នយោបាយ Archives - Kampuchea Thmey Daily

មន្ត្រីនយោបាយវៀតណាម នឹងបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច
សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ត្រិន គឹមទូ (Tran Cam Tu) នឹងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សនិងជា ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

«ដំណើរទស្សនកិច្ចនេះ ផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅទាំងផ្នែកការទូត និងនយោបាយ ដើម្បីបន្តអនុវត្តនូវខ្លឹមសារ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរគណៈប្រតិភូរវាងគណបក្សទាំងពីរ ស្របតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជា ប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់គណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។»សេចក្ដីប្រកាសព័ត៌មានបានសង្កត់ធ្ងន់ដូច្នេះ។

គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អះអាងថា ទស្សនកិច្ចរបស់មន្ត្រីនយោបាយជាន់ខ្ពស់វៀតណាមនេះ  ក៏នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា បរិវត្តកម្មឌីជីថល អប់រំ និងទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បាននិងកំពុងពង្រឹងពង្រីកលើគ្រប់កម្រិត។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ត្រិន គឹមទូ គ្រោងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

The post មន្ត្រីនយោបាយវៀតណាម នឹងបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ ដើម្បីរួមចំណែកជំរុញទំនាក់ទំនងការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

Oxfam៖ ចំនួន​មហាសេដ្ឋី​កើន​ឡើង ​ជាឱនភាព​នយោបាយ និងបំផ្លាញ​​​សិទ្ធិ​​មនុស្សធ្ងន់ធ្ងរ
ទ្រព្យ​សម្បត្តិ​របស់​មហា​សេដ្ឋី​នៅ​សកល​លោក​​បាន​កើន​ឡើង​ដល់​កំណត់​ត្រា​មួយ​នៅឆ្នាំ២០២៥​។ នេះ​បើ​តាម​អង្គ​ការ​សប្បុ​រស​ធម៌ Oxfam រាយ​ការណ៍​នៅ​ថ្ងៃ​ទី១៩​ខែមករា ដោយ​ព្រមាន​អំពី​ផល​វិបាក​នៃ​នយោ​បាយ​ ជាពិសេស​គ្រោះ​ថ្នាក់​ខ្ពស់​ នៅ​ពេល​ដែល​ឥស្ស​រ​ជន​សកល​ប្រមូល​ផ្តុំ​នៅ​លើ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF)។

ការជួបជុំរបស់មហាសេដ្ឋីអាមេរិក។ Jacaranda FM

គោល​នយោបាយ​របស់​ប្រធានា​ធិបតី​អាមេរិក​ លោក ដូណាល់ ត្រាំ​ បាន​ជំរុញ​ទ្រព្យ​សម្បត្តិ​របស់​អ្នក​មាន​ខ្លាំង​ កើន​ឡើង​​ ១៦.២ភាគរយ​​ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ទី​ពីរ​របស់​លោក រហូត​ដល់ ១៨.៣ទ្រីលាន​ដុល្លារ​។ នេះ​បើ​តាម​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​បាន​​លើកឡើង​ ​នៅ​ក្នុង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ឆ្នាំ​មុន​វេទិកា​សេដ្ឋកិច្ចសកលនៅទីក្រុង ​Davos ។

អង្គ​ការ Oxfam បានលើក​ឡើង​ថា៖«សកម្ម​ភាព​របស់​ប្រធានា​ធិបតី​ លោក ដូណាល់ ត្រាំ​  រួម​ទាំង​ការ​រារាំង​​នឹង​បទ​ប្បញ្ញត្តិ និងការ​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ព្រម​ព្រៀង​ ក្នុង​ការ​បង្កើន​ការ​យក​ពន្ធ​សាជីវកម្ម​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​អ្នក​មាន​បំផុត​នៅ​ជុំវិញ​ពិភព​លោក»។

តាមភ្នាក់ងារ AFP, ពិភពលោកនា​ពេល​បច្ចុប្បន្ន​មាន​មហា​សេដ្ឋី​ច្រើន​ជាង ៣ ០០០នាក់​ជា​លើក​ដំបូង មាន​អ្នក​មាន​កំពូល​ទាំង​១២​ ដែល​ដឹក​នាំ​ដោយ​ប្រធាន ​ក្រុម​ហ៊ុន Tesla និង SpaceX របស់​លោក Elon Musk ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​មនុស្ស​ជាតិ​ក្រី​ក្រ​បំផុត ឬ​ច្រើន​ជាង​បួន​ប៊ី​លាន​នាក់​។

មិន​តែ​ប៉ុណ្ណោះ Oxfam បាន​លើក​ឡើង​ទៀត​ថា ការ​កើន​ឡើង​នៃ​ប្រាក់​ទាំង​នេះកំពុង​ទិញ​អំណាច​នយោបាយ ដែល​មាន​សិទ្ធ​លើ​ការ​ទិញស្ថាប័ន​​កាសែត​ និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ ដូច​ជា​ការ​កាន់​កាប់​កម្មវិធី​ X របស់​លោក Musk ឬ​ការ​ទិញ​ស្ថាប័ន​ The Washington Post ដោយ Jeff Bezos របស់ Amazon ។

នាយក​ប្រតិបត្តិ​របស់ Oxfam លោក Amitabh Behar បានសម្តែង​ក្តី​បារម្ភ​ថា៖«គម្លាត​កាន់​តែ​ឆ្ងាយ​ទៅៗ រវាង​អ្នក​មាន​និង​អ្នកក្រ ជាពិសេស​អ្នក​ផ្សេង​ទៀត​ បង្កើត​ឱ្យ​មាន​ឱនភាព​នយោបាយ​ដែល​មាន​គ្រោះ​ថ្នាក់​ខ្ពស់​ និង​មិន​មាន​និរន្តរ​ភាព​»។

តែ​យ៉ាង​ណា សម្រាប់ Oxfam ការ​សម្រេច​ចិត្ត​របស់​ទី​ក្រុង​វ៉ាស៊ីន​តោន​ក្នុង​ការ​លើក​លែង​ពន្ធ​ពហុ​ជាតិ​សាសន៍​របស់​សហ​រដ្ឋ​អាមេរិក​ពី​អត្រា​ពន្ធ​អប្ប​បរមា​ ដែល​បាន​ព្រម​ព្រៀង​ជា​អន្តរ​ជាតិ​ចំនួន​ ១៥ភាគរយ​ គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​នៃ​ការ​មិន​អើពើ​នឹង​វិសមភាព​ដែល​កំពុង​កើន​ឡើង​។​

ក្នុង​របាយ​ការណ៍ Oxfam បាន​បន្ត​ថា៖ «នៅ​​ប្រទេស​​មួយ​​ទៅ​​មួយ​​ប្រទេស​ផ្សេង​ទៀត​ មហា​សេដ្ឋី​​មិន​​ត្រឹម​​តែ​​ប្រមូល​​ទ្រព្យ​​សម្បត្តិ​​ច្រើន​​លើស​​លុប​ពេល​​ដែល​​អាច​​ចំណាយ​​បាន​​នោះ​​ទេ ប៉ុន្តែ​​ថែម​​ទាំង​​បាន​​ប្រើ​​ទ្រព្យ​​សម្បត្តិ​​នេះ​ ​ដើម្បី​​ធានា​​អំណាច​​នយោបាយ​​ដើម្បី​​បង្កើត​​ច្បាប់​​ដែល​​​កំណត់​​សេដ្ឋកិច្ច និង​​គ្រប់គ្រង​​ប្រទេស​ជាតិផង​ដែរ»​។

របាយការណ៍​សង្កត់​ធ្ងន់​ថា​៖ «អំណាច​បែប​នេះ​ផ្តល់​ឱ្យ​មហា​សេដ្ឋី​ចាប់​យក​អនាគត​របស់​យើង​ទាំងអស់គ្នា បំផ្លាញ​សេរីភាព​នយោបាយ និង​បំផ្លាញ​សិទ្ធិ​របស់​មនុស្ស​ជា​ច្រើន​»៕

ប្រែសម្រួល៖ ណឺ មិនា

The post Oxfam៖ ចំនួន​មហាសេដ្ឋី​កើន​ឡើង ​ជាឱនភាព​នយោបាយ និងបំផ្លាញ​​​សិទ្ធិ​​មនុស្សធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

លិខិតមិត្តអ្នកអាន៖ រាជរដ្ឋាភិបាលឯករាជ្យ ២៣ តុលា របស់លោក សម រង្ស៊ី បំពានរដ្ឋធម្មនុញ្ញ ជានយោបាយប្រជាភិថុតិ​
«រាជរដ្ឋាភិបាលឯករាជ្យខ្មែរ ២៣ តុលា» ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី រួមទាំងបក្សពួកនៅក្រៅប្រទេសមួយក្តាប់តូច គឺជារាជរដ្ឋាភិបាលខុសច្បាប់ បង្កើតឡើងយ៉ាងងងើលបំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រមាថដល់ឆន្ទះរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានចេញមកធ្វើការបោះឆ្នោតភ្លូកទឹកភ្លូកដីក្នុងអាណត្តិទី៧ នេះ។

ការបង្កើតក្រុមចលនាខុសច្បាប់ ចម្លែកៗ ប៉ាតណាប៉ាតណីពីសំណាក់ក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី និងបក្សពួក មិនមែនជារឿងថ្មីនោះទេ ទាំងនេះគឺសុទ្ធសឹងតែជាឈុតឆាកនយោបាយប្រជាភិថុតិដដែលៗ​ បោកបញ្ឆោតពលរដ្ឋនៅក្រៅប្រទេស ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី និងបក្សពួកតែប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលឯករាជ្យខ្មែរ ២៣ តុលា របស់ក្រុម និងបក្សពួករបស់លោក សម រង្ស៊ី នេះពុំមានការគាំទ្រពីសំណាក់ពលរដ្ឋនៅក្រៅប្រទេស និងនៅក្នុងស្រុកទៀតនោះទេ ត្បិតនេះជាអំពើខុសច្បាប់ ជាងនេះទៅទៀតពលរដ្ឋ ក៏ដូចជាពលករនៅក្រៅប្រទេសឆ្អែតនឹងនយោបាយបោកប្រាស់ ដដែលៗ ពីសំណាក់ក្រុម និងបក្សពួករបស់លោក សម រង្ស៊ី។

អ្វីដែលសំខាន់នោះពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកំពុងរួបរួមគ្នាជាធ្លុងមួយ សាមគ្គីភាពដ៏រឹងមាំ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីតស៊ូប្រឆាំងទៅនឹងសត្រូវឈ្លានពានទឹកដី ដែលក្នុងកាលៈទេសៈនេះពលរដ្ឋនៅទូទាំងប្រទេសបានជឿជាក់មកលើរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស។ ដូច្នេះហើយការបន្តធ្វើសកម្មភាពនយោបាយប៉ាត់ណាប៉ាត់ណីរបស់ក្រុមលោក សម រង្ស៊ី គឺជានយោបាយដើរបញ្ច្រាស់ខ្យល់ និងលែងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋទៀតហើយ។

តែយ៉ាងណាក៏ដោយបើពិនិត្យលើទិដ្ឋភាពច្បាប់វិញ ការប្រកាសបង្កើតរាជរដ្ឋាភិបាលឯករាជ្យខុសច្បាប់នៅក្រៅប្រទេសខាងលើនេះ គឺជាផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្រើប្រាស់វិធីញុះញង់អុជអាលបំផុសបំផុល និងការប្រើឧបាយកលបោកបញ្ឆោត ដើម្បីអូសទាញប្រមូលកម្លាំងប្រជាជនស្លូតត្រង់ និងកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សាប្រឆាំងទៅនឹងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម “បទល្មើសឧបឃាត” តាមបញ្ញត្តិមាត្រា ៤៥១ និង មាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ហើយប្រសិនបើជនល្មើស ជាអ្នករាជការសាធារណៈ ទោសសម្រាប់ “បទល្មើសឧបឃាត” នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។

ដោយឡែកចំពោះរាល់បុគ្គលទាំងឡាយណាដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី “បទល្មើសរួមគំនិតក្បត់” ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ ទៅ ២០ ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។

ទន្ទឹមនឹងនេះ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹង ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរ ទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្ដែងនីមួយៗ។

ហើយរំលោភយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ព្រោះជាការដណ្តើមអំណាចរដ្ឋមកគ្រប់គ្រង ដោយមិនឆ្លងកាត់ដំណើរការបោះឆ្នោតដោយស្របច្បាប់ និងតាមគោលការណ៍ប្រជាធិបតេយ្យ ដែលជាការបំពានលើមាត្រា ៥១ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា៖​​ “អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី”។

ផ្អែកលើសកម្មភាពខុសច្បាប់នេះដែរ សូមជនរួមជាតិ សូមកុំចាញ់ ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវ មានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការ រាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព៕

ដោយ៖ បណ្ឌិត ជិន ចេស្តា អ្នកវិភាគនយោបាយ ច្បាប់ និងសង្គម

The post លិខិតមិត្តអ្នកអាន៖ រាជរដ្ឋាភិបាលឯករាជ្យ ២៣ តុលា របស់លោក សម រង្ស៊ី បំពានរដ្ឋធម្មនុញ្ញ ជានយោបាយប្រជាភិថុតិ​ appeared first on Kampuchea Thmey Daily.

