ព័ត៌មានអន្ដរជាតិ
មេដឹកនាំតួកគី ប្រដូចមេដឹកនាំអ៊ីស្រាអែល «ដើរតាមគន្លងហ៊ីត្លែរ» ក្នុងជម្លោះពាក្យសម្តីឆ្លងឆើ្លយគ្នា
ប្រធានាធិបតីតួកគី Recep Tayyip Erdogan កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថា «កំពុងដើរតាមគន្លងរបស់ហ៊ីត្លែរ» ក្រោយមេដឹកនាំអ៊ីស្រាអែល បានចោទប្រកាន់មេដឹកនាំតួកគីថា ជាមេដឹកនាំផ្ដាច់ការប្រឆាំងជនជាតិជ្វីហ្វ ដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិឃើដ។

មេដឹកនាំតួកគីដែលប្រឆាំងសកម្មភាពរបស់អ៊ីស្រាអែលរូបនេះ បានប្រកាសក្ដែងៗថា៖ «អ្នកដែលដើរតាមគន្លងរបស់ហ៊ីត្លែរ មិនគួរភ្លេចឡើយថា ជោគវាសនារបស់ពួកគេនឹងទៅជាយ៉ាងណា ពោលគឺនឹងដូចទៅនឹងមេដឹកនាំផ្តាច់ការដទៃទៀតនៅក្នុងប្រវត្តិសាស្ត្រ»។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន timesofisrael ។
លោក ត្រូវបានស្រង់សម្តី ដូចនិយាយថា «សន្តិសុខរបស់តួកគី មិនមែនចាប់ផ្តើមត្រឹមតែនៅក្នុងខេត្ត Hatay (ខេត្តភាគខាងត្បូងបំផុតរបស់តួកគី) នោះទេ ប៉ុន្តែវាចាប់ផ្តើមតាំងពីក្រុង Aleppo ក្រុង Damascus និងក្រុងបេរូត » ដោយ លោកបានព្រមានថា តួកគី «នឹងមិនអត់ឱនចំពោះការបង្ខំឲ្យទទួលយកការណ៍ពិតណាមួយ នៅក្នុងបណ្តាប្រទេសជិតខាងរបស់យើងឡើយ» ដែលឃ្លានេះត្រូវបានគេយល់ថា សំដៅដល់ការដែលអ៊ីស្រាអែល កំពុងបង្កើតតថភាពថ្មីៗដោយបង្ខំនៅលើសមរភូមិ ដែលមិនអាចកែប្រែវិញបាន។
លោក Erdogan បានបន្ថែមទៀតថា «ស្ថិតក្រោមរដ្ឋបាលបច្ចុប្បន្ន អ៊ីស្រាអែលបានក្លាយទៅជារោងចក្រផលិតទុក្ខវេទនា ដែលដើរទៅមុខបានដោយសារតែឈាម និងទឹកភ្នែកតែប៉ុណ្ណោះ ព្រមទាំងមិនបានបង្កើតអ្វី ក្រៅពីអស្ថិរភាព និងភាពវឹកវរឡើយ» ហើយលោកក៏បានប្តេជ្ញាថា នឹងធានាឲ្យបានថាក្រុមអ្នកប្រព្រឹត្តការកាប់សម្លាប់រង្គាលបែបនេះ ត្រូវតែមកទទួលខុសត្រូវចំពោះមុខច្បាប់។
ការប៉ះទង្គិចពាក្យសម្តីចុងក្រោយបង្អស់នេះ បានផ្ទុះឡើងបន្ទាប់ពីលោក Erdogan កាលពីថ្ងៃពុធ បានលើកឡើងថា សកម្មភាពរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ និងស៊ីរី គឺជាការគំរាមកំហែងដល់សន្តិសុខរបស់តួកគី។ ទោះជាយ៉ាងណា លោក ណេតាន់យ៉ាហ៊ូ បានវាយបកវិញ ដោយបានប្តេជ្ញាចិត្តថា នឹងបន្តសកម្មភាពយោធានៅគ្រប់ទីកន្លែងដែលចាំបាច់ ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខពីសំណាក់ប្រទេសអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្តជញ្ជក់ឈាមរបស់ខ្លួន។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំផ្ដាច់ការប្រឆាំងជនជាតិជ្វីហ្វ គឺជាលោក Erdogan ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិឃើដ គាំទ្រអង្គការភេរវករហាម៉ាស ជិះជាន់ប្រជាជនខ្លួនឯង និងចាប់គូប្រជែងនយោបាយដាក់គុកនោះ គឺជារូបភាពបុគ្គលចុងក្រោយគេបង្អស់ ដែលគ្មានសិទ្ធិមកប្រដៅអ៊ីស្រាអែលអំពីរឿងសីលធម៌ឡើយ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ណេតាន់យ៉ាហ៊ូ ជំរុញឲ្យប្រជាជនលីបង់ រួមដៃជាមួយ អ៊ីស្រាអែល កម្ចាត់ក្រុមហេសបូឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


