នីហ្សេរីយ៉ា Archives - Kampuchea Thmey Daily

ឧបទ្ទវ​ហេតុក្រឡាប់ឡាន​នៅ​ភាគ​ខាង​ជើង​​នី​ហ្សេរីយ៉ា​ សម្លាប់​មនុស្ស​ ៣០នាក់ និង​​របួស​ច្រើននាក់
អាជ្ញាធរ​នីហ្សេរីយ៉ា​បានឱ្យ​ដឹង​កាល​ពី​ថ្ងៃអាទិត្យ​ថា រថយន្ត​ដឹក​ទំនិញ​​​ដឹក​អ្នក​ដំណើរ​​មួយ​គ្រឿង​​ក្រឡាប់​​ នៅ​ភាគខាងជើងប្រទេសនៃ​ប្រទេស​ ​​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៣០ នាក់ និង​មាន​អ្នក​រង​របួសផ្សេង​ទៀត​ ដោយសារតែ​បើកបរខ្វះការប្រុងប្រយ័ត្ន។

ឡានដឹកទំនិញ នៅ​ប្រទេស​​នីហ្សេរីយ៉ា​។ Reuters

យោងតាម​ភ្នាក់ងារ AP, ចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឱ្យ​ដឹង​ថា រថយន្ត​បាន​បើកបរតាមបណ្តោយផ្លូវ​ល្បឿន​លឿន​ក្នុង​ទីប្រ​ជុំជន​ Kwanar Barde ក្នុងតំបន់​ Gezawa ​ក្រុង​ Kano នាំ​ឱ្យ​បាត់បង់​ការ​គ្រប់​គ្រង​។​ នេះបើយោងតាមសេចក្តីថ្លែង​ការណ៍មួយ​​ពី​ការិយាល័យអភិបាលក្រុង Kano ។

គួរ​ឱ្យ​ដឹង​ថាប្រទេស​នីហ្សេរីយ៉ា មាន​​គ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង​ជា​ញឹក​ញាប់​នៅ​ក្នុង​ប្រទេស​ ច្រើន​​ជាង​គេ​នៅទ្វីប​អាហ្រ្វិក ដោយ​សារតែ​ស្ថានភាព​ផ្លូវមិន​ល្អ និង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​មានភាព​យឺត​យ៉ាវ។

យ៉ាងណា រថយន្ត​ដឹកទំនិញ​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ឧប្បត្តិហេតុ​ចុង​ក្រោយ​នេះ បានដឹកអ្នកដំណើរ និង​ទំនិញមួយ​ចំនួន​ឆ្ពោះ​ទៅ​កាន់​ទី​ប្រជុំ​ជន Gujungu ក្នុង​ទីក្រុង Kano ពេល​ដែល​​ធ្លាក់​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។

ចំណែក​មនុស្ស​ដែល​រង​របួស ភាគ​ច្រើន​ពួក​គេ​មាន​​របួស​​ធ្ងន់​ធ្ងរ និង​ទទួល​សេវា​​សុខភាព​នៅក្នុងមន្ទីរពេទ្យ​ផ្សេងៗគ្នា។ នេះ​បើយោង​តាម​សេចក្តីថ្លែងការណ៍​ ដែលចេញ​ដោយ លោក​ Sunusi Bature Dawakin Tofa អ្នកនាំពាក្យរបស់ពេទ្យ​ក្នុង​តំបន់​ Kano Gov Abba Kabir Yusuf ។

ក្នុង​សេចក្តី​ថ្លែងការណ៍​បាន​បន្ថែម​ថា៖ « ឧបទ្ទវ​ហេតុ​នេះ​ថា​ជា​ការ​សោក​ស្តាយ​ដ៏​ធំ​មួយ​ ជា​ពិសេសជា​ការ​​បាត់​បង់ដែល​មិន​ធ្លាប់​កើត​មាន​​ មិន​ត្រឹម​តែ​ចំពោះ​គ្រួសារជន​រង​គ្រោះ​​ប៉ុណ្ណោះទេ ប៉ុន្តែ​​ចំពោះ​ប្រជាជន​នៃ​រដ្ឋ​កាណូ (Kano) ទាំងមូល»។