មូលហេតុចម្បង នាំឲ្យសិល្បករ​កូរ៉េ​ភាគច្រើន មិន​អនុញ្ញាតឲ្យ​បញ្ចេញ​ទស្សនៈ​នយោបាយដាច់ខាត
សម្រាប់សិល្បករកូរ៉េ ការបោះឆ្នោតប្រធានាធិបតីគឺជារយៈពេលដ៏រសើបមួយ។ ពួកគេមិនត្រឹមតែមិនមានសេរីភាពក្នុងការបញ្ចេញមតិនយោបាយប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងនោះក៏អាចក្លាយជាគោលដៅនៃការវាយប្រហារសង្គមបានយ៉ាងងាយផងដែរ ប្រសិនបើធ្វេសប្រហែស។

ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែមិថុនា តារាសម្តែង និងជាពិធីករ Hong Jin Kyung បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើទំព័រផ្ទាល់ខ្លួន ដោយសុំទោសចំពោះភាពចម្រូងចម្រាសជុំវិញសម្លៀកបំពាក់របស់នាង។

តារាសម្តែង និងជាពិធីករ Hong Jin Kyung រូបភាព៖2sao.vn

តួស្រីក្នុងរឿង «Legend of the Blue Sea» បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស បន្ទាប់ពីបង្ហោះរូបថតជាច្រើនសន្លឹកដែលខ្លួននាងពាក់អាវក្រហម កំឡុងពេលធ្វើដំណើរអាជីវកម្មទៅកាន់ទីក្រុង Stockholm នៃប្រទេសស៊ុយអែត នៅលើទំព័រផ្ទាល់ខ្លួនកាលពីថ្ងៃទី២ ខែមិថុនា។  ភ្លាមៗនោះ នាងត្រូវបានមហាជនចោទប្រកាន់ថា គាំទ្រគណបក្សអំណាចប្រជាជន (PPP) របស់អតីតប្រធានាធិបតីលោក Yoon Suk Yeol ។

រូបភាពរបស់នាងបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើវេទិកាអនឡាញ ដោយទាក់ទាញការចូលមើលជាង ៧៧,០០០និងជាងមួយពាន់មតិ។ អ្នកលេងអ៊ីនធឺណិតកូរ៉េបានរិះគន់តួស្រីថា នាងបានបង្ហាញទស្សនៈនយោបាយ ថែមទាំងអំពាវនាវឲ្យធ្វើពហិការចំពោះនាងទៀតផង។ ក្រោយមក ក្រោមសម្ពាធជាសាធារណៈ Hong Jin Kyung បានលុបការបង្ហោះនេះ ហើយបានផ្ញើសារសុំទោសជាសាធារណៈ។

ដោយឡែក Karina នៃក្រុម aespa ក៏ក្លាយជាគោលដៅនៃការរិះគន់សាធារណៈដោយសារតែអាវដូចគ្នា។ នៅថ្ងៃទី ២៧ ខែឧសភា តារាចម្រៀងវ័យក្មេងបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួននូវរូបថតដែលនាងពាក់អាវពណ៌ខ្មៅនិងពណ៌ក្រហមមានលេខ ២ បោះពុម្ពនៅខាងឆ្វេង។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈអាវដែលនាងពាក់បានមធ្វើឲ្យអ្នកលេងអ៊ីនធឺណេប៉ាន់ស្មានថា នាងកំពុងបង្ហាញការគាំទ្រជាសាធារណៈចំពោះបេក្ខជនលោក Kim Moon Soo របស់គណបក្ស PPP ។ មតិភាគច្រើនបង្ហាញពីការខឹងសម្បារ និងការប្រឆាំងចំពោះសមាជិកក្រុម aespa យ៉ាងខ្លាំងក្លា ។

ដូចតារាស្រី Hong Jin Kyung ដែរ Karina បានលុបរូបថតភ្លាមៗ ហើយរូបនាងនិងក្រុមហ៊ុនគ្រប់គ្រង បានសុំទោសជាសាធារណៈដែលនាំឲ្យមានការយល់ច្រឡំ និងរឿងចម្រូងចម្រាសបានផ្ទុះឡើងមក។

ទន្ទឹមនោះដែរ Jeon Somi អតីតសមាជិក I.O.I ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នា។  តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតក្រោយឆាកជាច្រើនសន្លឹកនៃការថតម៉ូតនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ មូលហេតុ​ដែល​នាង​ត្រូវ​បាន​គេ​រិះគន់​គឺ​ដោយសារ​អ្នក​លេង​អ៊ីនធឺណិត​បាន​រក​ឃើញ​ថា​ ខោ​ទ្រនាប់​របស់​នាង​មាន​ពណ៌​ក្រហម។

ទោះជាយ៉ាងណា ទស្សនិកជនប្រាកដជាមានចម្ងល់ថា ហេតុអ្វី​បានជាសិល្បករ​កូរ៉េ​មិន​អនុញ្ញាត​ឲ្យបញ្ចេញ​ទស្សនៈ​នយោបាយ?

ក្រឡេកមើលទៅការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ ការចូលរួមរបស់សិល្បករនៅក្នុងដំណើរការបោះឆ្នោតកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។ តារាហូលីវូដ ថែមទាំងឈ្លោះប្រកែកនិងមើលមុខគ្នាមិនចំ ដោយសារបក្សមួយគាំទ្រលោកដូណាល់ ត្រាំ ចំណែកមួយផ្សេងទៀតដើរតាមលោកស្រី កាម៉ាឡា ហារីស។

តារាល្បីៗមិនត្រឹមតែផ្សព្វផ្សាយជម្រើសបោះឆ្នោតរបស់ពួកគេជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យអ្នកគាំទ្រឆ្លើយតបផងដែរ។ ពួកគេ​ក៏​ចូលរួម​ក្នុង​ការ​ជួបជុំ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ ដែល​ពួកគេ​ចូលចិត្ត​ថែមទៀត។

ខុសពីសហរដ្ឋអាមេរិក ការបង្ហាញខ្លួនរបស់តារាកូរ៉េមានភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលបោះឆ្នោត លើកលែងតែសិល្បករមួយចំនួនដែលបង្ហោះរូបថតនៅការិយាល័យបោះឆ្នោតដូចជា Hongjoong និង Seonghwa (ATEEZ) តារាសម្តែង Yoon Eun Hyeជាដើម។ ថ្វីដ្បិតតែ វាចម្លែកសម្រាប់ទស្សនិកជនអន្តរជាតិ ប៉ុន្តែស្ថានភាពនេះមិនមែនជារឿងថ្មីនៅក្នុងប្រទេសកូរ៉េនោះទេ ប៉ុន្តែបានកើតមានជាច្រើនឆ្នាំ សូម្បីតែរាប់ទសវត្សរ៍ក៏ដោយ។

គ្រប់គ្នាយល់ស្របថា សង្គមកូរ៉េមានភាពរសើបខ្លាំងចំពោះនយោបាយ ដោយមានការបែកខ្ញែកខ្លាំងរវាងបក្សឆ្វេងនិយម និងបក្សស្តាំនិយម។ ការ​បញ្ចេញ​ទស្សនៈ​នយោបាយ​របស់​សិល្បករ​ អាច​ត្រូវ​បាន​បកស្រាយ​តាម​វិធី​ជា​ច្រើន​ដែល​បង្ក​ឲ្យមាន​ការ​យល់​ច្រឡំ ឬ​ញុះញង់ឲ្យមាន​ជម្លោះ។

ក្រុមហ៊ុនគ្រប់គ្រងតែងតែស្នើឲ្យសិល្បករចៀសវាងការថ្លែងការណ៍ ឬសកម្មភាពនយោបាយ ដើម្បីរក្សារូបភាពអព្យាក្រឹត។ ក្រុមហ៊ុនផ្តល់អាទិភាពដល់ផលប្រយោជន៍ពាណិជ្ជកម្ម និងមានគោលបំណងទាក់ទាញទស្សនិកជនយ៉ាងទូលំទូលាយ។ ការ​ថ្លែង​ខុស​តែ​មួយ​អាច​ធ្វើឲ្យសិល្បករ​ទទួល​រង​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ធ្វើ​ពហិការ ការ​ស្នើឲ្យ​លុប​ការ​ផ្សាយ​ពាណិជ្ជកម្ម ការ​លុប​ចោល​កិច្ច​សន្យា​ជាដើម។

ក្រៅ​ពី​ក្រុមហ៊ុន​គ្រប់​គ្រង សិល្បករ​ក៏​ស្ថិត​ក្រោម​សម្ពាធ​ពី​ម៉ាក​យីហោ និង​អ្នក​ឧបត្ថម្ភ​ផង​ដែរ។ អាជីវកម្មមិនចង់ឲ្យមុខសាធារណៈរបស់ពួកគេពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាសណាមួយឡើយ។ តារាល្បីៗត្រូវតែរក្សារូបភាពរបស់ពួកគេឲ្យស្អាត និងអព្យាក្រឹត ដើម្បីកុំឲ្យប្រថុយនឹងម៉ាកយីហោ។

មិនតែប៉ុណ្ណោះ វប្បធម៌ពេញនិយមរបស់កូរ៉េចាត់ទុកសិល្បករជាគំរូសាធារណៈ។ តារាជាច្រើនត្រូវ​បាន​សាង​ឡើង​ជា​មនុស្ស​ដ៏​ឧត្តម​ម្នាក់ ហើយ​មិន​ធ្វើ​បាប​អ្នក​ណា​ឡើយ។ ការ​បញ្ចេញ​ទស្សនៈ​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ធ្វើ​ឲ្យ​ខូច​មុខមាត់ និង​បង្ក​ការ​បែកបាក់​ក្នុង​សហគមន៍​អ្នកគាំទ្រ។

ជាងនេះទៅទៀត ទស្សនិកជនកូរ៉េ ត្រូវបានគេដឹងថា មានភាពជ្រុលនិយម និងមិនអាចទាយទុកជាមុនបាន។ ការបង្ហោះ សម្រង់ ឬរូបថតដែលបកស្រាយខុសក៏អាចនាំទៅរកការធ្វើពហិការយ៉ាងខ្លាំងក្លា ដោយបង្ខំសិល្បករសុំទោស ធ្វើការកែតម្រូវ ហើយអ្នកខ្លះអាចឈានដល់លាក់ខ្លួនមួយរយៈ ឬសូម្បីតែបំផ្លាញអាជីពរបស់ពួកគេ។

មិន​ត្រឹម​តែ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្នុង​ស្ថានភាព​ធម្មតា​ក៏​ដោយ ចលនា​នយោបាយ​ណា​មួយ​អាច​ជា​ហេតុផល​សម្រាប់​អ្នក​សិល្បៈ​រង​ទុក្ខដែរ។

ក្នុងឆ្នាំ២០២៣ រាជិនីសម្រស់ Lee Young Ae ឬតួចាំងគីម បានក្លាយជាប្រធានបទដ៏ក្តៅគគុក បន្ទាប់ពីមានព័ត៌មានបែកធ្លាយថា នាងបានឧបត្ថម្ភយុទ្ធនាការរៃអង្គាសប្រាក់ ដើម្បីសាងសង់វិមានអនុស្សាវរីយ៍ដល់ប្រធានាធិបតីទីមួយនៃប្រទេសកូរ៉េខាងត្បូងគឺលោក Syngman Rhee (១៨៧៥-១៩៦៥)។ រូបនាងត្រូវបានវាយប្រហារដោយសារតែលោក Syngman Rhee ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ជាបន្តបន្ទាប់អំពីការក្លែងបន្លំការបោះឆ្នោត អំពើពុករលួយ និងរបបផ្តាច់ការ ដែលនាំឲ្យលោកត្រូវលាលែងពីតំណែងនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៦០។

ក្នុងឆ្នាំដដែលនោះ កេរ្តិ៍ឈ្មោះរបស់តារាស្រីចាំងគីម ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ នៅពេលដែល YouTuber មួយបានផ្សព្វផ្សាយព័ត៌មានថា នាងជិតស្និទ្ធនឹងអតីតជំទាវទីមួយគឺលោកស្រី Kim Keon Hee ។ សំឡេង​នេះ​នាំឲ្យមាន​បណ្ដឹង ​ដែល​មាន​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ។

ក្រោយៗមកទៀត នៅចុងឆ្នាំ ២០២៤ IU និងសិល្បករជាបន្តបន្ទាប់ដូចជាក្រុម NewJeans, លោក Lee Dong Wook, Lee Seung Hwan និង Yuri ក៏ត្រូវបានគេអំពាវនាវឲ្យធ្វើពហិការ និងគំរាមរាយការណ៍ទៅកាន់ CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក) សម្រាប់ការគាំទ្រអាហារ និងទំនិញសម្រាប់អ្នកគាំទ្រដែលចូលរួមក្នុងការតវ៉ា ដើម្បីចោទប្រកាន់អតីតប្រធានាធិបតីលោក Yoon Suk Yeol ដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្នុងវ័យ៤៦ឆ្នាំ Ha Ji Won ​មិន​ដែលស្គាល់រសជាតិ​ស្នេហានឹងគេឡើយ ​ខណៈទ្រព្យ​កាន់តែច្រើនហួសប្រមាណ

The post មូលហេតុចម្បង នាំឲ្យសិល្បករ​កូរ៉េ​ភាគច្រើន មិន​អនុញ្ញាតឲ្យ​បញ្ចេញ​ទស្សនៈ​នយោបាយដាច់ខាត appeared first on Kampuchea Thmey Daily.

គណបក្សក្រៅរដ្ឋាភិបាល៖ ក្រុមទណ្ឌិត សម រង្ស៊ី យកឃាតកម្មលើលោក លឹម គឹមយ៉ា ធ្វើជាអាជីវកម្មកេងចំនេញនយោបាយ
គណបក្សនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជាបានលើកឡើងថាទណ្ឌិត សម រង្ស៊ី និងគ្នីគ្នានៅក្រៅប្រទេសកំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលមានកូតាពីខាងលោក កឹម សុខា ខណៈដែលពួកគេព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសទៅលើមន្រ្តីរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។

ប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី បានថ្លែងថា ការធ្វើនយោបាយដោយយកអំពើឃាតកម្មលើជនរងគ្រោះមកធ្វើអាជីវកម្មនយោបាយគឺជានយោបាយដែលគ្មានសីលធម៌។

លោកថា៖ «ករណីសាកសពលោក លឹម គឹមយ៉ានេះ គឺសម រង្ស៊ី កំពុងកេងចំនេញផ្នែកនយោបាយ ធ្វើអាជីវកម្មដ៏អាក្រក់មួយ។ យើងឃើញថា សម រង្ស៊ី ជាមនុស្សម្នាក់ដែលស្អប់លោក លឹម គឹមយ៉ា ពីមុនមកនោះ តែគាត់ហ៊ានផុសវីឌីអូឃាតកម្មនៅលើផេករបស់គាត់ ដើម្បីធ្វើអាជីវកម្មនយោបាយ និងដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។ នេះសបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយដែលគ្មានសីលធម៌ ព្រោះទង្វើ សម រង្ស៊ី មិនដែលចូលចិត្តនឹងលោក គឹមយ៉ានោះទេ»។

ក្នុងករណីឃាតកម្មទៅលើបុគ្គលនយោបាយ ឬបុគ្គលសំខាន់ៗដែលជះឥទ្ធិពលខ្លាំងទៅលើសង្គម និងនយោបាយរបស់ប្រទេសជាតិ ដូចករណីឃាតកម្មលើលោក លឹម គឹមយ៉ា នេះជាដើម។ លោក គុជ លី បានចោទជាសំនួរមួយថា«តើអ្នកណាទទួលផលចំណេញពីរឿងនេះ?» ព្រោះការជួលឃាតករសម្លាប់មនុស្សជារឿងធំ និងប្រថុយប្រថានខ្លាំងណាស់។ ដូច្នេះទាល់តែមានផលចំណេញធំ ទើបគេហ៊ានសម្រេចចិត្តធ្វើទៅរួច។

លោកបន្ថែមថា រដ្ឋាភិបាលគ្មានផលចំណេញអ្វីទាល់តែសោះចំពោះករណីឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ដូចករណីលោក លឹម គឹមយ៉ា។ មិនត្រឹមតែមិនចំណេញ តែទទួលការខាតបង់ធំធេងពីព្រោះ បើមានឃាតកម្មទៅលើអ្នកនយោបាយប្រឆាំង ច្បាស់ណាស់ថា មតិមហាជនច្បាស់ជាសង្ស័យទៅលើបក្សកាន់អំណាចដែលជាគូបដិបក្ខរបស់ជនរងគ្រោះ។

ជាក់ស្តែង គ្រាន់តែរឿងនេះកើតភ្លាម ក្រុមប្រឆាំងដែលមានលោក សម រង្ស៊ី ជាមេដឹកនាំបានចោទប្រកាន់ភ្លាមៗដោយគ្មានសំចៃមាត់ បើទោះបីជាសមត្ថកិច្ច និងតុលាការមិនទាន់បានបង្ហាញលទ្ធផលនៃការស៊ើបអង្កេតណាមួយក៏ដោយ។

ចំណែកប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យលោក អ៊ុន វិសិទ្ធគុន បានកត់សម្គាល់ពីសកម្មភាពនយោបាយរបស់លោក លឹម គីមយ៉ាថា លោក គឹមយ៉ា មិនមែនជាមនុស្សដែលមានឥទ្ធិពលសំខាន់នៅក្នុងឆាកនយោបាយទាល់តែសោះ ដោយគាត់គ្រាន់តែជាអតីតអ្នកតំណាងរាស្ត្រមួយរូបមកពីកូតាលោក កឹម សុខា ដែលរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ លោកមិនបានចេញមុខមាត់ក្នុងឆាកនយោបាយទៀតទេ។

លោកបន្តថា មហាជនទូទៅមិនដែលបានលឺឈ្មោះ និងមិនដែលបានស្គាល់លោក លឹម គីមយ៉ាទាល់តែសោះ។ ដូច្នេះគេអាចចោទសួរយ៉ាងសាមញ្ញថា តើរដ្ឋាភិបាលមានការចាំបាច់អ្វីដែលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា? ឈរលើទឡ្ហីករណ៍ទាំងប៉ុន្មាននេះ គេមើលមិនឃើញទាល់តែសោះថា រដ្ឋាភិបាលត្រូវជួលមនុស្សឱ្យធ្វើឃាតលោក លឹម គីមយ៉ា។

លោក វិសិទ្ធគុន បានបញ្ជាក់ថា៖ «ការស៊ើបអង្កេតមិនទាន់លាតត្រដាងផង នាំគ្នាចោទរាជរដ្ឋាភិបាល ហើយយើងធ្វើយ៉ាងមិច ទើបដឹងថា គាត់ទៅមានសត្រូវជាមួយនរណាខ្លះ តែពួកគេនាំគ្នាចោទមកលើរាជរដ្ឋាភិបាល។ ដូច្នេះរឿងនេះ គឺជាលាបពណ៌មកលើរាជរដ្ឋាភិបាល ចឹងបងប្អូនឈប់ជឿក្រុមជ្រុលនិយមទាំងអស់នោះ»។

ជាក់ស្តែងលោក ឈុំ សេរីសុខុម ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិកបានលើកឡើងថា លោក លឹម គីមយ៉ា ធ្លាប់បាននិយាយបរិហារធ្ងន់ធ្ងរទៅលើលោក សម រង្ស៊ី ហើយសម រង្ស៊ី មានការខឹងសម្បារយ៉ាងខ្លាំងផងដែរ។

លោក សេរីសុខុម បានបញ្ជាក់ថា៖ «លឹម គឹមយ៉ានេះ ខ្ញុំស្គាល់ច្បាស់ គឺគាត់បារាំង។ ការពិត បើនិយាយទៅ គាត់មានកូតាខាងគណបក្សសិទ្ធិមនុស្សលោក កឹម សុខា។ បុគ្គលនេះ បង្កបញ្ហា បង្កើតរឿង មិនដឹងគាំទ្រអ្នកណាមួយឱ្យពិតប្រាកដ។ តែឥឡូវរឿងគាត់នេះ មកចោទទម្លាក់កំហុសទៅគណបក្សប្រជាជនទៀត»។

គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា និងត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រលប់ទៅប្រទេសថៃដើម្បីអនុវត្តន៍នីតិវិធិកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៕

The post គណបក្សក្រៅរដ្ឋាភិបាល៖ ក្រុមទណ្ឌិត សម រង្ស៊ី យកឃាតកម្មលើលោក លឹម គឹមយ៉ា ធ្វើជាអាជីវកម្មកេងចំនេញនយោបាយ appeared first on Kampuchea Thmey Daily.

អ្នកតាមដានស្ថានការណ៍សង្គមថាក្រុមប្រឆាំងកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា
អ្នកវិភាគបញ្ហានយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា ក្រុមប្រឆាំងនៅកម្ពុជាកំពុងធ្វើអាជីវកម្មលើការស្លាប់របស់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត បានថ្លែងថា ក្រុមប្រឆាំងកំពុងទាញយកការស្លាប់របស់លោក លិម គិមយ៉ា ជាប្រយោជន៍របស់ខ្លួនដើម្បីរុញទោសកំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា និងធ្វើឱ្យបក្សកាន់អំណាចកម្ពុជាធ្លាក់ប្រជាប្រិយភាព។

លោកបញ្ជាក់ថា៖ «ការធ្វើឃាតទៅលើនរណាម្នាក់ សួរថាតើនរណាជាអ្នកទទួលបានផលចំនេញច្រើនជាងគេ? អ៊ីចឹងយើងអាចយល់បានថា នេះជាយុទ្ធសាស្រ្តមួយដែលយើងនិយមហៅថា ស្វាស៊ីបាយ យកមកលាបមាត់ពពែ ឬក៏យុទ្ធសាស្ត្រស្បែកម្មរបស់ក្រុមលោក សម រង្ស៊ី»។

អ្នកវិភាគរូបនេះបានបន្ថែមថា លោក លិម គិមយ៉ា មិនមែនបុគ្គលដែលមានឥទ្ធិពលអ្វីនៅក្នុងវិស័យនយោបាយនៅក្នុងប្រទេសកម្ពុជានោះទេ ហើយក៏មិនមែនជាបុគ្គលដែលមានប្រជាប្រិយភាព និងមានប្រជាពលរដ្ឋខ្មែរស្គាល់គ្រប់គ្នានោះដែរ។ ដូច្នេះបក្សកាន់អំណាចនៅកម្ពុជា គ្មានហេតុផលអ្វី ឬក៏ទទួលបានផលចំនេញអ្វីពីការធ្វើឃាតលោក លិម គិមយ៉ាដែរ។

អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយ លោក អ៊ុន ដារ៉ា បានលើកឡើងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺជាការប្រឌិតឡើងដោយក្រុមអតីតបក្សប្រឆាំង ហើយមានចេតនាទម្លាក់ភាពស្មុគស្មាញដល់រដ្ឋាភិបាលថៃ ហើយបង្កអរិភាពជុំវិញទំនាក់ទំនងកម្ពុជា និងថៃឱ្យមានភាពល្អក់កកនឹងគ្នា។

លោកបានទាញការសន្និដ្ឋានថា សម រង្ស៊ី និង កឹម សុខា ទំនងជាកំពុងចិញ្ចឹមកម្លាំងសម្ងាត់ផ្សេងៗទៀតនៅក្រៅប្រទេស ដើម្បីធ្វើឃាតបុគ្គលណាមួយក្នុងការរកលេសទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងរឿងនយោបាយ«ស្វាស៊ីបាយ លាបមាត់ពពែ»។

