Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រទេស​នីហ្សេរីយ៉ា​បាន​សង្រ្គោះ​សិស្សចំនួន​១៣០នាក់ បន្ទាប់​ពី​ការ​ចាប់​ជំរិត

បានផុស

នៅ

អា​ជ្ញាធរ​នីហ្សេរីយ៉ា​​ បាន​និយាយ​ថា ខ្លួន​​បាន​ធានាឱ្យ​មាន​​ការ​ដោះលែងសិស្ស​សាលាចំនួន​១៣០នាក់​ដែល​ត្រូវ​បាន​ចាប់​ជំរិត​ នៅ​សាលា​រៀន​​កាតូលិកមួយ​​នៅ​រដ្ឋ Niger កណ្តាល​​ប្រទេស​នេះ​។ រដ្ឋាភិបាល​សហព័ន្ធ​របស់​ប្រទេស​នីហ្សេរីយ៉ា​បាន​រៀប​រាប់​នៅ​ក្នុង​ការ​​ផ្សាយ​ចុងក្រោយ​​របស់​ខ្លួន​ថា​​៖ «ជា​ជ័យជំនះ និងការសង្គ្រោះដ៏​អស្ចារ្យ​» បន្ទាប់​ពីមាន​ការ​ចាប់​ជំរិត​ដ៏​ច្រើនកើត​ឡើង​​ក្នុង​​​ប្រទេស​នេះ។

សិស្សសាលាកាតូលិក ​​ប្រទេស​នីហ្សេរីយ៉ា។ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​ក្តីមាន​សិស្ស​និង​បុគ្គលិកបម្រើការងារជាង​ ២៥០នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​លើផ្លូវម៉ារី ក្នុង​សាលាកាតូលិក ​​តំបន់ Papiri កាល​ពី​ថ្ងៃ​ទី ២១ខែ​ឆ្នូ​ ហើយ​ក្នុង​ដើម​ខែនេះ​ក្មេងៗ​ប្រហែល​១០០នាក់​ ត្រូវ​បាន​ដោះ​លែង​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​អាជ្ញាធរ​បាន​បញ្ជាក់​ថា​៖ «​កុមារ និង​បុគ្គលិក​ចំនួន១៣០នាក់​ ការ​ត្រូវ​បាន​ជួយ​សង្គ្រោះ។ ហើយ​គ្មាន​​សិស្ស​ណា​​ម្នាក់​​ត្រូវ​​បាន​​ទុក​ឱ្យ​​នៅ​​ជាប់​​ឃុំ​​ទេ» ។

អ្នក​នាំ​ពាក្យ​ប្រធានា​ធិបតី​លោក Bayo Onanuga បាន​និយាយ​កាល​ពីថ្ងៃ​អាទិត្យថាសិស្ស​សរុប​ដែល​ត្រូវ​បាន​ដោះ​លែង​មាន​ចំនួន ២៣០​​នាក់​។

ចាប់​​តាំង​​ពី​​មាន​ការ​​ចាប់​​ជំរិត​​មក ចំនួន​​ពិត​​ប្រាកដ​​នៃ​​មនុស្ស​​ត្រូវ​​បាន​​គេ​ចាប់​យកទៅ​ និង​​​​អ្នក​ដែល​​​​ជាប់​​ឃុំ​​នៅ​​មិន​​ទាន់​​ដឹង​ច្បាស់នោះ​​ទេ។

ជាក់​ស្តែង​ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈពី​របៀបដែល​រដ្ឋា​ភិបាលធ្វើ​ការ​ ដើម្បី​​ធានានូវ​​ការ​ចេញ​ផ្សាយ​ចុង​ក្រោយ​នេះ​​ទេ​ ថា​ប៉ុន្មាននាក់​ពិត​ជា​បាន​សង្រ្គោះ​​ និង​ប៉ុន្មាន​នាក់​ទៀត​មិន​ទាន់​ដោះ​​លែង​។

ទោះ​ជា​យ៉ាង​ណា​មិន​មាន​ភស្តុតាង​ច្បាស់​លាស់ ​ថា​អ្នក​ណា​នៅ​ពី​ក្រោយ​ការ​ចាប់​ជំរិត​នេះទេ ចំណែក​អ្នក​វិភាគ​ជា​ច្រើន​ជឿ​ថា​ពួក​គេ​ត្រូវ​បានចាប់​ដោយ​ក្រុម​ឧក្រិដ្ឋជន ​ដើម្បី​រក​ប្រាក់​ពី​បទ​ឧក្រិដ្ឋ​មួយ​នេះ ដោយ​ឱ្យ​ឳពុក​ម្តាយ​បង់​រំលោះ​ ករណី​បើ​គ្មាន​ប្រាក់​គ្រប់​គ្រាន់​។

កាល​ពី​ថ្ងៃ​ទី៩ ខែធ្នូ ប្រធានា​ធិបតី​នីហ្សេរីយ៉ា លោក​ Bola Ahmed Tinubu បាន​និយាយ​ថា រដ្ឋា​ភិបាល​របស់​លោក​នឹង​បន្ត​ធ្វើ​ការ​ជា​មួយប្រទេស​នីហ្សេរីយ៉ា និង​រដ្ឋ​ផ្សេង​ទៀត៖ «ដើម្បី​ធានា​ឱ្យ​បាន​នូវ​សាលា​រៀន​ដែល​មាន​សុវត្ថិភាព​ ​ធ្វើយ៉ាង​ណា​​ឱ្យ​បរិយាកាស​សិក្សា​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​អំណោយ​ផល​សម្រាប់​ក្មេងៗ​របស់​យើង»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថានៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ​​​ចន្លោះ​ខែមករា ឆ្នាំ២០២៣ ដល់​ខែ​មីនា ឆ្នាំ២០២៤ យ៉ាង​ហោច​ណាស់​មាន​ការ​ចាប់​ជំរិត​ទ្រង់​ទ្រាយ​ធំ​ចំនួន​ប្រាំផ្សេង​គ្នា​ នៅ​ក្នុង​បរិវេណ​សាលា​៕

អត្ថបទ៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម