ព័ត៌មានអន្ដរជាតិ
ការវាយប្រហារដ៏ខ្លាំងក្លាមួយ នៅនីហ្សេរីយ៉ា សម្លាប់មនុស្ស ១៦២នាក់
ការវាយប្រហារដ៏ខ្លាំងក្លាមួយបានកើតឡើង កាលពីល្ងាចថ្ងៃអង្គារ លើភូមិ Woro ក្នុងរដ្ឋ Kwara បន្ទាប់ពីយោធានីហ្សេរីយ៉ា បានធ្វើប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងភេរវករ។ ភេរវករ ដែលជាខ្មាន់កាំភ្លើងបានដុតហាង និងផ្ទះរបស់ពលរដ្អ្ន ចំណែក អ្នករងរបួសមួយចំនួនបានរត់ចូលព្រៃ។ នេះបើតាមរដ្ឋលេខាធិការកាកបាទក្រហមតំបន់ Kwara បានប្រាប់ភ្នាក់ងារ AFP។

ប្រធានាធិបតីនីហ្សេរីយ៉ា (Nigeria) លោក Bola Ahmed Tinubu បានដាក់ពង្រាយកម្លាំង ទៅប្រចាំការក្នុងរដ្ឋដែលមានការប្រយុទ្ធគ្នា បន្ទាប់ពីខ្មាន់កាំភ្លើងបានសម្លាប់មនុស្សដល់ទៅ១៦២នាក់ នៅក្នុងការវាយប្រហារដ៏សាហាវបំផុតមួយរបស់ប្រទេសខ្លួន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ចំណែក លោក Babaomo Ayodeji រដ្ឋលេខាធិការកាកបាទក្រហម បាននិយាយថា៖ «ចំនួនអ្នកស្លាប់ឥឡូវនេះមានចំនួន ១៦២ នាក់ ខណៈការស្វែងរកសាកសពបន្ថែម នៅតែបន្ត»។
គួរឱ្យដឹងថា ការវាយប្រហារនេះត្រូវបានរាយការណ៍ដោយប៉ូលិស តែមិនបានប្រាប់ពីតួលេខអ្នករងរបួសទាំងអស់នៅឡើយទេ។
នៅមុននេះ សមាជិកសភាក្នុងស្រុក លោក Sa’idu Baba Ahmed បានឱ្យដឹងថាចំនួនអ្នកស្លាប់ដំបូងរកឃើញ ៣៥ ទៅ ៤០ នាក់។
លោកបានបន្ថែមថា៖ « ចំនួនសាកសពនឹងត្រូវរកឃើញបន្ថែមទៀត ខណៈដែលអ្នករបួសជាច្រើននាក់បានរត់ចូលទៅក្នុងព្រៃ»។
ចំណែកអភិបាលរដ្ឋភាគខាងលិច និងកណ្តាល លោក AbdulRahman AbdulRazaq បានផ្តល់ព័ត៌មានថាមានចំនួនអ្នកស្លាប់ចំនួន ៧៥នាក់ ។
គួរឱ្យដឹងថា ករណីជម្លោះដែលកើតមានញឹកញាប់ គឺជាការវាយប្រហារនៅតំបន់ជនបទ។
យ៉ាងណាគ្មានក្រុមណាមួយទទួលខុសត្រូវទេលើរឿងនេះឡើយ ប៉ុន្តែរដ្ឋាភិបាលបានស្តីបន្ទោសលើពួកភេរវករ។
គួរឱ្យដឹងថា ផ្នែកខ្លះនៃប្រទេសនីហ្សេរីយ៉ាត្រូវបានញាំញីដោយក្រុមក្មេងទំនើងប្រដាប់អាវុធដែលលួចរបស់អ្នកភូមិ និងចាប់ជំរិតយកប្រាក់ ក៏ដូចជាអំពើហិង្សាដែលកើតឡើងក្នុងរដ្ឋ ជាពិសេសក្រុមជីហាដ ( jihadist) ដែលមានភាពសកម្មខ្លាំងនៅភាគខាងជើង។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា៖ « ប្រធានាធិបតី លោក Tinubu បានសម្តែងការខឹងសម្បារ ដែលអ្នកវាយប្រហារបានសម្លាប់សមាជិកសហគមន៍។ ជាពិសេសបានបដិសេធការប៉ុនប៉ងដ៏គួរឱ្យស្អប់ខ្ពើម ដែលកើតឡើងក្នុងតំបន់នេះ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


