ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ ប្រកាសបង្កើនការវាយប្រហារលើលីបង់ ស្របពេល អាមេរិក ចោទហេសបូឡា ថា «បំផ្លាញកិច្ចចរចា»
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសកាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា នៅលីបង់។ ការប្រកាសនេះ បានធ្វើឡើងស្របពេលដែលមន្ត្រីអាមេរិកម្នាក់បានលើកឡើងថា ក្រុមប្រដាប់អាវុធហេសបូឡា បានព្រងើយកន្តើយនឹងការព្រមានឲ្យបញ្ឈប់ការបាញ់ប្រហារលើអ៊ីស្រាអែល ដែលជាទង្វើអាចគំរាមកំហែងដល់កិច្ចចរចារវាងអាមេរិក និង អ៊ីរ៉ង់។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters តាមសម្ដីមន្ត្រីអាមេរិកម្នាក់ បាននិយាយថា ក្រុមហេសបូឡា បានព្រងើយកន្តើយនឹងការស្នើសុំម្តងហើយម្តងទៀតឲ្យបញ្ឈប់ការបាញ់ប្រហារលើអ៊ីស្រាអែល រួមទាំងឱសានវាទចុងក្រោយផងដែរ។ មន្ត្រីរូបនេះបានចោទប្រកាន់ក្រុមប្រដាប់អាវុធនេះថាបានព្យាយាមរារាំងកិច្ចចរចារវាងអ៊ីស្រាអែល និងលីបង់ ដោយការបាញ់រ៉ុក្កែត និងដ្រូនទៅលើអ៊ីស្រាអែល។ ជាក់ស្ដែង «អ៊ីស្រាអែលនឹងមិនត្រូវបានរំពឹងថា នឹងអង្គុយទ្រាំទទួលការវាយប្រហារលើកងកម្លាំង និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួនដោយអសកម្មនោះឡើយ»។
បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ១៦ ខែមេសា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ក៏ដោយ ក៏អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយបកគ្នាទៅវិញទៅមក។ ទីក្រុងតេហេរ៉ង់បានទាមទារឲ្យបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ដើម្បីធ្វើជាលក្ខខណ្ឌនៅក្នុងកិច្ចចរចាជាមួយអាមេរិក ក្នុងគោលបំណងបញ្ចប់សង្គ្រាមឲ្យកាន់តែទូលំទូលាយ។
ព្រមជាមួយគ្នានោះដែរ អាមេរិក និងអ៊ីរ៉ង់ហាក់ដូចជាខិតជិតទៅរកកិច្ចព្រមព្រៀងដែលអាចទៅរួចកាលពីថ្ងៃអាទិត្យ ស្រាប់តែ លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា លោក និងប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាក្នុងការពិភាក្សាតាមទូរស័ព្ទថា អ៊ីស្រាអែលនឹងរក្សាសិទ្ធិក្នុងការប្រឈមមុខនឹងការគំរាមកំហែងនៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ។
លោក ណេតាន់យ៉ាហ៊ូ ក៏បានសង្កត់ធ្ងន់លើសារនោះបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទ ដោយបាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះលើបណ្តាញ Telegram ថា «យើងកំពុងស្ថិតក្នុងសង្គ្រាមជាមួយក្រុមហេសបូឡា ហើយយើងនឹងបង្កើនការវាយប្រហាររបស់យើង»។ លោកបានបន្តថា យោធាអ៊ីស្រាអែលមិនដកជើងចេញពីហ្គាសនោះទេ «ផ្ទុយទៅវិញ ខ្ញុំបានបញ្ជាឲ្យជាន់ហ្គាសបន្ថែមទៀត»។ ភ្លាមៗនោះ មិនទាន់មានការអត្ថាធិប្បាយណាមួយពីក្រុមហេសបូឡា ឬមន្ត្រីលីបង់ឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ត្រាំ និង ណេតាន់យ៉ាហ៊ូ ឯកភាពគ្នាថា នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងឡើយ បើ អ៊ីរ៉ង់នៅរឹងទទឹងរឿងនុយក្លេអ៊ែរ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


