នាយករដ្ឋមន្ត្រី Benjamin Netanyahu Archives - Kampuchea Thmey Daily

បព្វជិត​ជាន់ខ្ពស់​បំផុត​របស់អ៊ីរ៉ង់ អំ​ពាវ​នាវ​ឱ្យ​ធ្វើ​ឃាត​ លោក ត្រាំ និង​ លោក ណេតាន់​យ៉ាហ៊ូ
បព្វជិត​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​​អ៊ីរ៉ង់ ​បានអំពាវនាវឱ្យ​​​ធ្វើឃាត​ ប្រធានាធិបតី​​​សហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ និង​ នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល លោក បេ​នចាមីន ណេតាន់យ៉ាហ៊ូ ដើម្បី​ជា​ការ​សង​សឹក​ទៅ​នឹង​​ការ​សម្លាប់​មេដឹកនាំកំពូល​អ៊ីរ៉ង់ ​នៅ​ថ្ងៃ​​ដំបូង​នៃការ​ចាប់​ផ្តើម​សង្រ្គាម​ដោយ​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​​។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់​គ្លេស The Telegraph នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ក្នុង​សេចក្តីថ្លែង​ការណ៍ ១០ចំណុច ​សមាជិក​​ម្នាក់​នៃ​ក្រុម​ដឹកនាំ​សាសនា​អ៊ីរ៉ង់​ ដែល​គេ​ហៅថា «សភា​ជំនាញ​​ (​The Assembly of Experts) ​បាន​និយាយថា ការ​សម្លាប់ឧក្រិដ្ឋជន​ គឺ​ប្រធានាធិបតី​អាមេរិក និងនាយក​រដ្ឋ​មន្ត្រី​ ​ដ៏​អាក្រក់​នៃ​របបស៊ីយ៉ូន​និយម(អ៊ីស្រាអែល​បច្ចុប្បន្ន​) គឺជាកាតព្វកិច្ច​របស់​អ្នក​សាសនា​។

លោក ណេតាន់​យ៉ាហ៊ូ និង​ លោក ត្រាំ ។ រូបភាព៖ Getty Images

ផែន​ការ​​ធ្វើឃាតមេដឹកនាំទាំង​ពីរត្រូវ​បាន​អ៊ីរ៉ង់​ពិពណ៌នាថា​៖ « សម​នឹង​ទទួល​ទោស​ប្រហារជីវិត មិន​ត្រូវធ្វេសប្រហែស​ឡើយ ​ទោះ​ក្នុង​កាលៈទេសៈណាក៏ដោយ»។

ការ​អំពាវនាវឱ្យ​មានសកម្មភាពបែប​នេះ​បានកើតឡើង ទោះ​បីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការ​យោគយល់គ្នា​ក្នុង​គោលបំណង​បញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែល​ផ្ទុះ​ឡើងកាល​ពី​​ថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ​នឹងការវាយប្រហារ​របស់​សហរដ្ឋ​អាមេរិក-អ៊ីស្រាអែលលើ​អ៊ីរ៉ង់ក៏ដោយ​។

គួរ​បញ្ជាក់​ថា​កិច្ចព្រមព្រៀង​​ ១៤ចំណុច​រវាង​ប្រទេស​ទាំង​ពីរ​ ​បាន​ផ្តល់​​ពេល ៦០ថ្ងៃ​​ ដើម្បី​ចរចា​បទឈប់បាញ់​​ជាអចិន្ត្រៃយ៍ និង​​ដោះ​ស្រាយ​​បញ្ហា​ស្មុគស្មាញ​នានា រួមទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​​អ៊ីរ៉ង់​ផងដែរ​។

យ៉ាងណា ការវាយប្រហារ​សងសឹក​គ្នា​​ទៅវិញទៅ​មក​ជា​ច្រើនថ្ងៃ ​នៅ​ច្រកសមុទ្រ Hormuz និង​​សកម្មភាព​​យោធា​របស់​អ៊ីស្រាអែល​​នៅ​​លីបង់ បាន​​ដាក់​សម្ពាធ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​បណ្តោះ​អាសន្ន​នេះ។

ការអំពាវ​នាវ​របស់​បព្វ​ជិត​​អ៊ីរ៉ង់​​ធ្វើ​ឃាត​ លោក ត្រាំ​ និង​ លោក ណេតាន់​យ៉ាហ៊ូ គឺ​ជា​ការសង​សឹក​ ចំពោះឈាម​របស់​មេដឹកនាំកំពូល គឺ​ លោក Ali Khamenei ត្រូវបានសម្លាប់​ នៅ​ថ្ងៃដំបូងនៃ​​សង្គ្រាម នៅតែជារឿងសំខាន់​បំផុត។

​បព្វ​ជិត​ទាំង​នោះ​បន្ថែមថា៖ « វាជាកាតព្វ​កិច្ច​ត្រូវ​តែ​ធ្វើ​ ចំពោះ​បុគ្គល​​ឧក្រិដ្ឋ​ជន​ទាំង​ពីរ​នោះ[ត្រាំ​-ណេតាន់​យ៉ាហ៊ូ​]​ ដើម្បី​បញ្ជូនពួកគេទៅឋាននរក»។

យ៉ាង​ណា​ មក​ទល់​ពេល​នេះ​ភាព​ផុយ​ស្រួយ ​ចំពោះ​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​កើត​មាន​​ ចំណែក​តម្លៃ​ប្រេង​ឆ្លង​កាត់ច្រក​ហ័រ​មូស ​នៅ​តែ​មិន​មាន​ភាព​ប្រាកដ​ប្រជា​៕

សម្រួល៖ ណឺ មិនា

The post បព្វជិត​ជាន់ខ្ពស់​បំផុត​របស់អ៊ីរ៉ង់ អំ​ពាវ​នាវ​ឱ្យ​ធ្វើ​ឃាត​ លោក ត្រាំ និង​ លោក ណេតាន់​យ៉ាហ៊ូ appeared first on Kampuchea Thmey Daily.

លោក ត្រាំ ផ្តាំទៅ​ ណេតាន់យ៉ាហ៊ូ ឲ្យប្រើ «ចិត្តទន់ភ្លន់ជាងមុន» នៅ លីបង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា បាន​ផ្តែផ្តាំ​ទៅ​​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ថា គួរតែប្រើប្រាស់ «មាន​​ជំហរ​ទន់ភ្លន់ជាងមុន» នៅក្នុងការប្រយុទ្ធប្រឆាំង​នឹងក្រុមខ្មាន់កាំភ្លើងហេសបូឡានៅលីបង់ ដែលនេះជាការស្តីបន្ទោសជាសាធារណៈចុងក្រោយបង្អស់របស់ប្រធានាធិបតីអាមេរិករូបនេះ ទៅកាន់ដៃគូរបស់ខ្លួននៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។

.រូបភាព៖Reuters

យោងតាមការចេញផ្សាយ​របស់​ទី​​ភ្នាក់ងារ​​​ព័ត៌មាន​ Reuters ប្រធានាធិបតី ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន​កាលពីថ្ងៃពុធ នៅពេលបិទបញ្ចប់កិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសបារាំងថា «និយាយឲ្យយុត្តិធម៌ចំពោះ លោក ណេតាន់យ៉ាហ៊ូ តាមពិតគាត់គឺជាមនុស្សល្អម្នាក់ដែរ គ្រាន់តែជួនកាល គាត់ហាក់ដូចជាមានអារម្មណ៍ជ្រួលជ្រើមខ្លាំងបន្តិចប៉ុណ្ណោះ»។

លោក ត្រាំ បានថ្លែងដោយហៅហៅ​ «Babi» ដែល​ជាឈ្មោះ​ក្រៅរបស់លោក ណេតាន់យ៉ាហ៊ូ ថា «យើងមានជម្លោះបន្តិចបន្តួចជុំវិញបញ្ហាប្រទេសលីបង់។ ខ្ញុំនិយាយថា អ្នកអាចប្រើប្រាស់ចិត្ត​ទន់ភ្លន់ជាងមុនបន្តិចបាន ប៊ីប៊ី (Bibi)។ អ្នកមិនចាំបាច់វាយកម្ទេចអាគារចោលរាល់ពេលដែលមាននរណាម្នាក់មកពីក្រុមហេសបូឡាដើរចូលទៅក្នុងនោះឡើយ»។

លោក ត្រាំ បានបន្ថែមទៀតថា លោកយល់ស្របចំពោះការពណ៌នាដែលថា អ៊ីស្រាអែលគឺជា ដៃគូដ៏តូចមួយរបស់អាមេរិក ប៉ុន្តែលោកក៏បានថ្លែងអំណរគុណដល់ ណេតាន់យ៉ាហ៊ូ ចំពោះតួនាទីរបស់លោកនៅក្នុងជម្លោះប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាសត្រូវសួរពូជរបស់អ៊ីស្រាអែល។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានសង្កត់ធ្ងន់ផងដែរថា រូបលោកបានផ្ញើសេចក្តីចម្លងនៃ «អនុស្សរណៈនៃការយោគយល់គ្នា» (MoU) ដែលអាមេរិកបានសម្រេចព្រមព្រៀងជាមួយអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ទៅឲ្យលោក ណេតាន់យ៉ាហ៊ូ រួចរាល់ហើយ ដើម្បីជាការឆ្លើយតបបដិសេធទៅនឹងរបាយការណ៍ព័ត៌មាននានាដែលបានចុះផ្សាយថា រដ្ឋបាលរបស់លោកបានច្រានចោលសំណើរបស់អ៊ីស្រាអែល។ កិច្ចព្រមព្រៀង MoU នេះ នឹងបើកផ្លូវសម្រាប់ការចរចាសន្តិភាពទូលំទូលាយរវាងអាមេរិក និងអ៊ីរ៉ង់ ដែលនឹងត្រូវចាប់ផ្តើមឡើងនៅក្នុងប្រទេសស្វីស នាថ្ងៃសុក្រខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានជម្រុញជំហរដាច់ខាត ថា អ៊ីស្រាអែលមិនជាប់កាតព្វកិច្ចដោយសារកិច្ចព្រមព្រៀងណាមួយរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡានោះទេ បើទោះបីជាសកម្មភាពអរិភាពនៅក្នុងប្រទេសលីបង់ បានថយចុះកម្តៅខ្លះក៏ដោយ ចាប់តាំងពីលោក ត្រាំ បានរិះគន់លោកយ៉ាងធ្ងន់ធ្ងរកាលពីដើមសប្តាហ៍នេះមក។

នាពេលកន្លងមក លោក ណេតាន់យ៉ាហ៊ូ និង ត្រាំ បានប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងជាបន្តបន្ទាប់ ជុំវិញការបដិសេធរបស់អ៊ីស្រាអែលក្នុងការកម្រិតព្រំដែននៃប្រតិបត្តិការដេញតាមកម្ទេចក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅលីបង់ ដែលការបញ្ឈប់អរិភាពនៅទីនោះ គឺជាទាមទារដ៏ចម្បងរបស់ភាគីអ៊ីរ៉ង់ ស្ថិតក្រោមហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមានកម្រិតមួយជាមួយអាមេរិក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែល មិនពេញចិត្ត​​កាន់តែខ្លាំង​ ព្រោះ​តែ​ការ​​ចាញ់ប្រៀបក្នុង​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់

The post លោក ត្រាំ ផ្តាំទៅ​ ណេតាន់យ៉ាហ៊ូ ឲ្យប្រើ «ចិត្តទន់ភ្លន់ជាងមុន» នៅ លីបង់ appeared first on Kampuchea Thmey Daily.

ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែល មិនពេញចិត្ត​​កាន់តែខ្លាំង​ ព្រោះ​តែ​ការ​​ចាញ់ប្រៀបក្នុង​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែលគ្រប់និន្នាការ បាន​​ផ្ទុះកំហឹង​កាន់តែខ្លាំង​ឡើង​ ជុំវិញព័ត៌មានលេច​ធ្លាយ​ពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ដោយពួកគេចាត់ទុកវាជា «មហន្តរាយ» សម្រាប់ប្រទេស​អ៊ីស្រាអែល​ និងបានបង្វែរមុខព្រួញនៃការរិះគន់ចំៗទៅលើបុរសម្នាក់ គឺនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។

រូបភាព៖Reuters

ចុះផ្សាយដោយភ្នាក់ងារ PBS, នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ណេតាន់យ៉ាហ៊ូ បានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ដោយប្រកាសក្ដែងៗថា «មិនថានឹងមានកិច្ចព្រមព្រៀង ឬគ្មាននោះទេ» លោកនឹងនៅតែបន្តប្រយុទ្ធដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យទទួលបានអាវុធនុយក្លេអ៊ែរ ទោះបីជាទីក្រុងតេហេរ៉ង់តែងតែអះអាងថា កម្មវិធីរបស់ខ្លួនគឺសម្រាប់តែបម្រើដល់វិស័យស៊ីវិលក៏ដោយ។ ​ទោះបី​យ៉ាងណា លោកក៏បានសង្កត់ធ្ងន់បន្ថែមជំនឿចិត្តដល់ប្រជាជនថា «ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល រឿងនេះនឹងមិនកើតឡើងឡើយ»។

ទោះជាយ៉ាងណា ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល គូប្រជែងនយោបាយ និងអ្នកវិភាគជាច្រើន បានចេញមុខរិះគន់កិច្ចព្រមព្រៀងបឋមនេះភ្លាមៗ ដែលការណ៍នេះប្រៀបដូចជាការបោះឆ្នោតប្រជាមតិក្រៅផ្លូវការមួយ លើអាណត្តិដឹកនាំរបស់លោក មុនពេលការបោះឆ្នោតផ្លូវការចូលមកដល់នារដូវស្លឹកឈើជ្រុះនេះ ព្រមទាំងបានស្តែងឲ្យឃើញពីភាពឯកោរបស់លោកកាន់តែខ្លាំង ទាំងនៅក្នុងស្រុក ក្នុងតំបន់ និងជាមួយសម្ព័ន្ធមិត្តកំពូលគឺសហរដ្ឋអាមេរិក។

ក្រុមអ្នករិះគន់បានលើកឡើងថា លោក ណេតាន់យ៉ាហ៊ូ គឺជាអ្នកអូសដៃ ប្រធានាធិបតីអាមេរិក ឲ្យចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយបានសន្យាខ្ពស់ហួសហេតុពីលទ្ធផលដែលអាចសម្រេចបាន ប៉ុន្តែពេលនេះ លោក ត្រាំ បែរជាកំពុងអូសទាញអ៊ីស្រាអែលឲ្យដើរចេញពីជម្លោះ ទាំងដែលអ៊ីស្រាអែលមិនទាន់ត្រៀមខ្លួនរួចរាល់។ ពួកគេយល់ថា នាយករដ្ឋមន្ត្រីរូបនេះបានវាយតម្លៃខុសលើការចង់បានរបស់ ត្រាំ ក្នុងសង្គ្រាមរ៉ាំរ៉ៃ ចាញ់ប្រៀបយុទ្ធសាស្ត្រចរចារបស់អ៊ីរ៉ង់ និងត្រូវបានផាត់ចេញពីតួអង្គសំខាន់ៗដទៃទៀតនៅក្នុងតំបន់។

ដោយឡែក អតីតនាយករដ្ឋមន្ត្រី និងជាគូប្រជែងរបស់លោក ណេតាន់យ៉ាហ៊ូ គឺលោក  Ehud Barak បាននិយាយថា អ៊ីស្រាអែលកំពុងទទួលផលវិបាកនៃភាពក្រអឺតក្រទម និងភាពងងឹតងងល់របស់លោក  ណេតាន់យ៉ាហ៊ូ  ព្រមទាំងល្បិចកលដែលលោកបានព្យាយាមប្រើប្រាស់លើលោក ត្រាំ។ អ៊ីរ៉ង់បានដើរចេញដោយភាពរឹងមាំជាងមុន ចំណែកអ៊ីស្រាអែលបែរជាទន់ខ្សោយជាងមុន។ នេះជាការទទួលខុសត្រូវលក្ខណៈយុទ្ធសាស្ត្ររបស់ ណេតាន់យ៉ាហ៊ូ ។ «គាត់បានបរាជ័យហើយ»!។

ចំណែកឯ លោក Yair Lapid ដែលនឹងត្រូវប្រកួតប្រជែងជាមួយលោក ណេតាន់យ៉ាហ៊ូ ក្នុងការបោះឆ្នោតខាងមុខ បានសរសេរកាលពីថ្ងៃអាទិត្យដែរថា កិច្ចព្រមព្រៀងដែលនឹងពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញនេះ គឺកំពុងក្លាយជា ការបរាជ័យដ៏គួរឲ្យតក់ស្លុតបំផុតមួយ នៅក្នុងគោលនយោបាយការបរទេស និងសន្តិសុខរបស់អ៊ីស្រាអែល ដែលវាត្រូវបានកត់ត្រាទុកទាំងស្រុងក្រោមឈ្មោះរបស់លោក ណេតាន់យ៉ាហ៊ូ ។

លោកបន្ថែមថា «វាអាចកែខៃបាន ហើយត្រូវតែប្រឈមមុខកែខៃ។ លោក ណេតាន់យ៉ាហ៊ូ មិនអាចកែវាបានទៀតទេ គឺមានតែពួកយើងប៉ុណ្ណោះដែលនឹងធ្វើវា»។

សូមជម្រាបជូនថា អ៊ីស្រាអែលនិងអាមេរិក បានចាប់ផ្តើមសង្គ្រាមកាលពី ថ្ងៃទី២៨ ខែកុម្ភៈ  ក្នុងគោលបំណងបំផ្លាញមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ប៉ុន្តែជិត ៤ ខែក្រោយមក បន្ទាប់ពីអ៊ីរ៉ង់បានស៊ូទ្រាំនឹងយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ ក្រុមអ្នកវិភាគបានលើកឡើងថា ទីក្រុងតេហេរ៉ង់បច្ចុប្បន្នស្ថិតក្នុងស្ថានភាពរឹងមាំជាងមុន ដោយបណ្តាញកងទ័ព (proxy) របស់ពួកគេនៅតែអាចរស់រាន និងបន្តបាញ់មីស៊ីលចូលទឹកដីអ៊ីស្រាអែលបានដដែល៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា​ «បើគ្មានអាមេរិកទេ​ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ​២ម៉ោង»

The post ប្រជាជន និងអ្នកនយោបាយអ៊ីស្រាអែល មិនពេញចិត្ត​​កាន់តែខ្លាំង​ ព្រោះ​តែ​ការ​​ចាញ់ប្រៀបក្នុង​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា​ «បើគ្មានអាមេរិកទេ​ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ​២ម៉ោង»
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងធ្ងន់ៗលើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ ដោយលើកឡើងថា មេដឹកនាំអ៊ីស្រាអែលរូបនេះ «គួរតែដឹងគុណឲ្យ​ជ្រាល​ជ្រៅ​​» ចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ និងបានអះអាងថា រដ្ឋបាល​របស់​លោក បានជួយសង្គ្រោះអ៊ីស្រាអែលពីការបំផ្លិចបំផ្លាញដោយអាវុធនុយក្លេអ៊ែរ។

រូបភាព៖

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The New York Times នៅថ្ងៃចន្ទ ទី១៥ ខែមិថុនា លោក ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះ លោក ណេតាន់យ៉ាហ៊ូ  ដោយថា «ណេតាន់យ៉ាហ៊ូ គឺជាមនុស្សម្នាក់ដែលពិបាកនិយាយគ្នាណាស់ ហើយនិយាយតាមត្រង់ទៅ គាត់គួរតែដឹងគុណយើងយ៉ាងខ្លាំងចំពោះការធ្វើរឿងនេះ (កិច្ចព្រមព្រៀង) ពីព្រោះប្រសិនបើអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អ៊ីស្រាអែលនឹងមិនអាចរស់រានមានជីវិតបានសូម្បីតែពីរម៉ោងឡើយ»។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើង បន្ទាប់ពី លោក ត្រាំ បានស្តីបន្ទោស លោក ណេតាន់យ៉ាហ៊ូ  រួចមកហើយ ជុំវិញការដែលអ៊ីស្រាអែល បានបើកការវាយប្រហារលើស្រុកដាហ៊ីយ៉េ (Dahieh) ក្នុងទីក្រុងបេរូត ដែលការវាយប្រហារនេះបានគំរាមកំហែងដល់ការរំខានដល់កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានគោលបំណងបញ្ចប់សង្គ្រាម បើកច្រកសមុទ្រ Hormuz ឡើងវិញ និងចាប់ផ្តើមការចរចានុយក្លេអ៊ែរបន្ថែមទៀត។

ដោយឡែក នៅក្នុងបទសម្ភាសន៍មុននេះបន្តិចជាមួយទូរទស្សន៍ Fox News លោក ត្រាំ បានទម្លាយបន្ថែមថា លោកបាននិយាយទៅកាន់លោក ណេតាន់យ៉ាហ៊ូ  ភ្លាមៗបន្ទាប់ពីការវាយប្រហារនៅបេរូតថា «តើឯងកំពុងធ្វើឆ្កួតអីហ្នឹង?»។ សារព័ត៌មាន Axios បានរាយការណ៍បន្ថែមដោយដកស្រង់សម្ដី ត្រាំដែលគូសបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានធ្វើឲ្យមានការពន្យារពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ អស់រយៈពេលជាច្រើនម៉ោង បើទោះបីជាកិច្ចព្រមព្រៀងនោះនៅតែបន្តដំណើរការទៅមុខក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយ The New York Times ដដែលនោះ លោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យច្រកសមុទ្រ Hormuz  «មិនមានការយកកម្រៃជាអចិន្ត្រៃយ៍» បើទោះបីជាអត្ថបទនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានផ្សព្វផ្សាយ ហើយកាសែតនេះបានរាយការណ៍ថា អនុស្សរណៈនោះគ្រាន់តែព្យួរការយកកម្រៃត្រឹមរយៈពេល ៦០ ថ្ងៃក៏ដោយ។

គួរបញ្ជាកដែរថា នៅមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះតែមួយម៉ោងប៉ុណ្ណោះ លោក ណេតាន់យ៉ាហ៊ូ  បែរជាបញ្ជាឲ្យកងទ័ពអាកាសបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើស្រុកដាហ៊ីយ៉េ (Dahieh) ក្នុងទីក្រុងបេរូត (មូលដ្ឋានរបស់ហេសបូឡា) ដោយមិនបានប្រាប់អាមេរិកជាមុន។ ទង្វើនេះធ្វើឲ្យ ត្រាំ ខឹងសម្បារយ៉ាងខ្លាំង ព្រោះវាស្ទើរតែធ្វើឲ្យភាគីអ៊ីរ៉ង់ដើរចេញពីតុចរចា និងធ្វើឲ្យការចុះហត្ថលេខាត្រូវពន្យារពេលជាច្រើនម៉ោងផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​

The post លោក ត្រាំ រម្លឹក លោក ណេតាន់យ៉ាហ៊ូ ថា​ «បើគ្មានអាមេរិកទេ​ អ៊ីស្រាអែលមិនអាចរស់ សូម្បីតែ​២ម៉ោង» appeared first on Kampuchea Thmey Daily.

​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​
ប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ​លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា «កំពុងដើរតាមគន្លងរបស់ហ៊ីត្លែរ» ក្រោយមេដឹកនាំអ៊ីស្រាអែល បានចោទប្រកាន់មេដឹកនាំ​តួកគី​ថា ជាមេដឹកនាំ​ផ្ដាច់ការប្រឆាំងជនជាតិជ្វីហ្វ ដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិឃើដ។

ប្រធានាធិបតីតួកគី Recep Tayyip Erdogan និងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព៖Reuters)

មេដឹកនាំតួកគី​ដែល​​ប្រឆាំ​ង​​​សកម្មភាព​របស់​​អ៊ីស្រាអែល​​រូបនេះ បានប្រកាសក្ដែងៗថា៖ «អ្នកដែលដើរតាមគន្លងរបស់ហ៊ីត្លែរ មិនគួរភ្លេចឡើយថា ជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណា ពោលគឺនឹងដូចទៅនឹងមេដឹកនាំផ្តាច់ការដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ»។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន timesofisrael ។

លោក ត្រូវបាន​ស្រង់សម្តី ដូច​និយាយថា «សន្តិសុខរបស់តួកគី មិនមែនចាប់ផ្តើមត្រឹមតែនៅក្នុងខេត្ត Hatay (ខេត្តភាគខាងត្បូងបំផុតរបស់តួកគី) នោះទេ ប៉ុន្តែវាចាប់ផ្តើមតាំងពីក្រុង Aleppo ក្រុង Damascus និងក្រុងបេរូត » ដោយ លោកបានព្រមានថា តួកគី «នឹងមិនអត់ឱនចំពោះការបង្ខំឲ្យទទួលយកការណ៍ពិតណាមួយ នៅក្នុងបណ្តាប្រទេសជិតខាងរបស់យើងឡើយ» ដែលឃ្លានេះត្រូវបានគេយល់ថា សំដៅដល់ការដែលអ៊ីស្រាអែល កំពុងបង្កើតតថភាពថ្មីៗដោយបង្ខំនៅលើសមរភូមិ ដែលមិនអាចកែប្រែវិញបាន។

លោក Erdogan បានបន្ថែមទៀតថា «ស្ថិតក្រោមរដ្ឋបាលបច្ចុប្បន្ន អ៊ីស្រាអែលបានក្លាយទៅជារោងចក្រផលិតទុក្ខវេទនា ដែលដើរទៅមុខបានដោយសារតែឈាម និងទឹកភ្នែកតែប៉ុណ្ណោះ ព្រមទាំងមិនបានបង្កើតអ្វី ក្រៅពីអស្ថិរភាព និងភាពវឹកវរឡើយ» ហើយលោកក៏បានប្តេជ្ញាថា នឹងធានាឲ្យបានថាក្រុមអ្នកប្រព្រឹត្តការកាប់សម្លាប់រង្គាលបែបនេះ ត្រូវតែមកទទួលខុសត្រូវចំពោះមុខច្បាប់។

ការប៉ះទង្គិចពាក្យសម្តីចុងក្រោយបង្អស់នេះ បានផ្ទុះឡើងបន្ទាប់ពីលោក  Erdogan កាលពីថ្ងៃពុធ បានលើកឡើងថា សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ និងស៊ីរី គឺជាការគំរាមកំហែងដល់សន្តិសុខរបស់តួកគី។ ទោះជាយ៉ាងណា  លោក ណេតាន់យ៉ាហ៊ូ  បានវាយបកវិញ ដោយបានប្តេជ្ញាចិត្តថា នឹងបន្តសកម្មភាពយោធានៅគ្រប់ទីកន្លែងដែលចាំបាច់ ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខពីសំណាក់ប្រទេសអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តជញ្ជក់ឈាមរបស់ខ្លួន។

លោក  ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា  មេដឹកនាំផ្ដាច់ការប្រឆាំងជនជាតិជ្វីហ្វ គឺជាលោក Erdogan ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិឃើដ គាំទ្រអង្គការភេរវករហាម៉ាស ជិះជាន់ប្រជាជនខ្លួនឯង និងចាប់គូប្រជែងនយោបាយដាក់គុកនោះ គឺជារូបភាពបុគ្គលចុងក្រោយគេបង្អស់ ដែលគ្មានសិទ្ធិមកប្រដៅអ៊ីស្រាអែលអំពីរឿងសីលធម៌ឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ណេតាន់យ៉ាហ៊ូ ​ជំរុញឲ្យ​ប្រជាជនលីបង់ រួមដៃជាមួយ អ៊ីស្រាអែល កម្ចាត់​ក្រុមហេសបូឡា​

The post ​មេដឹកនាំ​តួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល​ «ដើរតាមគន្លងហ៊ីត្លែរ» ​ក្នុងជម្លោះ​​ពាក្យសម្តី​​​ឆ្លងឆើ្លយគ្នា​ appeared first on Kampuchea Thmey Daily.

លោក ណេតាន់យ៉ាហ៊ូ ​ជំរុញឲ្យ​ប្រជាជនលីបង់ រួមដៃជាមួយ អ៊ីស្រាអែល កម្ចាត់​ក្រុមហេសបូឡា​
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃពុធ ទី១០ ខែមិថុនា បានអំពាវនាវឲ្យប្រជាជនលីបង់ រួមដៃគ្នាជាមួយអ៊ីស្រាអែល ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា ដោយលោក បានលើកឡើងថា ប្រទេសរបស់ពួកគេកំពុងត្រូវបានក្រុមសកម្មប្រយុទ្ធមួយនេះចាប់ធ្វើជា «ចំណាប់ខ្មាំង»។

រូបភាព៖Reuters

យោងតាមការចេញផ្សាយ​របស់​សារព័ត៌មាន timesofisrael លោក ណេតាន់យ៉ាហ៊ូ បានថ្លែងសារនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ ដែល​ថ្លែង​​​សំដៅ​​ទៅកាន់ប្រជាជនលីបង់​ដោយ​ផ្ទាល់​ថា «អ៊ីស្រាអែលមិនមែនកំពុងធ្វើសង្គ្រាមជាមួយអ្នកឡើយ។ យើងកំពុងធ្វើសង្គ្រាមជាមួយក្រុមហេសបូឡា ដែលបានចាប់ប្រទេសរបស់អ្នកធ្វើជាចំណាប់ខ្មាំង។ យើងប្រាថ្នាចង់បានសន្តិភាពជាមួយអ្នក និងជាមួយប្រទេសលីបង់»។

លោក បានបន្ថែមទៀតថា «អ៊ីស្រាអែលចង់បានសន្តិភាពជាមួយអ្នក។ ចូលក្តោបក្តាប់អនាគតរបស់អ្នក។ ចូលរួមជាមួយអ៊ីស្រាអែល។ ចូលរួមកសាងសុវត្ថិភាព និងភាពរុងរឿងសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា ហើយនៅពេលដែលក្រុមហេសបូឡាត្រូវបានរំសាយទាំងស្រុង នោះឱកាសជាច្រើននឹងកើតមានឡើងយ៉ាងឥតដែនកំណត់»។

សេចក្តីថ្លែងការណ៍នេះ ក៏បានកត់សម្គាល់នូវការអំពាវនាវជាលើកទីពីរ ដោយមេដឹកនាំអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតី លោក អ៊ីសាក់ ហឺហ្សុក (Isaac Herzog) បានផ្ញើសារជាភាសាអារ៉ាប់ ទៅកាន់ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) ដោយប្រាប់សមភាគីរបស់លោកថា លោកសង្ឃឹមថានឹងមាន «សន្តិភាព» រវាងប្រទេសទាំងពីរ ប៉ុន្តែបានសង្កត់ធ្ងន់ថា លទ្ធផលបែបនេះគឺពឹងផ្អែកលើទីក្រុងបេរូត ក្នុងការទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់ និងក្រុមហេសបូឡា ដែលជាតំណាងរបស់ខ្លួន។

