ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ Anutin កំណត់ថ្ងៃរំលាយសភា
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃពុធទី២៤ខែកញ្ញាថា លោកនឹងរំលាយសភានៅចុងខែមករាឆ្នាំក្រោយ ដោយជម្រះផ្លូវសម្រាប់ការបោះឆ្នោតសកលជ្រើសតាំងមេដឹកនាំថ្មី។

ខណៈសភាត្រូវបានរំពឹងថានឹងត្រូវរំលាយនៅខែមករាឆ្នាំ២០២៦ ការបោះឆ្នោតសកលថ្មីទំនងជានឹងធ្វើឡើងនៅចុងខែមីនា ឬដើមខែមេសា ដោយសារការបោះឆ្នោតត្រូវតែកើតឡើងក្នុងរយៈពេល ៤៥ ទៅ ៦០ថ្ងៃបន្ទាប់ពីការរំលាយសភា។
លោក Anutin ដែលជាមេដឹកនាំគណបក្ស Bhumjaithai បានក្លាយជានាយករដ្ឋមន្ត្រីទីបីរបស់ប្រទេសថៃចាប់តាំងពីខែសីហាឆ្នាំ២០២៣ បន្ទាប់ពីបានដកគណបក្សរបស់គាត់ចេញពីក្រុមចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ និងបានឈ្នះការបោះឆ្នោតសភាកាលពីដើមខែកញ្ញានេះ។ លោកបានទទួលការគាំទ្រពីគណបក្សប្រជាជន ដែលទាមទារឲ្យមានការបោះឆ្នោតក្នុងរយៈពេលបួនខែជាលក្ខខណ្ឌសម្រាប់ការគាំទ្រលោក។
ការផ្លាស់ប្តូរជាញឹកញាប់នៅក្នុងជួររដ្ឋាភិបាល បានបង្កបញ្ហាជាច្រើនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។
Anutin បានទទួលស្គាល់បញ្ហាប្រឈមនៃការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោមគំនាបពន្ធរបស់សហរដ្ឋអាមេរិក បំណុលគ្រួសារខ្ពស់ និងការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះ។ លោកបានគូសបញ្ជាក់ពីផែនការរយៈពេលខ្លីរបស់រដ្ឋាភិបាលលោក ក្នុងការកាត់បន្ថយថ្លៃរស់នៅ និងផ្តល់ការគាំទ្រដល់កសិករដែលរងគ្រោះដោយការធ្លាក់ចុះតម្លៃដំណាំ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