ក្នុងន័យនេះលោកបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានអ្វីគួរឱ្យសង្ស័យទេ ព្រោះអាជ្ញាធរកម្ពុជាក៏បានសហការជាមួយអាជ្ញាធរថៃ ដើម្បីធ្វើកិច្ចការនេះដែរ។ អ៊ីចឹង ការទម្លាក់កំហុសទាំងឡាយមកលើរាជរដ្ឋាភិបាលកម្ពុជា គឺជារឿងដែលមិនត្រឹមត្រូវ ហើយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ចំពោះការស៊ើបអង្កេតផ្សេងៗ យើងទុកលទ្ធភាពនេះឱ្យទៅខាងភាគីអាជ្ញាធរថៃគេធ្វើការងារទៅ ព្រោះករណីនេះកើតឡើងនៅទីនោះ»។

អ្នកឃ្លាំមើលរូបនេះបន្ថែមថា ចំណែកឯការផ្សាយរបស់វិទ្យុអាស៊ីសេរី និងសារព័ត៌មានខេមរភាសាផ្សេងទៀតនៅក្រៅស្រុកជុំវិញរឿងចោទប្រកាន់អំពើឃាតកម្មលើលោក លិម គិមយ៉ា នៅទឹកដីថៃនោះ គឺជារឿងនយោបាយ ដើម្បីលាបពណ៌អាក្រក់ ដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះតែគំនុំបុគ្គលរបស់ក្រុម សម រង្ស៊ី ប៉ុណ្ណោះ។

គួររំឭកថា លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកកប្រទេសថៃ។ មួយថ្ងៃក្រោយមក ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា។

ចំណែកជនសង្ស័យទី២ ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណថា ជាជនជាតិខ្មែរ ដែលពាក់ព័ន្ធនឹងឃាតកម្មលោក លិម គិមយ៉ា។ ហេតុការណ៍បាញ់ប្រហារនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់បក្សប្រឆាំងនៅក្នុងប្រទេសថៃ ក្នុងការដាក់សម្ពាធទៅលើកាន់អំណាចដឹកនាំរដ្ឋាភិបាលថៃ៕

The post អ្នកតាមដានស្ថានការណ៍សង្គមថាក្រុមប្រឆាំងកំពុងធ្វើអាជីវកម្មលើការស្លាប់របស់លោក លិម គិមយ៉ា appeared first on Kampuchea Thmey Daily.

អ្នកនយោបាយនិងអ្នកវិភាគគាំទ្រការដាក់ក្រុមជ្រុលនិយមជាភេរវករ
អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ បានបង្ហាញការគាំទ្រចំពោះការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាភរវករ ដើម្បីការពារសន្ដិភាពនៅកម្ពុជា។

ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានស្នើទៅរដ្ឋាភិបាលឱ្យបង្កើតច្បាប់នេះឱ្យបានឆាប់ដើម្បីបំបាត់នូវក្រុមដែលលោកថាជា «មេរោគចង្រៃ» ចង់រុញច្រានប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាម និងអស្ថិរភាពនយោបាយ។

លោកថា៖ «ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។

ចំណែកអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវីត បានថ្លែងថាការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម​ជាក្រុមភារវករគឺជាការធានាដល់ស្ថិរភាពនយោបាយ លើកកម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌សង្គម និងពង្រឹងសាមគ្គីជាតិ។

លោកថា៖ «ខ្ញុំគាំទ្រឱ្យមានច្បាប់ភេរវកម្មនេះ ដើម្បីដាក់ក្រុមជ្រុលនិយម ឬហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ ទៅជាក្រុមភេរវករ។ គោលបំណង គឺយើងចង់ធានាដល់ការទប់ស្កាត់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់»។

ក្នុងន័យនេះ អ្នកនយោបាយក្រៅរដ្ឋាភិបាល និងអ្នកវិភាគ បានប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។

គួរឱ្យដឹងផងដែរថាប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ថា វាដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។

សម្តេចបានថ្លែងថា កម្ពុជាបច្ចុប្បន្នកំពុងពុះពារឈានទៅមុខទៀតលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយ ដូចបណ្តាប្រទេសលើពិភពលោក ដោយគ្មានការកើតមានជាថ្មីទៀតនូវសង្គ្រាម និងគ្មានអំពើប្រល័យពូជសាសន៍ទៀតនោះទេ៕

The post អ្នកនយោបាយនិងអ្នកវិភាគគាំទ្រការដាក់ក្រុមជ្រុលនិយមជាភេរវករ appeared first on Kampuchea Thmey Daily.

ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន?
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបាននាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីលោក Anwar Ibrahim តែងតាំងជាទីប្រឹក្សាផ្ទាល់ស្តីពីអាស៊ានកាលពីពាក់កណ្ដាលខែធ្នូនេះ ស្របពេលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំ២០២៥។

តើហេតុអ្វីបានជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្រេចតែងតាំងសម្ដេចតេជោ?

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា យល់ថាការតែងតាំងនេះមកពីការជឿជាក់លើសមត្ថភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកការទូតជើងចាស់ និងមានបទពិសោធន៍ដឹកនាំអាស៊ានច្រើនដងដែលរាប់មកដល់ឆ្នាំ២០២២ សម្ដេចតេជោ ដឹកនាំអាស៊ាន៣ដងរួចមកហើយ។

លោកថា៖ «ភាពពិនប្រសប់របស់សម្ដេចក្នុងការងារ​តំបន់​ និងអន្តរជាតិទាំងក្នុងភាពជាប្រធានអាស៊ាន ទេពកោសលល្យកាទូតក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ ហើយឆ្នាំក្រោយ ឆ្នាំ២០២៥ ម៉ាឡេស៊ីជាប្រធានអាស៊ានក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នា ឬក៏ដូចគ្នានឹងប្រធានអាស៊ានឆ្នាំនេះនិងឆ្នាំកន្លងៗទៅ»។

បណ្ឌិត គិន ភា

កម្ពុជាបានចូលជាសមាជិកទី១០អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និងបានដឹកនាំអាស៊ានជាលើកដំបូងនៅឆ្នាំ២០០២ លើកទី២នៅឆ្នាំ២០១២ និងលើកទី៣នៅឆ្នាំ២០២២ ទាំង៣លើកសុទ្ធតែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

បើតាមអ្នកវិភាគក្នុងស្ថានភាពបច្ចុប្បន្នអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បញ្ហាសមុទ្រចិនខាងត្បូង និងផ្ទៃក្នុងខ្លួនឯងដែលញាំញីជាច្រើនឆ្នាំមកហើយនោះគឺវិបត្តិនៅមីយ៉ាន់ម៉ា។