មិន​តែ​ប៉ុណ្ណោះ គ្រោះថ្នាក់​កាលពីថ្ងៃអាទិត្យ​ អភិបាល​ក្រុង​បានអំពាវ​នាវ​ដល់​អាជ្ញាធរ មាន​ប៉ូលិស​ និង​ប្រជាជន គួរ​​ប្រកាន់​ខ្ជាប់​នូវ​បទប្បញ្ញត្តិចរាចរណ៍ បើមិន​ដូច្នេះ គឺ​ប្រឈម​​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ចំពោះ​ជន​ណា​ល្មើស​ច្បាប់​។

គួរ​រំឭក​ថា កាលពីខែធ្នូ ម្ចាស់ជើងឯកទម្ងន់ធ្ងន់​ជនជាតិអង់គ្លេស លោក​ Anthony Joshua បាន​រងរបួស និង​សហការី​ផ្ទាល់​ខ្លួន​ចំនួន​ពីរ​នាក់​បាន​បាត់​បង់​ជីវិត ​ពេល​​អ្នកបើកបរ​របស់​ពួកគេ​ បើក​​បុកឡាន​ដឹក​ទំនិញ​ដែល​កំពុង​ឈប់នៅ​លើផ្លូវ Lagos-Ibadan Expressway ៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ឧបទ្ទវ​ហេតុក្រឡាប់ឡាន​នៅ​ភាគ​ខាង​ជើង​​នី​ហ្សេរីយ៉ា​ សម្លាប់​មនុស្ស​ ៣០នាក់ និង​​របួស​ច្រើននាក់ appeared first on Kampuchea Thmey Daily.

ការ​វាយប្រហារ​​ដ៏​ខ្លាំង​ក្លាមួយ​​ ​នៅ​នីហ្សេរីយ៉ា សម្លាប់​មនុស្ស​ ១៦២នាក់
ការ​វាយ​ប្រហារ​ដ៏​ខ្លាំងក្លា​មួយ​បាន​កើត​ឡើង​ កាល​ពីល្ងាច​ថ្ងៃអង្គារ លើភូមិ Woro ក្នុងរដ្ឋ Kwara បន្ទាប់ពីយោធា​នីហ្សេរីយ៉ា បាន​ធ្វើប្រតិបត្តិការក្នុងតំបន់​ប្រឆាំង​នឹង​​ភេ​រ​វករ​។ ភេរវករ ដែល​ជា​ខ្មាន់​កាំ​ភ្លើង​បានដុតហាង និងផ្ទះ​របស់​ពលរដ្អ្ន ចំណែក អ្នករងរបួសមួយចំនួនបានរត់ចូលព្រៃ។ ​នេះ​បើ​តាម​រដ្ឋលេខាធិការកាកបាទក្រហមតំបន់ Kwara បាន​ប្រាប់ភ្នាក់ងារ AFP។

លោក​ Bola Ahmed Tinubu ក្នុង​សន្និសីទ្ធ​សារព័ត៌មានមួយ។ Reuters

ប្រធានាធិបតីនីហ្សេរីយ៉ា (Nigeria)  លោក​ Bola Ahmed Tinubu បាន​ដាក់ពង្រាយ​កម្លាំង​ ទៅ​ប្រចាំការ​​ក្នុង​រដ្ឋ​ដែលមាន​ការ​ប្រយុទ្ធ​គ្នា​ បន្ទាប់​ពីខ្មាន់កាំភ្លើង​បាន​សម្លាប់​មនុស្ស​ដល់ទៅ១៦២​នាក់ នៅក្នុងការវាយ​ប្រហារ​ដ៏សាហាវ​បំផុត​មួយ​​របស់ប្រទេសខ្លួន​​ ក្នុង​រយៈពេលប៉ុន្មានខែថ្មីៗនេះ។

ចំណែក លោក Babaomo  Ayodeji រដ្ឋលេខាធិការកាកបាទក្រហម បាន​​និយាយ​ថា៖ «ចំនួន​​អ្នកស្លាប់​ឥឡូវនេះ​មាន​ចំនួន ១៦២​ នាក់​ ខណៈ​​ការ​ស្វែង​រក​សាក​សព​បន្ថែម​ ​នៅ​តែ​បន្ត»។

គួរ​ឱ្យ​ដឹង​ថា ការ​​វាយ​​ប្រហារ​​នេះ​​ត្រូវ​​បាន​​រាយការណ៍​ដោយ​ប៉ូលិស​ តែមិន​​បាន​​ប្រាប់​​ពី​​តួ​លេខ​​អ្នក​​រង​​របួសទាំង​អស់​នៅ​ឡើយ​ទេ​។

នៅ​មុននេះ​ សមាជិក​សភា​ក្នុង​ស្រុក លោក​ Sa’idu Baba Ahmed បានឱ្យ​ដឹង​ថា​​ចំនួន​អ្នក​ស្លាប់​ដំបូង​រក​ឃើញ​ ៣៥ ទៅ ៤០​ នាក់។​

លោក​បាន​បន្ថែមថា៖ « ចំនួន​សាក​សព​​នឹង​ត្រូវ​​រក​ឃើញបន្ថែម​ទៀត​ ខណៈ​ដែល​អ្នករបួសជាច្រើននាក់​បានរត់ចូលទៅក្នុងព្រៃ»​។

ចំណែក​អភិបាល​រដ្ឋភាគ​ខាង​លិច និង​កណ្តាល​ លោក AbdulRahman AbdulRazaq បាន​ផ្តល់​ព័ត៌មាន​ថា​មាន​ចំនួនអ្នក​ស្លាប់​ចំនួន ៧៥នាក់ ។

គួរ​ឱ្យ​ដឹង​ថា ករណី​ជម្លោះ​ដែលកើត​​មាន​ញឹកញាប់​​ គឺ​ជា​​ការ​វាយ​ប្រហារ​នៅ​តំបន់​ជន​បទ​។

យ៉ាងណា​គ្មាន​ក្រុម​ណា​មួយ​ទទួល​ខុស​ត្រូវ​ទេលើ​រឿង​នេះ​ឡើយ​ ប៉ុន្តែ​រដ្ឋា​ភិបាល​​បាន​ស្តី​បន្ទោស​លើពួក​ភេរវករ។

គួរ​ឱ្យ​ដឹង​ថា​ ផ្នែកខ្លះ​នៃប្រទេសនីហ្សេរីយ៉ា​ត្រូវបាន​ញាំញី​ដោយ​ក្រុម​ក្មេង​ទំនើង​ប្រដាប់អាវុធ​ដែលលួច​របស់​អ្នក​ភូមិ និង​ចាប់ជំរិតយកប្រាក់​ ក៏​ដូច​ជាអំពើហិង្សាដែល​កើត​ឡើង​ក្នុងរដ្ឋ ជា​ពិសេស​ក្រុម​ជីហាដ​ ( jihadist) ដែល​មាន​ភាព​សកម្ម​ខ្លាំង​នៅភាគខាងជើង។

សេចក្តី​ថ្លែង​ការណ៍មួយ​បាន​និយាយថា៖ « ប្រធានាធិបតី លោក Tinubu បាន​សម្តែង​ការ​ខឹង​សម្បារ​ ដែល​អ្នក​វាយប្រហារ​បាន​សម្លាប់​សមាជិក​សហគមន៍។ ជា​ពិសេស​បាន​បដិសេធ​ការ​ប៉ុន​ប៉ង​ដ៏​គួរឱ្យ​ស្អប់​ខ្ពើម​ ដែល​កើត​ឡើង​ក្នុង​តំបន់​នេះ​»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ការ​វាយប្រហារ​​ដ៏​ខ្លាំង​ក្លាមួយ​​ ​នៅ​នីហ្សេរីយ៉ា សម្លាប់​មនុស្ស​ ១៦២នាក់ appeared first on Kampuchea Thmey Daily.

​ប្រទេស​នីហ្សេរីយ៉ា​បាន​សង្រ្គោះ​សិស្សចំនួន​១៣០នាក់ បន្ទាប់​ពី​ការ​ចាប់​ជំរិត
អា​ជ្ញាធរ​នីហ្សេរីយ៉ា​​ បាន​និយាយ​ថា ខ្លួន​​បាន​ធានាឱ្យ​មាន​​ការ​ដោះលែងសិស្ស​សាលាចំនួន​១៣០នាក់​ដែល​ត្រូវ​បាន​ចាប់​ជំរិត​ នៅ​សាលា​រៀន​​កាតូលិកមួយ​​នៅ​រដ្ឋ Niger កណ្តាល​​ប្រទេស​នេះ​។ រដ្ឋាភិបាល​សហព័ន្ធ​របស់​ប្រទេស​នីហ្សេរីយ៉ា​បាន​រៀប​រាប់​នៅ​ក្នុង​ការ​​ផ្សាយ​ចុងក្រោយ​​របស់​ខ្លួន​ថា​​៖ «ជា​ជ័យជំនះ និងការសង្គ្រោះដ៏​អស្ចារ្យ​» បន្ទាប់​ពីមាន​ការ​ចាប់​ជំរិត​ដ៏​ច្រើនកើត​ឡើង​​ក្នុង​​​ប្រទេស​នេះ។

សិស្សសាលាកាតូលិក ​​ប្រទេស​នីហ្សេរីយ៉ា។ AP

យ៉ាង​ណា​ក្តីមាន​សិស្ស​និង​បុគ្គលិកបម្រើការងារជាង​ ២៥០នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​លើផ្លូវម៉ារី ក្នុង​សាលាកាតូលិក ​​តំបន់ Papiri កាល​ពី​ថ្ងៃ​ទី ២១ខែ​ឆ្នូ​ ហើយ​ក្នុង​ដើម​ខែនេះ​ក្មេងៗ​ប្រហែល​១០០នាក់​ ត្រូវ​បាន​ដោះ​លែង​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​អាជ្ញាធរ​បាន​បញ្ជាក់​ថា​៖ «​កុមារ និង​បុគ្គលិក​ចំនួន១៣០នាក់​ ការ​ត្រូវ​បាន​ជួយ​សង្គ្រោះ។ ហើយ​គ្មាន​​សិស្ស​ណា​​ម្នាក់​​ត្រូវ​​បាន​​ទុក​ឱ្យ​​នៅ​​ជាប់​​ឃុំ​​ទេ» ។

អ្នក​នាំ​ពាក្យ​ប្រធានា​ធិបតី​លោក Bayo Onanuga បាន​និយាយ​កាល​ពីថ្ងៃ​អាទិត្យថាសិស្ស​សរុប​ដែល​ត្រូវ​បាន​ដោះ​លែង​មាន​ចំនួន ២៣០​​នាក់​។

ចាប់​​តាំង​​ពី​​មាន​ការ​​ចាប់​​ជំរិត​​មក ចំនួន​​ពិត​​ប្រាកដ​​នៃ​​មនុស្ស​​ត្រូវ​​បាន​​គេ​ចាប់​យកទៅ​ និង​​​​អ្នក​ដែល​​​​ជាប់​​ឃុំ​​នៅ​​មិន​​ទាន់​​ដឹង​ច្បាស់នោះ​​ទេ។

ជាក់​ស្តែង​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈពី​របៀបដែល​រដ្ឋា​ភិបាលធ្វើ​ការ​ ដើម្បី​​ធានានូវ​​ការ​ចេញ​ផ្សាយ​ចុង​ក្រោយ​នេះ​​ទេ​ ថា​ប៉ុន្មាននាក់​ពិត​ជា​បាន​សង្រ្គោះ​​ និង​ប៉ុន្មាន​នាក់​ទៀត​មិន​ទាន់​ដោះ​​លែង​។

ទោះ​ជា​យ៉ាង​ណា​មិន​មាន​ភស្តុតាង​ច្បាស់​លាស់ ​ថា​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​ចាប់​ជំរិត​នេះទេ ចំណែក​អ្នក​វិភាគ​ជា​ច្រើន​ជឿ​ថា​ពួក​គេ​ត្រូវ​បានចាប់​ដោយ​ក្រុម​ឧក្រិដ្ឋជន ​ដើម្បី​រក​ប្រាក់​ពី​បទ​ឧក្រិដ្ឋ​មួយ​នេះ ដោយ​ឱ្យ​ឳពុក​ម្តាយ​បង់​រំលោះ​ ករណី​បើ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​។

កាល​ពី​ថ្ងៃ​ទី៩ ខែធ្នូ ប្រធានា​ធិបតី​នីហ្សេរីយ៉ា លោក​ Bola Ahmed Tinubu បាន​និយាយ​ថា រដ្ឋា​ភិបាល​របស់​លោក​នឹង​បន្ត​ធ្វើ​ការ​ជា​មួយប្រទេស​នីហ្សេរីយ៉ា និង​រដ្ឋ​ផ្សេង​ទៀត៖ «ដើម្បី​ធានា​ឱ្យ​បាន​នូវ​សាលា​រៀន​ដែល​មាន​សុវត្ថិភាព​ ​ធ្វើយ៉ាង​ណា​​ឱ្យ​បរិយាកាស​សិក្សា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​អំណោយ​ផល​សម្រាប់​ក្មេងៗ​របស់​យើង»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថានៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ​​​ចន្លោះ​ខែមករា ឆ្នាំ២០២៣ ដល់​ខែ​មីនា ឆ្នាំ២០២៤ យ៉ាង​ហោច​ណាស់​មាន​ការ​ចាប់​ជំរិត​ទ្រង់​ទ្រាយ​ធំ​ចំនួន​ប្រាំផ្សេង​គ្នា​ នៅ​ក្នុង​បរិវេណ​សាលា​៕

អត្ថបទ៖ ណឺ មិនា

The post ​ប្រទេស​នីហ្សេរីយ៉ា​បាន​សង្រ្គោះ​សិស្សចំនួន​១៣០នាក់ បន្ទាប់​ពី​ការ​ចាប់​ជំរិត appeared first on Kampuchea Thmey Daily.

អាហ្វ្រិក ហាមម៉ូដែលស្បែកស មិនឱ្យផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេស
រដ្ឋាភិបាលរបស់ប្រទេសអាហ្រ្វិកបានប្រកាសក្នុងសប្តាហ៍នេះថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់នីហ្សេរីយ៉ានឹងអនុញ្ញាតសម្រាប់តែតារាបង្ហាញម៉ូដ និងសិល្បករបញ្ចូលសំឡេងក្នុងស្រុកប៉ុណ្ណោះ។

ក្រុមប្រឹក្សានិយតកម្មការផ្សាយពាណិជ្ជកម្មនៃប្រទេសនីហ្សេរីយ៉ាធ្វើសេចក្ដីថ្លែងការណ៍ថា “រាល់ការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទមិនថា ការធ្វើទីផ្សារ ​ឬ PR គឺត្រូវប្រើតែជាតារាម៉ូដែលរបស់នីហ្សេរីយ៉ា និងជាអ្នកបញ្ជូលសំឡេងដែលនៅក្នុងប្រទេស”។

ការប្រកាសនេះធ្វើឡើងក្នុងគោលបំណង អភិវឌ្ឍទេពកោសល្យតារាក្នុងស្រុក ជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាគាំទ្រដល់ឧស្សាហកម្មផ្សាយពាណិជ្ជកម្មក្នុងស្រុកផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

The post អាហ្វ្រិក ហាមម៉ូដែលស្បែកស មិនឱ្យផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេស appeared first on Kampuchea Thmey Daily.

ទៅយកអំណោយ បែរជារត់ជាន់គ្នាស្លាប់ ជាង៣០នាក់ នៅ នីហ្សេរីយ៉ា
មនុស្សជាង ៣០នាក់បានស្លាប់ និងច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នា នៅព្រះវិហារ Kings Assembly ក្នុងទីក្រុង Port Harcourt ភាគអាគ្នេយ៍ប្រទេសនីហ្សេរីយ៉ា នៅថ្ងៃសៅរ៍ទី២៨ ខែឧសភានេះ។
អ្នកស្លាប់ភាគច្រើន ត្រូវបានគេបញ្ជាក់ថា ជាកុមារ។

យោងតាមលោក Olufemi Ayodele អ្នកនាំពាក្យកងការពារជនស៊ីវិលរបស់ប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅព្រះវិហារ ដែលរៀបចំការចែកអំណោយ។ លោកបន្តថា “ខណៈពេលចែកអំណោយនោះ មានការរត់ជាន់គ្នាដោយសារតែមានមនុស្សច្រើនហួស។ ជនរងគ្រោះភាគច្រើនជាកុមារ”។

លោកស្រី Woyengikuro Iringe-Koko អ្នកនាំពាក្យប៉ូលិសរដ្ឋបាននិយាយថា មនុស្សចំនួន ៣១ នាក់ត្រូវបានបញ្ជាក់ថា ស្លាប់។ អ្នករងរបួស ៧នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីហេតុការណ៍នោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖ ប្រជាជាតិកោះប៉ាស៊ីហ្វិក ប្រកាសភាពអាសន្នអាកាសធាតុ

The post ទៅយកអំណោយ បែរជារត់ជាន់គ្នាស្លាប់ ជាង៣០នាក់ នៅ នីហ្សេរីយ៉ា appeared first on Kampuchea Thmey Daily.

ចេញពីវាយប្រហារប៉ុស្តិ៍យោធា ខ្មាន់កាំភ្លើងបន្តចាប់ជម្រិតក្មេងស្រីសិស្សសាលានីហ្សេរីយ៉ា ៣០០ នាក់
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមសកម្មប្រយុទ្ធបានចាប់ជម្រិតក្មេងស្រីសិស្សសាលាជាង ៣០០ នាក់នៅក្នុងរដ្ឋ Zamfara ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា ។

យោងតាមកាសែត Punch បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានតម្រង់គោលដៅទៅលើអនុវិទ្យាល័យមួយនៅក្នុងភូមិ Jangebe កាលពីយប់ថ្ងៃព្រហស្បតិ៍ ។ បុគ្គលិកសាលាបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានមកដល់សាលារៀនតាមម៉ូតូ និងរថយន្តដឹកទំនិញភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ ។

ប្រភពមួយបានប្រាប់កាសែតក្នុងលក្ខខណ្ឌអនាមិកថា “នៅពេលពួកគេចូលសាលា យើងគិតថា ពួកគេជាបុគ្គលិកសន្តិសុខ ប៉ុន្តែវាមិនមែនដូចអ្វីដែលគិតនោះនោះទេ បន្ទាប់មកពួកគេបានចាប់ផ្តើមដាក់ក្មេងស្រីទាំងនោះចូលទៅក្នុងរថយន្តប្រភេទ Hilux និងម៉ូតូ ហើយបានបើកចេញពីសាលារៀន” ។

