំង ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកនិងប្រធានអាស៊ានសម្របសម្រួលឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធក៏ដោយ។

ទេសរដ្ឋមន្ត្រីកែវ រ៉េមី ដែលធ្លាប់ប្រឡូកឆាកនយោបាយកម្ពុជារាប់សិបឆ្នាំប្រាប់ពលរដ្ឋថៃថា សម្ដីរបស់អនុទីនពាក្យសម្តីរបស់អានុទីន ប្រកាសបន្តធ្វើសង្គ្រាមជាមួយកម្ពុជាបែបនេះ បង្ហាញថាអនុទីជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឲ្យតម្លៃទៅលើជីវិតរបស់មនុស្ស ជាពិសេសជីវិតយោធាថៃ ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសម្តីអានុទីនបែបនេះ ថាបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ ដែលនឹងធ្វើប្រជាជននៃប្រទេសកម្ពុជា-ថៃ គ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។

ស្របពេលដែលថៃគ្រោងនឹងបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីនៅខែកុម្ភៈ ឆ្នាំ២០២៦ ទេសរដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅថៃដូច្នេះ   ៖”   ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និង អ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិល្អដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា រួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់”។

យោធាថៃកំពុងតែមានជម្លោះជាមួយប្រទេសជិតខាងជុំទិស ជាពិសេសគឺជាជម្លោះដែលកំពុងក្ដៅគគុកខ្លាំង ព្រោះតែយោធាថៃបើកការវាយប្រហារឈ្លានពានដ៏សាហាវព្រៃផ្សៃមកលើកម្ពុជា។ បញ្ហានេះបានបង្កជាទុក្ខលំបាកដល់ពលរដ្ឋថៃខ្លួនឯងផងនិងធ្ងន់ធ្ងរខ្លាំងបំផុតគឺមកលើពលរដ្ឋកម្ពុជា។

បើតាមការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានជាន់ខ្ពស់ នៃស្ថាប័នព័ត៌មាន Khaosod របស់ថៃ លោក Pravit Rojanaphruk ឱ្យដឹងថា ប្រជាជនថៃមួយចំនួនដែលស្រឡាញ់សន្តិភាព បានអំពាវនាវឱ្យមានការប្រមូលផ្ដុំគ្នានៅបាងកកនាម៉ោង៣រសៀលនេះ ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំរបស់ថៃបញ្ចប់សង្គ្រាមជាមួយកម្ពុជា-ថៃ ជាបន្ទាន់៕

អត្ថបទដោយ ង៉ិល ណារ៉ាត់

The post ទេសរដ្ឋមន្ត្រីកម្ពុជាប្រាប់បញ្ញាវ័ន្ត អ្នកជំនួញថៃថា បើចង់រស់នៅមានសន្តិភាព ងាយស្រួលធ្វើធុរកិច្ច ថៃត្រូវរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម យកប្រទេសជិតខាងធ្វើមិត្ត appeared first on Kampuchea Thmey Daily.

ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ
កាល​ពី​រសៀល​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៥ មេដឹកនាំគណបក្សភឿថៃ លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ បានប្រកាសថា គណបក្សបានជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ​រួច​រាល់​ហើយ ប៉ុន្តែ​បេក្ខជន​នោះ​​មិនមែន​ជា​អ្នក​មក​ពី​ត្រកូលស៊ីណាវ៉ាត្រ​ឡើយ។

លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)

ការ​សម្រេច​ចិត្ត​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​មាន​​អស្ថិរភាព​នយោបាយ​​ដ៏​​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ និង​​ការ​បាត់​បង់​ការ​គាំទ្រ​ជា​សាធារណៈ​សម្រាប់​គណបក្ស​ភឿ​ថៃ​ដែល​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រុម​គ្រួសារ​ស៊ីណាវ៉ាត្រ​​អស់​រយៈពេល​ពីរ​ទសវត្សរ៍កន្លង​មក​នេះ។ មួយ​វិញ​ទៀត យុទ្ធសាស្ត្រថ្មីនេះ ក៏​ត្រូវ​គេ​មើល​ឃើញ​ថា​ជាការប៉ុនប៉ងដើម្បីដោះស្រាយជម្លោះផ្ទៃក្នុងបក្ស ជា​ពិសេស​បន្ទាប់ពីការបណ្តេញលោកស្រី​ ផែថងថាន ចេញពីតំណែងជានាយករដ្ឋមន្ត្រី​កាល​ពី​ខែសីហាឆ្នាំ​២០២៥ ជុំវិញការ​បែកធ្លាយ​កិច្ច​សន្ទនាតាមទូរសព្ទជាមួយសម្ដេច​តេជា ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា។

យ៉ាង​ណា​មិញ លោកស្រី​ ផែថងថាន មិន​ទាន់​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​ឈ្មោះ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថ្មី​​របស់​គណបក្ស​​លោកស្រី​ឡើយ។

សូម​ជម្រាប​ថា នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Anutin Charnvirakul នៃគណបក្ស Bhumjaithai បាន​ដឹកនាំរដ្ឋាភិបាលភាគតិច មុន​ការបោះឆ្នោតថ្មីត្រូវបានប្រារព្ធឡើង។ លោក​ត្រូវបានគេរំពឹងថានឹងរំលាយសភានៅដើមឆ្នាំ​២០២៦ ដោយការបោះឆ្នោតទំនងជានឹងប្រព្រឹត្តទៅនៅខែមីនា ឬខែមេសាឆ្នាំក្រោយ៕

ដោយ៖ ឈាង

The post ផែថងថាន ប្រកាស​ថា ត្រកូល​ស៊ីណាវ៉ាត្រ នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ​ទេ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី​ថៃ Anutin កំណត់​ថ្ងៃ​​រំលាយ​សភា​
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃពុធ​ទី​២៤​ខែ​កញ្ញា​ថា លោកនឹងរំលាយសភានៅចុងខែមករាឆ្នាំ​ក្រោយ ដោយជម្រះផ្លូវសម្រាប់ការបោះឆ្នោតសកល​ជ្រើស​តាំង​​មេ​ដឹក​នាំ​ថ្មី។

លោក Anutin Charnvirakul (រូបថត៖ Reuters)

ខណៈ​សភាត្រូវ​បាន​រំពឹងថានឹងត្រូវរំលាយនៅខែមករាឆ្នាំ​២០២៦ ការបោះឆ្នោតសកលថ្មីទំនងជានឹងធ្វើឡើងនៅចុងខែមីនា ឬដើមខែមេសា ដោយសារការបោះឆ្នោតត្រូវតែកើតឡើងក្នុងរយៈពេល ៤៥​ ទៅ ៦០​ថ្ងៃបន្ទាប់ពីការរំលាយសភា។

លោក Anutin ដែលជាមេដឹកនាំគណបក្ស Bhumjaithai បានក្លាយជានាយករដ្ឋមន្ត្រីទីបីរបស់ប្រទេសថៃចាប់តាំងពីខែសីហាឆ្នាំ​២០២៣ បន្ទាប់ពីបានដកគណបក្សរបស់គាត់ចេញពីក្រុមចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ និងបានឈ្នះការបោះឆ្នោតសភាកាលពីដើមខែកញ្ញា​នេះ។ លោក​បាន​ទទួល​ការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​ ដែល​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​បួន​ខែ​ជា​លក្ខខណ្ឌ​សម្រាប់​ការ​គាំទ្រ​លោក។

ការផ្លាស់ប្តូរជាញឹកញាប់នៅក្នុង​ជួរ​រដ្ឋាភិបាល បានបង្ក​បញ្ហា​ជា​ច្រើន​សម្រាប់​ប្រទេស​ដែល​មាន​​​​​​​​​​​​សេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍​មួយ​នេះ។

Anutin បានទទួលស្គាល់បញ្ហាប្រឈមនៃ​ការ​ស្ដារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ ក្រោម​គំនាប​ពន្ធរបស់សហរដ្ឋអាមេរិក បំណុលគ្រួសារខ្ពស់ និងការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់​ចុះ។ លោក​បាន​គូសបញ្ជាក់​ពី​ផែនការ​​រយៈពេលខ្លី​របស់​រដ្ឋាភិបាល​លោក ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​រស់នៅ និង​ផ្តល់​ការ​គាំទ្រ​ដល់​កសិករ​ដែល​រងគ្រោះ​ដោយ​ការ​ធ្លាក់​ចុះ​តម្លៃ​ដំណាំ៕

ដោយ៖ ឈាង

The post នាយករដ្ឋមន្ត្រី​ថៃ Anutin កំណត់​ថ្ងៃ​​រំលាយ​សភា​ appeared first on Kampuchea Thmey Daily.

ផែថងថាន នឹងបន្តធ្វើជាប្រធានគណបក្សភឿថៃ
លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ នឹងនៅតែជាមេដឹកនាំគណបក្សភឿថៃ បើទោះជាត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃកាល​ពី​ចុងខែសីហាឆ្នាំ២០២៥​ក៏ដោយ។ នេះ​បើយោង​តាម​ការ​ចុះផ្សាយ​របស់​ Bangkok Post នៅថ្ងៃ​ទី១១​ខែ​កញ្ញា។

លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)

បន្ទាប់ពីលោកស្រីត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី ឥឡូវនេះគណបក្សភឿថៃកំពុងរៀបចំខ្លួន​ក្លាយជាគណបក្សប្រឆាំងក្នុងទិដ្ឋភាពនយោបាយថ្មី។

កាលពី​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២៥​ តុលាការធម្មនុញ្ញបានបោះឆ្នោត៦ទល់​នឹង​៣​សំឡេង ដកលោកស្រី ផែថងថាន ចេញពីតួនាទីជានាយករដ្ឋមន្ត្រី។ ការ​សម្រេច​នេះ​ទាក់ទង​នឹង​ការ​លេច​ធ្លាយ​​ការ​ហៅ​ទូរសព្ទ​កាលពី​ខែ​មិថុនា ជាមួយ​​​ប្រធាន​ព្រឹទ្ធសភា​​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​ក្រមសីលធម៌។

មន្ត្រីគណបក្សភឿថៃ បានបញ្ជាក់ថា លោកស្រី​ ផែថងថាន នឹងបន្តដឹកនាំទៀត ដោយ​លើក​ឡើង​​ថា លោកស្រី​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​សមាជិកថ្នាក់​ដឹក​នាំ​​បក្ស​​ឲ្យ​បន្ត​កាន់តំណែង ក្រោយ​សភា​ថៃ​កាលពី​ថ្ងៃទី​៥​ខែកញ្ញា បានជ្រើសរើសលោក Anutin Charnvirakul ដែលជាមេដឹកនាំគណបក្ស Bhumjaithai ជានាយករដ្ឋមន្ត្រីថ្មី។

ជាមួយនឹងរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ភឿថៃបានប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការទទួលតួនាទីជាគណបក្សប្រឆាំងដ៏​ធំ​ជាង​គេ។ លោកស្រី ផែថងថាន បានជំរុញ​ឲ្យ​សមាជិកគណបក្សរបស់ខ្លួន​នៅតែសកម្ម និងចូលរួមក្នុងភារកិច្ចរបស់ពួកគេក្នុងសមាសភាពថ្មីនេះ៕

ដោយ៖ ឈាង

The post ផែថងថាន នឹងបន្តធ្វើជាប្រធានគណបក្សភឿថៃ appeared first on Kampuchea Thmey Daily.

តុលាការ​កំពូល​ថៃ​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ថាក់ស៊ីន ចូល​គុក​វិញ
នា​ថ្ងៃ​អង្គារ​ទី​៩ខែ​កញ្ញា​នេះ តុលាការកំពូលរបស់ប្រទេសថៃបានសម្រេចថា ការស្នាក់នៅរយៈពេល​៦​ខែរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅក្នុងមន្ទីរពេទ្យ​​ឯកជន​​មួយ​កាល​ពី​ឆ្នាំ​២០២៣ មិនអាចរាប់បញ្ចូលក្នុងពន្ធនាគារបានទេ ដោយបញ្ជា​ឲ្យ​គាត់ត្រឡប់ទៅពន្ធនាគារវិញ និងអនុវត្តទោសដែលនៅសល់។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (រូបថត៖ Reuters)

មហាសេដ្ឋីវ័យ​៧៦​ឆ្នាំរូបនេះ បានត្រឡប់មកពីនិរទេសខ្លួនរយៈពេល​១៥​ឆ្នាំកាលពីឆ្នាំមុន ដើម្បីប្រឈមមុខនឹង​ការ​កាត់​ក្ដី​អំពើពុករលួយ និងការរំលោភបំពានលើការចោទប្រកាន់អំណាច។ ដំបូងឡើយ គាត់ត្រូវបានកាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ ដែលក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម១​ឆ្នាំ ដោយការលើកលែងទោសពីព្រះមហាក្សត្រ។ ប៉ុន្តែជំនួស​ឲ្យ​ការស្នាក់នៅក្នុងពន្ធនាគារ លោក ថាក់ស៊ីន ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យVIPរបស់ប៉ូលិស​​យ៉ាងឆាប់រហ័ស ជាកន្លែងដែលគាត់ស្នាក់នៅរយៈពេល៦​ខែមុនពេលត្រូវបានដោះលែង​ឲ្យ​នៅក្រៅឃុំ។