មិនតែប៉ុណ្ណោះ សារនេះបានលេចឡើងចំពេលដែលអ៊ីស្រាអែល នៅតែបន្តការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ ដែលប្រភពសន្តិសុខលីបង់បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ពេញមួយថ្ងៃនោះ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ក៏បាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅលើសកម្មប្រយុទ្ធហេសបូឡា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករនេះ រួមទាំងកន្លែងលាក់ទុកអាវុធផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

តើអ្វីជាមហិច្ឆតាពិតប្រាកដរបស់ អ៊ីស្រាអែល ក្នុងការបន្តយុទ្ធនាការយោធានៅ លីបង់?

The post លោក ណេតាន់យ៉ាហ៊ូ ​ជំរុញឲ្យ​ប្រជាជនលីបង់ រួមដៃជាមួយ អ៊ីស្រាអែល កម្ចាត់​ក្រុមហេសបូឡា​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល ថា​ខ្លួន​វាយប្រហារចំមេបញ្ជាការថ្មីរបស់​ហាម៉ាស ក្រោយកាន់តំណែង​តែមួយសប្តាហ៍
យោធា​អ៊ីស្រាអែល បានប្រកាសថា ខ្លួនបានបើកការវាយប្រហារចំគោលដៅមេបញ្ជាការថ្មី​ផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងការវាយ​ឆ្មក់បាញ់ប្រហារមួយនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​អ្នក​កាន់តំណែងមុន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នា នៅក្នុងទឹកដីប៉ាឡេស្ទីន។

សេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយដោយនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានបញ្ជាក់ថា «ក្រោមការណែនាំរបស់នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីការពារជាតិ Israel Katz កងកម្លាំងការពារ​ជាតិ​អ៊ីស្រាអែល (IDF) ទើបតែបានបើកការវាយប្រហារ​មួយនៅក្នុងតំបន់ហ្គាហ្សា ដោយផ្តោតគោលដៅលើបុគ្គល Mohammed Odeh ដែលជាមេបញ្ជាការថ្មីនៃផ្នែកយោធារបស់អង្គការភេរវកម្មហាម៉ាស»។

សេចក្តីថ្លែងការណ៍របស់លោក ណេតាន់យ៉ាហ៊ូ និងលោក Katz បានបន្តថា «លោក Odeh បានបម្រើការជាប្រមុខចារកម្មរបស់ក្រុមហាម៉ាស អំឡុងពេលមានការសម្លាប់រង្គាល កាលពីថ្ងៃទី៧ ខែតុលា ហើយត្រូវបានតែងតាំងប្រហែលមួយសប្តាហ៍មុននេះ ដើម្បីបន្តតំណែងពីលោក Ezzedine Al-Haddad (ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅហ្គាហ្សា កាលពីដើមខែឧសភានេះ) »។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «លោក Odeh គឺជាអ្នកទទួលខុសត្រូវលើការសម្លាប់ ការចាប់ពង្រត់ និងការបង្ករបួសស្នាមដល់ប្រជាជនស៊ីវិលអ៊ីស្រាអែល និងទាហាន IDF ជាច្រើនរូប»។

បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លោក ណេតាន់យ៉ាហ៊ូ បានប្តេជ្ញាចិត្តថា នឹងតាមប្រមាញ់ និងកម្ចាត់មេគំនិតដែលនៅពីក្រោយការវាយប្រហារទាំងនោះ ដែលយោងតាមការរាប់របស់ទីភ្នាក់ងារសារព័ត៌មាន AFP ផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល បានបណ្តាលឲ្យមនុស្សចំនួន ១,២២១ នាក់បាត់បង់ជីវិត។

ដោយឡែក បើតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សា ដែលដំណើរការក្រោមអាជ្ញាធរហាម៉ាស បានឲ្យដឹងថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២,៨០៣ នាក់ហើយ។ អង្គការសហប្រជាជាតិបានចាត់ទុកថា តួលេខទាំងនេះគឺអាចជឿទុកចិត្តបាន។

អំឡុងពេលសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស អ៊ីស្រាអែលបានប្រកាសទទួលខុសត្រូវចំពោះការធ្វើឃាតមេដឹកនាំហាម៉ាសជាច្រើនរូប រួមទាំងអតីតប្រមុខនយោបាយរបស់ក្រុមនេះ គឺលោក Ismail Haniyeh ផងដែរ។ ទាហានអ៊ីស្រាអែល ក៏បានសម្លាប់លោក Yahya Sinwar ដែលត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាមេគំនិតសំខាន់នៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ ចំណែកលោក Mohammed Deif ដែលជាមេបញ្ជាការដ៏យូរលង់នៃផ្នែកប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងត្រូវបានចាត់ទុកជាស្ថាបត្យករម្នាក់នៃការវាយប្រហារនោះ ក៏ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះដែរ។

មិនតែប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែល ក៏បានកំណត់គោលដៅលើសមាជិកក្រុមហាម៉ាសនៅលីបង់ ព្រមទាំងមេបញ្ជាការជាន់ខ្ពស់នៃក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ និងជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស រួមទាំងអតីតមេដឹកនាំហេសបូឡា លោក Hassan Nasrallah ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ណេតាន់យ៉ាហ៊ូ ប្រកាសបង្កើនការវាយប្រហារ​លើលីបង់ ស្របពេល អាមេរិក ចោទ​ហេសបូឡា ថា «បំផ្លាញកិច្ចចរចា»

The post អ៊ីស្រាអែល ថា​ខ្លួន​វាយប្រហារចំមេបញ្ជាការថ្មីរបស់​ហាម៉ាស ក្រោយកាន់តំណែង​តែមួយសប្តាហ៍ appeared first on Kampuchea Thmey Daily.