ការវាយប្រយុទ្ធគ្នាក្នុងតំបន់Thantlang, រដ្ឋ Chin ប្រទេសមីយ៉ាន់ម៉ា ខែតុលា ២០២១

សារព័ត៌មាន Irrawaddy ឱ្យដឹងថាក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥ខាងមុខប្រទេសម៉ាឡេស៊ីនឹងបង្កើតការិយាល័យបេសកជនពិសេសទទួលបន្ទុកមីយ៉ាន់ម៉ានៅទីក្រុងគួឡាឡាំពួរផងដែរ។

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ យល់ថាការតែងតាំងសម្ដេចតេជោជាទីប្រឹក្សានេះក៏ក្នុងមួលហេតុមួយដែលប្រទេសម៉ាឡេស៊ីមានបំណងក្នុងការដោះស្រាយវិបត្តិនៅភូមាដែរ ព្រោះក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់ សម្ដេចតេជោគឺជាអ្នកចេញមុខខ្លាំងក្លាក្នុងការចង់ជួយដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ។

លោកថា៖ «ប្រាកដណាស់ថាសម្ដេចតេជោមានគុណតម្លៃយ៉ាងសកម្មក្នុងការស្វែងរកសេណារីយ៉ូដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ អ៉ីចឹងចំណែកនេះក៏ជាធាតុចូលសំខាន់ដែរក្នុងភាពដែលសម្ដេចជាទីប្រឹក្សានាយករដ្ឋមន្ត្រីក្នុងពេលដែលម៉ាឡេស៊ីជាប្រធានប្ដូរវេនចំណែកនៃភាពសកម្មក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ាគឺជាផ្នែកសំខាន់មួយផងដែរ»។

បណ្ឌិត យង់ ពៅ

វាមិនមែនជារឿងចៃដន្យនោះទេចំពោះការតែងតាំងនេះ ក្នុងពេលដែលវិបត្តិប្រទេសភូមា​កំពុងតែញាំញីដល់ឯកភាពរបស់អាស៊ាននៅប៉ុន្មានឆ្នាំចុងក្រោយ ខណៈប្រទេសថៃគឺជាប្រទេសក្បែរខាងមីយ៉ាន់ម៉ា ហើយសម្ដេចតេជោក៏ជាអ្នកធ្លាប់បានប្រាស្រ័យទំនាក់ទំនងច្រើនផងដែរជាមួយមេដឹកនាំយោធាភូមា មីន អ៊ុងឡាំង។

ទោះជាយ៉ាងណាអ្នកវិភាគយល់ថាការដោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះអាចនឹងពិបាក ព្រោះវាអាស្រ័យលើមីយ៉ាន់ម៉ាខ្លួនឯង និងការចូលរួមពីមហាអំណាចខាងក្រៅ។

លោកបណ្ឌិត គិន ភា៖ «ចំណុះផងដែរពីមហាអំណាចភាគីខាងក្រៅ។ បើមហាអំណាចភាគីខាងក្រៅនៅឈរម្ខាងៗនៃភាគីជម្លោះនៅមីយ៉ាន់ម៉ា ខ្ញុំគិតថារឿងនេះមិនងាយចប់ទេ! បទពិសោធន៍គឺកម្ពុជានេះហើយឆ្លងកាត់សង្គ្រាមស៊ីវិលតាំងពីដើមទស្សវត្សឆ្នាំ១៩៧០មកគឺមហាអំណាចនៅម្ខាងៗនៃភាគីជម្លោះពេលនោះគឺម្ខាងៗមានជន្ទល់រៀងខ្លួនដូច្នេះការមើលឃើញដំណោះស្រាយក្នុងពេលឆាប់ៗគឺពិតជាលំបាក»។

សម្រាប់អ្នកវិភាគទោះបីជាដោះស្រាយបញ្ហាវិបត្តិភូមាបានឬមិនបានក្នុងពេលម៉ាឡេស៊ីដឹកនាំ តែការតែងតាំងសម្ដេចតេជោ ហ៊ុន សែន ជាទីប្រឹក្សាផ្ទាល់នេះបានបង្ហាញថាសម្ដេចត្រូវបានថ្នាក់ដឹកនាំក្នុងតំបន់ទទួលស្គាល់ពីឥទ្ធិពល និងភាពជាអ្នកដឹកនាំ ហើយឈ្មោះកម្ពុជាលើឆាកអន្តរជាតិក៏កាន់តែមានគេស្គាល់ច្រើនផងដែរ។

លោកបណ្ឌិត យង់ ពៅ៖ «អ្នកដែលមានគុណតម្លៃនយោបាយ មានគុណតម្លៃសមស្របបំផុតទើបគេតែងតាំងទៅជាទីប្រឹក្សានៃនាយករដ្ឋមន្ត្រីនៃប្រទេស៊ីវីល័យមួយបាន។ នេះហើយគឺជាផលចំណេញក្នុងនយោបាយ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងផលចំណេញទៅលើគុណតម្លៃផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងផលចំណេញគុណតម្លៃសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល»។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អ៊ុងឡាំង។ រដ្ឋប្រហារនេះហើយដែលនាំឱ្យមីយ៉ាន់ម៉ាប្រយុទ្ធគ្នារហូតដល់ថ្ងៃនេះ។

វិបត្តិមីយ៉ាន់ម៉ាបានក្លាយជាបញ្ហាឈឺក្បាលរបស់អាស៊ានរហូតដល់ឆ្នាំ២០២២ពេលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំអាស៊ានទើបមានសញ្ញាវិជ្ជមានខ្លះៗពីដំណោះស្រាយតែហាក់បានថមថយទៅវិញពេលដែលផុតអាណត្តិដឹកនាំអាស៊ានរបស់កម្ពុជា។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបញ្ចប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាការដឹកនាំអាស៊ានឆ្នាំនោះគឺហាក់បីដូចជាកាន់ដុំថ្មក្ដៅតែកម្ពុជាបានធ្វើឱ្យថ្មក្ដៅនោះក្លាយជាថ្មដែលអាចកាន់បានមុននឹងប្រគល់ទៅឱ្យមេដឹកនាំអាស៊ានបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន? appeared first on Kampuchea Thmey Daily.