ទន្ទឹមនឹងនេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់នីហ្សេរីយ៉ា PM News បានរាយការណ៍ថា ខ្មាន់កាំភ្លើងក៏បានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យយោធាមួយក្បែរនោះផងដែរ មុនពេលធ្វើដំណើរទៅសាលារៀន ខណៈទាហានជាច្រើនត្រូវបានគេរាយការណ៍ថាបានរងរបួស បន្ទាប់ពីការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធ ។

ស្របពេលជាមួយគ្នានេះកាសែត PM News បានបន្ថែមថា ក្រុមអ្នកឃ្លាំមើលក្នុងស្រុកកំពុងស្វែងរកអ្នកចាប់ជម្រិតដើម្បីជួយសង្គ្រោះក្មេងស្រីទាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រកឃើញក្រុមនៅពីក្រោយការចាប់ជម្រិតក្មេងសិស្សសាលានីហ្សេរីយ៉ាជាង ៣០០ នាក់

ចុចអាន ៖ បាតុករនីហ្សេរីយ៉ារាប់ម៉ឺននាក់សម្រុកចូលលួចស្បៀងអាហារទាំងបាវៗពីឃ្លាំងស្តុកដោយចោទថា រដ្ឋាភិបាលលាក់ទុក (មានវីដេអូ)

The post ចេញពីវាយប្រហារប៉ុស្តិ៍យោធា ខ្មាន់កាំភ្លើងបន្តចាប់ជម្រិតក្មេងស្រីសិស្សសាលានីហ្សេរីយ៉ា ៣០០ នាក់ appeared first on Kampuchea Thmey Daily.

ផ្ទុះជំងឺមួយនៅប្រទេសនីហ្សេរីយ៉ាសម្លាប់មនុស្ស ៨ នាក់
មន្រ្តីសុខាភិបាលក្នុងតំបន់បានបញ្ជាក់កាលពីល្ងាចថ្ងៃចន្ទថា ការផ្ទុះជំងឺគ្រុនលឿងបានសម្លាប់មនុស្ស ៨ នាក់នៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។

លោក Rilwanu Mohammed ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ថែទាំសុខភាពបឋមរបស់រដ្ឋ Bauchi បាននិយាយថា មនុស្ស ៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលជំងឺនៅតែបន្តរាលដាលនៅក្នុងតំបន់ Ganjuwa នៃរដ្ឋ Bauchi ។

លោក Mohammed បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅរដ្ឋ Bauchi ថា បុគ្គលិកសុខាភិបាលបានកត់ត្រាការស្លាប់ដោយជំងឺគ្រុនលឿងចំនួន ៨ នាក់នៅក្នុងតំបន់ Ganjuwa ។

ជំងឺនេះត្រូវបានរីករាលដាលភាគច្រើនដោយសារមូសមួយប្រភេទឈ្មោះ “Aedes Aepyti” ដែលត្រូវបានគេរកឃើញនៅតំបន់ត្រូពិក និងអនុតំបន់ត្រូពិក ។ ជំងឺនេះក៏ត្រូវបានគេរាយការណ៍ផងដែរថាអាចចម្លងដោយសត្វស្វាព្រៃ ។

ដើម្បីទប់ស្កាត់ការផ្ទុះនេះ មន្ត្រីសុខាភិបាលបាននិយាយថា ការធ្វើលំហាត់ប្រាណ ការចាក់វ៉ាក់សាំងគឺជាភាពចាំបាច់ផងដែរ ។ ជំងឺនេះអាចបង្ការបានដោយការចាក់វ៉ាក់សាំងជំងឺលឿងនេះតែមួយដូសប៉ុណ្ណោះដែលផ្តល់នូវភាពស៊ាំសម្រាប់ជីវិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

The post ផ្ទុះជំងឺមួយនៅប្រទេសនីហ្សេរីយ៉ាសម្លាប់មនុស្ស ៨ នាក់ appeared first on Kampuchea Thmey Daily.