លោក ណេតាន់យ៉ាហ៊ូ ប្រកាសបង្កើនការវាយប្រហារ​លើលីបង់ ស្របពេល អាមេរិក ចោទ​ហេសបូឡា ថា «បំផ្លាញកិច្ចចរចា»
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា នៅលីបង់។ ការប្រកាសនេះ បានធ្វើឡើងស្របពេលដែលមន្ត្រីអាមេរិកម្នាក់បានលើកឡើងថា ក្រុមប្រដាប់អាវុធហេសបូឡា បានព្រងើយកន្តើយនឹងការព្រមានឲ្យបញ្ឈប់ការបាញ់ប្រហារលើអ៊ីស្រាអែល ដែលជាទង្វើអាចគំរាមកំហែងដល់កិច្ចចរចារវាងអាមេរិក និង អ៊ីរ៉ង់។

រូបភាព៖Reuters

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters តាមសម្ដីមន្ត្រីអាមេរិកម្នាក់ បាននិយាយថា ក្រុមហេសបូឡា បានព្រងើយកន្តើយនឹងការស្នើសុំម្តងហើយម្តងទៀតឲ្យបញ្ឈប់ការបាញ់ប្រហារលើអ៊ីស្រាអែល រួមទាំងឱសានវាទចុងក្រោយផងដែរ។ មន្ត្រីរូបនេះបានចោទប្រកាន់ក្រុមប្រដាប់អាវុធនេះថាបានព្យាយាមរារាំងកិច្ចចរចារវាងអ៊ីស្រាអែល និងលីបង់ ដោយការបាញ់រ៉ុក្កែត និងដ្រូនទៅលើអ៊ីស្រាអែល។ ជាក់ស្ដែង «អ៊ីស្រាអែលនឹងមិនត្រូវបានរំពឹងថា នឹងអង្គុយទ្រាំទទួលការវាយប្រហារលើកងកម្លាំង និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួនដោយអសកម្មនោះឡើយ»។

បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ១៦ ខែមេសា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយបកគ្នាទៅវិញទៅមក។ ទីក្រុងតេហេរ៉ង់បានទាមទារឲ្យបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ដើម្បីធ្វើជាលក្ខខណ្ឌនៅក្នុងកិច្ចចរចាជាមួយអាមេរិក ក្នុងគោលបំណងបញ្ចប់សង្គ្រាមឲ្យកាន់តែទូលំទូលាយ។

ព្រមជាមួយគ្នានោះដែរ អាមេរិក និងអ៊ីរ៉ង់ហាក់ដូចជាខិតជិតទៅរកកិច្ចព្រមព្រៀងដែលអាចទៅរួចកាលពីថ្ងៃអាទិត្យ ស្រាប់តែ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោក និងប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាក្នុងការពិភាក្សាតាមទូរស័ព្ទថា អ៊ីស្រាអែលនឹងរក្សាសិទ្ធិក្នុងការប្រឈមមុខនឹងការគំរាមកំហែងនៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ។

លោក ណេតាន់យ៉ាហ៊ូ ក៏បានសង្កត់ធ្ងន់លើសារនោះបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទ ដោយបាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្តាញ Telegram ថា «យើងកំពុងស្ថិតក្នុងសង្គ្រាមជាមួយក្រុមហេសបូឡា ហើយយើងនឹងបង្កើនការវាយប្រហាររបស់យើង»។ លោកបានបន្តថា យោធាអ៊ីស្រាអែលមិនដកជើងចេញពីហ្គាសនោះទេ «ផ្ទុយទៅវិញ ខ្ញុំបានបញ្ជាឲ្យជាន់ហ្គាសបន្ថែមទៀត»។ ភ្លាមៗនោះ មិនទាន់មានការអត្ថាធិប្បាយណាមួយពីក្រុមហេសបូឡា ឬមន្ត្រីលីបង់ឡើយ៕

អត្ថបទ៖​ សាង ស្រីល័ក្ខ

ត្រាំ និង ណេតាន់យ៉ាហ៊ូ ឯកភាពគ្នាថា ​នឹង​មិនចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ឡើយ​ បើ អ៊ីរ៉ង់នៅ​រឹងទទឹង​រឿងនុយក្លេអ៊ែរ​

The post លោក ណេតាន់យ៉ាហ៊ូ ប្រកាសបង្កើនការវាយប្រហារ​លើលីបង់ ស្របពេល អាមេរិក ចោទ​ហេសបូឡា ថា «បំផ្លាញកិច្ចចរចា» appeared first on Kampuchea Thmey Daily.