ការ​សម្រេច​នៅ​ថ្ងៃ​នេះ ​គឺ​ជា​បញ្ហា​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​លោក ​ថាក់ស៊ីន។ វាមានន័យថា គាត់នឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារម្តងទៀត ដែលជារឿង​មួយដែលអាចកែប្រែនយោបាយថៃឡើងវិញ។ អ្នករិះគន់បានចោទប្រកាន់គាត់ជាយូរមកហើយថា បានប្រើប្រាស់ទ្រព្យសម្បត្តិ និងឥទ្ធិពលដើម្បីគេចពីការដាក់ទណ្ឌកម្ម ហើយការសម្រេចថ្ងៃនេះត្រូវបានគេមើលឃើញថា តុលាការបានបញ្ជូនសារដ៏រឹងមាំនៃសមភាពចំពោះមុខច្បាប់៕

ដោយ៖ ឈាង

The post តុលាការ​កំពូល​ថៃ​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ថាក់ស៊ីន ចូល​គុក​វិញ appeared first on Kampuchea Thmey Daily.

លោក Anutin ប្រកាស​ឈ្មោះ​មន្ត្រី​ជើង​ចាស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី ដើម្បី​ស្ដារ​ទំនុកចិត្ត​ឡើងវិញ
នាយករដ្ឋមន្ត្រីថៃទើប​ជាប់ឆ្នោតលោក Anutin Charnvirakul បាន​ប្រកាស​តែងតាំងគណៈរដ្ឋមន្ត្រីជើងចាស់​មួយ​ចំនួន ដើម្បីជួយស្តារទំនុកចិត្តឡើងវិញក្នុងអំឡុងពេលនៃភាពចលាចលនយោបាយ និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។

លោក Anutin Charnvirakul (រូបថត៖ Reuters)

ការតែងតាំងគណៈរដ្ឋមន្ត្រីសំខាន់ៗ​របស់​លោក Anutin មាន​ដូចជា៖

រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ លោក Ekniti Nitithanprapas អតីតប្រធាននាយកដ្ឋានរតនាគារ

រដ្ឋមន្ត្រីថាមពល៖ លោក Auttapol Rerkpiboon អតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្សថៃ PTT

រដ្ឋមន្ត្រីការបរទេស៖ លោក Sihasak Phuangketkeow ដែលជាជើងចាស់​ការទូត និងជាអតីតតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ៖ លោក Santi Promphat អនុប្រធានគណបក្ស Palang Pracharath (PPRP)។

លោក Anutin ដែល​ជា​អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការតែងតាំងឥស្សរជនដែលមានបទពិសោធន៍ឲ្យកាន់តំណែងសំខាន់ៗ គឺដើម្បីធានាដល់សាធារណជន និងមន្ត្រីរដ្ឋាភិបាល។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីអស្ថិរភាពជាច្រើនខែ រួមទាំងជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា, ការបណ្តេញអតីតនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដោយសេចក្តីសម្រេចរបស់តុលាការ, និងការដកខ្លួនជាបន្តបន្ទាប់របស់គណបក្ស Bhumjaithai ពីក្រុមចម្រុះដឹកនាំដោយភឿថៃ។

គណបក្សអភិរក្សនិយម Bhumjaithai របស់លោក Anutin បានបង្កើតរដ្ឋាភិបាលភាគតិច បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សប្រជាជន ក្រោម​លក្ខខណ្ឌ​រំលាយសភា និងរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល​៤​ខែខាង​មុខ ក៏ដូចជាការងារឆ្ពោះទៅរកវិសោធនកម្មរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធា។

លោក Anutin បានសង្កត់ធ្ងន់ថា ពេលវេលា​​មាន​កំណត់​សម្រាប់​រដ្ឋាភិបាល​របស់​លោក ដោយ​ទាមទារ​ឲ្យ​ត្រូវមាន​​ដំណោះស្រាយ​យ៉ាង​ឆាប់​រហ័សចំពោះ​បញ្ហា​ប្រឈមសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយរបស់ប្រទេសថៃ៕

ដោយ៖ ឈាង

The post លោក Anutin ប្រកាស​ឈ្មោះ​មន្ត្រី​ជើង​ចាស់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី ដើម្បី​ស្ដារ​ទំនុកចិត្ត​ឡើងវិញ appeared first on Kampuchea Thmey Daily.