ព័ត៌មានអន្ដរជាតិ
ផែថងថាន នឹងបន្តធ្វើជាប្រធានគណបក្សភឿថៃ
លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នឹងនៅតែជាមេដឹកនាំគណបក្សភឿថៃ បើទោះជាត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃកាលពីចុងខែសីហាឆ្នាំ២០២៥ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី១១ខែកញ្ញា។

បន្ទាប់ពីលោកស្រីត្រូវបានបណ្តេញចេញពីតំណែងនាយករដ្ឋមន្ត្រី ឥឡូវនេះគណបក្សភឿថៃកំពុងរៀបចំខ្លួនក្លាយជាគណបក្សប្រឆាំងក្នុងទិដ្ឋភាពនយោបាយថ្មី។
កាលពីថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញបានបោះឆ្នោត៦ទល់នឹង៣សំឡេង ដកលោកស្រី ផែថងថាន ចេញពីតួនាទីជានាយករដ្ឋមន្ត្រី។ ការសម្រេចនេះទាក់ទងនឹងការលេចធ្លាយការហៅទូរសព្ទកាលពីខែមិថុនា ជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលនាំឲ្យមានការចោទប្រកាន់ពីបទបំពានក្រមសីលធម៌។
មន្ត្រីគណបក្សភឿថៃ បានបញ្ជាក់ថា លោកស្រី ផែថងថាន នឹងបន្តដឹកនាំទៀត ដោយលើកឡើងថា លោកស្រីទទួលបានការលើកទឹកចិត្តពីសមាជិកថ្នាក់ដឹកនាំបក្សឲ្យបន្តកាន់តំណែង ក្រោយសភាថៃកាលពីថ្ងៃទី៥ខែកញ្ញា បានជ្រើសរើសលោក Anutin Charnvirakul ដែលជាមេដឹកនាំគណបក្ស Bhumjaithai ជានាយករដ្ឋមន្ត្រីថ្មី។
ជាមួយនឹងរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ភឿថៃបានប្រកាសពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការទទួលតួនាទីជាគណបក្សប្រឆាំងដ៏ធំជាងគេ។ លោកស្រី ផែថងថាន បានជំរុញឲ្យសមាជិកគណបក្សរបស់ខ្លួននៅតែសកម្ម និងចូលរួមក្នុងភារកិច្ចរបស់ពួកគេក្នុងសមាសភាពថ្មីនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


