Connect with us

ព័ត៌មានអន្ដរជាតិ

បព្វជិត​ជាន់ខ្ពស់​បំផុត​របស់អ៊ីរ៉ង់ អំ​ពាវ​នាវ​ឱ្យ​ធ្វើ​ឃាត​ លោក ត្រាំ និង​ លោក ណេតាន់​យ៉ាហ៊ូ

បានផុស

នៅ

បព្វជិត​ជាន់ខ្ពស់​បំផុត​របស់​ប្រទេស​​អ៊ីរ៉ង់ ​បានអំពាវនាវឱ្យ​​​ធ្វើឃាត​ ប្រធានាធិបតី​​​សហរដ្ឋអាមេរិក ​លោក ដូណាល់ ត្រាំ និង​ នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល លោក បេ​នចាមីន ណេតាន់យ៉ាហ៊ូ ដើម្បី​ជា​ការ​សង​សឹក​ទៅ​នឹង​​ការ​សម្លាប់​មេដឹកនាំកំពូល​អ៊ីរ៉ង់ ​នៅ​ថ្ងៃ​​ដំបូង​នៃការ​ចាប់​ផ្តើម​សង្រ្គាម​ដោយ​សហរដ្ឋ​អាមេរិក​-អ៊ីស្រាអែល​​។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់​គ្លេស The Telegraph នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ក្នុង​សេចក្តីថ្លែង​ការណ៍ ១០ចំណុច ​សមាជិក​​ម្នាក់​នៃ​ក្រុម​ដឹកនាំ​សាសនា​អ៊ីរ៉ង់​ ដែល​គេ​ហៅថា «សភា​ជំនាញ​​ (​The Assembly of Experts) ​បាន​និយាយថា ការ​សម្លាប់ឧក្រិដ្ឋជន​ គឺ​ប្រធានាធិបតី​អាមេរិក និងនាយក​រដ្ឋ​មន្ត្រី​ ​ដ៏​អាក្រក់​នៃ​របបស៊ីយ៉ូន​និយម(អ៊ីស្រាអែល​បច្ចុប្បន្ន​) គឺជាកាតព្វកិច្ច​របស់​អ្នក​សាសនា​។

លោក ណេតាន់​យ៉ាហ៊ូ និង​ លោក ត្រាំ ។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែន​ការ​​ធ្វើឃាតមេដឹកនាំទាំង​ពីរត្រូវ​បាន​អ៊ីរ៉ង់​ពិពណ៌នាថា​៖ « សម​នឹង​ទទួល​ទោស​ប្រហារជីវិត មិន​ត្រូវធ្វេសប្រហែស​ឡើយ ​ទោះ​ក្នុង​កាលៈទេសៈណាក៏ដោយ»។

ការ​អំពាវនាវឱ្យ​មានសកម្មភាពបែប​នេះ​បានកើតឡើង ទោះ​បីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការ​យោគយល់គ្នា​ក្នុង​គោលបំណង​បញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដែល​ផ្ទុះ​ឡើងកាល​ពី​​ថ្ងៃទី២៨ ខែកុម្ភៈ ជាមួយ​នឹងការវាយប្រហារ​របស់​សហរដ្ឋ​អាមេរិក-អ៊ីស្រាអែលលើ​អ៊ីរ៉ង់ក៏ដោយ​។

គួរ​បញ្ជាក់​ថា​កិច្ចព្រមព្រៀង​​ ១៤ចំណុច​រវាង​ប្រទេស​ទាំង​ពីរ​ ​បាន​ផ្តល់​​ពេល ៦០ថ្ងៃ​​ ដើម្បី​ចរចា​បទឈប់បាញ់​​ជាអចិន្ត្រៃយ៍ និង​​ដោះ​ស្រាយ​​បញ្ហា​ស្មុគស្មាញ​នានា រួមទាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​​អ៊ីរ៉ង់​ផងដែរ​។

យ៉ាងណា ការវាយប្រហារ​សងសឹក​គ្នា​​ទៅវិញទៅ​មក​ជា​ច្រើនថ្ងៃ ​នៅ​ច្រកសមុទ្រ Hormuz និង​​សកម្មភាព​​យោធា​របស់​អ៊ីស្រាអែល​​នៅ​​លីបង់ បាន​​ដាក់​សម្ពាធ​លើ​កិច្ចព្រមព្រៀង​សន្តិភាព​បណ្តោះ​អាសន្ន​នេះ។

ការអំពាវ​នាវ​របស់​បព្វ​ជិត​​អ៊ីរ៉ង់​​ធ្វើ​ឃាត​ លោក ត្រាំ​ និង​ លោក ណេតាន់​យ៉ាហ៊ូ គឺ​ជា​ការសង​សឹក​ ចំពោះឈាម​របស់​មេដឹកនាំកំពូល គឺ​ លោក Ali Khamenei ត្រូវបានសម្លាប់​ នៅ​ថ្ងៃដំបូងនៃ​​សង្គ្រាម នៅតែជារឿងសំខាន់​បំផុត។

​បព្វ​ជិត​ទាំង​នោះ​បន្ថែមថា៖ « វាជាកាតព្វ​កិច្ច​ត្រូវ​តែ​ធ្វើ​ ចំពោះ​បុគ្គល​​ឧក្រិដ្ឋ​ជន​ទាំង​ពីរ​នោះ[ត្រាំ​-ណេតាន់​យ៉ាហ៊ូ​]​ ដើម្បី​បញ្ជូនពួកគេទៅឋាននរក»។

យ៉ាង​ណា​ មក​ទល់​ពេល​នេះ​ភាព​ផុយ​ស្រួយ ​ចំពោះ​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​កើត​មាន​​ ចំណែក​តម្លៃ​ប្រេង​ឆ្លង​កាត់ច្រក​ហ័រ​មូស ​នៅ​តែ​មិន​មាន​ភាព​ប្រាកដ​ប្រជា​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម