ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រីកម្ពុជាប្រាប់បញ្ញាវ័ន្ត អ្នកជំនួញថៃថា បើចង់រស់នៅមានសន្តិភាព ងាយស្រួលធ្វើធុរកិច្ច ថៃត្រូវរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម យកប្រទេសជិតខាងធ្វើមិត្ត
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រីកែវ រ៉េមី បានប្រាប់បញ្ញាវ័ន្ត ធុរជន អ្នកនយោបាយថៃ ថា បើចង់ឱ្យកម្ពុជា-ថៃ មានសន្តិភាព លែងមានសង្គ្រាម បង្ហូរឈាមគ្នា ងាយស្រួលធ្វើធុរកិច្ច ប្រជាជនមានប្រាក់ចំណូលខ្ពស់ ថៃត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលមិនល្មោភសង្គ្រាម មិនយកប្រទេសជិតខាងធ្វើជាសត្រូវ ចេះចាប់ដៃរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ទេសរដ្ឋមន្ត្រីកម្ពុជាលើកឡើងដូច្នេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃសៅរ៍ទី១៣ ខែធ្នូ នេះ ចាំពេលនយោបាយផ្ទៃក្នុងថៃកំពុងច្របូកច្របល់ ព្រះមហាក្សត្រថៃរំលាយសភា ហើយលោកអនុទីននាយករដ្ឋមន្ត្រីចាំផ្ទះថៃ បន្តយកកម្ពុជាជាសត្រូវ និងថាថៃនឹងបន្តវាយប្រហារបន្តទៀតទាល់តែវិស័យការពារជាតិកម្ពុជាលែងខ្លាំង ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកនិងប្រធានអាស៊ានសម្របសម្រួលឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធក៏ដោយ។

ទេសរដ្ឋមន្ត្រីកែវ រ៉េមី ដែលធ្លាប់ប្រឡូកឆាកនយោបាយកម្ពុជារាប់សិបឆ្នាំប្រាប់ពលរដ្ឋថៃថា សម្ដីរបស់អនុទីនពាក្យសម្តីរបស់អានុទីន ប្រកាសបន្តធ្វើសង្គ្រាមជាមួយកម្ពុជាបែបនេះ បង្ហាញថាអនុទីជាមនុស្សគ្មានមេត្តាធម៌ ជាមនុស្សព្រៃផ្សៃ ជាមនុស្សមិនគោរព និងឲ្យតម្លៃទៅលើជីវិតរបស់មនុស្ស ជាពិសេសជីវិតយោធាថៃ ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសម្តីអានុទីនបែបនេះ ថាបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ ដែលនឹងធ្វើប្រជាជននៃប្រទេសកម្ពុជា-ថៃ គ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ។

ស្របពេលដែលថៃគ្រោងនឹងបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីនៅខែកុម្ភៈ ឆ្នាំ២០២៦ ទេសរដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅថៃដូច្នេះ ៖” ដំណោះស្រាយមានតែបញ្ញាវ័ន្តថៃ ប្រជាជនថៃ អាជីវករថៃ និង អ្នកនយោបាយថៃដែលស្រឡាញ់សន្តិភាព មិត្តភាព ស្រឡាញ់ជីវិតមនុស្ស និងការអភិវឌ្ឍត្រូវរួបរួមគ្នាជ្រើសរើសមេដឹកនាំដែលមានគុណសម្បត្តិល្អដើម្បីកសាងព្រំដែនសន្តិភាពជាមួយកម្ពុជា រួមគ្នាបង្កើនមិត្តភាព សហប្រត្តិបត្តការ និងការអភិវឌ្ឍយូរអង្វែង។ បើមិនដូច្នេះទេ ការបង្ហូរឈាមនៃប្រជាជននៃប្រទេសទាំងពីរនឹងបន្តហូរគ្មានទីបញ្ចប់”។

យោធាថៃកំពុងតែមានជម្លោះជាមួយប្រទេសជិតខាងជុំទិស ជាពិសេសគឺជាជម្លោះដែលកំពុងក្ដៅគគុកខ្លាំង ព្រោះតែយោធាថៃបើកការវាយប្រហារឈ្លានពានដ៏សាហាវព្រៃផ្សៃមកលើកម្ពុជា។ បញ្ហានេះបានបង្កជាទុក្ខលំបាកដល់ពលរដ្ឋថៃខ្លួនឯងផងនិងធ្ងន់ធ្ងរខ្លាំងបំផុតគឺមកលើពលរដ្ឋកម្ពុជា។

បើតាមការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានជាន់ខ្ពស់ នៃស្ថាប័នព័ត៌មាន Khaosod របស់ថៃ លោក Pravit Rojanaphruk ឱ្យដឹងថា ប្រជាជនថៃមួយចំនួនដែលស្រឡាញ់សន្តិភាព បានអំពាវនាវឱ្យមានការប្រមូលផ្ដុំគ្នានៅបាងកកនាម៉ោង៣រសៀលនេះ ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំរបស់ថៃបញ្ចប់សង្គ្រាមជាមួយកម្ពុជា-ថៃ ជាបន្ទាន់៕
អត្ថបទដោយ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


