ជីវិតកម្សាន្ដ
ក្នុងវ័យ៤៦ឆ្នាំ Ha Ji Won មិនដែលស្គាល់រសជាតិស្នេហានឹងគេឡើយ ខណៈទ្រព្យកាន់តែច្រើនហួសប្រមាណ
តារាសម្ដែងស្រីនាង Ha Ji Won មានឈ្មោះពិតថា Jeon Hae Rim កើតនៅឆ្នាំ ១៩៧៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នាងត្រូវបានគេស្គាល់ថា ជាតារាស្រីឈានមុខគេក្នុងវិស័យភាពយន្តកូរ៉េ ជាមួយនឹងសមត្ថភាពផ្លាស់ប្តូរ អាចបត់បែនបានរហ័ស និងសម្រស់ដ៏លេចធ្លោពិបាកនឹងប៉ាន់ស្មានអាយុពិតរបស់នាង។

តាំងពីកុមារភាពមក Ha Ji Won មានរូបរាងលេចធ្លោ ខណៈពេលដែលនាងរៀននៅវិទ្យាល័យ ក្រុមហ៊ុនកម្សាន្តមួយបានឃើញរូបភាពរបស់នាងនៅឯស្ទូឌីយោ ហើយបានទាក់ទងយ៉ាងលឿន។ ក្នុងឆ្នាំ ១៩៩៦ រាប់ថាសំណាងមួយដែលូបនាងទទួលបានតួនាទីដំបូងនៅក្នុងរឿងភាគយុវវ័យក្រោមចំណងជើងថា« New Generation Report: Adults Don’t Understand Us» ។
កាលពីថ្មីៗនេះ រូបថតពីរសន្លឹកដែលថតដោយអ្នកទស្សនា Ha Ji Won នៅតាមផ្លូវ គឺជាប្រធានបទដ៏ក្តៅគគុកនៅលើវេទិកា Naver របស់ប្រទេសកូរ៉េ។ នៅក្នុងរូបថតនោះ នាងស្លៀកខោខូវប៊យ រួមជាមួយនឹងអាវពណ៌ស ដែលជាស្ទីលដ៏កម្រ បើប្រៀបធៀបទៅនឹងរូបភាពដែលធ្លាប់ស្គាល់ និងឆើតឆាយរបស់នាងកាលពីពេលកន្លងមក។ រាងកាយស្រឡូនស្អាត ដើមទ្រូងមូលក្លំ និងរឹងមាំ ដោយសារការខិតខំប្រឹងប្រែងហាត់ប្រាណនាពេលកន្លងមក។
ការបញ្ចេញមតិនៅលើបណ្ដាញ SNS បានលើកសរសើរ Ha Ji Won ថា នាងស្លៀកពាក់ខុសពីសម្លៀកបំពាក់ធម្មតារបស់នាងមើលទៅកាន់តែក្មេងជាងមុន។ ទម្រាំតែបានរាងស្អាតបែបនេះ តារាស្រីខំប្រឹងខ្លាំងណាស់ ជារឿយៗទស្សនិកជនតែងតែឃើញនាងបង្ហោះនៅលើអ៉ិនធើណេតជារឿយៗ។

យ៉ាងណាក៏ដោយ ប្រភពខ្លះបាននិយាយថា រូបភាពមួយនេះត្រូវបានថតនៅពេលដែល Ha Ji Won កំពុងថត។ បច្ចុប្បន្ននាងកំពុងសម្តែងក្នុងរឿង Climax ជាមួយ Joo Ji Hoon ខណៈការថតបានចាប់ផ្តើមនៅពាក់កណ្តាលខែមីនានេះប៉ុណ្ណោះ។
កេរ្តិ៍ឈ្មោះរបស់ Ha Ji Won បានផ្ទុះឡើងក្នុងឆ្នាំ ២០១០ នៅពេលដែលនាងបានដើរតួជាតួឯកក្នុងរឿង «Secret Garden» ជាមួយតារាប្រុស Hyun Bin ។ ភាពជោគជ័យយ៉ាងខ្លាំងរបស់ខ្សែភាពយន្តនេះបានធ្វើឲ្យនាងក្លាយជាតារាក្នុងបញ្ជី A នៅក្នុងប្រទេសកូរ៉េ និងពង្រីកឥទ្ធិពលរបស់នាងទូទាំងអាស៊ី។ បន្ទាប់មក ជាមួយនឹងការសម្ដែងនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ Empress Ki តារាសម្ដែងស្រីបានបញ្ជាក់ពីរូបភាពថា នាងគឺជាតារាពេញដោយសមត្ថភាពដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពដ៏រឹងមាំ និងការសម្រេចចិត្ត។ នាងត្រូវបានមហាជនស្គាល់ថា ជាវារនារីប្រយុទ្ធដ៏កំពូលនៃឧស្សាហកម្មកម្សាន្តកូរ៉េ។
ក្នុងអាជីពសម្ដែងដ៏ឆ្នើម នាងបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន ហើយត្រូវបានគេចាត់ទុកថាជាអ្នកសិល្បៈដែលមានទេពកោសល្យនៅលើកញ្ចក់ទូរទស្សន៍កូរ៉េ។ នាងជាតារាសម្ដែងមួយរូបក្នុងចំណោមតារាសម្ដែងមួយចំនួនដែលអាចសម្ដែងក្នុងភាពយន្តបែបវាយប្រហារ ស្នេហា, ចិត្តសាស្ត្រ និងប្រវត្តិសាស្ត្រជាដើម។
ក្នុងកំឡុងឆ្នាំ ២០១៦ដល់២០១៧ Ha Ji Won បានជួបប្រទះនូវការភ្ញាក់ផ្អើលដ៏ធំបំផុតនៃជីវិតរបស់នាង នៅពេលដែលនាងបានបាត់បង់ឪពុក និងប្អូនប្រុសtjrwmរយៈពេលមួយឆ្នាំ។ ឧប្បត្តិហេតុដ៏ឈឺចាប់នោះបានធ្វើឲ្យនាងស្ទើរតែដកខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលពីរឆ្នាំ។ ចាប់តាំងពីពេលនោះមក តារាស្រីរូបនេះបានដកខ្លួនចេញជាបណ្តើរៗ ដោយបានកំណត់ការបង្ហាញខ្លួនជាសាធារណៈ ហើយគ្រាន់តែចូលរួមក្នុងគម្រោងnana ឬព្រឹត្តិការណ៍ពិសេសប៉ុណ្ណោះ។
ថ្វីដ្បិតតែអាជីពជោគជ័យ ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីរបស់នាង Ha Ji Won ត្រូវបានគេចាត់ទុកថាជាតារាដែលមានបំផុត និងមានឥទ្ធិពលបំផុតនៅក្នុងប្រទេសកូរ៉េ។ នាងធ្លាប់បានរកប្រាក់បាន ៤៥,០០០ ដុល្លារ សម្រាប់វគ្គទូរទស្សន៍នីមួយៗ។ មិនត្រឹមតែរកលុយបានពីភាពយន្តទេ សម្រស់នេះក៏ជាមុខដ៏ពេញនិយមក្នុងកម្មវិធីផ្សាយពាណិជ្ជកម្ម មានម៉ាកម៉ូដផ្ទាល់ខ្លួន និងវិនិយោគលើអចលនទ្រព្យផងដែរ។
សម្រស់តារាកូរ៉េដ៏ល្បីរូបនេះ មិនដែលរៀបការទេ ហើយកម្រចែករំលែកអំពីជីវិតឯកជនរបស់នាងណាស់ ផ្ទុយទៅវិញ នាងលះបង់ខ្លួនឯងចំពោះអាជីពសម្ដែងសឹងតែមួយជីវិត។ ក្នុងកិច្ចសម្ភាសន៍ តារាស្រីរូបនេះបានបង្ហើបថា ខ្លួនស្រលាញ់ការសម្ដែងសុទ្ធសាធ ហើយតែងតែចង់ប្រកួតប្រជែងជាមួយនឹងតួនាទីជាច្រើនប្រភេទ រាប់តាំងពីរឿងភាគ មនោសញ្ចេតនា រហូតដល់រឿងភាគ និងប្រវត្តិសាស្ត្រ។
បច្ចុប្បន្ននេះ ក្នុងវ័យ៤៧ឆ្នាំ Ha Ji Won នៅតែធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើលមិនតិចទេ ជាមួយនឹងរូបរាងដ៏ស្រឡូន មានមន្តស្នេហ៍លើសលប់ រស់នៅយ៉ាងសុខស្រួល មានជីវភាពល្អប្រសើរមានទ្រព្យសម្បត្តិច្រើនហួសប្រមាណ។ ទោះបីជាមិនធ្លាប់រៀបការមានគូស្រករនឹងគេក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្លាចផ្ទុះចម្រូងចម្រាសនយោបាយ តារាកូរ៉េប៉ុន្មានរូប មិនហ៊ានសូម្បីបញ្ចេញកាយវិការ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