បាតុករនីហ្សេរីយ៉ារាប់ម៉ឺននាក់សម្រុកចូលលួចស្បៀងអាហារទាំងបាវៗពីឃ្លាំងស្តុកដោយចោទថា រដ្ឋាភិបាលលាក់ទុក (មានវីដេអូ)
មនុស្សរាប់ម៉ឺននាក់ត្រូវបានគេឃើញចូលលុកលុយរើកកាយក្នុងឃ្លាំងស្តុកជំនួយស្បៀងអាហារមួយក្នុងប្រទេសនីហ្សេរីយ៉ាចំពេលមានភាពវឹកវរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។

ឃ្លាំងដែលមានទីតាំងនៅទីក្រុង Jos ត្រូវបានកំណត់គោលដៅកាលពីចុងសប្តាហ៍បន្ទាប់ពីក្រុមបាតុករខឹងសម្បាបានចោទប្រកាន់រដ្ឋាភិបាលថាបានលាក់ជំនួយស្បៀងអាហារពីពួកគេ។

វីដេអូបង្ហាញថា មនុស្សម្នានាំគ្នាឡើងដំបូលឃ្លាំងដោយរុះរើដំបូលហើយបន្ទាប់មកបោះបាវច្រកស្បៀងអាហារទៅឲ្យហ្វូងមនុស្ស។

ឃ្លាំងនៅទីក្រុង Jos គឺជាឃ្លាំងមួយក្នុងចំណោមឃ្លាំងស្រដៀងគ្នាដែលត្រូវរងគ្រោះខណៈស្ទើរតែមួយភាគបីនៃរដ្ឋទាំង៣៦របស់ប្រទេសនេះបានរាយការណ៍អំពីការវាយឆ្មក់លើជំនួយស្បៀងអាហារ។

ក្រុមរដ្ឋមន្រ្តីបាននិយាយថា ស្បៀងអាហារនេះមានគោលបំណងជួយដល់អ្នកដែលរងគ្រោះដោយការបិទប្រទេសការពារវីរុសកូរ៉ូណាហើយវាកំពុងស្ថិតក្នុងដំណើរការចែកចាយ។

ប៉ុន្តែចំពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយ៉ាងខ្លាំងក្លាហើយបន្ទាប់ពីសកម្មជនសន្តិភាពត្រូវបានបាញ់សម្លាប់ ប្រជាជនមិនអាចទិញអាហារបានទេ។

មនុស្សម្នាក់នៅឃ្លាំងស្បៀងអាហារ Jos បានប្រាប់គេហទំព័រ France24 ថា “តើយើងអាចមានរដ្ឋាភិបាលអាក្រក់បែបនេះយ៉ាងដូចម្តេចទៅ ពលរដ្ឋរបស់ពួកគេកំពុងស្លាប់ដោយអត់អាហារហើយតើពួកគេបានលាក់សម្ភារៈជំនួយទាំងនោះពីពលរដ្ឋយ៉ាងដូចម្តេចទៅ?”។

មានភាពអត់ឃ្លានពីព្រោះមានអតិផរណាខ្ពស់នៃតម្លៃស្បៀងអាហារនៅលើទីផ្សារហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចទិញបានទេដោយសារកង្វះការងារនិងប្រាក់ឈ្នួលនិងប្រាក់ខែទាប។

យោងតាមរដ្ឋាភិបាលនីហ្សេរីយ៉ាបានឲ្យដឹងថា ជាងពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសនេះត្រូវបានបង្ខំឲ្យទទួលយកប្រាក់កម្ចីដើម្បីបង់ថ្លៃអាហារអំឡុងពេលបិទប្រទេសកាលពីដើមឆ្នាំនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

The post បាតុករនីហ្សេរីយ៉ារាប់ម៉ឺននាក់សម្រុកចូលលួចស្បៀងអាហារទាំងបាវៗពីឃ្លាំងស្តុកដោយចោទថា រដ្ឋាភិបាលលាក់ទុក (មានវីដេអូ) appeared first on Kampuchea Thmey Daily.