ព័ត៌មានអន្ដរជាតិ
ឧបទ្ទវហេតុក្រឡាប់ឡាននៅភាគខាងជើងនីហ្សេរីយ៉ា សម្លាប់មនុស្ស ៣០នាក់ និងរបួសច្រើននាក់
អាជ្ញាធរនីហ្សេរីយ៉ាបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា រថយន្តដឹកទំនិញដឹកអ្នកដំណើរមួយគ្រឿងក្រឡាប់ នៅភាគខាងជើងប្រទេសនៃប្រទេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៣០ នាក់ និងមានអ្នករងរបួសផ្សេងទៀត ដោយសារតែបើកបរខ្វះការប្រុងប្រយ័ត្ន។

យោងតាមភ្នាក់ងារ AP, ចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឱ្យដឹងថា រថយន្តបានបើកបរតាមបណ្តោយផ្លូវល្បឿនលឿនក្នុងទីប្រជុំជន Kwanar Barde ក្នុងតំបន់ Gezawa ក្រុង Kano នាំឱ្យបាត់បង់ការគ្រប់គ្រង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យអភិបាលក្រុង Kano ។
គួរឱ្យដឹងថាប្រទេសនីហ្សេរីយ៉ា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅក្នុងប្រទេស ច្រើនជាងគេនៅទ្វីបអាហ្រ្វិក ដោយសារតែស្ថានភាពផ្លូវមិនល្អ និងការអនុវត្តន៍ច្បាប់ចរាចរណ៍មានភាពយឺតយ៉ាវ។
យ៉ាងណា រថយន្តដឹកទំនិញដែលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុចុងក្រោយនេះ បានដឹកអ្នកដំណើរ និងទំនិញមួយចំនួនឆ្ពោះទៅកាន់ទីប្រជុំជន Gujungu ក្នុងទីក្រុង Kano ពេលដែលធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យ។
ចំណែកមនុស្សដែលរងរបួស ភាគច្រើនពួកគេមានរបួសធ្ងន់ធ្ងរ និងទទួលសេវាសុខភាពនៅក្នុងមន្ទីរពេទ្យផ្សេងៗគ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយ លោក Sunusi Bature Dawakin Tofa អ្នកនាំពាក្យរបស់ពេទ្យក្នុងតំបន់ Kano Gov Abba Kabir Yusuf ។
ក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា៖ « ឧបទ្ទវហេតុនេះថាជាការសោកស្តាយដ៏ធំមួយ ជាពិសេសជាការបាត់បង់ដែលមិនធ្លាប់កើតមាន មិនត្រឹមតែចំពោះគ្រួសារជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែចំពោះប្រជាជននៃរដ្ឋកាណូ (Kano) ទាំងមូល»។
មិនតែប៉ុណ្ណោះ គ្រោះថ្នាក់កាលពីថ្ងៃអាទិត្យ អភិបាលក្រុងបានអំពាវនាវដល់អាជ្ញាធរ មានប៉ូលិស និងប្រជាជន គួរប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិចរាចរណ៍ បើមិនដូច្នេះ គឺប្រឈមការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះជនណាល្មើសច្បាប់។
គួររំឭកថា កាលពីខែធ្នូ ម្ចាស់ជើងឯកទម្ងន់ធ្ងន់ជនជាតិអង់គ្លេស លោក Anthony Joshua បានរងរបួស និងសហការីផ្ទាល់ខ្លួនចំនួនពីរនាក់បានបាត់បង់ជីវិត ពេលអ្នកបើកបររបស់ពួកគេ បើកបុកឡានដឹកទំនិញដែលកំពុងឈប់នៅលើផ្លូវ Lagos-Ibadan Expressway ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


