ព័ត៌មានអន្ដរជាតិ
លោក Anutin ប្រកាសឈ្មោះមន្ត្រីជើងចាស់នៅក្នុងជួររដ្ឋាភិបាលថ្មី ដើម្បីស្ដារទំនុកចិត្តឡើងវិញ
នាយករដ្ឋមន្ត្រីថៃទើបជាប់ឆ្នោតលោក Anutin Charnvirakul បានប្រកាសតែងតាំងគណៈរដ្ឋមន្ត្រីជើងចាស់មួយចំនួន ដើម្បីជួយស្តារទំនុកចិត្តឡើងវិញក្នុងអំឡុងពេលនៃភាពចលាចលនយោបាយ និងកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។

ការតែងតាំងគណៈរដ្ឋមន្ត្រីសំខាន់ៗរបស់លោក Anutin មានដូចជា៖
- រដ្ឋមន្ត្រីហិរញ្ញវត្ថុ៖ លោក Ekniti Nitithanprapas អតីតប្រធាននាយកដ្ឋានរតនាគារ
- រដ្ឋមន្ត្រីថាមពល៖ លោក Auttapol Rerkpiboon អតីតប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនថាមពលយក្សថៃ PTT
- រដ្ឋមន្ត្រីការបរទេស៖ លោក Sihasak Phuangketkeow ដែលជាជើងចាស់ការទូត និងជាអតីតតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ
- ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ៖ លោក Santi Promphat អនុប្រធានគណបក្ស Palang Pracharath (PPRP)។
លោក Anutin ដែលជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការតែងតាំងឥស្សរជនដែលមានបទពិសោធន៍ឲ្យកាន់តំណែងសំខាន់ៗ គឺដើម្បីធានាដល់សាធារណជន និងមន្ត្រីរដ្ឋាភិបាល។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីអស្ថិរភាពជាច្រើនខែ រួមទាំងជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា, ការបណ្តេញអតីតនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដោយសេចក្តីសម្រេចរបស់តុលាការ, និងការដកខ្លួនជាបន្តបន្ទាប់របស់គណបក្ស Bhumjaithai ពីក្រុមចម្រុះដឹកនាំដោយភឿថៃ។
គណបក្សអភិរក្សនិយម Bhumjaithai របស់លោក Anutin បានបង្កើតរដ្ឋាភិបាលភាគតិច បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សប្រជាជន ក្រោមលក្ខខណ្ឌរំលាយសភា និងរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល៤ខែខាងមុខ ក៏ដូចជាការងារឆ្ពោះទៅរកវិសោធនកម្មរដ្ឋធម្មនុញ្ញដែលព្រាងដោយយោធា។
លោក Anutin បានសង្កត់ធ្ងន់ថា ពេលវេលាមានកំណត់សម្រាប់រដ្ឋាភិបាលរបស់លោក ដោយទាមទារឲ្យត្រូវមានដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះបញ្ហាប្រឈមសេដ្ឋកិច្ច និងអស្ថិរភាពនយោបាយរបស់ប្រទេសថៃ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


